Showing posts with label Products. Show all posts
Showing posts with label Products. Show all posts

ប្រវត្តិនៃក្រុមហ៊ុនLGរបស់ប្រទេសកូរ៉េ

ប្រវត្តិនៃក្រុមហ៊ុនLGរបស់ប្រទេសកូរ៉េ

LGជាក្រុមហ៊ុនបច្ចេកវិទ្យាទាន់សម័យមួយរបស់ប្រទេសកូរ៉េខាងត្បូង ហើយវាមានអាយុកាលមិនចាញ់ក្រុមហ៊ុនកូរ៉េល្បីល្បាញក្នុងពិភពលោកដែរ ។ វាជាប្រភេទក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ មានផលិតផលសម្បូណ៌បែបដែលបាននាំចេញទៅលក់នៅលើបណ្តាទីផ្សារអន្តរជាតិ រួមទាំងប្រទេសតូចៗដ៏ទៃ ។ ផលិតផលរបស់វាមានគ្រប់កំរិតទៅតាមតម្រូវការទីផ្សារ មានថ្នាក់ទាប់ កណ្តាលនិងថ្នាក់លំដាប់ថ្នាក់ជីវភាពអភិជន ។



LGបានចាប់បដិសន្ធិឡើងនៅក្នុងថ្ងៃទី៥ មករា ឆ្នាំ១៩៤៧ដែលមានឈ្មោះថា(Lak Hui Chemical Industrial Corp) ក្រុមហ៊ុនឧស្សាហកម្មគីមី ឡាក់ ហុយខប   ។ នៅក្នុងឆ្នាំ១៩៥២ ឡាក់ហ៊ុយខបដែលមានលោក Koo In Hwio ជាស្ថាបនិកបានប្រកាសថាខ្លួនក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនផលិតប្លាស្ទីករបស់កូរ៉េដំបូងគេបង្អស់ ហើយវាបានពង្រីកក្រុមហ៊ុនមួយទៀតដោយដាក់ឈ្មោះថា Goldstar Co.Ltd (បច្ចុប្បន្នឈ្មោះក្រុមហ៊ុនLG Electronic Inc)។
នៅក្នុងឆ្នាំ១៩៥៨ក្រុមហ៊ុនទាំងពីរគឺLucky និងGoldstarបានរួមគ្នាបង្កើតវិទ្យុលើកដំបូងបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ហើយអ្នកប្រើប្រាស់គ្រឿងអគ្គីសនីទាំងអស់ត្រូវបានទិញBrand Nameក្រុមហ៊ុន Goldstar ក្នុងខណៈពេល ដែលផលិតផលបោះដុំជាច្រើនផ្សេងទៀតលក់ក្នុងនាមឈ្មោះក្រុមហ៊ុន Lucky ។
ក្រុមហ៊ុនដែលមានផ្លាកយីហោLucky ល្បីល្បាញខ្លាំងខាងផលិតផលអនាម័យជាច្រើនដូចជាសាប៊ូដុសមុខ លៀងខ្លួនច្រើនប្រភេទ និងសាប៊ូHiTIសម្រាប់បោកគក់ជាច្រើនទៀត ។ ប៉ុន្តែវាក៏មានក្រុមហ៊ុនសហការផលិតផលផ្សេងទៀតដែរ ដូចជាក្រុមហ៊ុនផលិតឧបករណ៏ថ្នាំដុសធ្មេញជាដើម ។ 
កាលពីឆ្នាំ១៩៩៥មានការប្រកួតប្រជែងទីផ្សារនៅប្រទេសលោកខាងលេចយ៉ាងខ្លាំង ពេលនោះLucky-Goldstar Corporation បានផ្លាស់ប្តូរឈ្មោះជាLGវិញ ហើយវាក៏បានចុះបញ្ជីក្រុមហ៊ុនថាLG តែម្តង ដោយភ្ជាប់មកជាមួយពាក្យថា «Good Life»តាំងពីឆ្នាំ២០០៩ ។
បច្ចុប្បន្ននេះក្រុមហ៊ុនLGនៅតែបន្តបង្កើតការផលិតទាំងនោះដើម្បីបម្រើសេចក្តីត្រូវការប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង ។




  • ការិយល័យកណ្តាលរបស់LGស្ថិតYeouido dong Yeongdeungpo ប្រទេសកូរ៉េខាងត្បូង
  • ម្ចាស់ស្ថាបនិកឈ្មោះKoo In Hwoi 
  • ប្រធានឈ្មោះKoo Bon-moo និងអនុប្រធានឈ្មោះ Koo Bon Joon ហើយអនុប្រធានទី២ឈ្មោះលោក Kang Yu Sig
  • ផលិតផលៈ អគ្គីសនី គីមី ទូរស័ព្ទ ស្ថាបត្យកម្ម និងបច្ចេកវិទ្យាព័ត៍មានវិទ្យា រួមទាំងម៉ាស៊ីនថាមពល
  • ប្រាក់ចំណូលៈ នៅឆ្នាំ២០១២ មានប្រមាណ១៤៣ពាន់លានដុល្លា 
  • បុគ្គលិកសរុបមាន២២២០០០នៅឆ្នាំ២០១២





Share:

ប្រវត្តិក្រុមហ៊ុនSam Sungរបស់ប្រទេសកូរ៉េ

ប្រវត្តិរបស់ក្រុមហ៊ុនSamsung

ក្នុងចំណោមប្រទេសដែលមានសក្កដានុពលខាងវិស័យឧស្សាហកម្មធំៗលើពិភព​ ក្រៅពីអាមេរិក និងជប៉ុន ក្នុងនោះក៏មានកូរ៉េមួយដែរ ប្រចាំនៅអាស៊ីយើងនេះ ។ កូរ៉េជាប្រទេសមួយដែលមានការលូតលាស់ខ្លាំងខាងវិស័យបច្ចេកវិទ្យា ហើយបានផលិតនូវផលិតផលពេញនិយមជាច្រើនដូចជាទូរស័ព្ទ ម៉ាស៊ីត្រជាក់ រថយន្តជាដើម ។
ទម្រាំតែវាមានការវិវត្ត រីកចម្រើនលូតលាស់ និងបែកមែកសាខាមកដល់ត្រឹមនេះ វាបានឆ្លងកាត់ជាច្រើនទសវត្សមកហើយៗនាយកក្រុមហ៊ុនក៏បានបន្តវេនផ្លាស់ប្តូរគ្នាមិនតិចដែរ ។
ម្ចាស់ស្ថាបនិកក្រុមហ៊ុនSam Sungដែលបានផ្តួចផ្តើមបង្កើតក្រុមហ៊ុននេះមានឈ្មោះថា«Lee Byung Chul» គាត់បានបង្កើតនៅឆ្នាំ១៩៣៨ ជាប្រភេទក្រុមហ៊ុនពាណិជ្ជកម្ម ។ ក្នុងរយៈពេល៣០ឆ្នាំដំបូង
លោកលីមិនបានធ្វើឲ្យមានការចម្រើនលូតលាស់អ្វីជាដុំកំភួនទេ ឆ្នាំ៣០ឆ្នាំនោះកន្លងផុតទៅទើប លោកធ្វើឲ្យមានការចម្រើនរីកលូតលាស់នៅក្នុងតំបន់របស់ខ្លួន ដោយបង្កើតឲ្យមានប្រភេទពាណិជ្ជកម្មច្រើនបែបយ៉ាងដូចជា ផ្នែកស្បៀងអាហារ វាយណភណ្ឌ ធានារ៉ាប់រងសុវត្ថិភាព និងទំនិញ លក់រាយ ។ 
ក្នុងឆ្នាំ១៩៦០ Samsungបានហក់ចូលទៅក្នុងវិស័យElectronicហើយបានកសាងរោងចក្ពាណិជ្ជកម្ម មួយនៅពាក់កណ្តាលឆ្នាំ១៩៧០ ។ បន្ទាប់ពីនោះមកវាធ្វើឲ្យមានការរីកចម្រើនកាន់តែខ្លាំងជាបន្តបន្ទាប់  ។ ប៉ុន្តែក្រោយពេលដែលលោកលីទទួលមរណភាព នៅក្នុងឆ្នាំ១៩៨៧ទៅ ក្រុមហ៊ុននេះបានបែកជា៤ក្រុម ទី១Shinsegae ទី២CJ Group ទី៣ Hansol​ Group ទី៤គឺ Sam Sung។ 
ទោះបីជាយ៉ាងណាSamsungនៅតែឈរជើងនៅរឹងមាំហើយរហូតដល់ឆ្នាំ១៩៩០ Samsungបានវិវត្តខ្លួនចូលទៅក្នុងសកលភាវូពាណិជ្ជ ទូរស័ព្ទនិងកង់ដង់របស់វាជាប្រភពប្រាក់ចំណូលដ៏សំខាន់ ។

ចាប់ពីឆ្នាំ១៩៩០-២០០០
Samsungចាប់ផ្តើមលេចមុខមាត់នៅក្នុងឆាកអន្តរជាតិ ដោយមានកិច្ចសហប្រតិបត្តិការសាងសង់
អគារសាខាល្បីជាច្រើនក្នុងនោះមានដូចជា Petronas Towers នៅប្រទេសម៉ាស៊ី តៃប៉ិ១០១ក្នុងប្រទេសតៃវ៉ាន់ និងBurj Khalifa នៅប្រទេសអារ៉ាប់ អ៊ីម៉ារេត(United Arab Emirates)។

នៅក្នុងឆ្នាំ១៩៩៣ លោកLee Khun Hee ក្នុងនាមជាប្រធានក្រុមហ៊ុន លោកបានបញ្ចប់នូវការលក់ដល់Samsung Groupដែលជាកូនសម្ព័ន្ធចំនួនចុះ ហើយកិច្ចសហការជាច្រើនបានងើបឡើង ដោយ ផ្តោតលើជាសំខាន់លើវិស័យឧស្សាហកម្មរោងចក្រចំនួន៣គឺ ទី១ Electronic ស្ថាបត្រកម្ម និងគឺមី។ 
នៅក្នុង១៩៩៦SamsungបានទាមទារឡើងវិញនូវមូលនិធិSung Kyun kwan University។ 
ជាប្រវត្តិសាស្ត្រគួរឲ្យចង់ចាំ នៅឆ្នាំ១៩៩២ផលិតផលElectronic Samsungបានជាប់ចំណាប់ថ្នាក់លេខ ២លើពិភពលោក បន្ទាប់ពីក្រុមហ៊ុនIntel ក្នុងចំណោមក្រុមហ៊ុន២០ផ្នែកផលិតឧបករណ៏Electronic ។ 
នៅក្នុងឆ្នាំ១៩៩៥ Samsungបានផលិតអេក្រងប្រភេទLiquid Crystal  ១០ឆ្នាំក្រោយមកSamsungបានរីកចម្រើនផ្នែកខាងការផលិតLiquid Crystal លើកទី១ លើពិភពលោក ។ Sony ដែលមិនបានវិនិយោគផ្នែកនេះក៏បានទំនាក់ទំនងSamsungដើម្បីសហការផលិត ។ រហូតដល់ឆ្នាំ២០០៦
Samsung Sonyផ្សព្វផ្សាយនូវផលិតផលS-LCDរបស់ពួកវា(ភាគហ៊ុនក្រុមហ៊ុនទាំងពីរ៥០%ម្នាក់) ។

(កុំព្យូទ័រផលិតនៅឆ្នាំ១៩៨២)



នាពេលបច្ចុប្បន្ននេះSamsungល្បីល្បាញជាងគឺផលិតផលទូរស័ព្ទSmart Phone វាមានច្រើនប្រភេទ ច្រើន ម៉ាក់ហើយតម្លៃរបស់វាក៏មានគ្រប់និងតាមតម្រូវទីផ្សារផងដែរ ។
វត្តមានរបស់Smart Phoneធ្វើឲ្យក្រុមហ៊ុន Nokiaដែលជាក្រុមហ៊ុន ដ៏មហិមាមួយដែរស្ទើរតែត្រូវបាត់មុខពីពិភពលោកហើយ ។
បច្ចុប្បន្ននេះSamsungបានផលិតនូវទូរស័ព្ទSmart ជាច្រើនដូចខាងរូបខាងក្រោម៖






Share:

ប្រវត្តិក្រុមហ៊ុនSony ដែលជាក្រុមហ៊ុនល្បីរន្ទឺក្នុងពិភពលោកមិនពុំធ្លាប់បានដឹង

ប្រវត្តិនៃការបង្កើតក្រុមហ៊ុនSonyដែលល្បីលំដាប់ពីភពលោកដែលមានទឹកតិចតូចមីនឲ្យជឿថាបង្កើតក្រុមហ៊ុនដ៏មហិមា១មួយ
បាន ។ តើក្រុមហ៊ុនមានមនុស្សប៉ុន្មានទើបង្កើតក្រុមហ៊ុននោះល្បីល្បាញយ៉ាងនេះ ហើយគាត់ជាតនរណា ជនជាតិអ្វី?

Sonyជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីល្បាញមួយនៅក្នុងពិភពលោកហើយវាក៏មានអាយុកាលមិនតិចខុសពីក្រុមហ៊ុនធំៗផ្សេងៗទៀតដូចជាNokiaជាដើមដែរ ហើយផលិតផលវាជាច្រើនរាប់មិនអស់ដែលបានប្រើនិងកំពុងប្រាស់ ហើយក៏វត្ថុប្រើប្រាស់ក៏មិនពុំស្គាល់អស់ ថែមទាំងពុំមានសមត្ថភាពទិញវាដែរ ។ ផលិតផលរបស់ល្បីហើយមានគុណភាពខ្លាំងណាស់ ប្រើនិយាយពីស្រុកខ្មែរយើងវិញ ឲ្យតែឮថា ផលិតផលជប៉ុន
Sony ឬHonda សឹងតែពុំចាំបាច់ពិនិត្យមើលក៏ជ្រើសរើសដែរ ខ្មែរយើងមានទំនុកចិត្តរហូតដល់១០០%តែម្តង ។ 



Sonyបានចាប់ដិសន្ធិឡើងក្នុងខែមេសា ឆ្នាំ១៩៤៦ដោយលោក IBuka និងមានការចូលរួមដោយ លោក Akio Morita ដោយមានឈ្មោះថា Tokyo Tsushin Kogyo ។ វាជាប្រភេទក្រុមហ៊ុនប្រតិបត្តិការលើបច្ចេកវិទ្យាទូរគមនាគមន៏ ហើយក្រុមហ៊ុននេះបានផលិតកាសែតម៉ាញែថតមុនដំបូងគេ នៅឆ្នាំ១៩៥៨ ដែលជាប្រភេទកាសេត G ហើយក៏បានផ្លាស់ឈ្មោះជាSony តែម្តង។ 
ក្រោយសង្រ្គាមលោកទី១ Sony បានចាប់ផ្តើមជាប្រភេទក្រុមហ៊ុតូចដោយមានលុយត្រឹមតែ ១៩ម៉ីន យ៉ែន និងបុគ្គលិកប្រមាណ២០នាក់ប៉ុណ្ណោះ ។  
ម្ចាស់ស្ថាបនិក Masaru Ibuka និយាយថា«យើងបង្កើតក្រុមហ៊ុននេះឡើងឲ្យទៅជាក្រុមហ៊ុនល្អ មានលក្ខណៈសេរីភាព ទស្សនវិស័យ គំនិតទូលំលាយ មានការប្រកួតប្រជែងជាមួយនឹងអ្វីដែលពុំធ្លាប់បានធ្វើពីមុនមក » ។ ចាប់ពីពេលនោះមកSony ផលិតចេញនូវផលិផលរបស់ខ្លួនរាប់មិនអស់ទៅកក្នុងពិភពលោករហូតពេលបច្ចុប្បន្ននេះ ។
ផលិតផលដែលSony បានផលិតនោះមានដូច៖ ទូរសទស្សន៏ ម៉ាញ៉េ ទូរស័ព្ទ LCD Projector និងឧបករណ៏ជាច្រើនផ្សេងទៀត ។












Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com