ពាក្យខ្មែរមន្ត្រី ឯកឧត្តម និងនាយករដ្ឋមន្ត្រីជាពាក្យដែលគេប្រើចំពោះបុគ្គល និងមនុស្សមាន តម្លៃគួរជាទីបូជា ដែលបានដឹកនាំពលរដ្ឋ ប្រទេសជាតិឲ្យបានរីកចម្រើន មានជីវភាពល្អប្រសើរ និងបានរួចផុតពីសេចក្តីវេទនា ព្រោះសេចក្តីក្រីក្រ និងបញ្ហាអសន្តិសុខទាំងឡាងយតាមបៀតបៀនយាយី។ ប៉ុន្តែផ្ទុយទោវិញ នាពេលបច្ចុប្បន្ននេះ នៅក្នុងសង្គមខ្មែរយើង បានយកពាក្យមន្ត្រី ឧកញ៉ាបណ្ឌិត មកកំប្លុកកំប្លែងលេងទៅតាមសកម្មភាព និងរឿងហេតុផ្សេងៗ ទៅតាមអ្វីដែលគេយល់ថានោះជា ទង្វើរបស់មន្ត្រីខ្មែរ បណ្ឌិតខ្មែរបានធ្វើផ្ទុយពីឆន្ទៈ គោលបំណងរបស់ពួកគេដែលប្រាថ្នាចង់បាន ។
អ្នកខ្លះមិនមែនតែផ្តល់ត្រឹមរហសនាមឲ្យថ្នាក់ដឹកនាំពួកប៉ុណ្ណោះទេ ថែមទាំងបានគូរកាត់រូបភាពថ្នាក់ដឹកនាំពួកជាថ្លុកកំប្លែងផ្សេងៗទៀត ដើម្បីបញ្ចើចបញ្ចើចំអក់ឡក់លើយចំពោះមន្ត្រីបណ្ឌិតដែល គេមើលឃើញថាបានធ្វើឲ្យខ្មែរឈឺចុកចាប់ វិនាសព្រាត់ប្រាស់ និងបាត់បង់ទឹកដីទ្រព្យសម្បត្តិជាតិ ។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាត្រូវបានអ្នកនិយមលេង បណ្តាញសង្គមហៅលោកថា«សម្តេចអីឬអាគុក» ក្រោយពេលដែលនិយាយពាក្យទាំងនេះទៅកាន់មន្ត្រី បក្សប្រឆាំងមានលោក សម រង្ស៊ីនិងលោកកឹម សុខាជាដើមក្នុងវេទិកាមួយកាលពីឆ្នាំ២០១៦កន្លងទៅ ដោយលោកបានបញ្ជាក់ថា ពាក្យអាគុកជាដើមនេះ មិនមែនជាសម្តីអាក្រក់អ្វីទេ វាជាសម្តីអ្នកស្រែ រាស្ត្រសាមញ្ញ តែងហៅជេរគ្នាលេង អាគុក អាច្រវ៉ាក់ អាស្លាប់ អាងាប់ជាដើម ដូច្នេះលោក វាគ្មានខុស អ្វីទេ ត្រឹមតែប៉ុណ្ណឹងនោះ ។ ភ្លាមៗ អ្នកនិយមលេងបណ្តាញសង្គមនាំគ្នាត្រាប់តាមលោក ហៅលេងពេញបណ្តាញសង្គមថាអាគុកៗរហូតមក ។
លោកកែប ជុតិម៉ាត្រូវបានអ្នកនិយមលេងបណ្តាញសង្គមដាក់ឈ្មោះថា «រដ្ឋមន្ត្រីជំនាញសេដ្ឋកិច្ចខាងសំរាម»។ ពួកគេដាក់ឈ្មោះបែបនេះបន្ទាប់ពីលោកកែប ជុតិម៉ា មន្ត្រីសាលាក្រុង ឲ្យពលរដ្ឋ និងអ្នកជំនាញទាំងឡាយ បើចង់ដឹងសេដ្ឋកិច្ចខ្មែរ កើនឡើងឬធ្លាក់ចុះអន់ថយនោះ មើលតែសំរាមតាមផ្ទះ ទៅដឹងហើយ ។ សំរាមដឹកចេញទីក្រុងភ្នំពេញរាល់ថ្ងៃ រាប់សិបតោន ដូច្នេះសេដ្ឋកិច្ចខ្មែរកំពុងកើនឡើងគួរឲ្យកត់សំគាល់ ពុំមែនក្រក្រីដូចដែលអ្នកវិភាគនិងបក្សប្រឆាំងលើកឡើងនោះទេ ។

លោកសុខ ឥសាន្តក៏ត្រូវបានបានពលរដ្ឋដាក់រហសនាមថាជាមន្ត្រីមកពីCPPជំនាញខាងសេដ្ឋកិច្ច ដែរ ។ ពួកគេហៅលោករដ្ឋមន្ត្រីអ្នកនាំពាក្យឲ្យបក្សប្រជាជនថា «សេដ្ឋកិច្ចជាតិ កើនឡើងដោយសារ តែពលរដ្ឋខ្មែរ ក្លាយជាអ្នកបម្រើបរទេស ក្លាយជាកញ្ជះគេ » ។ លោកថា ប្រទេសជាតិមានសេដ្ឋកិច្ចធំ ធាត់ មានកំណើនកើនរហូតដល់៧% ពលរដ្ឋនៅតាមភូមិស្រុកមានផ្ទះធំទ្រនុំខ្ពស់ទាំងនោះគឺដោយ
សារតែ ពលរដ្ឋភាគច្រើនចំណាក់ស្រុកទៅធ្វើការឲ្យកូរ៉េ ជប៉ុនថៃ ម៉ាឡេ និងប្រទេសផ្សេងៗទៀត។ ដូច្នេះហើយ រដ្ឋាភិបាលកំពុងតែខិតខំស្វែងភាគីដៃគូប្រទេសជាមិត្តដែលខ្វះកម្លាំងកម្មករ ស្នើឲ្យគេ ទទួលយកពលករខ្មែរបន្ថែមទៀតដើម្បីបង្កើតការងារដល់ប្រជាជនខ្មែរ ។
លោកទៀបាញ់់ រដ្ឋមន្ត្រីចំពាមគ្រាប់លុយ ជំនាញខាងវៃបាក់ធ្មេញ បើមានការតវ៉ាក្រោយពេលដែល ខ្លួនចាញ់ឆ្នោត ។ លោកបានមានប្រសាសន៏ថាបើបក្សប្រឆាំងចាញ់ឆ្នោតហើយ មិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត២០១៧នេះ ហើយស្រែកតវ៉ា ថាមិនយុត្តិធម៌ មិនត្រឹមត្រូវទេ លោកនឹងវាយឲ្យបាក់ធ្មេញ ។ លោកថ្លែងបែបនេះក្នុងឪកាសយុទ្ធយុទ្ធនាការបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នំា២០១៧កន្លងទៅ ។ ពាក្យបញ្ចើកបញ្ចើនៅក្នុងសង្គមអ្នកលេងហ្វេសប៊ុក នៅតែបន្តបន្តុះបង្អាប់ ដល់លោកទៀបាញ់ថា ទៀត្រូវគ្រាប់លុញ ជំនាញខាងវាយឲ្យបែកធ្មេញជាប់មិនដាច់ ។
ក្រៅពីលោកទៀបាញ់ ជំនាញខាងវាយបែកធ្មេញ ឈាងវុនជើងកាងប្រចាំរដ្ឋសភា និងរដ្ឋមន្ត្រីជំនាញ គ្មានការតវ៉ាចំពោះលទ្ធផលបោះឆ្នោត២០១៨ បើហ៊ានតវ៉ាក្បាលនិងគល់ឫស្សីមិនខាន»។ ពលរដ្ឋបានឮដូច្នោះក៏ដាក់រហសនាមលោករដ្ឋមន្ត្រីថា«រដ្ឋមន្ត្រីក្បាលនឹងគល់ឫស្សីម្តងទៅ ។
ខាងសេដ្ឋកិច្ចដោយសារកាប់ព្រៃឈើ រើសសំរាម និងធ្វើជាខ្ញុំកញ្ជះគេ នៅមានលោក វង សូតមួយទៀត ដែលមានជំនាញ ចំណេះសល់ពីរបបប៉ុល ពតបានបន្សល់ទុកឲ្យ ។ លោក វង សូតជាកូន ប្រសារលោក សម្តេចព្រះប្រធានរដ្ឋសភាហេង សំរិក និងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោកមានជំនាញខាង ប្រើគល់ ឫស្សី ។ លោកពោលពាក្យតែគល់ឫស្សីយ៉ាងនេះ មិនដឹងលោកធ្លាប់វាយសម្លាប់មនុស្សក្នុងសម័យខ្មែរ ក្រហមនឹងគល់ឫស្សីឬក៏លោកធ្លាប់តែដាំឫស្សីយ៉ាងណាទេ ទើបនឹកឭកឃើញតែគល់ឫស្សីយ៉ាងនេះ ។ លោកបានថ្លែងកាលពីថ្ងៃទី៣១ ខែកក្កដាថា«
ខាងសេដ្ឋកិច្ចដោយសារកាប់ព្រៃឈើ រើសសំរាម និងធ្វើជាខ្ញុំកញ្ជះគេ នៅមានលោក វង សូតមួយទៀត ដែលមានជំនាញ ចំណេះសល់ពីរបបប៉ុល ពតបានបន្សល់ទុកឲ្យ ។ លោក វង សូតជាកូន ប្រសារលោក សម្តេចព្រះប្រធានរដ្ឋសភាហេង សំរិក និងជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា លោកមានជំនាញខាង ប្រើគល់ ឫស្សី ។ លោកពោលពាក្យតែគល់ឫស្សីយ៉ាងនេះ មិនដឹងលោកធ្លាប់វាយសម្លាប់មនុស្សក្នុងសម័យខ្មែរ ក្រហមនឹងគល់ឫស្សីឬក៏លោកធ្លាប់តែដាំឫស្សីយ៉ាងណាទេ ទើបនឹកឭកឃើញតែគល់ឫស្សីយ៉ាងនេះ ។ លោកបានថ្លែងកាលពីថ្ងៃទី៣១ ខែកក្កដាថា«
នៅក្នុងអាណត្តិទី៥នេះទាំងសម្តេចនាយករដ្ឋមន្ត្រី និងមន្ត្រីធំៗរួមទាំងបណ្ឌិតឧកញ៉ារបស់លោកគ្រប់ ឃ្លា ប្រយោគសម្តីដែលលោកឡើងសុទ្ធតែត្រូវបានពលរដ្ឋខ្មែរសើចចំអកបញ្ឈឺគ្រប់ពេលវេលា ។អ្នកខ្លះក៏ប្រើពាក្យបញ្ឈឺទាំងនោះក៏ជ្រុលហួសរហូតឲ្យសម្តេចនាយកខឹងសម្បារណាស់ដែរ គឺគេប្រើពាក្យរហូតដល់ប្រមាថអាយុជីវិតលោកឲ្យស្លាប់ ដាក់បណ្តាសារជាដើម ។
កាលពីថ្ងៃទី១សីហា លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់មន្ត្រីបក្សប្រឆាំងថាកុំយកការស្លាប់របស់ លោកមកកេងចំណេញនយោបាយឲ្យសោះ ការស្លាប់របស់លោកនឹងនាំមកនូវវិនាសកម្មដល់កម្ពុជា ព្រោះនាយទាហាន កងប្រដាប់អាវុធទាំងអស់នឹងគ្មានមន្ត្រីណាគ្រប់គ្រងបាន បើលោកទៀបាញ់ស្លាប់នឹងគ្មាននរណាចាប់អារម្មណ៏ឡើយ ។
ទោះយ៉ាងណាការបញ្ចើចបញ្ចើនៅក្នុងសង្គមប្រជាធិបតេយ្យតែងកើតមាន នៅក្នុងប្រទេសអាមេរិក វិញអ្នកសារព័ត៍មាន ពលរដ្ឋបានគូរឆ្លាក់រូបលោកដូណាល់ត្រាជារូបស្រាត និងកំប្លុកំប្លែងផ្សេងៗដោយ គ្មានមន្ត្រីណាចាប់ទោសអូសដំណើរអ្វីទេ បើទោះជាយ៉ាងនោះក្តីសូម្បីយើងក៏មិនត្រូវប្រើសិទ្ធិ លើសព្រំដែនដែរ ។