លោកនាយករដ្ឋមន្ត្រីហ៊ុនសែន៖ យើងសប្បាយរីករាយដោយបានចរចារឿងបញ្ហាព្រំដែនជាមួយគ្នាប្រកដោយជោគជ័យ និងទាន់ពេលវេលា ចៀសផុតពីការបង្ហូរឈាម
លោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានថ្លែងទៅកាន់ប្រធានរដ្ឋនៃប្រទេសឡាវក្នុងខណៈប្រកាសព័ត៍មានរួមគ្នាមួយ ក្រោយជំនួបពិភាក្សារឿងបញ្ហាព្រំដែនឡាវកម្ពុជាថា លោក «រីពិតជារីករាយសប្បាយចិត្តជាខ្លាំងដែលបានចូលរួមដោះស្រាយបញ្ហានេះទាន់សភាពការណ៍»។
បើតាមសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី១១សីហាថា ទ័ពឡាវបានចូលមកក្នុងទឹកដីខ្មែរតាំងពីខែ៥ ម្លេះ នេះបញ្ជាក់ថា វាហួសពេលចរចារហើយ ពុំមែនចរចាទាន់ទេ។
ចុះហេតុអ្វីបានជាលោកប្រកាសសង្គ្រាមហើយ បែរជាចរចាវិញភ្លាមៗ តើមានអ្វីនៅពីក្រោយនៃល្ខោន នយោបាយសង្គ្រាមនេះ ?
អ្នកនយោបាយតុកាហ្វេ និងអ្នកនិយមលេងបណ្តាញសង្គមបានលើកឡើងថា វាជានយោបាយច្រំដែល ដដែលរបស់មហាមិត្តយួន ក្នុងខណៈពេលដែលការបោះឆ្នោតសកលជិតឈានចូលមកដល់ ។
កាលពី១៩៩៧ជិតបោះឆ្នោតចូលមកដល់បាញ់គ្នាមួយប៉្រាវជាមួយហ្វ៊ុន ស៊ិនប៉ិច កាលណោះ ខ្មែរស្លាប់ វិនាសព្រាត់ប្រាស់ និងបាត់បង់ទ្រព្យសម្បត្តិមិនតិចទេ ។
បោះឆ្នោត២០០៣ មានការដុតទូថៃ ខ្មែរខាតបង់សងថៃរាប់សិបលានដុល្លាន ត្រឹមនយោបាយស្រីម្នាក់សោះ ។
២០០៨ នយោបាយព្រះវិហារ ថៃចូលដល់កាំជណ្តើរ ចូលដល់ប្រាសាទតាក្របី ដីខ្មែរបាត់នៅតែបាត់ គ្មានបានមកវិញមួយដុំទេ គឺទ្រព្យក៏អស់ជីវិតក៏បង់ ។
ម្សិលមិញភ្លាមៗម្តងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសថានឹងធ្វើសង្គ្រាមដាច់ខាតនឹង ឡាវប្រសិន បើឡាវមិនព្រមដកទាហានចេញពីព្រំដែនកម្ពុជាក្នុងកំឡុងពេល៦ថ្ងៃនេះទេ ។ បន្ទាប់លោកហ៊ុន សែនប្រកាសធ្វើសង្គ្រាមឡាវក៏បានបញ្ជូនទាហានបន្ថែមមកកាន់ព្រំដែនដែរ ។ រឿងហេតុនេះហាក់បីដូចក្តៅគគុកមិនដោះស្រាយ ហើយអាចនឹងបង្កឲ្យមានសង្គ្រាមបង្ហូរឈាម១រំពេច រវាងខ្មែរ ឡាវ ។
នៅខ្មែរវិញគេក៏ឃើញមានបញ្ជូនទាហាន កងទ័ពនិងសេចក្តីអំពាវនាវសុំស្បៀងពីពលរដ្ឋខ្មែរឲ្យជួយ
ដល់កងទ័ពដែលនឹងចូលសង្គ្រាមដែរ ហើយលោកនាយករដ្ឋមន្ត្រីក៏ប្រកាសដែរថា សូមពលរដ្ឋកុំភ្ញាក់ ផ្អើលខណៈពេលបញ្ជូនកងទ័ពឆ្លងកាត់តំបន់ខេត្តក្រុងខ្លួន ។
ដល់កងទ័ពដែលនឹងចូលសង្គ្រាមដែរ ហើយលោកនាយករដ្ឋមន្ត្រីក៏ប្រកាសដែរថា សូមពលរដ្ឋកុំភ្ញាក់ ផ្អើលខណៈពេលបញ្ជូនកងទ័ពឆ្លងកាត់តំបន់ខេត្តក្រុងខ្លួន ។
ពលរដ្ឋខ្មែរពិជាមិនភ្ញាក់ផ្អើលដូចកាលពីឆ្នាំកន្លងទៅមែន គេបានចំអកឡកឡើយបន្ថែមទៀតថា ជាឆាកល្ខោនដដែលៗរបស់ហូជីមិញ ដើម្បីឲ្យហ៊ុន សែនបន្តកាន់អំណាចតទៀត ដើម្បីយួនងាយស្រួល លេបទឹកដី ។ អ្នកលេងបណ្តាញសង្គមបន្តថា តើធ្វើសង្គ្រាមយ៉ាងម៉េច បើស្ថិតនៅក្រោម យួនតែ១នោះ?
ព្រោះហេតុដូច្នោះហើយទើបលោកធ្វើនយោបាយចរចារវិញភ្លាមៗ ក្រែងកេងចំណេញនយោបាយបាន ខ្លះ ដោយប្រាប់ខ្មែរតេជោស្រលាញ់សន្តិភាព ស្រលាញ់ពលរដ្ឋ មិនប្រើសង្គ្រាមឡើយ យើងប្រើវិធីចរចារ ទើបមានប្រយោជន៏ សុខសន្តិភាពដល់ពលរដ្ឋទាំងអស់គ្នា ។
លោកបន្តថា៖ «បញ្ហាគ្រប់យ៉ាង គឺសុទ្ធតែអាចដោះស្រាយបានទាំង អស់នៅពេលដែលយើងជួបចរចាគ្នា ហើយសម្ដេចក៏អរគុណដល់ប្រទេសឡាវផងដែរដែលបានជ្រើសរើសដំណោះស្រាយឈ្នះ-ឈ្នះគឺយើងឈ្នះទាំងអស់គ្នា»។លោកបានថ្លែងយ៉ាងនេះនៅលើបណ្តាញសង្គមផ្លូវការរបស់លោកនៅថ្ងៃទិ១២សីហានេះ ហើយលោកសង្ឍឹមមុតមាំនិងបន្តរឹតសម្ព័ន្ធភាព មិត្តឡាវកម្ពុជា និងមានកិច្ចសហប្រតិបត្តិការទាំងសេដ្ឋកិច្ច នយោបាយ ក៏ដូចជារួមគ្នាដោះស្រាយបញ្ហាព្រំដែនផងដែរ ។
0 Comments:
Post a Comment