ការពន្លយពាក្យឌឺដងចំអក់បញ្ឈឺចំពោះរឿងសង្គ្រាមព្រំដែនកម្ពុជាឡាវ

ការព្រលយពាក្យឌឺដងចំអក់បញ្ឈឺចំពោះរឿងសង្គ្រាមព្រំដែនកម្ពុជាឡាវនៅតែបន្តពីគ្រប់មជ្ឈដ្ឋានអ្នកនិយមលែងបណ្តាញសង្គមហ្វេសប៊ុកក៏ដូចជាអ្នកនយោបាយគ្រប់និន្នាការជាពិសេសបញ្ហាដែលរដ្ឋាភិបាលកម្ពុជាលើកឡើងថាគេប្រមមាថមើលកម្លាំងកងទ័ពខ្មែរ ។  

ជុំវិញប្រធានបទសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជាឡាវ នៅតែលាន់ឮពេញបណ្តាញសង្គមហ្វេស ប៊ុក  ដោយម្នាក់ៗបញ្ចេញវោហារសាស្ត្ររបស់ខ្លួនដោយប្រុងប្រយ័ត្ន និងលាយឡំបន្ថែមបន្ថយពាក្យ លែប ខាយនិងផុសរូបទាហានSelfiទាំងគូទាំងហ្វូងបន្ទាប់លោកនាយករដ្ឋមន្ត្រីហ៊ុនបានបញ្ជាឲ្យកង
ទ័ពរបស់លោកត្រឡប់កាន់កម្ពុជាវិញ ។  កាលពីថ្ងៃទី១៤សីហាម្សិលមិញ ព្រះអអង្គម្ចាស់ធម្មិកោ ដែលជាមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានព្រលយពាក្យមួយឃ្លាដោយផ្ជាប់មកជាមួយរូបនាយ ទាហាសក្តិពេញស្មាវ័យក្មេងផង ព្រះអង្គម្ចាស់បានមានព្រះបន្ទូលនៅលើបណ្តាញសង្គមរបស់ព្រះអង្គ ថា« តើនរណាទោ ដែលប្រមាថមើលងាយ បន្ថោកកងទ័ពខ្មែរ» ។
ព្រះអង្គម្ចាស់លើកឡើងបែបនេះក្រោយពេលដែលសមត្ថកិច្ចបានចាប់ ខ្លួនលោក សួនសេរី រដ្ឋា ប្រធានបក្សអំណាច ពលរដ្ឋខ្មែរ ។ 

លោកសួន សេរី រដ្ឋាត្រូវបានសមត្ថកិច្ចចាប់ខ្លួនភ្លាមបន្ទាប់ពីលោក បានបញ្ចេញមតិលោកបណ្តាញសង្គមរបស់លោកស្តីការពីលោកនាយក រដ្ឋមន្ត្រីហ៊ុន សែនប្រកាសសង្គ្រាមជាមួយនឹងប្រទេសឡាវ។  លោកសួន សេរី រដ្ឋាបានចំអកឡកលើយថា លោកនាយករដ្ឋមន្ត្រីហ៊ុន បានតែសម្តី បានតែនិយាយ តែធាតុពិជាឆាកល្ខោនលូនក្រាប់ចំពោះសត្រូវ ទៅសុំចរចានឹងឡាវទៅវិញ ។ 
លោក សួន សេរីរដ្ឋាបានសរសេរនៅបណ្តាញសង្គមរបស់លោកទាំងស្រុងកាលពី១២ សីហាដូច្នេះថា៖«សាមកុករបស់លោកហ៊ុន សែន កមពុងបែកភុក!សេនាប្រមុខដាក់បញ្ជាឲ្យកងទ័ពត្រៀមប្រយុទ្ធ ដាក់ឪសាន វាទឲ្យសត្រូវ ..... តែឪនក្បាលចូលបន្ទាយសត្រូវដើម្បិសុំចរចា !
ពេលសង្គ្រាមកើតឡើងជាមួយនឹងប្រទេសលាវនោះលទ្ធផលវាហ្នឹងមិនខុសបិសង្គ្រាមដែលកើតឡើងជាមួយនិងប្រទេសសៀមទេ! គឺកូនខ្មែរ កងទ័ពជាតិ និងស្លាប់ក្នុងសមរភូមយ៉ាងវេទនា ...ហើយមេទ័ពចោរនិងឡើងបុណ្យសក្តិ ប្រមូលបានលុយកាក់ សប្បាយជាមួយស្រី្ីយ៉ាងគគ្រឹក គគ្រេង។ តែទោះយ៉ាងណានិងទោះបីជាយើងដឹងថាវាជាសង្គ្រាមដើម្បីធំឡើងមុខ តម្លើងឋានៈបំពាក់ខ្លួនឥស្សរចោរជនបំភាន់យើងក៏ដោយ​ក៏សូមពលរដ្ឋខ្មែរ យុវជនខ្មែរត្រូវរួមសាមគ្គីលើកទឹកចិត្ត»។ 
ការផ្ញើចំអកឡកលើយរបស់លោកសួនសេរីរដ្ឋមិនទាន់បានប៉ុន្មាននាទីផង លោកសួនសេរីរដ្ឋាត្រូវបានសមត្ថកិច្ចចាប់បញ្ចូលរថយន្តទៅសួរនាំភ្លាមៗ ។ 
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានមានប្រសាសន៏ថា ការចាប់ខ្លួនលោកសួន សេរីរដ្ឋាធ្វើបានកាន់ តែលឿន កាន់តែប្រសើរ ដើម្បីសុវត្ថិភាពលោក។ 

បើទោះបីជាមានការចាប់ឃុំខ្លួនប្រធានបកអំណាចខ្មែរពីបទប្រមាថមើលងាយកងទ័ពក្តី ក៏នៅតែមានអ្នកព្រលយពាក់ឌឺដងបញ្ចើកបញ្ចើចំពោះការប្រកាសសង្គ្រាមជាមួយឡាវកាលពីថ្ងៃទី១១របស់ សម្តេចនាយកជាហូរ ជាពិសេសក្រុមនិស្សិតបញ្ញាវ័ន្តខ្មែរបរទេស ជំនាន់ទសវត្ស៩០សិប និង២០០០ ដែលមានប៉ាង សុខៀន និង លោកឆាំ ឆានី និង មែន ណាតជាដើម ។ ពួកលោកតែងតែប្រឆាំងគ្រប់គោលនយោបាយ និងស្ទើរគ្រប់សកម្មភាពរបស់លោកនាយករដ្ឋមន្ត្រី ជាងនេះទៅទៀតនិស្សិត
ជើងចាស់ទាំងនោះតែងទំលាយអាថ៍កំបាំង រឿងអាស្រូវផ្សេងរបស់រដ្ឋាភិបាល ។ ទាក់នឹងរឿងកម្ពុជា ឡាវ លោកប៉ាងសុខឿន ដែលហៅខ្លួនលោកថាជាខ្មែរសុវណ្ណភូមិនោះបានផ្ញើលេបខាយសម្តីនិង ភ្ជាប់មកជាមួយនូវរូភាពទាហានកំសត់តោកយ៉ាក មើលទៅហាក់បីដូចជាគ្មានទាំងស្បៀងផង ។ លោកបង្ហោះលើបណ្តាញសង្គមរបស់លោកថា«សែនអាណិត បងប្អូនទាហានកងពលតូច៥១ ពេលត្រួតពិនិត្យពល សម្ភារៈសឹក និងស្បៀង មុនពេល ពេលត្រៀមចេញច្បាំងតាមបញ្ជា ហៃភុក»។
លោកបាំង សុខឿន ជាក្រុមនិស្សិតបញ្ញាវ័ន្តដែលរត់ចោល ស្រុកដើម្បីគេចផុតពីការ តាមចាប់ខ្លួនពិសំណាស់រាជរដ្ឋា ភិបាលខ្មែរ ក្នុងករណីរឿងច្បាប់បំពេញបន្ថែមឆ្នាំ២០០៥ ជាមួយមិត្តភក្តិ៤ទៅ៥នាក់ទៀត ។ ទោះបីជាលោកនៅស្រុកគេពុំអាចចូលស្រុកខ្មែរក្តីក្រុមរបស់លោកតែងតែ ដុតរោលលោកនាយករដ្ឋមន្ត្រីហ៊ុន និងមន្ត្រីធំគ្រាក់ៗឲ្យនៅមិនសុខ ។




Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive