តើមានទោសទេបើខ្ញុំpostរូបនឹងព្រះមហាក្សត្រ

តើមានទោសទេបើខ្ញុំpostរូបនឹងព្រះមហាក្សត្រ

លោកសម រង្ស៊ីអតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជាCNNP កាលពីថ្ងៃទី១សីហា បានផុសរូបភាព ជាមួយនឹងអតីតព្រះមហាក្សត្រ ព្រះនរោត្តម សីហនុនៅលើបណ្តាញសង្គមហ្វេសប៊ុកលោក ដោយព្រលយនូវសំនួរឌឺដងដល់គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន ថា«តើមានទោស ទេបើលោកបង្ហោះរូបលោកជាមួយនឹងព្រះមហាក្សត្រ ?» 

លោក សម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានហាមប្រាមមិនឲ្យជាប់ពាក់ព័ន្ធនឹងគណ បក្សនយោបាយ ជាពិសេសជាប់ពាក់ព័ន្ធនឹងគណបក្សសង្គ្រោះជាតិ ។ ការបង្កើតច្បាប់ថ្មីស្តីគណបក្ស នយោបាយដែលស្នើឡើយប្រធានគណបក្សប្រជាជនកម្ពុជា គឺលោកនាយករដ្ឋមន្ត្រីហ៊ុននេះ ត្រូវបាន សង្គមស៊ីវិល និងអ្នកវិភាគនយោបាយមើលឃើញ ជាការធ្វើឡើងដើម្បីប្រឆាំងនឹងបុគ្គលសម រង្ស៊ី ។ សង្គមស៊ីវិលបន្ថែមថា អ្នកនាំប្រទេសជាតិគួរតែគិតគួររឿងបញ្ហាប្រទេសជាតិ បញ្ហាជីវភាពប្រជាជន ប្រសើរជាងការយកពេលវេលានិងថវិការមកឈ្លោះប្រកែកគ្នាតែរឿងបុគ្គល ។​

កាលពីថ្ងៃទី២៨កក្កដា ច្បាប់ស្តីពីគណបក្សនយោបាយត្រូវបានលោក សាយប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទីមកគណ បក្សប្រជាជនកម្ពុជា ចុះហត្ថលេខាជំនួសព្រះមហាក្សត្រ ដែលអវត្តមានដោយ សារព្រះអង្គយាងទៅ ព្យាបាលព្រះរោគនៅប្រទេសចិន ។

ការពោលពាក្យឌីដងដល់រដ្ឋាភិបាលនិងសភាដឹកនាំដោយគណបក្សប្រជាជនកម្ពុជានាំគ្នាបង្កើតច្បាប់ប្រឆាំងនឹងរូបលោក ពុំមែនជាលើកទី១ទេ កាលពីថ្ងៃទី២៩កក្ក គឺក្រោយពេលច្បាប់នេះឆ្លង កាត់ប្រមុខរដ្ឋស្តីទីចុះហត្ថលេខា លោក សមរង្ស៊ីក៏បានបង្ហោះរូបលោកជាមួយនឹងលោកហ៊ុន សែន លោក ស ខេង និង លោកសាយ ឈុំ ដោយផ្ញើសារថា៖
ចាប់ពីសប្តាហ៍ក្រោយទៅ ដោយសារតែច្បាប់ចេញថ្មី នរណាហ៊ានបង្ហាញរូបខ្ញុំជាមួយលោក កឹម សុខា នឹងមានទោស។ តែបើបង្ហាញរូបខ្ញុំជាមួយជន ៣ នាក់ (សូមទោស សម្តេច ៣ អង្គ ! នៅខាងឆ្វេងរូបថតនេះ) តើនឹងមានទោសដែរឬទេ?»

ច្បាប់ស្តីពីគណបក្សនយោបាយនេះ បើតាមមន្ត្រី គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថាគឺប្រឆាំនឹង ទណ្ឌិតដែលបានប្រព្រឹត្តខុសច្បាប់នៃកម្ពុជា។

កាលពីថ្ងៃទី១៣មិថុនា លោកសមរង្ស៊ីឆ្លើយបញ្ជាក់នៅក្នុង 
បទសម្ភាសន៏ជាមួយ នឹងវិទ្យុអាស៊ីសេរីថាលោកមិនមែនជាទណ្ឌិតព្រោះលោ កគ្មានទោស
ទោស​ដោយការ​ធ្វើ​ឲ្យ​ប្រទេស​បាត់បង់​ឯករាជ្យភាព និង អធិបតេយ្យភាព​ជាតិ ដោយ​ការ​បម្រើ​បរទេស ឬ​ធ្វើ​ជា​អាយ៉ង​គេ បំផ្លិចបំផ្លាញ​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​ប្រទេស​រណប​របស់​បរទេស។
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive