ក្បួនសឹកពិជ័យសង្គ្រាម



ពិជ័យសង្គ្រាម
ប្រាកដនិយមរបស់ខ្មែរសម្រាប់ខ្មែរ ។ ថ្វីបើទ្រឹស្តីនិងសិល្បៈ យោធាទាំងឡាយមកដល់បច្ចុប្បន្ននេះមាន ការខុសប្លែកពីមុនច្រើន តែក៏មិនតិចដែរអ្វីៗដែលបានកត់ត្រាក្នុងក្រាំងមាសនៃបុរាណតម្រាសឹកនេះ វាគ្រាន់តែនៅមានអត្ថន័យជាប្រវត្តិសាស្ត្រដូចដែលឯកសារ តម្កល់ទុកអំពីអតីតកលាលតែប៉ុណ្ណោះ ។ ប៉ុន្តែតម្លៃរបស់វានៅមាននៅ ឡើយ មានពាក្យឃ្លាឃ្លោងប្រយោគដែលបានដក់ស្រងចេញពីតម្រា សឹក ហើយក៏ក្លាយជាភាសាពេញនិយមជាពាក្យស្លោកក្នុងជីវភាព និងការរស់នៅប្រចាំថ្ងៃ ជាបណ្តើរៗមានដូចជា៖ ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ល្បិចទល់មេឃ ល្បិចរត់ជាកំពូលល្បិច ស្គាល់យើង ស្គាល់គេ ច្បាំង១០០ដងឈ្នះ១០០ដងជាដើម។ល។ ទាំងនេះវាហាក់ ដូចជាពាក្យនិយាយរត់មាត់ទៅហើយ ។ មានកត្តាខ្លះដែលអ្នកប្រាជ្ញ អ្នកក្លាហាន ជំនាញជាញជ័យ សម័យបុរាណ លោក បានសរសេរ ចារទុកមកនោះ វានៅតែមានន័យសម្រាប់បច្ចុប្បន្នហើយនិងនៅតែ មានន័យរហូតអនាគតខាងទៀត។ បច្ចុប្បន្នបុរាណតម្រាសឹកមិនត្រឹមតែមាននូវអត្ថន័យ សម្រាប់យោធា សុទ្ធសាធប៉ុណ្ណោះទេ ។ បុរាណតម្រាសឹកកំពុងតែបានមានចលនា សន្សឹមៗ រំលាយខ្លួនដោយ ធ្វើដំណើរយ៉ាងស្ងប់ស្ងាត់ ចូលទៅ ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃនៃប្រជាជាតិនានា ហើយក៏បានក្លាយជា សិល្បៈក្នុងការប្រាស្រ័យទាក់ទង គ្រប់គ្រងក៏ដូចជាអ្នកដែលទទួល ការដឹកនាំអ្នកនៅក្រោមឳវាទ បញ្ជាគេផងដែរ ។
ដូច្នេះ វាមិនមែនជាការសល់ ហើយក៏មិនមែនជារឿងមិបានការនោះទេ បើមិននិយាយថាវាមិនមានសារប្រយោជន៏ ពេលដែលពិចារណា សិក្សា ស្រាវជ្រាវឡើងវិញនូវឧត្តមគតិ ក្នុងតម្រាបុរាណសឹក ។ ធ្វើដូច្នេះ ទើបហៅថាបុរាណអភិរក្ស ទំនើប អភិវឌ្ឍ។
កាលបើបានអាន បានរៀនវិជ្ជាបុរាណតម្រាសឹក ក៏ជាឳកាសដើម្បី បានឈ្វេងយល់ថែមទៀតនូវអ្វីដែលជាក្បួនជាសិល្ប៏វិធីត្រួតត្រាផែនដីបុរីនគរ នូវអ្វីដែលជាក្បួន ជាវីធីឃុំគ្រងកងទ័ព ត្រីពលបញ្ជាទ័ព ប្រយុទ្ធរបស់លោកអ្នកនាសម័យដើម្ ហើយក៏នឹងបានយលថែមទៀត អំពីធម្មៈដែលជាកិច្ចការមិនមែនឥតប្រយោជន៏សម្រាប់ធ្វើជាមេទ័ព នាសម័យទំនើបយើងនេះ ។ រីឯអ្នកទទួលបញ្ជាក្រោមបង្គាប់វិញ កាលបើបានអានបានសិក្សាបុរាណតម្រាសឹកហើយ ក៏នឹងបានយល់ អំពីភារកិច្ច កាតព្វកិច្ចក៏ដូចជាការលត់ដំខ្លួនដើម្បីឈានឡើងខ្ពស់ ឆ្ពោះទៅកាន់ភាពរុងរឿង ក្នុងពេលអនាគត ។ ទាំងនេះហើយដែលថា កាលបើយើងមិនបានបំភ្លេចនរណាម្នាក់ដែលដើរមុនយើងចោល នោះ ក៏គ្មាននរណាម្នាក់ដើរក្រោយយើងដែរ។
យើងខ្ញុំពុំមែនជាអ្នកសិក្សាស្រាវជ្រាវវិសួសយោធា ហើយក៏ពុំមែនជា អ្នកចម្បាំង ឬជាមេទ័ពនោះក៏ទេដេរ ។ ប៉ុន្តែគ្រាន់តែជាអ្នកដែលបាន អាន បានឮ និងបានយល់ពីវិស័យនេះជាបង្គួរ ពិសេស បានរស់នៅ ឆ្លងកាត់ក្រោមភ្លើងសង្គ្រាម តាំងពីសម័យមុនឆ្នាំ១៩៧៥ នៅស្រក កំណើត រហូតមកដល់សព្វថ្ងៃនេះ ក៏បានអាន បានឈ្វេងយល់ពីរឿងសង្គ្រាមថែមទៀត ទើបខិតខំប្រម៉ែប្រមូលទិន្ន ន័យ






ជំពួក១
ក្បួនតម្រាសឹកខ្មែរ
ក្បួតព្យូហ៍សឹក១២ប្រការ តម្រាពិជ័យសង្រ្គាម តេជោយ៉ត
១.តម្រូវស្គាល់ទីណាត់សម្រាប់លើកទ័ពជួបជុំគ្នាព្រមទាំងបង្កប់ទ័ពនិង ទីំសំញ៉ែងទ័ព ។
២.ត្រូវតែស្គាល់ចិត្តពលទាហ៊ានឲ្យបានច្បាស់ថាតើពលទាហ៊ានទាំង នោះ គោរពកោតខ្លាច និងទុកចិត្តលើមេទ័ពហើយឬនៅ?
៣ ត្រូវស្គាល់ឲ្យបានច្បាស់នូវសូរស័ព្ទ ក្បួនទ័ពសឹក របស់បច្ចាមិត្រ ដែលចូលមក មេទ័ពមិនត្រូវភ្ញាក់ផ្អើល នឹងសូរស័ព្ទ សន្ធឹកសឹក និងសូរ សម្រែកសត្វ មនុស្ស ឬក៏មានពាក្យចរចាមអារាម ផ្សេងៗនោះឡើយ បើឮហើយត្រូវពិចារណឲ្យបានច្បាស់ ។
៤ ត្រូវតែស្គាល់ស្ថានភាពអាកាសធាតុរដូវកាល ខ្យល់នៃតំបន់ ទីដែល ចេញទៅប្រយុទ្ធនោះ ។
៥ បើមុននឹងចូលច្បាំង ត្រូវស្គាល់ឲ្យបានច្បាស់នូវគ្រប់ច្រក់ទិស សម្រាប់ចូលប្រយុទ្ធ និដកថយ។
៦ ត្រូវចេះប៉ានស្មាននូវកម្លាំង ស្បៀងអាហាររបស់សត្រូវ និងស្បៀង របស់ខ្លួន។
៧ ត្រូវស្គាល់ឲ្យបានច្បាស់នូវគ្រឿងស្ត្រាវុធរបស់ខ្លួននិងរបស់សត្រូវ។
៨ ត្រូវស្គាល់ទីជ័យភូមិដែលនឹងត្រូវតាំងទីបន្ទាយរាយល្បាត។
៩ ចេះស្ទាត់ជំនាញក្នុងការចាត់តាំងយាមល្បាតគឺកុំទុកចិត្តគែឲ្យហូស គំនិតខ្លួនឯង ។
១០ ចេះប្រើសេនាទាហ៊ាន ប្រើឲ្យទៅធ្វើការ ឲ្យចេះថ្លឹងថ្លែង ឲ្យសម ល្មម កម្លាំងទាហានយើង និងកម្លាំងទាហ៊ានសត្រូវ ។
១១ ត្រូវកាន់អាជ្ញាសឹកឲ្យរឹងមាំដូចផែនសីលា កុំត្រចៀកស ឆាប់ជឿ គេដោយឥតពិចារណា ។
១២ រីឯព្រះមហាក្សត្រដែលត្រាស់ប្រើនាយទាហ៊ានឲ្យចេញច្បាំងនោះ ត្រូវប្រកាន់ពាក្យសច្ចៈឲ្យមេទ័ពទុកចិត្ត និងកុំឲ្យព្រួយបារម្ភពីទ័ព ក្រោយឲ្យសោះ ។ បានន័យថា បើមេទ័ពនោះរវល់នឹងសមរភូមិមុខ ហើយកុំឲ្យងាកមកខ្វល់រវល់នឹងសមរភូមិក្រោយទៀត មេទ័ពនោះនឹង ប្រដូចជារំសេវដែលត្រូវទឹក ទោះបីជាខំប្រឹងបាញ់រលាស់កៃយ៉ាងណា ក៏ពុំឆេះនិងផ្ទុះឡើយ។



ព្យូហ៍សឹកទាំង១២នេះ គឺជាអាវុធដ៍សក្តិសិទ្ធិ សម្រាប់យកឈ្នះសត្រូវ កុំថាឡើយត្រឹមពួកខ្មាំងបៀតបៀនបះបោរ បង្កចលាចល កង្វល់នៅជាយដែននគរ សូម្បីសត្រូវរាប់ម៉ឺននាក់ក៏ដោយ ក៍គង់ នឹងត្រូវវិនាសចាញ់ទ័ពដែលស្ទាត់ជំនាញ ប្រកាន់ខ្ជាប់នូវក្បួនតម្រា ទាំង១២នេះដែរ៕
ចប់តម្រាសឹកព្យូហ៍១២ប្រការតេជោយ៉ត
ជំពួក២
ក្បួនតម្រាសឹកបរទេស
១. ប្រមាណការណ៍សឹកស៊ុន ជឺ
ស៊ុនជឺៈ និយាយ
សង្គ្រាមជារឿងធំ ជាកិច្ចកាសំខនា់ចាំបាច់របស់ប្រទេសជាតិ ទាក់ ទងដល់អាយុជីវិតប្រជនុរាស្ត្រ ដល់ការបាត់បង់គង់រង្ស ដល់សុខ សន្តិភាព សុវត្តិភាពបូរណភាពដែនដី ឬក្តីវិនាសសូន្យ ទឹកដី បូរីនគរ ។
សង្គ្រាមជាប្រធាននៃការចោទសួរដ៍ធំធេងសម្រាប់អ្នកដឹកនាំ អ្នកគ្រប់គ្រងប្រទេសជាតិ ដែលត្រូវសិក្សា ពិន្យ អង្កេតយ៉ាងយកចិត្ត ទុកដាក់ ហ្មតចត់បំផុតដោយខានពុំបាន ។
ដោយហេតុនេះយើងត្រូវផ្អែកលើកត្តាជាមូលដ្ឋានប្រាំយ៉ាង ដើម្បី សិក្សាពិចារណាឲ្យបានល្អិតល្អន់ ហ្មត់ចត់ ហើយធ្វើការវិភាគប្រៀប ធៀបផ្គូរផ្គងនូវរាល់កត្តាអាក្រក់ល្អរវាងកម្លាំងភាគីទាំងសងខាងប្រយោជន៍ ឈ្វេងយល់ពីស្ថានភាពជោគវាសនាឈ្នះចាញ់ក្នុងសឹកសង្គ្រាម ។
កត្តាទាំងប្រាំយ៉ាងនោះរួមមាន៖
១- សីល (តាវ Dao)
២- មេឃ(ធៀន Tian)
៣- ដី(Di)
៤- មេ(ស៊ាង Shang)
៥- វិន័យ(ហ្វា Fa)
១.១. សីលៈ គឺវិរតិចេតនា ដែលវៀរចាកអំពើអាក្រក់ ជាផ្លូវទៅ កាន់សេចក្តីល្អដែលមានចរិតលក្ខណចរិយា គតិប្រកបដោយធម្មជាតិ ជាធម្មតា ។ ក្នុងន័យម្យ៉ាងទៀតគឺជាធម្មៈដែលជាធម៌ ជាសភាវៈទ្រ ទ្រង់ ជាសភាពនៃសេចក្តីរីកចម្រើន ជាគោលច្បាប់ប្រទេស។ ពោលគឺ បានដល់គោលមាគ៌ា និងកិច្ចការនយោបាយ លុះក្នុងសច្ចគុណធម៌ សង្គមធម៌ដែលត្រូវធ្វើយ៉ាងណាឲ្យប្រជានុរាស្ត្រ និងស្តេចផែនដីអ្នក ដឹកនាំប្រទេស បានចុះសម្រុងនិងឯកភាពគ្នា រួមចិត្តគំនិតក្នុងមនសិ ការតែមួយ។ ជានិច្ចជាកាលតែងគិតតម្កល់ ផលប្រយោជន៍ជាតិជាធំ ។ កាលបើធ្វើបានយ៉ាងដូចនេះ ទើបក្នុងភ្លើងសង្គ្រាម គេអាចប្រើឲ្យ រាស្ត្រប្រជាតស៊ូ ដើម្បីស្តេចផែន ដើម្បីអ្នកដឹកនាំប្រទេស ហ៊ានតស៊ូប្តូរ ស្លាប់រស់ ដោយឥតខ្លាចញញើត ឬក្រែងរអែងចំពោះគ្រោះថ្នាក់ ក្តីវិនាសមហាន្តរាយ ទោះទាំងទ្រព្យសម្បត្តិទាំងអាយុជីវិតក៍ឥត ស្តាយ ស្រណោះឡើយ។



១.២.មេឃៈ គឺលំហអាកាសខាងលើ ដែលល្ហល្ហេវបានដល់ ស្ថានភាពអាកាសធាតុពោលគឺអានុភាពនៃពេលវេលាថ្ងៃយប់រដូវកាល ក្តីត្រជាក់ វស្សាប្រាំង មេឃស្រទំ ភ្លៀងរលឹម ឬមេឃស្រឡះ ជាដើម។ តាមរយៈនៃធម្មជាតិទាំងនោះ នឹងអុលោមសម្របតាមកាល ធ្វើការដឹក នាំទ័ពប្រយុទ្ធយ៉ាងមានប្រសិទ្ធភាព ។
១.៣.ដីៈ គឺទឹកដីភូមិសាស្ត្រសំដៅទៅលើទីតាំងភូមិសាស្ត្រដែល មានលក្ខណៈជាជ័យភូមិ ឬភូមិគ្រោះពៅលគឺទីតាំងដេលមាន ដំណើរ ផ្លូវឆ្លាយជិតឬសណ្ឋានដីខ្ពស់ទាបក្រវិចក្រវៀនទាបរាបស្មើមានប្រយោ ជន៍ដល់ការធ្វើការវាយលុក ការការពារវាយបករុករុល ទៅមុខឬដក ថយដោយងាយស្រួល ល្អប្រសើរសម្រាប់ជួរទ័ពយើង តែជាឧស័គ្គ រារាំងសម្រាបជួរទ័ពខ្លាំងឯណោះវិញ ។
១.៤.មេៈ គឺមេកោយ បានដល់មេទ័ពដែលនាយក្រុម តំណាង ឲ្យគុណធម៌ គតិបណ្ឌិត ដែលប្រកបដោយលក្ខណសម្បត្តិ ជាមេធា មានគំនិតប្រាជ្ញាឈ្លាស់វៃមានកិត្យានុភាពមានចិត្ត មេត្តាធម៌សន្តោស ប្រណី តែមានភាពក្លាហាន មោះមុតហ្មតចត់ដាច់ខាតនិងស្មោះត្រង់ ។ ភាពជាអ្នកឹកនាំប្រកដោយជំនាញនៃមេទ័ពនាយកងទាំងឡាយ។
១.៥.វិន័យៈ គឺក្រិត្យក្រមច្បាប់ អាជ្ញាបានដល់ក្រិត្យក្រមក្របខ័ណ្ឌ អាជ្ញាសឹក ពោលគឺស្ថានភាពនៃការចាត់តាំងការកំណត់សញ្ញា បទ បញ្ជា ការចែងចែកអំណាច នាទីឋានន្តរសក្តិ ដល់មេទ័ព នាយទាហាន ពលទាហានតាមឋានានុក្រមយោធា។ ការផ្គត់ផ្គង់សម្ភារៈ យុទ្ធោបករ ណ៍យោធាបរិក្ខារស្បៀងអាហារឲ្យដល់កងទ័ពសេនាទាហាន សម្រាប់ ជាគ្រឿងឧបភោគ បរិភោគនិងការប្រើប្រាស់គ្រប់យ៉ាងពិសេសនៅក្នុង សមរភូមិប្រយុទ្ធ និងរបបគ្រប់ផ្សេងៗ។
ដោយយោងទៅលើស្ថានភាពនៃគោលការណ៍ចម្បង ប្រាំយ៉ាង ដែលបានចែងខាងលើនេះ គ្រមេបញ្ជាការទាំងអស់ ដែលមានភាពជា អ្នកជំនាញជាញជ័យ ជាមេទ័ពក្នុងពិជ័យសង្គ្រាម គឺមិនអាចថាមិនដឹង មិនយល់បានឡើយ ។ មានតែការក្តាប់ណែន យល់ច្បាស់អំពី ចំណុចទាំងនេះ ទើបអាយកជ័យ ជម្នះទៅលើសត្រូវបាន។ តែប្រសិន បើពុំបានយល់ដឹងអំពីចំណុចទាំងនេះទេគឺពុំអាចទទួលបានជោគ ជ័យ ឡើយ ។
ដើម្បីឈ្វេងយល់អំពីស្វានភាពឈ្នះចាញ់ ក្នុងសឹកសង្គ្រាម យើង ត្រូវពិនិត្យគិតសម្រេច ដើម្បីកំណត់លក្ខណៈយុទ្ធសាស្ត្ររបស់កងទ័ព ពោលគឺ ធ្វើការប្រៀបធៀបថ្លឹងថ្លែងនូវរាល់កត្តាផ្សេងៗរវាងទ័ពខ្មាំង និង ទ័ពរបស់យើងប្រកបដោយគតិបណ្ឌិត ដោយចាប់ផ្តើមពីគោល ការណ៍មូលដ្ឋានទាំង៧ចំណុចខាងក្រោម៖
១.៥.១.តើព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំប្រទេសខាងណាដែលមាន គោលនយោបាយស្របនឹងចិត្តរាស្ត្រ ពោលគឺបម្រើរាស្ត្របានល្អជាង?
១.៥.២.តើមេទ័ពខាងណាដែលមានសមត្ថភាព ជាមេទ័ពប្រកប ដោយគំនិត ប្រជ្ញាឈ្លាសវៃ ជំនាញជាញជ័យល្អប្រសើរជាង?
១.៥.៣.មេឃដី ភូមិសាស្ត្រខាងណាដែលមានអំណោយផលពី អាកាសធាតុ ក៏ដូចជាលក្ខណជ័យភូមិល្អប្រសើរជាង ?
១.៥.៤.តើក្រឹត្យក្រមវិន័យខាងណា ប្រតិបត្តិតឹងរឹងជាង?
១.៥.៥.តើកងទ័ពខាងណាមានកម្លាំងខ្លាំងពូកែជាង?
១.៥.៦.តើសេនា ពលទាហានកងទ័ពខាងណាដែលបានទទួល បានការហ្វឹកហាត់ស្ទាត់ជំនាញជាង?
១.៥.៧. តើកងទ័ពខាង ដែលមានការផ្តល់ជូនរង្វាន់ និងការ ទោសខ្ជាប់ខ្ជួន ប្រកបដោយយុត្តិធម៌ សមធម៌ និងសុក្រឹតជាង?
យោងទៅតាមការពិចារណាលើលក្ខណ្ឌដែលបានចែងទាំង នោះយើងនឹងអាចប្រមាណទស្សន៍ទាកម្លាំងមុនបានថា អ្នកណាឈ្នះអ្នក ណាចាញ់រួចជាស្រេច។




បើទោះជានាយកងទ័ព មេទ័ពបានស្តាប់បង្កាប់ ពាក្យណែនាំ គោរព បទបញ្ជា ជឿជាក់តាមកលយុទ្ធក្បួនសឹករបស់ខ្ញុំក្តី(ស៊ុន ជឺ) ហើយឲ្យ ខ្ញុំបញ្ជាទ័ពប្រយុទ្ធសឹកសង្គ្រាមនោះនឹងទទួលបានជោគជ័យ យ៉ាងពិត ប្រាកដ ។ ពេលនោះកលយុទ្ធរបស់ខ្ញុំ មានតម្លៃទាំងគ្រប់កាលៈទេសៈ ក្នុងសង្គ្រាម ខ្ញុំនឹងនៅទីនេះតទៅទៀត តែបើមិនស្តាប់ពាក្យណែនាំ មិនធ្វើតាមកលយុទ្ធរបស់ខ្ញុំទេ ទោះជាទុក ឲ្យខ្ញុំបញ្ជាទ័ពប្រយុទ្ធដោយ ផ្ទាល់ក៏សង្គ្រាមនោះ និងមិនអាទទួលជោគ ជ័យបានឡើយ ។ រូបខ្ញុំក៏នឹងត្រូវាចាកចេញពីទីនេះ ទៅជាមួយនឹងពាក្យណែនាំនៃកល យុទ្ធដែលត្រូវបាត់តម្លៃនោះផងដែរ ។ កាលបើយុទ្ធវិធី និងស្ថានភាព ពិតនៃសមរភូមិ មានអំណោយផលល្អប្រសើរ ហើយថែមទាំងទទួល បានការអនុម័តក្នុងម្រិតខ្ពស់លើសលប់ក៏ដោយ ក៏ត្រូវតែស្វែរកវីធី បង្កើតឲ្យបាននូវស្ថានភាពអំណោយផលផ្សេងៗទៀត ដែលអាចប្រ ព្រឹត្តទៅបានដើម្បីជាកត្តាជំនួយខាងក្រៅ ជួយដល់ការចាប់ផ្តើមនៃ សឹកសង្គ្រាម ។
ប្រៀបស្នៀតក្នុងរាលការច្បាំងគ្នា អាស្រ័យទៅលើការចេះស្ទង់យល់ពី ស្ថានភាពជាក់ស្តែង ដែលជាអំណៅយផល ដើម្បីបញ្ចេញសកម្មភាព សមស្រប។ ការដឹកនាំទ័ពប្រយុទ្ធក្នុងសឹកសង្គ្រាម គឺជាសកម្មភាព បោកបញ្ឆោត បំភ្លៃបំភ័ន្តប្រកបដោយសិល្បិ៏វិធីជ្រាលជ្រៅ ល្អិតល្អន់ និងមានគំនិតបញ្ញាឈ្លាសវៃជាទីបំផុត ។ ដូច្នេះធម្មតានៅពេលដែល អាចធ្វើការវាយប្រហារបាន យើងត្រូវធ្វើហាក់ដូចជានៅស្ងៀមគ្មាន សកម្មភាព បើចង់ធ្វើសកម្មភាពនៅទីជិត យើងត្រូវធ្វើឲ្យខ្មាំងគិតថា នៅទីឆ្ងាយ ត្រូវធ្វើឲ្យខ្មាំងជឿថានៅទីជិតវិញ ។



សម្រាប់ពួខ្មាំងដែលមានចិត្តលោភ យើងត្រូវចេះ យកផលប្រយោជន៍ តូចតាចឲ្យវាដើម្បីធ្វើនុយលួងលោម បញ្ឆោតឲ្យចូលអន្ទាក់របស់យើង បើទ័ពខ្មាំងពុងមានវិបត្តិ ស្មុគស្មាញត្រូវឆក់ឪកាសវាយប្រហារកំទេចវា ចោល យកឈ្នះជាបន្ទាន់។បើទ័ពខ្មាំងមានកម្លាំងរឹងមាំគ្រប់ផ្នែក មាន ប្រដាប់អាវុធគ្រប់គ្រាន់ យើងត្រូវប្រុងជើងការប្រយ័ត្នខ្ពស់បំផុតចំពោះ វារហើយត្រៀមលក្ខណៈឲ្យបានហ្មត់ចត់ជីទីបំផុត ។ បើទ័ពខ្លាំងមាន កម្លាំងច្រើន ខ្លាំងលើសលប់ យើងត្រូវគេចចេញពីទីនោះឲ្យឆ្ងាយសិន ចំពោះបច្ចាមិត្តរបស់យើង ដែលជាមនុស្សមានចរិតឆេវឆាវ ឆាប់ខឹង យើងត្រូវរកធីញុះញុង អុជអាល ធ្វើឲ្យគេកាន់តច្រឡោតខឹងខ្លាំង។ ចំពោះខ្មាំងសត្រូវដែលមានការប្រមាថ មើលស្រាលយើង យើងត្រូវ ចេះរកវិធី ធ្វើឲ្យគេកាន់តែក្រអឺតក្រទម អួតអាងទ្វេឡើង ។ តែបើទ័ព ខ្មាំងដែលមានការឈប់សម្រាកបានល្អ យើងត្រូវរកវិធីរំខាន ដើម្បីឲ្យ គេហេវហត់ ឥតស្រាកស្រាន្ត ។ រីឯទ័ខ្មាំងដែលមានការសាមគ្គី ផ្ទៃក្នុង បានល្អ យើងត្រូវចាក់ចុចបំបែកសាមគ្គីភាពនោះ ឲ្យខានតែបាន ។ ធ្វើការវាយប្រហារខ្មាំងក្នុងដែលខ្មាំងគ្មានការប្រុងប្រយ័ត្ន ទុកជាមុន ។
យើងត្រូវធ្វើសកម្មភាពនៅត្រង់ចំណុចដែលខ្មាំងមិនបានគិតស្មានដល់ ។ នៅរាល់កត្តាដែលបានចែងខាងលើ សុទ្ធសឹងតែជាឧបាយកលសឹក សង្គ្រាម ប្រកបដោយភាពឈ្លាសវៃ ដើម្បីបម្រូងដល់ការយកឈ្នះសម្រាប់អ្នកចម្បាំង អ្នកជំនាញជាញជ័យ និងយុទ្ធវិទូទាំងឡាយ ប៉ុន្តែ កិច្ចការសឹកសង្រ្គាមជាច្រើន ពុំអាចដោះស្រាយ ដោយកំណត់ទុកជា មុនបានឡើយ ។ ធម្មតាមុនពេលសង្គ្រាមចាប់ផ្តើម បើកប្រយុទ្ធ គេបានរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ តាំងពីក្នុងព្រះពន្លាជ័យ ឬបន្ទាយជំរុំទ័ពខ្លួន រួចហើយទើបពិនិត្យគិតសម្រេចទុកជាមុនថា អាច នឹងវាយយកឈ្នះបានគឺអាស្រ័យដោយការរៀបចំបានហ្មត់ចត់ គឺប្រាក ជាមានកត្តាឈ្នះច្រើន ។ ប៉ុន្តែបើមុនពេលបើកយុទ្ធនាការសឹក ហើយប៉ានប្រមាណឃើញថា ពុំអាចយកឈ្នះទៅលើខ្មាំងសត្រូវបាន នោះ ក៍ព្រោះតែការគិតគូរ កំណត់សម្រេចពុំបានហ្មត់ចត់ កត្តាឈ្នះក៏ មានគ្រប់គ្រាន់។ កាលបើបានគិត ពនិនិត្យយ៉ាងពិតប្រាកដហើយ តែបើគិតគិតគូរពុំបានហ្មត់ចត់ កត្តាឈ្នះតិចតូច គឺពុំអាចអាចឈ្នះទៅ លើគូសត្រូវបច្ចាមិត្របានឡើយ ។





សូមរង់ចាំភាគបន្តទៀត

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive