តើការឈឺចាប់មានលោកហ៊ុន សែនទេ?

តើសេចក្តីសេចក្តីចាប់ខ្លោចផ្សារនិរាសព្រាត់ប្រាស់មានតែតែត្រកូលលោកហ៊ុន សែនមែនទេ ចុះពលរដ្ឋស្លូតត្រង់ មន្ត្រីតូចតាច់ អង្គការសង្គមស៊ីវិលផ្សេងៗមិនមិនចេះឈីចាប់ទេឬ?
............... Angkor Empire ចក្រភពអង្គរ........
លោកនាយករដ្ឋមន្ត្រីជាតែងតែលើកឡើងថាគាត់ជាអ្នកតស៊ូក្នុងសមរភូមិប្រយុទ្ធចាប់តាំងសម្តេចព្រះនរោត្តមសីហនុប្រកាសឲ្យចូលព្រៃមាគីដើម្បីតស៊ូទាមរាជបល្លង្កពីរបបលន់ ណុលមកឲ្យវិញ ភ្លាមនោះព្រះនរោត្តមសីហនុ បានស្វះស្វែងពឹងបរទេសមហាមិត្តមានចិន និងរ៉ុស្ស៊ីឲ្យជួយបណ្តេញលន់ ណុល បន្តែប្រទេសទាំងនោះមិនបានជួយឡើយហើយរុញភារកិច្ចឲ្យមហាមិត្តវៀតយើងជួយ ។
កិច្ចការនេះត្រូវបានយួនជួយឧបត្ថម្ភគាំទ្របណ្តេញកងទ័ពចេញដោយជោគជ័យ មានជនជាតិខ្មែរស្លាប់អស់រាបរយសែនម៉ឺនាក់យ៉ាងខ្លោចផ្សារ។
ក្នុងប្រវត្តិតស៊ូនោះលោកជួបបានជូបគ្រោះ ជួបលាភច្រើនណាស់ ទម្រាំលោកទទួលបានងារជាសម្តេចរហូតដូចសព្វថ្ងៃ គឺចាប់តាំងពីកងកូនទាហ៊ានសម័យខ្មែរក្រហម រហូតមានឈ្មោះថាសម្តេច និងមានការនិរាសព្រាត់កូនប្រពន្ធ ស្លាប់សាច់ញាតិសែនអនិច្ចា។
ទោះយ៉ាងណាក្រោមការជ្រោមជ្រែងពីមហាមិត្តវៀតណាម ក្រោយពេលដែលខ្មែរក្រហមធ្វើវិទ្ធិកម្ម (ចំរាញ់មនុស្សក្បត់បក្សចេញ ដែលប៉ុល ពត់សង្ស័យថាមានក្រុមខ្មែរវៀតមិញដែលយួនបង្កើតបន្លំសម្លាប់ខ្មែរ) លោកត្រូវបានតែងតាំងជាមន្ត្រីជាន់ខ្ពស់ជាបន្តបន្ទាប់ និងបានបណ្តេញប្រធានរបស់ខ្លួនគឺលោក ប៉ែន សុវណ្ណចេញហើយចាប់ដាក់គុកអស់១០ឆ្នាំទៀតផង ។
គុណបំណាច់ដែលលោករត់ចេញពីក្រហមពីខ្មែរកំចាត់ខ្មែរក្រហម ចេញពីលោកប៉ែន សុវណ្ណកំចាត់លោកប៉ែន សុវណ្ណនេះលោកទទួលបានគុណបំណាច់និងងារច្រើនពីប្រទេសខ្មែរ និងប្រជាជន ជាងនេះទៅទៀតនោះ លោកមានសិទ្ធអំណាចគ្រប់គ្រង់ផែនដីទាំងមូល មានមាស មានប្រាក់មានឡាន វិឡាទំនើបៗ ដីឡូ ភាគហ៊ុន គ្រប់ក្រុមហ៊ុន ទីណាក៍មានភាគហ៊ុនកូនចៅក្រុមគ្រួសារលោកដែរ ។
ទាំងនេះវាមានភាពប្រសើជាក្រុមសារនាញទាហ៊ានខ្លះ និងពលរដ្ឋស្លូតផ្សេងទៀតឆ្ងាយណាស់ អ្នកខ្លះស្លាប់ទាំងគ្រួសារ ដាច់ដៃ ដាច់ជើង បាត់កូនប្តីប្រពន្ធ ហើយចេញពីសង្គ្រាមមកនៅតែក្ររហាម នៅតែយាមព្រំដែន យាមផ្ទះឲ្យគេ ធ្វើអង្គរក្សឲ្យលោកអស់មួយជីវិត ។
បើក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី មានបាន វីឡាស្កឹមស្កៃ លុយកាក់ មាសប្រាក់ក្រាល រួមទាំងមានអំពើគ្រប់គ្រង់ផែនខ្មែរទាំងមូលម្លោះហើយនោះ ហេតុអ្វីក៍លោកនៅតែថាលោក ឈឺចាប់ បាត់បង់សាច់ញាតិកូនសំណព្វចិត្តរបស់របស់លោក ចុះហេតុអ្វីលោក មិនព្រមបើកភ្នែកពលរដ្ឋដែលយំស្រែក បាត់គ្រួសារ បាត់បងដីធ្លីដោយមន្ត្រីរបស់លោក និងពលរដ្ឋត្រូវបានគេបាញ់សម្លាប់ ចាប់រំលោភ ពង្រាត់ប្រពន្ធប្តីគេ ចាក់ទឹកអាស៊ីតយ៉ាងខ្លោចផ្សារក្នុងរបបលោកផង ?
តើពលរដ្ឋចងដឹងថាលោកជាអ្នកស្នេហាជាតិមែនឬទេ មានឈាមជ័រយួនឬអត់ វាស្លាប់លោកក្រុមគ្រួសារលោកឬ? ហេតុអ្វីក៍ស្រែកខ្លាំងសំបើមម្លេះ ?
សម្តីប៉ុណ្ណេះមិនទាន់ស្មើនឹងការបាត់បង់ ជីវិតពលរដ្ឋនៅឡើយទេ កុំថាឡើយតែរឿងប្រទេស បើលោកជាមនុស្សល្អមែន ស្នេហាជាតិមែន ចង់ឲ្យមានសន្តិភាពមែន និង មានការគោរពពីពលរដ្ឋខ្មែរនោះ កុំឈឺតែឯង ពលរដ្ឋខ្មែរក៍ចេះឈឺដែរ ពលរដ្ឋខ្មែរជាងលោក រាប់លានដង ទទួលរឿងអយុត្តិធម៌រាប់ម៉ឺនសែនដង ហើយវេទនាច្រើនជាងក្រុមបក្សមន្ត្រីគ្រួសារលោកឆ្ងាយណាស់ ។
ត្រឹមពាក្យមួយម៉ាត់កុំយកលេសឈឺចាប់ ដើរចាប់គេដាក់គុកពេញស្រុកទេសអី ធ្វើតាមរាស្ត្រខ្លះទៅក្រែងវាលែងឈឺរហូតចារទុកក្នុងប្រវត្តិសាស្ត្រខ្មែររាប់រយម៉ឺនឆ្នាំ៕
កុំដឹងតែសាច់ឯងឈឺ គេក៍មានសាច់ឈាមឈឺដែរដែរ៕
Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive