សហគមន៏ខ្មែរនៅបណ្តាប្រទេសអ៊ឺររ៉ុបនៅតែបន្តទាមទារឲ្យម្ចាស់ហត្ថលិខីកិច្ចព្រមព្រៀងទីក្រុងបារីសយកចិត្តទុកដាក់ចំពោះការអនុវត្តផ្ទុយពីច្បាប់អង្គការសហប្រជាជាតិនិងកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលារបស់រដ្ឋាភិបាលហ៊ុនសែល ដែលកំពុងដឹកនាំសព្វថ្ងៃ
កាលពីថ្ងៃទី២៨សីហាម្សិលមិញពលរដ្ឋខ្មែរជាច្រើនបានប្រមូលផ្តុំគ្នាដើម្បីឲ្យបណ្តាមេដឹកនាំប្រទេសអ៊ឺរ៉ុបយកចិត្តទុកដាក់ចំពោះការអនុវត្តនាច្បាប់របស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលសព្វថ្ងៃនេះពួកគេមើលឃើញថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកំពុងតែអនុវត្តលិទ្ធិផ្តាច់ការនិយម គ្រួសារនិយម និងបក្សពួកនិយម ។
ពួកគេលើកឡើងថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិត្រូវបានរឹតបន្តឹង សិទ្ធិសេរីភាពសារព័ត៍មានត្រូវបានបិទ រួមទាំងបណ្តេញនូវអង្គការឯករាជ្យដែលធ្វើការត្រឹមត្រូវច្បាស់លាស់ដើម្បីឲ្យមានយុត្តិធម៌ និងមានជំនឿជឿជាក់លើប្រព័ន្ធការបោះឆ្នោតនៅកម្ពុជា ។
អង្គការNDI ភ្នាក់អភិវឌ្ឍន៏អន្តរជាតិរបស់អាមេរិកត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបណ្តេញចេញពីប្រទេសកម្ពុជាដោយចោទប្រកាន់ថា អង្គការមួយនេះបានសហការជាមួយគណបក្សសង្គ្រោះជាតិដើម្បីផ្តួលរំលំបក្សកាន់អំណាច។
លោក Clayton M Mcccleskey «ទាក់ទងនឹងសកម្មភាពដ៏គួរឱ្យសោកស្តាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះវិទ្យាស្ថានជាតិប្រជាធិបតេយ្យសំរាប់កិច្ចការអន្តរជាតិ (NDI)ទីភ្នាក់ងារ USAID មានការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបញ្ឈប់ប្រតិបត្ដិការរបស់វិទ្យាស្ថាន NDI នៅកម្ពុជា និងតម្រូវអោយបុគ្គលិកបរទេសរបស់វិទ្យាស្ថាននេះចេញពីកម្ពុជា។ NDI បានធ្វើការជាមួយនឹងគណបក្សនយោបាយកម្ពុជាជាច្រើន ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង និងជាមួយពលរដ្ឋនិងក្រុមអង្គការសង្គមសុីវិលនានា ដើម្បីគាំទ្រដល់អភិបាលកិច្ចដែលមានតម្លាភាព និងមានការចូលរួមផ្នែកនយោបាយមកពីគ្រប់ភាគី » ។
0 Comments:
Post a Comment