តើសករាជ Nokia កើតឡើងពីឆ្នាំដល់ឆ្នាំណា ?
ហេតុអ្វីបានវាដួលរលំនិងមិនសូវលេចក្នុងទីផ្សារបច្ចុប្បន្ននេះ ?
តើNokiaមួយណាដែលលោកអ្នកបានប្រើ និងចូលចិត្តជាងគេក្នុងសករាជវា?

បុព្វបុរសNokia ដែលក្រុមហ៊ុនដ៏ល្បីល្បាញកាលពីបួនម្ភៃឆ្នាំមុនពេញពិភពលោកនោះ តាមការពិតវាពុំមែនទើបតែឧបដិកកើតឡើងប៉ុន្មាននោះទេ វាគឺបានកើតឡើងតាំងពីឆ្នាំ១៨៥មកម្លេះ ប៉ុន្តែកាលណោះ វាជាក្រុមហ៊ុន១ផលិតជ័រស៊ូ និង ផលិតខ្សែកាប មានឈ្មោះថា Suomen Kaapelitehdas Oy។
១៨៦៥ ប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុននេះ បានលេចធ្លោឡើង ពេលដែលលោក Fredrik Idestam បង្កើតក្រុមហ៊ុន ថាមពលរ៉ែ នៅភាគខាងត្បួងនៃប្រទេសហ្វាំងឡង់ ដែលកាលណោះស្ថិតនៅក្រោមការគ្រប់គ្រង់របស់Russia ។ នៅឆ្នាំ១៨៦៨ លោកIdestam បានបង្កើតម៉ាស៊ីនកិនបន្ទះឈើនិងដីទី នៅជិតទីក្រុងNOKIA មានចម្ងាយប្រមាណ១៥គីឡូវម៉ែត្រពីទន្លេNOKIANVIRTA River ដែលនៅទីនោះមានប្រភពថាមពលHydropower ។
(ស្ថាបនិកNOKIA)
១៨៧១ Idestam ជាមួយនឹងមិត្តជិតស្និទ្ធរបស់គាត់ រួមទាំងបុរសរដ្ឋ Leo Mechelin បានបែងចែកភាគហ៊ុនរបស់គាត់ដោយដាក់ឈ្មោះថា NOKIA Ab។
នៅ១៩ស.វ Mechelin មានគំនិតបង្កើតក្រុមហ៊ុននេះទៅជាក្រុហ៊ុនElectronic ប៉ុន្តែត្រូវបានលោកIdestam រារាំង ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ១៨៩៦ លោកIdestam បានចូលនិវត្តន៏ ពេលនោះ លោកMechelin បានក្លាយជាប្រធានក្រុមហ៊ុន (១៨៩៦ដល់១៩១៤) ដោយមានជំនឿទុកចិត្តពីដៃគូម្ចាស់ភាគហ៊ុន ១៩០២ លោកបានបញ្ចូលNOKIA ទៅជាជំនាន់ Electricity ឲ្យវាមានសកម្មភាពជំនួញជាច្រើន ។ *(សហស្ថាបនិកNokia)
ពីឆ្នាំ១៨៦១ដល់១៩៣០ លោក Eduard Polonជាថ្នាក់ដឹកនាំនៃអ្នកជំនួញFinnish លោកបានបង្កើតក្រុហ៊ុន Finnish Rubber Works ដែលក្រោយមកបានក្លាយជាក្រុមហ៊ុន NOKIA ពាណិជ្ជ ។
នៅក្នុងសតវត្សទី២០ NOKIA បានផលិតម៉ាករបស់វា មិនយូរប៉ុន្មានឆ្នាំ១៩០១ ក្រោយពេលដែលសង្គ្រាមលោកលើកទី១ក្រុមហ៊ុននេះស្ទើរតែដួលរលំ ។ ដើម្បីបន្តជីវិតក្រុមហ៊ុន១នេះឲ្យដំណើរតទៅទៀតបាន វាបានទទួលក្រុមហ៊ុនផ្សេងដែលមានទំនាក់ទំនងជាប់ពាក់ព័ន្ធនឹងវា ។ ល។
នៅក្នុងឆ្នាំ១៩៦២ ផលិតផលរបស់NOKIA ត្រូវបានគារចនាឡើងសម្រាប់ប្រើប្រាស់ក្នុងគម្រោងអាវុធនុយក្លែអែរ ។ ឆ្នាំ១៩៦៧ NOKIA បានតម្លើងរោងចក្រផលិតឧបករណ័ប្រើប្រាស់ទូរគមនាគមន៏ កាលនោះលោក VOURINEUVOS BJORN "Nalle" Westerlund (១៩១២ដល់២០០៩)បានបង្កើត Electronic Department ក្រោយមកវាបានបាត់មុខអស់រយៈពេល១៥ឆ្នាំ បន្ទាប់មកនៅឆ្នំា១៩៧០ Westerlund បានលើកទឹកចិត្តឲ្យអ្នកស្រាវជ្រាវលើគម្រោងនោះម្តងទៀត ដែលនាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុនមានជំនាញខាង Mobile Communication technologies។
Network Equipment ឧបករណ៏បណ្តាញNetwork
នៅក្នុងឆ្នាំ១៩៧០ NOKIA មានទំនាក់ទំនងកាន់តែខ្លាំងបន្ថែមទៀតខាងឧស្សាហកម្មបច្ចេកវិទ្យាទូរគមនាគមន៏ ដោយបានផលិតនូវNOKIA DX200 ។
១៩៨៧ Nordic Mobile Telephony Network បានចាប់ផ្តើមដំណើរការ ។
នៅឆ្នាំ១៩៧០ ឧបករណ៏Networkរបស់NOKIA បានដាក់បញ្ចូលទៅក្នុងផ្នែក១នៃTelefonno ។
១៩៨៧ រដ្ឋបានលក់ភាគហ៊ុនឲ្យNOKIA ។
១៩៩២ បានផ្លាស់ឈ្មោះជាNOKIA Communication ។
១៩៩៨ បានបង្កើតអគារCheck Point Software ជាមួយនឹងNokia Computer Network security Appliances។
ឆ្នាំ១៩៨០ Nokiaបានផលិតកុំព្យូទ័រLaptop ផ្ទាល់ខ្លួន ដែលមានឈ្មោះថាMikromikko ក្រោយមកបានលក់ឲ្យក្រុមហ៊ុនអង់គ្លេសដែលមានឈ្មោះថា British ICL នៅឆ្នាំ១៩៩១ ន្ទាប់មកបានដូរឈ្មោះជា Fukitsu រហូតមកដល់ពេលនេះ ។
ចាប់ពីទសវត្ស៩០មកNOKIA បានវិវត្តខ្លួនរបស់វាឡើងរហូត ហើយវាបានផលិតនូវកម្មវិធីផ្សេងៗ និងទូរស័ព្ទថ្មីៗជាបន្តបន្ទាប់ ចាប់តាំងប្រភេទក្បាលត្រីអណ្តែង NOKIA៣៣១០ NOKIA១១០០ NOKIA6600 ។ អ្វីដែលល្បីល្បាញនិងពិសេសរបស់សករាជNOKIAនោះ គឺរជ្ជកាល ត្រកូលN មានNgage N70 រហូតដល់N95 ។
លុះដល់វត្តមានsmart phone មកNOKIA បានរលត់រលាយខ្លួនបន្តិចម្តងៗពីទីផ្សារអន្តរជាតិក៏ដូចជានៅក្នុងប្រទេសខ្មែរ ។ វាបានដួលរលំនឹងលក់ឲ្យទៅក្រុមហ៊ុនMicrosoft នៅឆ្នាំ២០១៣ ។