Showing posts with label Samsung. Show all posts
Showing posts with label Samsung. Show all posts

ប្រវត្តិក្រុមហ៊ុនSam Sungរបស់ប្រទេសកូរ៉េ

ប្រវត្តិរបស់ក្រុមហ៊ុនSamsung

ក្នុងចំណោមប្រទេសដែលមានសក្កដានុពលខាងវិស័យឧស្សាហកម្មធំៗលើពិភព​ ក្រៅពីអាមេរិក និងជប៉ុន ក្នុងនោះក៏មានកូរ៉េមួយដែរ ប្រចាំនៅអាស៊ីយើងនេះ ។ កូរ៉េជាប្រទេសមួយដែលមានការលូតលាស់ខ្លាំងខាងវិស័យបច្ចេកវិទ្យា ហើយបានផលិតនូវផលិតផលពេញនិយមជាច្រើនដូចជាទូរស័ព្ទ ម៉ាស៊ីត្រជាក់ រថយន្តជាដើម ។
ទម្រាំតែវាមានការវិវត្ត រីកចម្រើនលូតលាស់ និងបែកមែកសាខាមកដល់ត្រឹមនេះ វាបានឆ្លងកាត់ជាច្រើនទសវត្សមកហើយៗនាយកក្រុមហ៊ុនក៏បានបន្តវេនផ្លាស់ប្តូរគ្នាមិនតិចដែរ ។
ម្ចាស់ស្ថាបនិកក្រុមហ៊ុនSam Sungដែលបានផ្តួចផ្តើមបង្កើតក្រុមហ៊ុននេះមានឈ្មោះថា«Lee Byung Chul» គាត់បានបង្កើតនៅឆ្នាំ១៩៣៨ ជាប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម ។ ក្នុងរយៈពេល៣០ឆ្នាំដំបូង
លោកលីមិនបានធ្វើឲ្យមានការចម្រើនលូតលាស់អ្វីជាដុំកំភួនទេ ឆ្នាំ៣០ឆ្នាំនោះកន្លងផុតទៅទើប លោកធ្វើឲ្យមានការចម្រើនរីកលូតលាស់នៅក្នុងតំបន់របស់ខ្លួន ដោយបង្កើតឲ្យមានប្រភេទពាណិជ្ជកម្មច្រើនបែបយ៉ាងដូចជា ផ្នែកស្បៀងអាហារ វាយណភណ្ឌ ធានារ៉ាប់រងសុវត្ថិភាព និងទំនិញ លក់រាយ ។ 
ក្នុងឆ្នាំ១៩៦០ Samsungបានហក់ចូលទៅក្នុងវិស័យElectronicហើយបានកសាងរោងចក្ពាណិជ្ជកម្ម មួយនៅពាក់កណ្តាលឆ្នាំ១៩៧០ ។ បន្ទាប់ពីនោះមកវាធ្វើឲ្យមានការរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់  ។ ប៉ុន្តែក្រោយពេលដែលលោកលីទទួលមរណភាព នៅក្នុងឆ្នាំ១៩៨៧ទៅ ក្រុមហ៊ុននេះបានបែកជា៤ក្រុម ទី១Shinsegae ទី២CJ Group ទី៣ Hansol​ Group ទី៤គឺ Sam Sung។ 
ទោះបីជាយ៉ាងណាSamsungនៅតែឈរជើងនៅរឹងមាំហើយរហូតដល់ឆ្នាំ១៩៩០ Samsungបានវិវត្តខ្លួនចូលទៅក្នុងសកលភាវូពាណិជ្ជ ទូរស័ព្ទនិងកង់ដង់របស់វាជាប្រភពប្រាក់ចំណូលដ៏សំខាន់ ។

ចាប់ពីឆ្នាំ១៩៩០-២០០០
Samsungចាប់ផ្តើមលេចមុខមាត់នៅក្នុងឆាកអន្តរជាតិ ដោយមានកិច្ចសហប្រតិបត្តិការសាងសង់
អគារសាខាល្បីជាច្រើនក្នុងនោះមានដូចជា Petronas Towers នៅប្រទេសម៉ាស៊ី តៃប៉ិ១០១ក្នុងប្រទេសតៃវ៉ាន់ និងBurj Khalifa នៅប្រទេសអារ៉ាប់ អ៊ីម៉ារេត(United Arab Emirates)។

នៅក្នុងឆ្នាំ១៩៩៣ លោកLee Khun Hee ក្នុងនាមជាប្រធានក្រុមហ៊ុន លោកបានបញ្ចប់នូវការលក់ដល់Samsung Groupដែលជាកូនសម្ព័ន្ធចំនួនចុះ ហើយកិច្ចសហការជាច្រើនបានងើបឡើង ដោយ ផ្តោតលើជាសំខាន់លើវិស័យឧស្សាហកម្មរោងចក្រចំនួន៣គឺ ទី១ Electronic ស្ថាបត្រកម្ម និងគឺមី។ 
នៅក្នុង១៩៩៦SamsungបានទាមទារឡើងវិញនូវមូលនិធិSung Kyun kwan University។ 
ជាប្រវត្តិសាស្ត្រគួរឲ្យចង់ចាំ នៅឆ្នាំ១៩៩២ផលិតផលElectronic Samsungបានជាប់ចំណាប់ថ្នាក់លេខ ២លើពិភពលោក បន្ទាប់ពីក្រុមហ៊ុនIntel ក្នុងចំណោមក្រុមហ៊ុន២០ផ្នែកផលិតឧបករណ៏Electronic ។ 
នៅក្នុងឆ្នាំ១៩៩៥ Samsungបានផលិតអេក្រងប្រភេទLiquid Crystal  ១០ឆ្នាំក្រោយមកSamsungបានរីកចម្រើនផ្នែកខាងការផលិតLiquid Crystal លើកទី១ លើពិភពលោក ។ Sony ដែលមិនបានវិនិយោគផ្នែកនេះក៏បានទំនាក់ទំនងSamsungដើម្បីសហការផលិត ។ រហូតដល់ឆ្នាំ២០០៦
Samsung Sonyផ្សព្វផ្សាយនូវផលិតផលS-LCDរបស់ពួកវា(ភាគហ៊ុនក្រុមហ៊ុនទាំងពីរ៥០%ម្នាក់) ។

(កុំព្យូទ័រផលិតនៅឆ្នាំ១៩៨២)



នាពេលបច្ចុប្បន្ននេះSamsungល្បីល្បាញជាងគឺផលិតផលទូរស័ព្ទSmart Phone វាមានច្រើនប្រភេទ ច្រើន ម៉ាក់ហើយតម្លៃរបស់វាក៏មានគ្រប់និងតាមតម្រូវទីផ្សារផងដែរ ។
វត្តមានរបស់Smart Phoneធ្វើឲ្យក្រុមហ៊ុន Nokiaដែលជាក្រុមហ៊ុន ដ៏មហិមាមួយដែរស្ទើរតែត្រូវបាត់មុខពីពិភពលោកហើយ ។
បច្ចុប្បន្ននេះSamsungបានផលិតនូវទូរស័ព្ទSmart ជាច្រើនដូចខាងរូបខាងក្រោម៖






Share:

ប្រវត្តិក្រុមហ៊ុនSony ដែលជាក្រុមហ៊ុនល្បីរន្ទឺក្នុងពិភពលោកមិនពុំធ្លាប់បានដឹង

ប្រវត្តិនៃការបង្កើតក្រុមហ៊ុនSonyដែលល្បីលំដាប់ពីភពលោកដែលមានទឹកតិចតូចមីនឲ្យជឿថាបង្កើតក្រុមហ៊ុនដ៏មហិមា១មួយ
បាន ។ តើក្រុមហ៊ុនមានមនុស្សប៉ុន្មានទើបង្កើតក្រុមហ៊ុននោះល្បីល្បាញយ៉ាងនេះ ហើយគាត់ជាតនរណា ជនជាតិអ្វី?

Sonyជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយនៅក្នុងពិភពលោកហើយវាក៏មានអាយុកាលមិនតិចខុសពីក្រុមហ៊ុនធំៗផ្សេងៗទៀតដូចជាNokiaជាដើមដែរ ហើយផលិតផលវាជាច្រើនរាប់មិនអស់ដែលបានប្រើនិងកំពុងប្រាស់ ហើយក៏វត្ថុប្រើប្រាស់ក៏មិនពុំស្គាល់អស់ ថែមទាំងពុំមានសមត្ថភាពទិញវាដែរ ។ ផលិតផលរបស់ល្បីហើយមានគុណភាពខ្លាំងណាស់ ប្រើនិយាយពីស្រុកខ្មែរយើងវិញ ឲ្យតែឮថា ផលិតផលជប៉ុន
Sony ឬHonda សឹងតែពុំចាំបាច់ពិនិត្យមើលក៏ជ្រើសរើសដែរ ខ្មែរយើងមានទំនុកចិត្តរហូតដល់១០០%តែម្តង ។ 



Sonyបានចាប់ដិសន្ធិឡើងក្នុងខែមេសា ឆ្នាំ១៩៤៦ដោយលោក IBuka និងមានការចូលរួមដោយ លោក Akio Morita ដោយមានឈ្មោះថា Tokyo Tsushin Kogyo ។ វាជាប្រភេទក្រុមហ៊ុនប្រតិបត្តិការលើបច្ចេកវិទ្យាទូរគមនាគមន៏ ហើយក្រុមហ៊ុននេះបានផលិតកាសែតម៉ាញែថតមុនដំបូងគេ នៅឆ្នាំ១៩៥៨ ដែលជាប្រភេទកាសេត G ហើយក៏បានផ្លាស់ឈ្មោះជាSony តែម្តង។ 
ក្រោយសង្រ្គាមលោកទី១ Sony បានចាប់ផ្តើមជាប្រភេទក្រុមហ៊ុតូចដោយមានលុយត្រឹមតែ ១៩ម៉ីន យ៉ែន និងបុគ្គលិកប្រមាណ២០នាក់ប៉ុណ្ណោះ ។  
ម្ចាស់ស្ថាបនិក Masaru Ibuka និយាយថា«យើងបង្កើតក្រុមហ៊ុននេះឡើងឲ្យទៅជាក្រុមហ៊ុនល្អ មានលក្ខណៈសេរីភាព ទស្សនវិស័យ គំនិតទូលំលាយ មានការប្រកួតប្រជែងជាមួយនឹងអ្វីដែលពុំធ្លាប់បានធ្វើពីមុនមក » ។ ចាប់ពីពេលនោះមកSony ផលិតចេញនូវផលិផលរបស់ខ្លួនរាប់មិនអស់ទៅកក្នុងពិភពលោករហូតពេលបច្ចុប្បន្ននេះ ។
ផលិតផលដែលSony បានផលិតនោះមានដូច៖ ទូរសទស្សន៏ ម៉ាញ៉េ ទូរស័ព្ទ LCD Projector និងឧបករណ៏ជាច្រើនផ្សេងទៀត ។












Share:

Nokia Mobile Phone

តើសករាជ Nokia កើតឡើងពីឆ្នាំដល់ឆ្នាំណា ?
ហេតុអ្វីបានវាដួលរលំនិងមិនសូវលេចក្នុងទីផ្សារបច្ចុប្បន្ននេះ ?
តើNokiaមួយណាដែលលោកអ្នកបានប្រើ និងចូលចិត្តជាងគេក្នុងសករាជវា?

បុព្វបុរសNokia ដែលក្រុមហ៊ុនដ៏ល្បីល្បាញកាលពីបួនម្ភៃឆ្នាំមុនពេញពិភពលោកនោះ  តាមការពិតវាពុំមែនទើបតែឧបដិកកើតឡើងប៉ុន្មាននោះទេ វាគឺបានកើតឡើងតាំងពីឆ្នាំ១៨៥មកម្លេះ ប៉ុន្តែកាលណោះ វាជាក្រុមហ៊ុន១ផលិតជ័រស៊ូ និង ផលិតខ្សែកាប មានឈ្មោះថា Suomen Kaapelitehdas Oy។ 
១៨៦៥ ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុននេះ បានលេចធ្លោឡើង ពេលដែលលោក Fredrik Idestam បង្កើតក្រុមហ៊ុន ថាមពលរ៉ែ នៅភាគខាងត្បួងនៃប្រទេសហ្វាំងឡង់ ដែលកាលណោះស្ថិតនៅក្រោមការគ្រប់គ្រង់របស់Russia ។ នៅឆ្នាំ១៨៦៨ លោកIdestam បានបង្កើតម៉ាស៊ីនកិនបន្ទះឈើនិងដីទី នៅជិតទីក្រុងNOKIA  មានចម្ងាយប្រមាណ១៥គីឡូវម៉ែត្រពីទន្លេNOKIANVIRTA River ដែលនៅទីនោះមានប្រភពថាមពលHydropower ។
(ស្ថាបនិកNOKIA)
១៨៧១ Idestam ជាមួយនឹងមិត្តជិតស្និទ្ធរបស់គាត់ រួមទាំងបុរសរដ្ឋ Leo Mechelin បានបែងចែកភាគហ៊ុនរបស់គាត់ដោយដាក់ឈ្មោះថា NOKIA Ab។ 


នៅ១៩ស.វ Mechelin មានគំនិតបង្កើតក្រុមហ៊ុននេះទៅជាក្រុហ៊ុនElectronic ប៉ុន្តែត្រូវបានលោកIdestam រារាំង ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ១៨៩៦ លោកIdestam បានចូលនិវត្តន៏ ពេលនោះ លោកMechelin បានក្លាយជាប្រធានក្រុមហ៊ុន (១៨៩៦ដល់១៩១៤)  ដោយមានជំនឿទុកចិត្តពីដៃគូម្ចាស់ភាគហ៊ុន ១៩០២ លោកបានបញ្ចូលNOKIA ទៅជាជំនាន់ Electricity ឲ្យវាមានសកម្មភាពជំនួញជាច្រើន ។ *(សហស្ថាបនិកNokia)

ពីឆ្នាំ១៨៦១ដល់១៩៣០ លោក Eduard Polonជាថ្នាក់ដឹកនាំនៃអ្នកជំនួញFinnish ​ លោកបានបង្កើតក្រុហ៊ុន Finnish Rubber Works ដែលក្រោយមកបានក្លាយជាក្រុមហ៊ុន NOKIA ពាណិជ្ជ ។ 

នៅក្នុងសតវត្សទី២០ NOKIA បានផលិតម៉ាករបស់វា មិនយូរប៉ុន្មានឆ្នាំ១៩០១ ក្រោយពេលដែលសង្គ្រាមលោកលើកទី១ក្រុមហ៊ុននេះស្ទើរតែដួលរលំ  ។ ដើម្បីបន្តជីវិតក្រុមហ៊ុន១នេះឲ្យដំណើរតទៅទៀតបាន វាបានទទួលក្រុមហ៊ុនផ្សេងដែលមានទំនាក់ទំនងជាប់ពាក់ព័ន្ធនឹងវា ។ ល។

នៅក្នុងឆ្នាំ១៩៦២ ផលិតផលរបស់NOKIA ត្រូវបានគារចនាឡើងសម្រាប់ប្រើប្រាស់ក្នុងគម្រោងអាវុធនុយក្លែអែរ ។ ឆ្នាំ១៩៦៧ NOKIA បានតម្លើងរោងចក្រផលិតឧបករណ័ប្រើប្រាស់ទូរគមនាគមន៏  កាលនោះលោក VOURINEUVOS BJORN  "Nalle" Westerlund (១៩១២ដល់២០០៩)បានបង្កើត Electronic  Department  ក្រោយមកវាបានបាត់មុខអស់រយៈពេល១៥ឆ្នាំ បន្ទាប់មកនៅឆ្នំា១៩៧០  Westerlund បានលើកទឹកចិត្តឲ្យអ្នកស្រាវជ្រាវលើគម្រោងនោះម្តងទៀត ដែលនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនមានជំនាញខាង Mobile Communication technologies។ 



Network Equipment ឧបករណ៏បណ្តាញNetwork

នៅក្នុងឆ្នាំ១៩៧០ NOKIA មានទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀតខាងឧស្សាហកម្មបច្ចេកវិទ្យាទូរគមនាគមន៏ ដោយបានផលិតនូវNOKIA DX200 ។ 
១៩៨៧  Nordic Mobile Telephony Network បានចាប់ផ្តើមដំណើរការ ។ 
នៅឆ្នាំ១៩៧០ ឧបករណ៏Networkរបស់NOKIA បានដាក់បញ្ចូលទៅក្នុងផ្នែក១នៃTelefonno ។ 
១៩៨៧ រដ្ឋបានលក់ភាគហ៊ុនឲ្យNOKIA ។ 
១៩៩២ បានផ្លាស់ឈ្មោះជាNOKIA Communication ។ 
១៩៩៨ បានបង្កើតអគារCheck Point Software ជាមួយនឹងNokia Computer  Network  security Appliances។


ឆ្នាំ១៩៨០ Nokiaបានផលិតកុំព្យូទ័រLaptop ផ្ទាល់ខ្លួន ដែលមានឈ្មោះថាMikromikko ក្រោយមកបានលក់ឲ្យក្រុមហ៊ុនអង់គ្លេសដែលមានឈ្មោះថា British ICL  នៅឆ្នាំ១៩៩១ ន្ទាប់មកបានដូរឈ្មោះជា Fukitsu រហូតមកដល់ពេលនេះ ។



ចាប់ពីទសវត្ស៩០មកNOKIA បានវិវត្តខ្លួនរបស់វាឡើងរហូត ហើយវាបានផលិតនូវកម្មវិធីផ្សេងៗ និងទូរស័ព្ទថ្មីៗជាបន្តបន្ទាប់ ចាប់តាំងប្រភេទក្បាលត្រីអណ្តែង NOKIA៣៣១០ NOKIA១១០០ NOKIA6600 ។ អ្វីដែលល្បីល្បាញនិងពិសេសរបស់សករាជNOKIAនោះ គឺរជ្ជកាល ត្រកូលN មានNgage  N70 រហូតដល់N95 ។ 

លុះដល់វត្តមានsmart phone មកNOKIA បានរលត់រលាយខ្លួនបន្តិចម្តងៗពីទីផ្សារអន្តរជាតិក៏ដូចជានៅក្នុងប្រទេសខ្មែរ ។ វាបានដួលរលំនឹងលក់ឲ្យទៅក្រុមហ៊ុនMicrosoft នៅឆ្នាំ២០១៣ ។

   
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com