លោកនាយករដ្ឋមន្ត្រីកម្ពុជាប្រទេសជប៉ុន

លោកនាយករដ្ឋមន្ង្រីអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន នៅកម្ពុជាសារបែកធ្លាយពេញបណ្តាញសង្គមថាលោកយកលុយរដ្ឋទៅចាយវាយឲ្យក្រុមនិស្សិតនៅជប៉ុន

ក្នុងដំណើរទស្សនកិច្ចជាផ្លូវរដ្ឋទៅកាន់ប្រទេសជប៉ុនលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានអញ្ជើញចូលគាល់រាជទាយាទ នៃមហាមិត្តជប៉ុន និងមន្ត្រីអង្គការម្ចាស់ជំនួយជាច្រើនដើម្បីថ្លែងអំណគុណដល់ជប៉ុនដែលជានិច្ចជាកាល ជប៉ុនបានជួយឧបត្ថម្ភទាំងសម្ភារៈផ្លូវថ្នល់ស្ពាន និងថវិកាសុទ្ធរាប់សិបលានដុល្លាសហរដ្ឋអាមេរិក ។ ជប៉ុនជាម្ចាស់ ជំនួយទី២បន្ទាប់ចិនដែលបានផ្តល់ជំនួយដល់រាជរដ្ឋាភិបាលទី២នេះ ។ 

នៅក្នុងទីក្រុងតូក្យូលោកនាយករដ្ឋមន្ត្រីបានចូលគាល់រាជទាយាទនៃមហាមិត្តជប៉ុនណារូហីតូ ហើយនិងពាំនាំនូវរាជបណ្តាំ សួរសុខទុក្ខពីព្រះមហាក្សត្រនៃព្ររាជាណាចក្រកម្ពុជា ។ បន្ទាប់មកលោកបានជួបប្រធានមូលនិធិNippon និង ថ្លែងអំណរគុណដល់ប្រធានមូលនិធិនេះដែលបានជួយឧបត្ថម្ភដល់ប្រទេសខ្មែរ លោកក៏សូមឲ្យម្ចាស់ជំនួយទាំង នោះបន្តជួយដល់ខ្មែរបន្តទៀតដើម្បីជំរុញកម្ពុជាឲ្យមានការអភិវឌ្ឍជឿនលឿន និងបញ្ចៀសបាននូវផលលំបាកនានាដូចស្ពានផ្លូវជាដើម។
ទន្ទឹមនិងលោកនាយករដ្ឋមន្ត្រីកំពុងមានដំណើរទស្សនកិច្ននៅក្រៅប្រទេស និងស្មើសុំថវិកាបរទេសរាប់ពាន់លាន ដុល្លាបន្ថែមទៀតនោះ នៅកម្ពុជា ឯណេះវិញអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបានបង្ហោះសាស្តីលោកយក លុយជាតិទៅចាយវាយឲ្យនិស្សិតខ្មែរនៅប្រទេសជប៉ុនដោយខ្ជះខ្ជាយ តាមអំពើចិត្ត ។ 
នៅលើAccount Facebook page សុវណ្ណភូមិខ្មែរ និងត្រូវបាន គណីឈ្មោះថាកំសាន្ត(Kamsan Khmer 2017)ចែកចាយបន្តដោយដាក់ចំណើងថា«សារបែកធ្លាយពីនិស្សិតខ្មែរនៅជប៉ុន៖ ហ៊ុន​ សែន​ យកលុយជាតិជួលនិស្សិតនិងពលរដ្ឋ
ខ្មែរនៅជប៉ុនក្នុងតម្លៃម្នាក់ៗពី​ $300 ដល់​ $500»។ ជាទូទៅគេតែងឃើញលោកនាយករដ្ឋមន្ត្រី តែងតែផ្លល់ថវិកាជារឿយដល់និស្សិតខ្មែរដែលបានទៅសិក្សានៅក្រៅប្រទេស ដូចជានិស្សិតខ្មែរ ប្រចាំបារាំង រុស្ស៊ី និងប្រទេសផ្សេងៗទៀត។ 
ទោះយ៉ាងណាថវិកាទាំងនោះគេមិនដឹងលោកហ៊ុន សែនយកថវិកាផ្ទាល់ខ្លួនឬថវិកាជាតិឡើយ ។ប៉ុន្តែជាប្រសិនបើថវិកាផ្ទាល់លោកវិញនោះ បើទោះជាលោកមានលុយវាល់កោដិក៏មិនអាចចែកចាយគ្រប់ឡើយ បើឮនិងឃើញតែ ឈ្មោះលោកធ្វើស្ពានសាលា មន្ទីរពេទ្យគ្រប់កន្លែងក្រុង ។


me>


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive