Showing posts with label Khmer's Life. Show all posts
Showing posts with label Khmer's Life. Show all posts

បញ្ហាស្ថានភាពផ្លូវនៅកម្ពុជា កម្ចីបរទេសជាង១ម៉ឺលានដុល្លា ទោះបីជាទៅខ្ចីចិនជាង១ម៉ឺនលានដុល្លាទៀតក៏សាងសង់មិនបានស្អាតដែរ

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនធ្លាប់បានប្រាប់អ្នកសារព័ត៍មានថា កម្ចីចិនប្រមាណ១ម៉ឺនដុល្លាគឺដើម្បីសាងសងផ្លូវនិងស្ពាន​។ ប៉ុន្តែប្រសិនបើយើងចេញពីផ្ទះចាប់ពីទីក្រុងភ្នំពេញរហូតខេត្តនានានៃកម្ពុជា ឃើញថាដីហុយដូចជាផ្សេងភ្លើងសង្គ្រាមឬដូចជាគេបំបោលសេះគោតាមផ្លូវអូរខែប្រាំងដូច្នោះដែរ ។

ចំណែនៅក្នុងក្រុងភ្នំពេញវិញក្រៅពីមហាវិថីធំៗដែលជាផ្លូវសម្រាប់មន្ត្រីធ្វើដំណើរនោះ គេឃើញផ្លូវតូចៗជាច្រើនបែកក្រហែងដូចជាស្រែត្រពាំងខែប្រាំងគោករីរាំងដូច្នោះដែរ ។ ផ្លូវខ្លះបែកប្រេះដោយសារតែជួសជុលផ្លូវហើយគាស់ដាក់លូវិញ ដាក់លូហើយជួសជុល ទើបបណ្តាលឲ្យខូចខាតកាន់តែខ្លាំងទៅៗ ។

ផ្លូវខ្លះទៀតធ្វើខុសស្តង់ដារ ទួលទាប គំហុក ក្រឡុកដក់ទឹក ចាក់ស្តើងស៊ីលើស៊ីក្រោមធ្វើហើយមិនបានមួយអាណត្តិផងជិតដល់បោះឆ្នោត រដ្ឋាភិបាលចាប់ផ្តើមជួសជុលធ្វើនយោបាយប្រជាភិថុតិនស្វែងរកសំឡេងឆ្នោតម្តងទៀត ។

ប្រហែលកត្តានេះហើយទើបគេធ្វើផ្លូវហើយដាក់លូ ដាក់ហើយជួសជុលធ្វើផ្លូវម្តងហើយម្តងទៀតមិនចេះចេះចប់ពីមួយឆ្នាំទៅមួយឆ្នាំ គឺគេធ្វើយ៉ាងនេះបានផលប្រយោជន៏ច្រើនយ៉ាង៖
ទី០១បានចំណេញលុយចូលហៅប៉ៅបក្សពួក
ទី០២ បានបានបានសំឡេងឆ្នោតជារៀងរាលអាណត្តិ
ទី០៣បានមានឈ្មោះថាជាមន្ត្រីរវល់ជាប់នឹងកិច្ចការអភិវឌ្ឍប្រទេសជាតិ
ទី០៤បានការសរសើពីពលរដ្ឋខ្វះការអប់រំ


Share:

តើពួកបារមីធ្វើឆ្កួតលីលាដើម្បិអ្វិ ហើយគាំទ្រដោយអ្នកណា ទើបធ្វើព្យុះភ្លៀងតាមអំពើចិត្ត?



ប្រទេសកម្ពុជាយើង មានអ្នកត្រាស់ដឹងច្រើន មានអ្នកដែលថាខ្លួនជាព្រះឥន្ទព្រះព្រហ្មអាទិទេពច្រើន ហើយមានអ្នកតាំងខ្លួនជាព្រះពុទ្ធ ព្រះអរិយសាវ័កក៏មានច្រើន ។ ប៉ុន្តែអំពើដ៏ថោកទាប លាមកបាតផ្សារនរវចីទាំងនេះត្រូវបានរីកសុះសាយពាសពេញនគរខ្មែរ យ៉ាងអនាធិបតេយ្យ សេរីពហុបារមីចម្រុះពណ៍ព្រោងព្រាត ដោយគ្មានបុគ្គលឬអាជ្ញាធរខាងធម្មការឬក៏រដ្ឋអំណាចណាចាត់វិធានការម្តងណាទេ ។ 

ក្នុងន័យនេះសបញ្ជាក់ឲ្យឃើញថា​ ក្រុមបារមីឆ្កួតលីលាទាំងនោះគឺបង្កើតឡើងដោយក្រុម ពួកណាមួយដែលមានលុយនិងអំណាចក្រាស់ក្រែល ទើបវារីករាលដុះដាល់ដុះផ្សិតវស្សារដូវ ។ យើងក៏ឃើញដែរការចាត់វិធានការលើបុគ្គលធានវុទ្ធី ប៉ុន្តែការកាត់ក្តីនោះពុំសមល្មមនឹងទង្វើដ៏ថោកទាបរបស់ធានវុទ្ធី ដែលបានបោកប្រាស់ ក្លែងបន្លំពលរដ្ឋខ្មែរ ធ្វើឲ្យសង្គមវង្វែងច្រឡំបល់ពេញនគរទេ ។ 

ការកាត់ទោសដោយត្រឹមតែឲ្យធាន វុទ្ធីចាកចេញពីព្រះវិហារនេះ ជាគំរូដល់ពួកបារមីបន្តប្លម បន្លំឆបោកពលរដ្ឋខ្មែរបន្តទៀត ព្រោះគេឃើញថាបើមានគេប្លឹងក៏គ្មានទោសអី យ៉ាងហោសណាស់ត្រឹមតែបណ្តេញចេញ និងឲ្យឈប់ធ្វើគ្រូបារមីខ្មោចចូលទៀតប៉ុណ្ណឹង មិនមានទោសអីធ្ងន់ធ្ងរផង ។ 

មួយទៀតមានអ្នកមានលុយ បុណ្យសក្តិនៅពីក្រោយផង បើមានរឿងខ្លាំងមេធំនៅខាងលើនឹងជួយសម្របសម្រួលដោះស្រាយឲ្យ ហើយបានលុយចាក់គរធារសម្រាប់ចិញ្ចឹមជីវិត វាមិនពិបាករកស៊ីផង ហើយត្រូវបានពលរដ្ឋខ្មែរដ៏ល្ងង់ខ្មៅជាច្រើនគោរពបូជា មានមុខមាត់ទៀត ។








Share:

បារមីខ្លាំងពេកប្រកាច់ពេញព្រះវិហារ(បារមីយួនចូល)


ប្រទេសខ្មែរយើងតាំងពីយូរលងណាស់មកហើយពុំដែលឮថាមានបារមីខ្មោចអីមករាំប្រកាច់ចូលពេញវត្តអារាមនិងមុព្រះពុទ្ធដូច្នេះទេ តែគេធ្លាប់តែឮថាមានអ្នកសច្ចំ បង់បត់ អ្នករៀនមន្តអាគមបាលីសិក្ខារបៀនផ្សេងៗកាប់មិនផុតដុតមិនឆេះ ហោះហើរបង្រួមដីដូចជាលោកឧកញ៉ាក្រឡាហោមគង់ លោកចារ្យអាល័ក្ខ អាចារ្យពោធិកំបោរ តេជោមាស តេជោដុំឌិន លោកតាឃ្លាំងមឿនអីដូច្នេះមែន ។

ពួកគាត់មិនមកឆ្កួតលីលារាំស្រាតប្រកាច់នឹងមុខបល្ល័ង្កនិងក្នុងវត្តអារាម រំខាន់ព្រះពុទ្ធសាសនាម្តងសោះទេ ពួកគាត់ខ្លាំងពូកែខាងស្នេហាជាតិ ស្នេហាទឹកដី ការពារជាតិមាតុភូមិ រក្សាសុខសុវត្ថិភាពជូនជាតិនិងអាណាប្រជានុរាស្ត្រខ្មែរ។

ពួកគាត់ស៊ូលះបង់ជីវិត លះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិនិងសាសនា ពុំមែនជាអ្នកខ្មោចចូលមករំខាននិងបំផ្លាញសាសនាឡើយ ។ ផ្ទុយទៅវិញសង្គមបច្ចុប្បន្ននេះ សម្បូណ៍ពពួកបារមីខ្មោចចូល សម្បូណ៍មន្តអាគមអន្ទងព្រលឹងខ្មោចយួនចូលស្រុកខ្លាំងណាស់ ហើយខ្មោចទាំងនោះសុទ្ធសឹងតែខ្មោចយួន ខ្មោចបារមីលីលាបំផ្លាញជាតិសាសន៏ខ្មែរ បំផ្លាញ់វប្បធម៌ខ្មែរដ៏ផូរផង់នៃយើង គ្រប់ទីកន្លែង គ្រប់ស្រុកភូមិ រហូតចូលមកសណ្ឋិត មកផ្ចាញ់ដល់ព្រះពុទ្ធដែលកំពុងតែគង់លើបល្ល័ង្កទៀត។

អ្នកបង្កើតបារមីសុទ្ធតែជំទាវធំៗ រហូតគ្រូសង្ឃសាសនា និងអាចារ្យ មន្តអាគមគ្រប់ភូមិដ្ឋាន ។ ពួកគេបង្កើតឡើងក្នុងគោលបំណងបំផ្លាញ់ និងពង្វក់ជាតិខ្មែរតារយៈជំនឿដ៏ឆ្កួតលីលា ល្ងង់ខ្មៅ ធ្វើឲ្យខ្មែររឿងជាតិ រឿងសាសនាឲ្យពឹងតែអ្នកតា បារមីដែលយួនបង្កើតឡើង ។

កន្លងមកថ្មីៗនេះជាហូរហែដូជធានវុទ្ធី អ្នកសមាគមព្រះអរិយមេត្ត្រី អ្នកទ្រទ្រង់សាសនាព្រះសិរិអារ្យមេត្រី អ្នកសច្ចះ តាបស ឥសីជាច្រើនទៀតរាប់មិនអស់ ។

ពាក្យពេចន៏របស់ពួកគេសុទ្ធតែធ្វើឲ្យខ្មែរឆ្កួតវង្វែង មិនដឹងអី លែងស្គាល់ជាតិសាសន៏ខ្លួន លែងប្រឹងប្រែងគឺឲ្យពឹងតែលើពួកបារមីដ៏គម្រកជូរជាតិនេះ ល្មោភបុណ្យសក្តិ លាភសក្ការៈមាសប្រាក់កាមទេព។ គេថាគេជាព្រះនេះ ព្រះនោះ ជាអ្នកឥសីសច្ចំ អ្នកនាំសារឲ្យតែពឹងគេនឹងបានសម្រេច រឿងជាតិសាសនាគេជាអ្នកទ្រទ្រង់ គេនឹងបំផ្លាញគ្រប់មនុស្សអាក្រក់ដោយប្រការៈយ៉ាងនេះយ៉ាងនោះ។

រឿងពិតសុទ្ធតែជារឿងបោកប្រាស់ ជារឿងខ្មោចបារមីយួនចូលបន្លំបំផ្លាញ់ខ្មែរ ចំណែកឯងអ្នកដើរតាមវិញគេពង្វក់ឲ្យឆ្កួតលីលា ឲ្យវង្វែង ឲ្យខ្មោចចូលប្រកាច់រាំមិនដឹងអី ឲ្យសប្បាយដូចអ្នកញៀនថ្នាំ ដូច្នេះដែរ ។

ខ្ញុំធ្លាប់ជួបអ្នករាំពីធីបារមីខ្មោចចូលនេះ គាត់ប្រាប់ចង់តែរាំពេលឮភ្លេង ហើយគាត់ឮថាគាត់ជាបរិវារព្រះគេទៀត គឺគេតម្រូវឲ្យគាត់រាំចឹងឲ្យធ្វើម៉េច វាត្រូវតែរាំដើម្បីកំដរព្រះបារមី ព្រះជាម្ចាស់ ។

បើជាបារមីព្រះពុទ្ធមែន តើព្រះពុទ្ធឲ្យរាំច្រៀងដូច្នេះដែរ ?
ព្រះពុទ្ធឲ្យបារមីមករាំប្រកាច់ស្រាតខោស្រាតអាវដែរ ?
ព្រះពុទ្ធឲ្យបរិស័ទមកពឹងលើព្រះបារមីមិនជឿលើកម្មផល បុណ្យបាប មិនកសាងដោយខ្លួនឯងដែរ?

វាសុទ្ធតែជារឿងបោកប្រាស់ ក្លែងបន្លំធ្វឲ្យខ្មែរឈប់គិតរឿងជាតិ បាត់បង់គំនិតប្រាជ្ញាស្មារតីខ្លួន ឲ្យពឹងតែព្រះបារមីយួននេះ។

បើថាពឹងលើបារមីខ្មោចលីលានោះក៏ពឹងចុះ តែលោកអ្នកដែលឃើញព្រះបារមីទាំងនោះនិយាយអ្វីត្រូវប៉ុន្មានភាគដែរ ?
បានសម្រេចអ្វីខ្លះទេ ថាខ្លួនជាព្រះ ជាព្រះឥន្ទម្តេចមិនធ្វើឲ្យខ្មែរបានសុខផង ឲ្យខ្មែរក្លាយជាអ្នកមានផង ឲ្យខ្មែរផុតកម្មករគេផង ខ្ញុំឃើញក្រុមពួកប្រកាសខ្លួនថាជាគ្រូបារមី ជាគ្រូមន្តទាំងនោះបោកលុយពីអ្នកចូលរួម ពីអ្នកជឿទៅវិញ ។

តើលោកជំទាវ លោកឧកញ៉ា ឬសម្តេចណានៅពីក្រោយនៃបង្កើតក្រុមពួខ្មោចបារមីយួនរាំស្រាត់ប្រកាចមុខបល្ល័ង្កព្រះពុទ្ធនេះ?

Share:

សង្គមតិរច្ឆាន


សង្គមតិរច្ឆានគឺកេចង់សំដៅលើសង្គមមួយដែលយកអ្នកខ្លាំងជាអ្នកឈ្នះ អ្នកពូកែកាប់សម្លាប់រំលោភបំពារបំពានជាមេដឹកនាំ ជាអាទិទេពកំពុល ជាកំពុលមនុស្ស ជាបុគ្គលគោរពបូជា ត្រូវអង្គុយលើបល្ល័ង្ករតន៍  ហើយសង្គមនេះគ្មានច្បាប់ទម្លាប់អ្វីឡើយ សំខានលុយអំណាចនិងក្រុមបក្សពួកប៉ុណ្ណោះ ។ 

សង្គមបែបតិរច្ឆាននរណាមួយដែលប្រឆាំងគឺជាសត្រូវ ជាបច្ចាមិត្តត្រូវកំចាត់កំចាត់ទាំងអស់ គេយកមូលហេតុសន្តិភាព កំទេចដើម្បីភាពសុខដមរម្យនានៃសង្គម។ ប៉ុន្តែគេមិនឲ្យនរណាមួយមានសិទ្ធិសេរីភាពលើកឡើងពីបញ្ហាផ្លូវច្បាប់ រឿងខុសត្រូវអីទេ បើគេចង់កំចាត់អ្នកដែលគេយល់ឃើញថាធ្វើឲ្យខាតបង់ប្រយោជន៏ ធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃអំពើពុករលួយ អំពើទុច្ចរិតឃោរឃៅនោះ គែនឹងរៀបចំជាប្រព័ន្ឌដើម្បីកំចាត់ដើម្បីផ្សព្វផ្សាយថាក្រុមនេះ បុគ្គលនេះមានកំហុស ឬប្រព្រឹត្តបង្កដល់់សង្គម ធ្វើឲ្យជាតិវិនាសហិនហោច ។ 

សង្គមបែបនេះគេមិនដែលឃើញអ្នកខ្សោយ អ្នកក្រប្លឹងនិងតវ៉ាឈ្នះអ្នកមានអំណាច និងមានលុយឡើយ ព្រោះអ្វីៗស្ថិតនៅលើក្រុមបក្សពួកគេស្រាប់ហើយ គែថាតែគ្មានមូលដ្ឋានច្បាស់លាស់ អ្នកប្លឹងតវ៉ាចូលគុកនិងស្លាប់ដូចខ្មោចឆ្កែឆ្មាតាមទីវាលដូចជាអ្នករងគ្រោះដោយឃាតកសម្លាប់កន្លងមក មានលោកជាវិជ្ជា ឈុត វុទ្ធី និងកែមឡីអីចឹង។







Share:

ប្រភេទតន្ត្រីអារក្ស(សូមជួយShareឲ្យកូនខ្មែរបានដឹង)



ប្រភេទតន្ត្រីអារក្សមុននឹងទទួលឥទ្ធិបលព្រហ្មញ្ញសាសនានិងពុទ្ធសាសនាពីស្រុកក្លឹង្គខ្មែរមានជំនឿ តាមបែបបរមបូរណដូនតាមួយរួចហើយ គឺជឿលើព្រលឹង ជឿលើធម្មជាតិ មានទឹកដី ភ្លើងខ្យល់ ខ្មោចអារក្ស អ្នកតា។ គេយល់ថា សេចក្តីសុខឬទុក្ខរបស់ពួកគេអាស្រ័យ  លើអ្នក ទាំងនោះ ជាអ្នកសម្រេចឲ្យ។ គេត្រូវទទួលទុក្ខទោសនៅពេលអ្នកទាំងនោះខឹងទាស់ចិត្ត។ ដើម្បីរួចផុត ចាកទុក្ខទោសទាំងនោះគេត្រូវធ្វើពិធីសែនព្រេន និងលេងភ្លេងថ្វាយ ។វង់តន្ត្រីសម្រាប់ លេងថ្វាយនេះមានឈ្មោះថា«តន្ត្រីអារក្ស» ។អារក្សមានន័យថា ការកាន់កាប់ថែរក្សា ។ នៅពេលមានអ្នកជំងឺ គេលេងភ្លេងនេះ  ដើម្បីបញ្ចូលខ្មោច ដែលមានឫទ្ធិអំណាចមកសាក សួរនិង អង្វរករឲ្យជួយ ស្រោច ស្រង់អ្នកជំងឺ។ ប៉ុន្តែជារៀងរាល់ឆ្នាំ ក៏គេត្រូវតែលេង តន្ត្រីប្រភេទនេះ ថ្វាយដល់អ្នកទាំងនោះ ឲ្យលេងស្បាយនិងលៀងភោជនាហារ ដែលគេហៅថា«ឡើងរោង ឬលៀងអារក្ស» (តំបន់ខ្លះ ហៅឡើងអ្នកតា) ដើម្បីជាការដឹងគុណ និងឲ្យអ្នកទាំងនោះមានសេចក្តី អាណិតអាសូរ មេត្តាតាម ជួយថែរក្សាការពារដល់ពួកគេជានិច្ច ។ មានបទជាច្រើន ដែលខ្មែរបានតែង ឡើងសម្រាប់តម្រូវចិត្ ឬជូនផ្ទាល់ចំពោះខ្មោចម្នាក់ៗ និងបែបបទនៃការច្រៀងក៏ ត្រូវទៅតាម ប្រភេទខ្មោចអារក្សផ្សេងៗគ្នាដែរ ដោយខ្មោចអារក្សខ្លះមានទំនោរចិត្ត រឹងត្អឹង កាច និងទន់ភ្លន់ ។  ដូច្នោះគេលេងនិងច្រៀងតម្រូវតាមចិត្តអារក្សអ្នកតា ទាំងនោះ បើខ្មោច អ្នកតាចូល ចិត្តបែបផ្តោះផ្តងមនោសញ្ចេត្តនា ផ្អែមល្ហែមគេត្រូវលែងបែបលួងលោមបញ្ចើចបញ្ចើស្នេហា ។ឧទាហរណ៏ដូចបទ៖ខ្មៅអើយស្រីខ្មៅ មិនដែលដោះអាវឲ្យបងឃើញដោះ ស្រីខ្មៅរលើបបងសូមស្រីថើប       សោះវាជូរមាត់ ។ស្រីខ្មៅរលើប បងសូមស្រីថើបវាសោះឃ្លានបាយ    បងថើបរួចហើយស្រីកុំទៅឆ្ងាយ ទាន់បងឃ្លានបាយបងថើបម្តងទៀត ។ខ្មោចខ្លះងងក់ ឬខឹងសម្បារអន់ចិត្តមិនព្រមសណ្ឋិតទេ ដូច្នោះអ្នកភ្លេងត្រូវយល់ ចិត្តខ្មោច នោះហើយត្រូវលេងបញ្ជាន់រន្ថើនខ្លាំងឡើងៗប្រកបដោយចង្វាក់ស្គរប្រគំយ៉ាងខ្លាំង ដើម្បីធ្វើ ឲ្យចិត្តខ្មោចកញ្ច្រោលចង់ចូល។ខ្មោចតូចតាចភាគច្រើនគេលេងជូនត្រឹមស្គរពីរប៉ុណ្ណោះ ។





ចំណែកឯខ្មោចបន្តបន្ទាប់ធ្យមគេ លេងជូនស្គរបូន ខ្មោចអ្នកតាទាំងនោះឈ្មោះថា ស្រីខ្មៅ កំបោរជាដើម ។ រីឯអ្នកតាដំបងដែក ជាអ្នកតាធំ នៅពេលលោកតាមកសណ្ឋិត​លោកបានកេណ្ឌស្តេចខ្មោច ផ្សេងៗទៀតឲ្យមក ទទួលសំណែនដែរ ។ ហេតុនេះហើយគេត្រូវលេងជូនស្គរ ចាប់ពី៨រហូតដល់១២ស្គរ សម្រាប់បញ្ជាន់ឲ្យរន្ថើន កញ្ជ្រោក ឲ្យមឈូឆរ ហើយក៏មានខ្មោចខ្លះចេះស្តាប់ភ្លេងដែរ ពេលពួកគេចូលមកដល់ក៏ស្តី បន្ទោសអ្នកភ្លេងថា លេងបទនេះ បទនោះមិនត្រូវខុសចង្វាក់ ឬក៏មិនព្រមចូលសណ្ឋិតក៏មាន។ បើដូច្នោះ គ្រូសារអ្នជំងឺត្រូវស្វះស្វែងដើរសើបសួររកវង់ភ្លេងណាដែលចេះដឹងអាចឲ្យខ្មោចសុខ ចិត្តចូល មកសាកសងរកដំណោះស្រាយ សួរដំណើរដើមទងនៃរឿងរាវជំងឺនិងសុខទុក្ខ ។  អ្នកភ្លេងដែលយល់សេចក្តី នៅពេលដឹងថា មានគេខិតខំរកវិធីបញ្ចើចបញ្ចើលែបខាយ លេង យ៉ាងណាក៏មិនត្រូវចិត្តខ្មោច នៅមិនបានសម្រេចផលអ្វីហើយ គេត្រូវរកទំនុកដែលមានអត្ថ ន័យ​ ចាក់ចំដូងចិត្តខ្មោចអារក្សអ្នកតាទាំងនោះ ។
 គេច្រៀរៀបរាប់ពីអនុស្សាវរីយ៏ ពីលំនៅដ្ឋានដែលខ្មោចទាំងនោះស្នាក់ ដើម្បីបញ្ជាក់ថាកូន ចៅនៅពឹងពាក់ ឬរាប់រកទទួលស្គាល់ខ្លួនដែរ ។ អ្នកភ្លេងខ្លះ អាចសួរដំណើរដើមទង ប្រវត្តិ ភូមិដ្ឋានអ្នកជំងឺ រួមទាំងពូជពង្សអំបូរផង អ្នកច្រៀលើកចេញជាទំនុករៀបរាប់ពីស្ថានភាពទឹកដី  ជាពិសេសឈ្មោះភ្នំដែលមាននៅក្នុងស្រុកនោះ ព្រោះភាគច្រើអ្នកតាតែងតែនៅតាម ព្រៃភ្នំ។ វង់តន្ត្រីមានអានុភាពអាចធ្វើបាបខ្មោចខ្លះបានដែរ គឺនៅពេលដែលរូបមេមត់កំពុងតែ ខ្វើកតិចៗ បានសេចក្តីថា ខ្មោទើបតែចូល តែមិនទាន់ស៊ប់ពេញ បើអ្នកភ្លេងបែរជាអ្នឈប់វិញ ភ្លាមនោះ ខ្មោចអ្នកតា ដែលរៀបនឹងសណ្ឋិតនោះ ហាក់មានស្ថានភាពហត់ អស់កម្លាំងធ្វើ មាត់ម្ហប់ៗ ខ្វើកៗ ចង់និយាយក៏ពិបាក់ រើបម្រះញ័រញាក់ក៏ពិបាក ហើយបើចង់ចេញវិញ ក៏ពិបាក ។ ពេលនោះត្រូវការអ្នកភ្លេង ជួយលេងភ្លេងឲ្យបានចូលស៊ប់ ។
ខ្មោចដែលមកមកសណ្ឋិតទាំងនោះ ចូលចិត្តរាប់អានអ្នកភ្លេងខ្លាំងណាស់ ទោះជាគេមានចិត្ត ខឹងចំពោះអ្នកភ្លេងយ៉ាងណាក៏ដោយ ក៏គេប្រើមនោសញ្ចេតនារាប់អានរាក់ទាក់ចំពោះអ្នក ភ្លេងដែរ ។ មានខ្មោចខ្លះ នៅពេលនាដែលអ្នកភ្លេងប្រគំភ្លេងឲ្យគេបានពិរោះជក់ចិត្ត បាន បរិច្ចាគមិនត្រឹមតែនំនែកដែលគេដាក់ថ្វាយទេ សូម្បីតែសំពត់ ហូលផាមូង ក្រណាត់អាវ មានតម្លៃថ្លៃ ក៏ខ្មោចទាំងនោះបាចឲ្យអ្នកភ្លេងដែរ ។ 
តន្រីមានច្រើនសព្វយ៉ាង ហើយក៏មានអានុភាពរបស់វាដែរ តន្ត្រីសម្រាប់អារក្សអ្នកតាខ្មោចនេះ ថ្វីត្បិតតែមើលទៅដូចជាសាមញ្ញតិចតូចបន្តិចមែន តែវាក៏ពិបាកលេងណាស់ ពិសសេសតម្រូវចិត្ត ខ្មោចព្រាយអ្នកតា យើងពិបាក​និងមិនដឹងបំណងនៃអ្នកទាំងនោះដូចដែលយើងពោលហើយ ។ ដូច្នេះអ្នកភ្លេងក៏ត្រូវការមានបទពិសោធន៏មិនខុសអ្នកលេងភ្លេងសម័យដែរ ។

ដកស្រងពីសៀភៅតន្ត្រីនិងជីវិតខ្មែរ




Share:

បក្សសុរិយាចន្ទ្រាជួបសន្ទនាគ្នានិងរៀមច្បងទេវតា

#បក្សសុរិយាចន្ទ្រាជួបសន្ទនាគ្នានិងរៀមច្បងទេវតា
ទេវតា ៖ ហឹះ! ឯងមកបក្សអី មានឈ្មោះអី ជិតយប់ហើយហ៊ានដើរអុជទៀនផង ?
សុរិយាចន្ទ្រា៖ បាទ!ទាន ខ្ញុំមកពីមកពីបក្សសុរិយាចន្ទ្រា ចុះលោក រៀមច្បងវិញមកពីបក្សណាដែរ ?
#ទេវតា៖ ហឹះ! យើងមកពីបក្សទេវតាខាងកើត ហើយចុះបើឯងបក្សពីបក្សសុវិយាចន្ទ្រាចាំបាច់អុជទៀន មិនប្រើសីល្ប៏ក្បាច់គុនប្រចាំត្រកូលសុរិយាចន្ទ្រាហោះឲ្យវាភ្លឺចិញ្ចាចចិញ្ចែងទៅ មកដើរទើមៗ តិចដួលជំពប់ជើងរលាកទៀតប្រកាច់ទៅ?
#បក្សសុវិយាចន្ទ្រា៖ បាទ រៀមច្បង ទេវតាកើត ខ្ញុំចង់ប្រើយុទ្ធសីល្បិ៏ សុរិយាចន្ទ្រាដែរ តែមិនអាចង្រៃណាមកធ្វើឲ្យផ្សែងខ្មៅពេញមេឃ រកមើលអីមិនឃើញ បើខ្ញុំហោះហើរពេលនេះខ្លាចគ្រោះថ្នាក់ បុកយន្តហោះ អាប៉ូឡូ យានអវកាសទាន ។
#បក្សទេវតា៖ ហេ! ហេៗ លោកបងវើយ យើងប្រុងធ្វើឲ្យមេឃភ្លៀងវើយ ព្រោះលោកគ្រូទេវតាយើង ចង់ឲ្យភ្លៀង ឥឡូវហ្នឹងណា!
#សុរិយាចន្ទ្រា៖ បងឯង អីក៏ចង្រៃមេះ មិនដឹងខែ នេះគេច្រូត ប្រមូលផល ទេអី ខូចស្រៃស្រូវចំការគេអស់ហើយ ភ្លៀងមិនខែណា ខែណី មិនដឹងជាទេវតាខ្មោចលង រៀមច្បងឯង ដាក់បក្សបិសាច វិញទៅ ល្អជាង អុៗៗ អូ! ច្រឡំ បក្សព្រះឥន្ទ លោកបង!
#ហី អើ ហៅឯងបក្សបិសាច!
Share:

លុយខ្មែរដេញសេរីតាមម៉ូតូឡាន (អរគុណចំពោះការShareលោកអ្នក)


នៅលើពិភពលោកយើងនេះ គេមិនដែលឃើញមានជាតិណាផ្លាស់ប្តូរក្រដាស់ប្រាក់របស់គេដេញសេរីដេញមូដមិនចេះឈប់សោះទេ សូម្បីតែប្រទេសយួនដែលក្រដាស់ប្រាក់របស់គេថោក សឹងរកអ្វីមកប្រៀបពុំបានក៏គេរក្សាតម្លៃក្រដាស់ប្រាក់របស់គេនៅក្នុងប្រទេសគេ សម្រាប់ជាតិដែរ ។

ទាំងពណ៌ទាំងរូបរូបរាង និងសេរីផ្សេងៗគេមិនងាយនឹងផ្លាស់ញឹកញាប់ជារៀងរាល់ឆ្នាំដេញសម័យដូច រថម៉ូតូឬមូដខោអាវដូច្នេះទេ។  ផ្ទុយពីប្រទេសផ្សេងៗនៅលើពិភពលោកប្រទេសខ្មែរគេឃើញមាន ការដេញសេរី ដេញមូតនិងពណ៌ទៅតាមសេរីឆ្នាំនិមួយៗជាប់ មិនដាច់ ។



រដ្ឋាភិបាលខ្មែរគេឃើញខិតខំផលិតលុយមានច្រើនសណ្ឋាន និងច្រើនប្រភេទទៅតាមតម្លៃក្រដាស់ប្រាក់ រាប់បញ្ចូលទាំងក្រដាស់៥០រៀល រហូតដល់ក្រាស់៥០០០០រៀល សុទ្ធសឹងមានរូបរាងនិងពណ៌មូដម៉ាកតាមឆ្នាំរបស់វាទាំងអស់ ។ 

ក្រដាស់៥០រៀលខំផលិតមួយដងជាពីរដងតែពលរដ្ឋពិបាកចាយ ពិបាកទិញហើយក៏វាពិបាកនឹងទុកដាក់ ម្យ៉ាងទៀត ៥០រៀលនោះមិនអាចនឹងទិញអ្វីបានហូបពិសាផង ។ កុំថាឡើយតែក្រដាស់៥០សិប សូម្បីតែក្រដាស់ប្រាក់១០០រៀលក៏មានអ្នកលក់ដូរខ្លះបដិសេធមិនចង់ទទួលដែរ ព្រោះវាមិនខុសអីពី៥០រៀលទេ សម័យនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសន្តិភាព និងសេដ្ឋកិច្ចកើន រហូតដល់៧%នោះក្រដាស់ប្រាក់ស្ទើរគ្មានតម្លៃទៅហើយ ជាពិសេសលោកធំៗ លោកមន្ត្រីនេះ ឯងពុំដែលឲ្យតម្លៃថវិកាជាតិសោះទេ  ។  ពួកនេះចាយវាយតែប្រាក់បរទេស ប្រាក់ដុល្លាទាំងអស់។

តើការបោះពុម្ភក្រដាស់ប្រាក់និងដូរមូតគ្រប់ប្រភេទយ៉ាងនេះធ្វើឲ្យរដ្ឋាភិបាលមានកំណើនសេដ្ឋកិច្ច?  បើកើនតើកើនដោយរបៀបណា បើបោះពុម្ភលុយច្រើនយូរទៅឃើញតែខ្មែរជំពាក់លុយគេ ខ្ចីលុយចិន តែរហូត ហើយមិនយូរមិនឆាប់ប្រទេសមួយនេះនឹងស្ថិតនៅក្រោមការចាត់តាំងរបស់យួន ចិន១០០%ហើយ ព្រោះសេដ្ឋកិច្ចកើនមិនធ្លាក់ហើយក៏មិនឡើងនៅត្រឹម៧%ជារៀងរាល់ឆ្នាំ ។



បើការបើការដូរមូតពណ៌សម្បូរនិងប្រភេទម៉ាកសេរីលុយដូចជាដូរខោអាវធ្វើឲ្យមានភាពប្រសើរ មានសេដ្ឋកិច្ចកើន ពលរដ្ឋមានជីវភាពធូរធារ មិនទៅធ្វើខ្ញុំគេដូចខ្មែរសព្វថ្ងៃ ម្លេះអាមេរិក ចិន រ៉ុស្សីនិង ប្រទេសអ៊ឺរ៉ុបផង គេដេកគិតដូរមូតលុយតាមសេរីឆ្នាំមិនខាន គេមិនចាំបាច់គិតទៅផលិតគ្រឿងចក្រ បច្ចេកវិទ្យាទំនើបៗឡើយ ។ សេដ្ឋកិច្ចគេមានលំនឹង លុយគេមានតម្លៃដោយសារផលិតផលគេ នាំចេញគ្រប់វិស័យ និងបំពេញតម្រូវការទាំងក្នុងស្រុកនៅក្រៅស្រុក ។
ចំណែកខ្មែរវិញ ដាំស្រូវឲ្យយួនចិននាំចេញ មានព្រៃឈើឲ្យយួនកាប់នាំចេញ មានអង្គរវត្តឲ្យយួនកាន់គ្រប់គ្រង  មានសមុទ្រទន្លេឲ្យយួននៅពេញ ដីនៅសល់សម្បទានឲ្យចិនយួនបង្ហើយ តើមានសេដ្ឋកិច្ច កើនមកពីណា បើសូម្បីស្រូវធ្វើខ្លួនឯងមិនមានស៊ីខ្លួនឯងផង ទិញយួនមកវិញនោះ?


Share:

ពាក្យក្រាស់និងស្និតដែលយុវជនយុវតីពេញនិយមប្រើសព្វថ្ងៃ

ពាក្យចាស់គេតែងនិយាយថា«ស្នេហ៏មិនឈ្នះស្និត » ប៉ុន្តែសម័យនេះ សូមបងប្អូនកុំច្រឡំ និងពេលដែលក្មេងៗគេប្រើសព្វថ្ងៃ និងពាក្យ(ក្រាសCrush)នេះឲ្យ ពាក្យនេះត្រូវបានគេខ្ចីពាក្យអង់គ្លេសមកវិញ គេមានន័យថាស្នេហាស្អីនឹងគេដែរ ។
ទាំងរូបខ្ញុំអ្នកសរសេរក៏មិនសូវយល់ដែរ តែខ្ញុំតែងឮក្មេងៗតែងនិយាយថា «ខ្ញុំខំតាមក្រាស់យូរណាស់ហើយ តែនៅតែមិនបាន» នេះប្រហែលមានន័យថា «តាមញ៉ែ ញ៉ង តាមស្នេហ៏»ក៏មិនដឹង ។ 
មួយទៀតគេថា តើអូនមានក្រាស់ហើយឬនៅ? នេះប្រហែលគេចង់មានន័យផ្សេងមួយទៀត មិនមែន«ញ៉ែ ឬតាមស្រលាញ់» ដូចពេលមុនទេ គឺ អ្នកជាទីស្រលាញ់តែម្តង ឬក៏ម្ចាស់ស្នេហ៏ប្រចាំបេះរួចទៅហើយ ។ 



បើសិនជាពាក្យក្រាស់មានន័យម្នឹងៗ តទៅប្រហែលអ្នកដែលនិយមប្រើពាក្យថាស្នេហ៏ស្និទ្ធ លែងមានប្រសិទ្ធិភាព លែងមានន័យ និងលែងមានម្ចាស់បេះដូចគេហើយ ហើយពាក្យថា«ស្នេហ៏មិនឈ្នះស្និទ្ធ»នេះ ក៏អស់សុពលភាពដែរចំពោះយុវជនសម័យនេះ  ។

ប៉ុន្តែយើងខ្ញុំនៅតែពេញចិត្តនឹងលើកទឹកចិត្តព្រមទាំងគាំទ្រឲ្យបងប្អូនយើងប្រើពាក្យខ្មែរឲ្យបានច្រើនវាប្រសើរជាង ។ ពាក្យខ្មែរយើងពុំមែនគ្មានន័យ មិនប្រសើរឯណា ? ដូចពាក្យថា«ស្នេហ៏ស្និទ្ធ»ខាងលើ វាមានន័យស្នេហានោះ ពោរពេញដោយថាមពល ស្និទ្ធស្អិតរមួត មិនចង់បែកបែរ បានស្គាល់ចិត្តថ្លើម អ្នកទាំងពីរហាក់បីដូចជាមនុស្សតែមួយរលាយសាច់ឈាមចូលគ្នាទៅហើយហើយ មិនអាចបំបែកបានទេ ។

មួយទៀតពាក្យខ្មែរដែលស្មើនឹងពាក្យ«Crush »ដែរនោះ គឺពាក្យថា«លប់លួចបេតី លួចប្រតិព័ទ្ធ »
ហើយថាបើមិនចេះប្រើពាក្យទាំងនេះទេ យើងក៏មានពាក្យដ៏សម្បូណ៏បែបផ្សេងទៀត ដូចពាក្យលួច ស្រលាញ់លូចស្នេហា លួចចាប់ចិត្តមេត្រី ។
ពាក្យខ្មែរមានច្រើនណាស់ សម្បូណ៏បែបហើយមានន័យល្អៗ មានសីលធម៌សមរម្យប្រពៃពិតពេកហើយ មានទាំងពាក្យឧបមាឧបមេយ្យ ប្រៀបធៀបនិងន័យចំៗ ខុសពីភាសាបរទេសឆ្ងាយណាស់ ។
ភាសាបរទេសបើថាពាក្យស្រលាញ់នៅតែស្រលាញ់មូយហ្នឹង បើពាក្យហូបនៅតែហូប មិនអាចមានពិសា សោយ ឆាន់ ច្រាស់ ច្រំ ស៊ីចុក បុកទំពារអីទេ ។

អ្វីដែលខ្មែរយើងគ្មានគឺពាក្យបច្ចេកទេស១ប៉ុណ្ណោះ ហើយពាក្យទាំងនោះវាទើបនឹងកើតថ្មីៗ ហើយពាកយថ្មីៗទាំងនោះវាស្ទើរទូទាំងពិភពលោកទៅហើយខ្ចីគ្នាប្រើទៅវិញទៅមកដែរ ។



ដូច្នេះសូមបងប្អូនជាពិសេសយុវជនយុវតីដែលជាទំពាំងស្នងឫស្សីមេត្តាជួយលើស្ទួយភាសាជាតិយើង ឲ្យបានថ្កុំថ្កើង រន្ទឺល្បីល្បាញ និងល្អប្រសើរឡើង ។
សូមប្រើនិងថែរក្សាអ្វីដែលយើងមានស្រាប់ ទាំងវប្បធម៌អក្សរសាស្ត្រ ក្បួនខ្នាតផ្សេងៗ បើយើងប៉ុណ្ណឹងហើយ មិនព្រមជួយថែរក្សាគ្នាទៀត គិតតែនាំគ្នាជាន់ពន្លិច បន្ថែមតើយើងនឹងមានឈ្មោះក្នុងពិភពលោកដែរទេ ?
ជាតិយើងរំពឹងលើយុវជនយុវតីទាំងអស់ហើយណា ដូចពាក្យថា«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិរុងរឿង»
Admin សូមថ្លែងអំណរគុណនិងអរព្រះគុណចំពោះលោកលោកស្រីអ្នកនាងកញ្ញា សូមលោកអ្នករស់នៅជួបតែសុខសួស្តីគ្រប់កាល!


Share:

ខ្មែរពូជអ្នកជានិងចម្បាំង


ខ្មែរត្រូវប្រជាជនទូទៅហៅខ្លួនឯងថាជាពូជអ្នកជា ពូជអ្នកចម្បាំងប្រយុទ្ធការពារមាតុភូមិទឹកដី ប្រទេសជាតិរបស់ខ្លួន ហើយគេហៅខ្លួនគេថាពូជអ្នកជា និងជាអ្នកក្លាហានផងដែរ ។
Ads here





ជាច្រើនសម័យកាលមកនេះ ខ្មែរបានតពូជពង្សវង្សត្រកូលអ្នកជា អ្នកប្រយុទ្ធនិងអ្នកចម្បាំងជាប់មិនដាច់ វីរបុរសអ្នកក្លាហានមួយស្លាប់់ទៅ មានអ្នកក្លាហានមកចាប់បដិសន្ធិបន្តបន្ទាប់ ហើយបានក្លាយជាមេមេដឹកនៃអ្នកនយោបាយដ៏ឆ្នើម មានបែបផែនមិនសូវជាខុសៗគ្នាទេ  ។

ពួកគេមានជំនាញរៀងៗខ្លួនក្នុងការប្រមូលផលប្រយោជន៏និង គៀងគរភោគទ្រព្យសម្បត្តិសម្បូណ៌ជាតិ ។ ខ្លះមិនត្រឹមតែប្រមូលទុកដាក់ក្នុងផ្ទះសំបែងរបស់ខ្លួនទេ ថែមទាំងជាកាត់ឲ្យមិត្តបរទេសបន្ថែមទៀត ដូចជា កាត់កោះ កាប់គាស់ព្រៃភ្នំ និងប្រសាទឲ្យបរទេសគ្រប់គ្រងតាមរូបផ្សេងៗ តាមដែលគេអាចធ្វើទៅបាន ។

ពួកគេហ៊ានជាកាត់សាច់ឈាមកូនខ្មែរ ដើម្បីបរទេស ហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីឲ្យបានជាអ្នកសន្តិភាពរបស់ក្រុមពូជពួកអ្នកជា អ្នកក្លាហ៊ានវីរបុរសក្នុងដួងចិត្តនៃក្រុមគ្រួសារគេ ។
ក្នុងសម័យរាជស្តេចជេដ្ឋាទី២ (ឆ្នាំ១៥៧៦ -១៦២៨)ព្រះអង្គដើម្បីបានជាពូជអ្នកជា ពូជពង្សអ្នកក្លាហាន និងជាវីវបុរសក្នុងដួងចិត្តនៃព្រះនាងចូវ ព្រះអង្គហ៊ានកាត់ដីកម្ពុជាក្រោមឲ្យយួន ដោយគ្មានស្រណោះអាល័យ ។


មិនខុសនឹងព្រះអង្គជ័យជេដ្ឋាដែររាជាអង្គមួយនុះដើម្បីបានជាបិតាមហាឯករាជ្យលើលោក ហ៊ានសេពគប់នឹងយួនចិនបណ្តាលឲ្យយួនបង្កប់ចារកម្មស៊ីរូងផ្ទៃក្នុងសម្លាប់ខ្មែរអស់រាប់សិបម៉ឺនលាននាក់ ។ បើទោះបីជាឃើញជាតិធ្លាក់ចូលគ្រោះមហន្តរាយ ភ្លើងភ័យសេចក្តីវិនាសយ៉ាងណា គេនៅសើចញញឹម ក្អាកក្អាយដដែលហើយទទួលបានឈ្មោះជាវីរបុរសជាតិ ជាអ្នកក្លាហានដដែល ។
ភាពជាពូជអ្នកជា ពិតជាជាមែន ហ៊ានជាកាត់តម្លៃជាតិមហាសាល ហ៊ានយកអ្នកប្រាជ្ញបញ្ញាវ័ន្ត ទៅប្តូរនឹងឈ្មោះពូជអ្នកក្លាហាន ជាបុរសឯកនៃមហានរគគ្មានបុគ្គលណាហ៊ានហាមាត់តវ៉ាប្រកួតបាន។

ងាកមកសម័យកាលខ្មៅងងឹត សម័យក្រហមប៉ុល ពត ឆ្នាំ១៩៧៥ដល់១៩៧៩វិញ គេក៏មានយុទ្ធសាស្ត្រដើម្បីទទួលបានពូជអ្នកក្លាហានដែរ ។ គេប្រើពាក្យសុទ្ធសឹងតែយកពីអាកាសមេឃាមកប្រើ ដូចជាអនាគតទៅយើងនឹងមានម៉ាស៊ីនបញ្ចុកបាយហើយ អង្គការមហាអស្ចារ្យមហាលោតផ្លោះ ។
គេហ៊ានធ្វើអ្វីៗសព្វយ៉ាងដើម្បីបញ្ជាក់ឲ្យអង្គការដឹងថាគេមានចិត្តស្មោះស្ម័គ្រ មានស្វាមីភក្តិចំពោះមេធំរបស់គេ សូម្បីតែមានពេជ្រ លុយកាក់ក៏គេលែងចាយ បាយក៏គេលែងស៊ីដែរ ធ្វើឲ្យយ៉ាងណាឲ្យតែបានអង្គការថ្នាក់របស់គេមានបាន គឺដើម្បីបញ្ជាក់សេចក្តីស្មោះនឹងអង្គការ ហើយក៏ហ៊ានសម្លាប់ពូជខ្លួនឯងរាប់សិបលាននាក់ដែរឲ្យគេមើលឃើញថា គេពិជាពូជអ្នកក្លាហាន ពូជអ្នកជា​ ពូជអ្នកចម្បាំង ឃើញឈាមមិនស្រក់ទឹកភ្នែក មិនភ័យតក់ស្លុកមែន ។

បែរមកសម័យកាលបច្ចុប្បន្ននេះវិញ គេមានបច្ចេកទេសល្អ ធ្វើអ្វីក៏ស្រប់ច្បាប់ ធ្វើអ្វីក៏នៅតែមានគេលើកជើង គាំទ្រទទួលស្គាល់ហើយដេកស្រួលស៊ីឆ្ងាញ់ ទាំងពូជពួកបក្សក្រុមគ្រួសារទាំងអស់ មិនដូចសម័យកាលប៉ុល ពតស្មោះស័គ្រនឹងអង្គការ សុខចិត្តដេកព្រៃ មានលុយមិនចាយ មានបាយមិនស៊ី មានមាសមិនពាក់ សុខចិត្តប្រមូលឲ្យអង្គការចាយធ្វើជាអ្នកមានទេ ។

សម័យបច្ចុប្បន្ន គេបែងចែកដាច់របស់អង្គការនិងរបស់បក្សក្រុមគ្រួសារ ។ ដីស្រែចំការខាងៗ គេអារ គេជាកាត់ឲ្យអង្គការ មហាមិត្ត ដីកណ្តាលគេសម្បទាន និងដាក់ឈ្មោះថាជួលរយៈពេលវែងខ្លីទៅតាម ប្រភេទនៃទ្រព្យនិមួយៗ។


នៅសល់ប៉ុន្មានគេជាជ្រៀកបន្ថែមទៀតទៅឲ្យក្រុមតូចៗធំដែលគេហៅថាពូកស្ម័គ្រការពារវប្បធម៌សន្តិភាពរបស់គេ ។
ក្នុងន័យសន្តិភាពនេះគេហ៊ានលះបង់សព្វបែបយ៉ាង ទោះក្នុងតម្លៃណាក៏ដោយឲ្យតែមានទំនាក់ទំនងល្អនឹងអង្គការ មានសន្តិភាពនឹងអង្គការ ។
គេហ៊ានកែច្នៃច្បាប់ចាប់ចង់ទាត់ធាក់ឲ្យក្លាយជាច្បាប់ស្រប់ច្បាប់បាន គេកែច្នៃច្បាប់ប្លន់ឲ្យជាច្បាប់ទទួលមត៌កតាមជំនាញរបស់គេបាន គេក៏អាចធ្វើឲ្យចោរក្លាយជាម្ចាស់ផងដែរ  ។

អ្វីក៏អាចទៅរួចដែរ ស្ថិតក្នុងប្រទេសពូជពង្សអ្នកជា អ្នកក្លាហាន ប្រទេសពូជអ្នកចម្បាំងនេះ មាសគេចាយទូទាំងពិភពលោក ខ្មែរធ្វើឲ្យវាក្លាយជារបស់គ្មានន័យ គេស៊ីបាយ បរិភោគអាហារដើម្បីមានកម្លាំងប្រកបមុខរបរ បែរជាគេលែងស៊ី ទៅហុតទឹកបបរវិញ ។
ចោរបាញ់សម្លាប់ រំលោភបំពាន់សម្លាប់កូនចៅ ជាតិខ្លួននឹងមុខបែរជាទៅលើកតម្កើងចោរ ឲ្យបុណ្យសក្កិចោរ និងតែងកែច្បាប់ការពារចោរហើយចោទចាប់កូនចៅជាតិខ្លួដាក់គុកវិញ ពិតជាពូជអ្នក ជា ពូជច្បាំងប្រយុទ្ធ ពូជអ្នកក្លាហានមែន បើគ្មាននរណាច្បាំងអញច្បាំងសម្លាប់កាប់់ចាក់កូនអញឲ្យក្លាយជាបិតាឯករាជ្យ បានជាបុរសខ្លាំងគ្មានពីក្នុងប្រទេស៕








Share:

ក្បួនសឹកពិជ័យសង្គ្រាម



ពិជ័យសង្គ្រាម
ប្រាកដនិយមរបស់ខ្មែរសម្រាប់ខ្មែរ ។ ថ្វីបើទ្រឹស្តីនិងសិល្បៈ យោធាទាំងឡាយមកដល់បច្ចុប្បន្ននេះមាន ការខុសប្លែកពីមុនច្រើន តែក៏មិនតិចដែរអ្វីៗដែលបានកត់ត្រាក្នុងក្រាំងមាសនៃបុរាណតម្រាសឹកនេះ វាគ្រាន់តែនៅមានអត្ថន័យជាប្រវត្តិសាស្ត្រដូចដែលឯកសារ តម្កល់ទុកអំពីអតីតកលាលតែប៉ុណ្ណោះ ។ ប៉ុន្តែតម្លៃរបស់វានៅមាននៅ ឡើយ មានពាក្យឃ្លាឃ្លោងប្រយោគដែលបានដក់ស្រងចេញពីតម្រា សឹក ហើយក៏ក្លាយជាភាសាពេញនិយមជាពាក្យស្លោកក្នុងជីវភាព និងការរស់នៅប្រចាំថ្ងៃ ជាបណ្តើរៗមានដូចជា៖ ធ្វើស្រែនឹងទឹក ធ្វើសឹកនឹងបាយ ល្បិចទល់មេឃ ល្បិចរត់ជាកំពូលល្បិច ស្គាល់យើង ស្គាល់គេ ច្បាំង១០០ដងឈ្នះ១០០ដងជាដើម។ល។ ទាំងនេះវាហាក់ ដូចជាពាក្យនិយាយរត់មាត់ទៅហើយ ។ មានកត្តាខ្លះដែលអ្នកប្រាជ្ញ អ្នកក្លាហាន ជំនាញជាញជ័យ សម័យបុរាណ លោក បានសរសេរ ចារទុកមកនោះ វានៅតែមានន័យសម្រាប់បច្ចុប្បន្នហើយនិងនៅតែ មានន័យរហូតអនាគតខាងទៀត។ បច្ចុប្បន្នបុរាណតម្រាសឹកមិនត្រឹមតែមាននូវអត្ថន័យ សម្រាប់យោធា សុទ្ធសាធប៉ុណ្ណោះទេ ។ បុរាណតម្រាសឹកកំពុងតែបានមានចលនា សន្សឹមៗ រំលាយខ្លួនដោយ ធ្វើដំណើរយ៉ាងស្ងប់ស្ងាត់ ចូលទៅ ក្នុង ជីវភាពរស់នៅប្រចាំថ្ងៃនៃប្រជាជាតិនានា ហើយក៏បានក្លាយជា សិល្បៈក្នុងការប្រាស្រ័យទាក់ទង គ្រប់គ្រងក៏ដូចជាអ្នកដែលទទួល ការដឹកនាំអ្នកនៅក្រោមឳវាទ បញ្ជាគេផងដែរ ។
ដូច្នេះ វាមិនមែនជាការសល់ ហើយក៏មិនមែនជារឿងមិបានការនោះទេ បើមិននិយាយថាវាមិនមានសារប្រយោជន៏ ពេលដែលពិចារណា សិក្សា ស្រាវជ្រាវឡើងវិញនូវឧត្តមគតិ ក្នុងតម្រាបុរាណសឹក ។ ធ្វើដូច្នេះ ទើបហៅថាបុរាណអភិរក្ស ទំនើប អភិវឌ្ឍ។
កាលបើបានអាន បានរៀនវិជ្ជាបុរាណតម្រាសឹក ក៏ជាឳកាសដើម្បី បានឈ្វេងយល់ថែមទៀតនូវអ្វីដែលជាក្បួនជាសិល្ប៏វិធីត្រួតត្រាផែនដីបុរីនគរ នូវអ្វីដែលជាក្បួន ជាវីធីឃុំគ្រងកងទ័ព ត្រីពលបញ្ជាទ័ព ប្រយុទ្ធរបស់លោកអ្នកនាសម័យដើម្ ហើយក៏នឹងបានយលថែមទៀត អំពីធម្មៈដែលជាកិច្ចការមិនមែនឥតប្រយោជន៏សម្រាប់ធ្វើជាមេទ័ព នាសម័យទំនើបយើងនេះ ។ រីឯអ្នកទទួលបញ្ជាក្រោមបង្គាប់វិញ កាលបើបានអានបានសិក្សាបុរាណតម្រាសឹកហើយ ក៏នឹងបានយល់ អំពីភារកិច្ច កាតព្វកិច្ចក៏ដូចជាការលត់ដំខ្លួនដើម្បីឈានឡើងខ្ពស់ ឆ្ពោះទៅកាន់ភាពរុងរឿង ក្នុងពេលអនាគត ។ ទាំងនេះហើយដែលថា កាលបើយើងមិនបានបំភ្លេចនរណាម្នាក់ដែលដើរមុនយើងចោល នោះ ក៏គ្មាននរណាម្នាក់ដើរក្រោយយើងដែរ។
យើងខ្ញុំពុំមែនជាអ្នកសិក្សាស្រាវជ្រាវវិសួសយោធា ហើយក៏ពុំមែនជា អ្នកចម្បាំង ឬជាមេទ័ពនោះក៏ទេដេរ ។ ប៉ុន្តែគ្រាន់តែជាអ្នកដែលបាន អាន បានឮ និងបានយល់ពីវិស័យនេះជាបង្គួរ ពិសេស បានរស់នៅ ឆ្លងកាត់ក្រោមភ្លើងសង្គ្រាម តាំងពីសម័យមុនឆ្នាំ១៩៧៥ នៅស្រក កំណើត រហូតមកដល់សព្វថ្ងៃនេះ ក៏បានអាន បានឈ្វេងយល់ពីរឿងសង្គ្រាមថែមទៀត ទើបខិតខំប្រម៉ែប្រមូលទិន្ន ន័យ






ជំពួក១
ក្បួនតម្រាសឹកខ្មែរ
ក្បួតព្យូហ៍សឹក១២ប្រការ តម្រាពិជ័យសង្រ្គាម តេជោយ៉ត
១.តម្រូវស្គាល់ទីណាត់សម្រាប់លើកទ័ពជួបជុំគ្នាព្រមទាំងបង្កប់ទ័ពនិង ទីំសំញ៉ែងទ័ព ។
២.ត្រូវតែស្គាល់ចិត្តពលទាហ៊ានឲ្យបានច្បាស់ថាតើពលទាហ៊ានទាំង នោះ គោរពកោតខ្លាច និងទុកចិត្តលើមេទ័ពហើយឬនៅ?
៣ ត្រូវស្គាល់ឲ្យបានច្បាស់នូវសូរស័ព្ទ ក្បួនទ័ពសឹក របស់បច្ចាមិត្រ ដែលចូលមក មេទ័ពមិនត្រូវភ្ញាក់ផ្អើល នឹងសូរស័ព្ទ សន្ធឹកសឹក និងសូរ សម្រែកសត្វ មនុស្ស ឬក៏មានពាក្យចរចាមអារាម ផ្សេងៗនោះឡើយ បើឮហើយត្រូវពិចារណឲ្យបានច្បាស់ ។
៤ ត្រូវតែស្គាល់ស្ថានភាពអាកាសធាតុរដូវកាល ខ្យល់នៃតំបន់ ទីដែល ចេញទៅប្រយុទ្ធនោះ ។
៥ បើមុននឹងចូលច្បាំង ត្រូវស្គាល់ឲ្យបានច្បាស់នូវគ្រប់ច្រក់ទិស សម្រាប់ចូលប្រយុទ្ធ និដកថយ។
៦ ត្រូវចេះប៉ានស្មាននូវកម្លាំង ស្បៀងអាហាររបស់សត្រូវ និងស្បៀង របស់ខ្លួន។
៧ ត្រូវស្គាល់ឲ្យបានច្បាស់នូវគ្រឿងស្ត្រាវុធរបស់ខ្លួននិងរបស់សត្រូវ។
៨ ត្រូវស្គាល់ទីជ័យភូមិដែលនឹងត្រូវតាំងទីបន្ទាយរាយល្បាត។
៩ ចេះស្ទាត់ជំនាញក្នុងការចាត់តាំងយាមល្បាតគឺកុំទុកចិត្តគែឲ្យហូស គំនិតខ្លួនឯង ។
១០ ចេះប្រើសេនាទាហ៊ាន ប្រើឲ្យទៅធ្វើការ ឲ្យចេះថ្លឹងថ្លែង ឲ្យសម ល្មម កម្លាំងទាហានយើង និងកម្លាំងទាហ៊ានសត្រូវ ។
១១ ត្រូវកាន់អាជ្ញាសឹកឲ្យរឹងមាំដូចផែនសីលា កុំត្រចៀកស ឆាប់ជឿ គេដោយឥតពិចារណា ។
១២ រីឯព្រះមហាក្សត្រដែលត្រាស់ប្រើនាយទាហ៊ានឲ្យចេញច្បាំងនោះ ត្រូវប្រកាន់ពាក្យសច្ចៈឲ្យមេទ័ពទុកចិត្ត និងកុំឲ្យព្រួយបារម្ភពីទ័ព ក្រោយឲ្យសោះ ។ បានន័យថា បើមេទ័ពនោះរវល់នឹងសមរភូមិមុខ ហើយកុំឲ្យងាកមកខ្វល់រវល់នឹងសមរភូមិក្រោយទៀត មេទ័ពនោះនឹង ប្រដូចជារំសេវដែលត្រូវទឹក ទោះបីជាខំប្រឹងបាញ់រលាស់កៃយ៉ាងណា ក៏ពុំឆេះនិងផ្ទុះឡើយ។



ព្យូហ៍សឹកទាំង១២នេះ គឺជាអាវុធដ៍សក្តិសិទ្ធិ សម្រាប់យកឈ្នះសត្រូវ កុំថាឡើយត្រឹមពួកខ្មាំងបៀតបៀនបះបោរ បង្កចលាចល កង្វល់នៅជាយដែននគរ សូម្បីសត្រូវរាប់ម៉ឺននាក់ក៏ដោយ ក៍គង់ នឹងត្រូវវិនាសចាញ់ទ័ពដែលស្ទាត់ជំនាញ ប្រកាន់ខ្ជាប់នូវក្បួនតម្រា ទាំង១២នេះដែរ៕
ចប់តម្រាសឹកព្យូហ៍១២ប្រការតេជោយ៉ត
ជំពួក២
ក្បួនតម្រាសឹកបរទេស
១. ប្រមាណការណ៍សឹកស៊ុន ជឺ
ស៊ុនជឺៈ និយាយ
សង្គ្រាមជារឿងធំ ជាកិច្ចកាសំខនា់ចាំបាច់របស់ប្រទេសជាតិ ទាក់ ទងដល់អាយុជីវិតប្រជនុរាស្ត្រ ដល់ការបាត់បង់គង់រង្ស ដល់សុខ សន្តិភាព សុវត្តិភាពបូរណភាពដែនដី ឬក្តីវិនាសសូន្យ ទឹកដី បូរីនគរ ។
សង្គ្រាមជាប្រធាននៃការចោទសួរដ៍ធំធេងសម្រាប់អ្នកដឹកនាំ អ្នកគ្រប់គ្រងប្រទេសជាតិ ដែលត្រូវសិក្សា ពិន្យ អង្កេតយ៉ាងយកចិត្ត ទុកដាក់ ហ្មតចត់បំផុតដោយខានពុំបាន ។
ដោយហេតុនេះយើងត្រូវផ្អែកលើកត្តាជាមូលដ្ឋានប្រាំយ៉ាង ដើម្បី សិក្សាពិចារណាឲ្យបានល្អិតល្អន់ ហ្មត់ចត់ ហើយធ្វើការវិភាគប្រៀប ធៀបផ្គូរផ្គងនូវរាល់កត្តាអាក្រក់ល្អរវាងកម្លាំងភាគីទាំងសងខាងប្រយោជន៍ ឈ្វេងយល់ពីស្ថានភាពជោគវាសនាឈ្នះចាញ់ក្នុងសឹកសង្គ្រាម ។
កត្តាទាំងប្រាំយ៉ាងនោះរួមមាន៖
១- សីល (តាវ Dao)
២- មេឃ(ធៀន Tian)
៣- ដី(Di)
៤- មេ(ស៊ាង Shang)
៥- វិន័យ(ហ្វា Fa)
១.១. សីលៈ គឺវិរតិចេតនា ដែលវៀរចាកអំពើអាក្រក់ ជាផ្លូវទៅ កាន់សេចក្តីល្អដែលមានចរិតលក្ខណចរិយា គតិប្រកបដោយធម្មជាតិ ជាធម្មតា ។ ក្នុងន័យម្យ៉ាងទៀតគឺជាធម្មៈដែលជាធម៌ ជាសភាវៈទ្រ ទ្រង់ ជាសភាពនៃសេចក្តីរីកចម្រើន ជាគោលច្បាប់ប្រទេស។ ពោលគឺ បានដល់គោលមាគ៌ា និងកិច្ចការនយោបាយ លុះក្នុងសច្ចគុណធម៌ សង្គមធម៌ដែលត្រូវធ្វើយ៉ាងណាឲ្យប្រជានុរាស្ត្រ និងស្តេចផែនដីអ្នក ដឹកនាំប្រទេស បានចុះសម្រុងនិងឯកភាពគ្នា រួមចិត្តគំនិតក្នុងមនសិ ការតែមួយ។ ជានិច្ចជាកាលតែងគិតតម្កល់ ផលប្រយោជន៍ជាតិជាធំ ។ កាលបើធ្វើបានយ៉ាងដូចនេះ ទើបក្នុងភ្លើងសង្គ្រាម គេអាចប្រើឲ្យ រាស្ត្រប្រជាតស៊ូ ដើម្បីស្តេចផែន ដើម្បីអ្នកដឹកនាំប្រទេស ហ៊ានតស៊ូប្តូរ ស្លាប់រស់ ដោយឥតខ្លាចញញើត ឬក្រែងរអែងចំពោះគ្រោះថ្នាក់ ក្តីវិនាសមហាន្តរាយ ទោះទាំងទ្រព្យសម្បត្តិទាំងអាយុជីវិតក៍ឥត ស្តាយ ស្រណោះឡើយ។



១.២.មេឃៈ គឺលំហអាកាសខាងលើ ដែលល្ហល្ហេវបានដល់ ស្ថានភាពអាកាសធាតុពោលគឺអានុភាពនៃពេលវេលាថ្ងៃយប់រដូវកាល ក្តីត្រជាក់ វស្សាប្រាំង មេឃស្រទំ ភ្លៀងរលឹម ឬមេឃស្រឡះ ជាដើម។ តាមរយៈនៃធម្មជាតិទាំងនោះ នឹងអុលោមសម្របតាមកាល ធ្វើការដឹក នាំទ័ពប្រយុទ្ធយ៉ាងមានប្រសិទ្ធភាព ។
១.៣.ដីៈ គឺទឹកដីភូមិសាស្ត្រសំដៅទៅលើទីតាំងភូមិសាស្ត្រដែល មានលក្ខណៈជាជ័យភូមិ ឬភូមិគ្រោះពៅលគឺទីតាំងដេលមាន ដំណើរ ផ្លូវឆ្លាយជិតឬសណ្ឋានដីខ្ពស់ទាបក្រវិចក្រវៀនទាបរាបស្មើមានប្រយោ ជន៍ដល់ការធ្វើការវាយលុក ការការពារវាយបករុករុល ទៅមុខឬដក ថយដោយងាយស្រួល ល្អប្រសើរសម្រាប់ជួរទ័ពយើង តែជាឧស័គ្គ រារាំងសម្រាបជួរទ័ពខ្លាំងឯណោះវិញ ។
១.៤.មេៈ គឺមេកោយ បានដល់មេទ័ពដែលនាយក្រុម តំណាង ឲ្យគុណធម៌ គតិបណ្ឌិត ដែលប្រកបដោយលក្ខណសម្បត្តិ ជាមេធា មានគំនិតប្រាជ្ញាឈ្លាស់វៃមានកិត្យានុភាពមានចិត្ត មេត្តាធម៌សន្តោស ប្រណី តែមានភាពក្លាហាន មោះមុតហ្មតចត់ដាច់ខាតនិងស្មោះត្រង់ ។ ភាពជាអ្នកឹកនាំប្រកដោយជំនាញនៃមេទ័ពនាយកងទាំងឡាយ។
១.៥.វិន័យៈ គឺក្រិត្យក្រមច្បាប់ អាជ្ញាបានដល់ក្រិត្យក្រមក្របខ័ណ្ឌ អាជ្ញាសឹក ពោលគឺស្ថានភាពនៃការចាត់តាំងការកំណត់សញ្ញា បទ បញ្ជា ការចែងចែកអំណាច នាទីឋានន្តរសក្តិ ដល់មេទ័ព នាយទាហាន ពលទាហានតាមឋានានុក្រមយោធា។ ការផ្គត់ផ្គង់សម្ភារៈ យុទ្ធោបករ ណ៍យោធាបរិក្ខារស្បៀងអាហារឲ្យដល់កងទ័ពសេនាទាហាន សម្រាប់ ជាគ្រឿងឧបភោគ បរិភោគនិងការប្រើប្រាស់គ្រប់យ៉ាងពិសេសនៅក្នុង សមរភូមិប្រយុទ្ធ និងរបបគ្រប់ផ្សេងៗ។
ដោយយោងទៅលើស្ថានភាពនៃគោលការណ៍ចម្បង ប្រាំយ៉ាង ដែលបានចែងខាងលើនេះ គ្រមេបញ្ជាការទាំងអស់ ដែលមានភាពជា អ្នកជំនាញជាញជ័យ ជាមេទ័ពក្នុងពិជ័យសង្គ្រាម គឺមិនអាចថាមិនដឹង មិនយល់បានឡើយ ។ មានតែការក្តាប់ណែន យល់ច្បាស់អំពី ចំណុចទាំងនេះ ទើបអាយកជ័យ ជម្នះទៅលើសត្រូវបាន។ តែប្រសិន បើពុំបានយល់ដឹងអំពីចំណុចទាំងនេះទេគឺពុំអាចទទួលបានជោគ ជ័យ ឡើយ ។
ដើម្បីឈ្វេងយល់អំពីស្វានភាពឈ្នះចាញ់ ក្នុងសឹកសង្គ្រាម យើង ត្រូវពិនិត្យគិតសម្រេច ដើម្បីកំណត់លក្ខណៈយុទ្ធសាស្ត្ររបស់កងទ័ព ពោលគឺ ធ្វើការប្រៀបធៀបថ្លឹងថ្លែងនូវរាល់កត្តាផ្សេងៗរវាងទ័ពខ្មាំង និង ទ័ពរបស់យើងប្រកបដោយគតិបណ្ឌិត ដោយចាប់ផ្តើមពីគោល ការណ៍មូលដ្ឋានទាំង៧ចំណុចខាងក្រោម៖
១.៥.១.តើព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំប្រទេសខាងណាដែលមាន គោលនយោបាយស្របនឹងចិត្តរាស្ត្រ ពោលគឺបម្រើរាស្ត្របានល្អជាង?
១.៥.២.តើមេទ័ពខាងណាដែលមានសមត្ថភាព ជាមេទ័ពប្រកប ដោយគំនិត ប្រជ្ញាឈ្លាសវៃ ជំនាញជាញជ័យល្អប្រសើរជាង?
១.៥.៣.មេឃដី ភូមិសាស្ត្រខាងណាដែលមានអំណោយផលពី អាកាសធាតុ ក៏ដូចជាលក្ខណជ័យភូមិល្អប្រសើរជាង ?
១.៥.៤.តើក្រឹត្យក្រមវិន័យខាងណា ប្រតិបត្តិតឹងរឹងជាង?
១.៥.៥.តើកងទ័ពខាងណាមានកម្លាំងខ្លាំងពូកែជាង?
១.៥.៦.តើសេនា ពលទាហានកងទ័ពខាងណាដែលបានទទួល បានការហ្វឹកហាត់ស្ទាត់ជំនាញជាង?
១.៥.៧. តើកងទ័ពខាង ដែលមានការផ្តល់ជូនរង្វាន់ និងការ ទោសខ្ជាប់ខ្ជួន ប្រកបដោយយុត្តិធម៌ សមធម៌ និងសុក្រឹតជាង?
យោងទៅតាមការពិចារណាលើលក្ខណ្ឌដែលបានចែងទាំង នោះយើងនឹងអាចប្រមាណទស្សន៍ទាកម្លាំងមុនបានថា អ្នកណាឈ្នះអ្នក ណាចាញ់រួចជាស្រេច។




បើទោះជានាយកងទ័ព មេទ័ពបានស្តាប់បង្កាប់ ពាក្យណែនាំ គោរព បទបញ្ជា ជឿជាក់តាមកលយុទ្ធក្បួនសឹករបស់ខ្ញុំក្តី(ស៊ុន ជឺ) ហើយឲ្យ ខ្ញុំបញ្ជាទ័ពប្រយុទ្ធសឹកសង្គ្រាមនោះនឹងទទួលបានជោគជ័យ យ៉ាងពិត ប្រាកដ ។ ពេលនោះកលយុទ្ធរបស់ខ្ញុំ មានតម្លៃទាំងគ្រប់កាលៈទេសៈ ក្នុងសង្គ្រាម ខ្ញុំនឹងនៅទីនេះតទៅទៀត តែបើមិនស្តាប់ពាក្យណែនាំ មិនធ្វើតាមកលយុទ្ធរបស់ខ្ញុំទេ ទោះជាទុក ឲ្យខ្ញុំបញ្ជាទ័ពប្រយុទ្ធដោយ ផ្ទាល់ក៏សង្គ្រាមនោះ និងមិនអាទទួលជោគ ជ័យបានឡើយ ។ រូបខ្ញុំក៏នឹងត្រូវាចាកចេញពីទីនេះ ទៅជាមួយនឹងពាក្យណែនាំនៃកល យុទ្ធដែលត្រូវបាត់តម្លៃនោះផងដែរ ។ កាលបើយុទ្ធវិធី និងស្ថានភាព ពិតនៃសមរភូមិ មានអំណោយផលល្អប្រសើរ ហើយថែមទាំងទទួល បានការអនុម័តក្នុងម្រិតខ្ពស់លើសលប់ក៏ដោយ ក៏ត្រូវតែស្វែរកវីធី បង្កើតឲ្យបាននូវស្ថានភាពអំណោយផលផ្សេងៗទៀត ដែលអាចប្រ ព្រឹត្តទៅបានដើម្បីជាកត្តាជំនួយខាងក្រៅ ជួយដល់ការចាប់ផ្តើមនៃ សឹកសង្គ្រាម ។
ប្រៀបស្នៀតក្នុងរាលការច្បាំងគ្នា អាស្រ័យទៅលើការចេះស្ទង់យល់ពី ស្ថានភាពជាក់ស្តែង ដែលជាអំណៅយផល ដើម្បីបញ្ចេញសកម្មភាព សមស្រប។ ការដឹកនាំទ័ពប្រយុទ្ធក្នុងសឹកសង្គ្រាម គឺជាសកម្មភាព បោកបញ្ឆោត បំភ្លៃបំភ័ន្តប្រកបដោយសិល្បិ៏វិធីជ្រាលជ្រៅ ល្អិតល្អន់ និងមានគំនិតបញ្ញាឈ្លាសវៃជាទីបំផុត ។ ដូច្នេះធម្មតានៅពេលដែល អាចធ្វើការវាយប្រហារបាន យើងត្រូវធ្វើហាក់ដូចជានៅស្ងៀមគ្មាន សកម្មភាព បើចង់ធ្វើសកម្មភាពនៅទីជិត យើងត្រូវធ្វើឲ្យខ្មាំងគិតថា នៅទីឆ្ងាយ ត្រូវធ្វើឲ្យខ្មាំងជឿថានៅទីជិតវិញ ។



សម្រាប់ពួខ្មាំងដែលមានចិត្តលោភ យើងត្រូវចេះ យកផលប្រយោជន៍ តូចតាចឲ្យវាដើម្បីធ្វើនុយលួងលោម បញ្ឆោតឲ្យចូលអន្ទាក់របស់យើង បើទ័ពខ្មាំងពុងមានវិបត្តិ ស្មុគស្មាញត្រូវឆក់ឪកាសវាយប្រហារកំទេចវា ចោល យកឈ្នះជាបន្ទាន់។បើទ័ពខ្មាំងមានកម្លាំងរឹងមាំគ្រប់ផ្នែក មាន ប្រដាប់អាវុធគ្រប់គ្រាន់ យើងត្រូវប្រុងជើងការប្រយ័ត្នខ្ពស់បំផុតចំពោះ វារហើយត្រៀមលក្ខណៈឲ្យបានហ្មត់ចត់ជីទីបំផុត ។ បើទ័ពខ្លាំងមាន កម្លាំងច្រើន ខ្លាំងលើសលប់ យើងត្រូវគេចចេញពីទីនោះឲ្យឆ្ងាយសិន ចំពោះបច្ចាមិត្តរបស់យើង ដែលជាមនុស្សមានចរិតឆេវឆាវ ឆាប់ខឹង យើងត្រូវរកធីញុះញុង អុជអាល ធ្វើឲ្យគេកាន់តច្រឡោតខឹងខ្លាំង។ ចំពោះខ្មាំងសត្រូវដែលមានការប្រមាថ មើលស្រាលយើង យើងត្រូវ ចេះរកវិធី ធ្វើឲ្យគេកាន់តែក្រអឺតក្រទម អួតអាងទ្វេឡើង ។ តែបើទ័ព ខ្មាំងដែលមានការឈប់សម្រាកបានល្អ យើងត្រូវរកវិធីរំខាន ដើម្បីឲ្យ គេហេវហត់ ឥតស្រាកស្រាន្ត ។ រីឯទ័ខ្មាំងដែលមានការសាមគ្គី ផ្ទៃក្នុង បានល្អ យើងត្រូវចាក់ចុចបំបែកសាមគ្គីភាពនោះ ឲ្យខានតែបាន ។ ធ្វើការវាយប្រហារខ្មាំងក្នុងដែលខ្មាំងគ្មានការប្រុងប្រយ័ត្ន ទុកជាមុន ។
យើងត្រូវធ្វើសកម្មភាពនៅត្រង់ចំណុចដែលខ្មាំងមិនបានគិតស្មានដល់ ។ នៅរាល់កត្តាដែលបានចែងខាងលើ សុទ្ធសឹងតែជាឧបាយកលសឹក សង្គ្រាម ប្រកបដោយភាពឈ្លាសវៃ ដើម្បីបម្រូងដល់ការយកឈ្នះសម្រាប់អ្នកចម្បាំង អ្នកជំនាញជាញជ័យ និងយុទ្ធវិទូទាំងឡាយ ប៉ុន្តែ កិច្ចការសឹកសង្រ្គាមជាច្រើន ពុំអាចដោះស្រាយ ដោយកំណត់ទុកជា មុនបានឡើយ ។ ធម្មតាមុនពេលសង្គ្រាមចាប់ផ្តើម បើកប្រយុទ្ធ គេបានរៀបចំគម្រោងផែនការយុទ្ធសាស្ត្រ តាំងពីក្នុងព្រះពន្លាជ័យ ឬបន្ទាយជំរុំទ័ពខ្លួន រួចហើយទើបពិនិត្យគិតសម្រេចទុកជាមុនថា អាច នឹងវាយយកឈ្នះបានគឺអាស្រ័យដោយការរៀបចំបានហ្មត់ចត់ គឺប្រាក ជាមានកត្តាឈ្នះច្រើន ។ ប៉ុន្តែបើមុនពេលបើកយុទ្ធនាការសឹក ហើយប៉ានប្រមាណឃើញថា ពុំអាចយកឈ្នះទៅលើខ្មាំងសត្រូវបាន នោះ ក៍ព្រោះតែការគិតគូរ កំណត់សម្រេចពុំបានហ្មត់ចត់ កត្តាឈ្នះក៏ មានគ្រប់គ្រាន់។ កាលបើបានគិត ពនិនិត្យយ៉ាងពិតប្រាកដហើយ តែបើគិតគិតគូរពុំបានហ្មត់ចត់ កត្តាឈ្នះតិចតូច គឺពុំអាចអាចឈ្នះទៅ លើគូសត្រូវបច្ចាមិត្របានឡើយ ។





សូមរង់ចាំភាគបន្តទៀត

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com