ជុំវិញបញ្ហាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបញ្ជាឲ្យឡាវចេញពីទឹកខុសៗគ្នា


ពលរដ្ឋខ្មែរអ្នកនិយមលែងបណ្តាញសង្គមហ្វេសប៊ុកបានបញ្ចេញមតិនៅលើហ្វេសប៊ុករបស់ខ្លួនផ្សេងៗ ដោយអ្នកខ្លះបានកោតសរសើរពីជំហរលោកនាយករដ្ឋមន្ត្រីក្នុងការពារទឹកដីប្រទេសជាតិពីសត្រូវឈ្លានបរទេសមិនឲ្យសត្រូវមើលងាយឡើយ ទោះបីជាប្រទេសកម្ពុជាតូចខ្សតខ្សោយជំពាក់
បរទេសវ័ណ្ឌកក្តី ។ ប៉ុន្តែមតិប្រជាជនកម្ពុជាផ្សេងៗបានលើក
ឡើងថាវាជាឆាកល្ខោននយោបាយរបស់បុរសខ្លាំងដើម្បីបង្កសង្គ្រាមដើម្បីបន្តក្តោបក្តាប់អំណាច ដើម្បីមានឪកាសប្រើប្រាសកម្លាំងរបស់ខ្លួនដូចសម័យសង្គ្រាមតែប៉ុណ្ណោះ។
តើការលើកឡើងរបស់ពលរដ្ឋទាំងនោះមួយណាសមស្របនិងត្រូវត្រូវជាង?
សូមលោកអ្នកវិភាគតាមព្រឹត្តិការណ៏កន្លងទៅទៅមើលតើវាដូចទៅនឹងអ្វីដែលគេលើកឡើងទេ?


១ព្រឹត្តិការណ៏ដុតស្ថានទូតថៃ យើងធ្លាប់ដឹងហើយទាហានហ៊ុនសែនខ្លាំងពូកែណាស់ខាងបង្ក្រាបប្រជាជនខ្មែរធ្វើបាតុកម្មទាមទារនានាដូចគា


រឿងដីធ្លី រឿងទាមទារសេរីភាពរបស់កម្មករកម្មការិនីរោងចក្រជាដើម ។ លោកបានប្រើទាហានទាំងឡានៗ កងទ័ពនគរបាលប្រដាប់ដោយអាវុធគ្រប់ធុន ឈរត្រា គ្រប់ច្រក់ល្ហក់ដូចសំណាញ រកតែផ្លូវចេញមិនឃើញ ។ កាលណោះយើងក៏ឃើញមានទាហានដាក់រថក្រោះ កាំភ្លើងធំៗការពារស្ថានទូតថៃដែរ ចុះហេតុអ្វីបានធ្វឲ្យមានក្រុមបាតុករជ្រុល
និយមឆ្លៀតឪកាសដុតស្ថានទូតថៃបាន ?
តើវាចូលតាមប្រហោងណា ឬមួយបាតុករទាំងនោះពួកគេចេះហោះកាត់ពពក ជ្រែកដីចូលទៅដុត បើបេ កាំភ្លើងធំ និងរថក្រោះឈរនៅនឹងមុខជ្រងោនោះ ?
ឬមួយក៏ទាហានទាំងនោះរវល់ដេកលក់ ?
មួយទៀតរដ្ឋាភិបាលមានសម្ភារៈគ្រប់យ៉ាងដើម្បីបង្ការមានគ្រោះអគ្គីភ័យកើត ប៉ុន្តែហេតុអ្វីបានជាបណ្តាលឲ្យមានភ្លើងឆេះទៅកើត  ? 
អ្នកនិយាយលេងបណ្តាញសង្គមបានលើកឡើងថា វាជាការបង្កើតភាពចលាចលដើម្បីបន្តគ្រប់គ្រង។ ដូច្នេះត្រូវតែបង្កើតព្រឹត្តិការណ៏មួយហើយទំលាក់កំហុសទៅលើដៃគូប្រកួត ហើយឆ្លៀតពេលនោះ កំចាត់ កំចាត់ដៃគូបដិបក្ខតែម្តង ។ 



យើងមើលទៀតព្រឹត្តិការណ៏ថ្ងៃ៥ថ្ងៃ៦រ១៩៩៧ រវាងហ្វុនស៊ិនប៉ិចនិងបក្សប្រជាជន គេមានកាំភ្លើងដូចគ្នា ហេតុអ្វីគេទប់ទល់ស្ថានការបាន ហើយធ្វើឲ្យដៃគូរបស់ខ្លួនសាបសូន្យលុះបច្ចុប្បន្ននេះ ។ នោះវាសុទ្ធសឹងតែគេបានរៀបចំឡើងមែនទេ ទើបវាឆេះក៏ឆេះមួយរំពេច រលត់ក៏រលត់មួយរំពេច ។ 

ព្រិត្តិការណ៏២០០៨អំពីប្រាសាទព្រះវិហា យើងឃើញថាមានការបាញ់ប្រហារគ្នាប៉ុន្មានខែដែរ ដើម្បីដេញទ័ពថៃឲ្យចេញពីតំបន់ប្រាសាទព្រះវិហារ ។ គ្រាន់តែបើកការប្រយុទ្ធភ្លាម ឃើញមានបងប្អូនខ្មែរដើររៃអង្គាស់គ្នា មានមី ត្រីកំប៉ុង លុយកាក់ជាដើម រហូតពួកខ្លះឆក់ឪកាសបង្កើតមូលនិធីប្រមូលលុយបានរាប់សិបម៉ឺនដុល្លា ។ ប៉ុន្តែអ្នកដែលខាត់ពិតប្រាកដគឺខ្មែរ មិនមែនថៃ មិនមែនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន មិនមែនលោធំអ្នកមានឧកញ៉ាណាឡើយ ។ 

ខ្មែរបានកើតសេចក្តីទុក្ខព្រួយ ឈឺចាប់ខ្លោចផ្សា ព្រាត់ប្រាស់និរាសគ្រួសារ ទាហានតូចតាចបាត់បង់ជីវិតលើទឹកដីរបស់ខ្លួន ព្រោះលឺពាក្យគេនិយាយថាដើម្បីបូរណភាពទឹកដីខ្មែរ ។ ផ្ទុយទៅវិញ
ពុំមែនតែថៃចូលឈរជើងនៅត្រឹមព្រុំដែនខ្មែរទេ វាចូលលុកលុយទាំងប្រាសាទតាមាន់ តាក្របី និងឈរនៅមុខកាំជណ្តើរផ្ទះរបស់ខ្លួនទៀត(ព្រះវិហា) នោះហើយដែលលោកនាយករដ្ឋមន្ត្រីថា មិនឲ្យខ្មែរបាត់បង់ទឹកដី១មីលីម៉ែត្រការ៉េណាឡើយ មែនទេ?

ជាថ្មីម្តងទៀតរឿងព្រុះដែនខ្មែរឡាង លោកនាយករដ្ឋមន្ត្រីបានបង្កើនកម្លាំងកងទ័ព ឡាវក៏បន្ថែមកម្លាំង ចំណែកសារព័ត៍មានគាំទ្ររដ្ឋាភិបាលក៏ចាប់ផ្តើមប្រកូប្រកាសឲ្យពលរដ្ឋចេញមុខជួយឧបត្ថម្ភ កាំទ្រដោយផ្តល់ជាស្បៀងអាហារ មីកញ្ចប់ អង្ករ លុយជាដើមតាមកម្លាំងខ្លួន ។ 
រឿងទាំងនេះស្រដៀងតែនឹង២០០៨អ៊ីចឹងដែរ ហើយវាកើតឡើងតែជិតកៀកបោះឆ្នោតជាតិអ៊ីចឹងដែរ មិនឆ្ងាយអ្វីទេ ។ 
អ្នកនិយមលែងបណ្តាញសង្គមបានលើកឡើងថា គេបង្កើតឪកាសបង្រៀនកូនក្លែងឲ្យចេះចាប់កូនមាន់ ហើយគេប្រាប់ពលរដ្ឋថាមានតែពូជខ្លែងទេដែលចេះចាប់កូនចេះចាប់ចំណី ក្រៅពីនោះឆ្មាទន្សាយព្រៃអីមិនអាចធ្វើអ្វីបានទេ ។ មានន័យថា មានតែត្រកូលហ៊ុន ទេដែលមាន
សមត្ថភាព ការពារទឹកដីដូនតាខ្មែរយើងបានគង់វង់ ​ហើយវិធីនេះអាចទាញចំណាប់អារម្មណ៏ឲ្យខ្មែរ ភ័យខ្លាច មិនអាចបោះបង់ត្រកូលហ៊ុន ព្រោះខ្លាចសង្គ្រាម ខ្លាចគ្មានបុគ្គលណាការពារសុខសន្តិភាព បានដូចត្រកូលហ៊ុន ។
ពួកគេបានលើកជាសំនួរបន្ថែមថា ចុះសព្វថ្ងៃនេះក្រោមដំបូលរបស់ត្រកូលហ៊ុនមានសុខសន្តិភាព ហើយនៅ  ។ ការបាញ់បើគ្រប់ខេត្តក្រុង រឿងអយុត្តិគ្រប់ប្រភេទ កើតឡើងតែលើអ្នកក្រក្សត់ ពលរដ្ឋ
ស្លូតត្រង់ អំពើឆក់ប្លន់គ្រប់កន្លែង គ្រឿងញៀនហូរចូលដូចទឹក បរទេសឈ្លានពានគ្រប់តាមបណ្តោយព្រះដែន ពលរដ្ឋចំណាកស្រុកស្ទើរអស់ពីប្រទេស នេះហើយឬជាសុខសន្តិភាព ?
ដោយបង្ហាញនូវសេចក្តីអំពាវនាវរបស់សារព័ត៍មានគាំទ្ររដ្ឋាភិបាល គឺFresh News ឲ្យពលរដ្ឋចូលរួម ផ្តល់ស្បៀបអាហារដល់កងទ័ពនោះ ពួកគាត់បន្ថែមថា មិនចាំបាច់ទៅច្បាំងទេ ខ្មែរស្លាប់បាត់ទៅហើយ។



Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive