គេតែងពោលថាមេខ្លាកូនប្រាកដជាខ្លា ឬអាចជាតោនិងដំរីក៏អាចថាបាន ប៉ុន្តែសម្រាប់កម្ពុជាវិញ សុភាសិតមួយខុសស្រឡះ តែវាត្រូវត្រង់ពាក្យ«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់» ។
កម្ពុជាដើរតាមគោលនយោបាយចិន ប្រើយុទ្ធសាស្ត្រចិន កលល្បិចសាមកុករបស់ចិនដើម្បីបំបែបបំបាក់ គ្រប់គ្រងនិងយកឈ្នះគូបដិបក្ស ប៉ុន្តែយុទ្ធសាស្ត្រដែលកម្ពុជារៀនបច្ចុប្បន្ននេះសម្រាប់ប្រយុទ្ធតែជាមួយដៃគូជាប់ទ្រុង ជាប់ច្រវ៉ាក់ស្រាប់ប៉ុណ្ណោះ ។ ប្រសិនបើប្រកួតជាមួយដៃគូមានមាឌនិងកម្លាំងប្រហាក់ប្រហែលគ្នាកម្ពុជាបច្ចុប្បន្ននេះប្រាកដជាដូចក្អាត់ក្រោមកង់រទេះហើយ ។
មិនចាំបាច់និយាយថ្វីជាមួយនឹងចិនដែលជាព្រះបិតាបង្កើតរបស់ខ្លួននោះ សូម្បីត្រឹមតែយួនដែលជាមហាមិត្តឬជាបងបង្កើតរបស់កម្ពុជាក៏មិនអាចប្រៀបបានដែរ វាស្ថិតនៅឆ្ងាយស្មើជើងមេឃដែរ ។
បច្ចុប្បន្ននេះគេតែងអួតខ្ទ័រខ្ទាថាកម្ពុជាបានផ្លាស់មុខមាត់ថ្មី លើទឹកដីសុវណ្ណភូមិ លើទឹកដីអង្គរ ហាក់បីដូចជាសម័យអរិយធម៌អង្គរទី២អ៊ីចឹងដែរ កម្ពុជាបានទទួលបានទទួលនូវពានរង្វាន់ជាច្រើន ដូច ក្រម៉ាវែងជាងគេក្នុងពិភពដែលមិនមានគេផលិតនិងប្រើប្រាស់ អន្សមធំគេនៅលើពិភពដែលមិនមានប្រជាជនប្រទេសណាមួយពិសានិងធ្វើ»
កម្ពុជាបច្ចុប្បន្ននេះល្បិល្បាញមែនគឺល្បីតែយករបស់គេផលិតរួចហើយ យកមកធ្វើជាស្នាដៃរបស់ខ្លួន ល្បីតែរឿងកំប៉ិកកំប៉ុកគេមិនប្រើ គ្មាននរណាមួយប្រកួតប្រជែង ដែលប្រទេសជាច្រើននៅលើពិភពលោកនេះគិតថាមិនបានការ មិនជាប្រយោជន៍ នាំឲ្យតែខាតបង់ថវិកាជាតិ នាំឲ្យប្រជាជនកាន់តែក្រីក្រ ។
កម្ពុជាធ្វើបានស្ពាន២០ម៉ែត្រមួយនាំគ្នាផ្អើលភ្លូកទឹកភ្លូកដី អួតក្តែងថាជាប្រទេសអស្ចារ្យ ប្រទេសរីកចម្រើនគ្រប់វិស័យ តាមពិតខ្ចីលុយគេធ្វើស្ពាន ធ្វើផ្លូវ ជំពាក់ចិនវ័ណ្ឌកសឹងតែលក់ប្រទេសសងមិនរួច ។ ស្ពានផ្លូវចិនធ្វើឲ្យមួយឆ្នាំ២ឆ្នាំជួសជុលក៏កម្ពុជាអួតអាងល្បីរុន្ទឺកប់អាកាសដែរ អួតៗរហូតអស់រ៉ែ អស់ព្រៃ អួតរហូតបរទេសចូលពេញស្រុកមិនដឹងខ្លួន ។
នេះពិតជាកូនល្ងង់មែន គ្មានកាត់បានឪពុកម្តាយនិងបងៗអីបន្តិចសោះ ក្រឡេកមើលចិនយួន រាប់ចាប់តាំងពីធរាសាស្ត្រឡើងទៅ គេលើកទឹកទន្លេស្រោចដំាំកសិកម្មទៅហើយ ទីណាក៏មានទឹក ទីណាក៏មានពណ៍ប៉ៃតង ដំណាំស្រស់ខ្ចីល្អពេញទីវាល ។
ចំណែកកូនពៅកម្ពុជាវិញ គ្រប់ស្រុកនិគម ភូមិដ្ឋានឮតែមាត់សម្តីពលរដ្ឋខ្មែរនិយាយគ្នាថា ធ្វើកម្មករស្រុកគេ ប្រទេសនេះប្រទេសនោះមានប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះ រត់ចោលស្រុកទេសទាំងគ្រួសារប្តីប្រពន្ធចោលពុកម្តាយកូនចៅស្ងាត់សូន្យ ។
នេះហើយជាលទ្ធផលនៃកម្ពុជាអច្ឆរិយទី២ កម្ពុជាដ៏អស្ចារ្យ កម្ពុជាមានស្ពានផ្លូវក្រោមដី២ម៉ែត្រ ផ្លូវជាតិធ្វើឆ្នាំនេះជួសជុលឆ្នាំបន្ទាប់ កម្ពុជាមានពានរង្វាន់ក្រម៉ាវែង អន្សមធំបំផុត គឺវាខុសពីប្រទេស មិនអច្ឆរិយ តែមានយន្តហោះ មាននាវា មានស្ពានឆ្លងសមុទ្រ មានផ្លូវក្រោមទឹក ឆ្លងភ្នំ មានទីវាលប៉ៃតងស្រសខ្ចីគ្រប់កន្លែងបរិបូណ៍។
វាប្រហែលជាឆ្លាតពេក អស្ចារ្យពេក កូនខ្លាកូននាគផងមិនដឹងទើបកម្ពុជាលែងដាំដុះ លែងផលិត ចំាំតែប្រើ ចាំតែទិញបងនិងឪពុកចិនយួន ។