លោកស្រី Invanka Trumpបានលើកឡើងពីគោលជំហរក្នុងការឧបត្ថម្ភគាំទ្រដល់ជីវភាពប្តីប្រពន្ធទាហាន ឲ្យបានល្អ
ប្រសើរមានជីវភាពសមរម្យ រស់នៅមានសេចក្តីថ្លៃថ្នូរ មានប្រាក់ខែសមស្របទៅនឹងតម្លៃទីផ្សារបច្ចុប្បន្ន ។ អ្នកស្រីបានលើកឡើងបែបនេះនៅក្នុងសេតវិមាន នាថ្ងៃទី៣ សីហានេះ ក្នុងខណៈពេលជួបពិភាគ្សាជាមួយនឹងប្តីប្រពន្ធទាហានទាំងនោះ ។ លោកបន្ថែមថា« យើងបានសិក្សាស្វែងយកមុនពេលដែលរដ្ឋការអាចធ្វើនូវអ្វីដែលសេតវិមាន ឧបត្ថម្ភគាំទ្រវីរបុរសនាយទាហាន ខាងផ្នែកសម្ភារៈ និងឯសណ្ឋាន» ។
អ្នកស្រីបញ្ជាក់ថា បញ្ហាគ្មានការងារធ្វើសម្រាប់ប្តីប្រពន្ធ ទាហានរបស់សហរដ្ឋអាមេរិក មានប្រមាណ១៦% ជិត៤ដងនៃចំនួនអត្រាចំនួនប្រជាជនទាំងមូល ។ ទោះជាដៃគូពួកគេច្រើនជាងនេះស្ថិតក្នុងសេចក្តីព្រួយបារម្ភព្រោះគ្មានការងារធ្វើក្តី ។ ស្វាមីភរិយាទាហានប្រមាណ៥២%ផ្សេងទៀត មុខរបរពួកគេកំពុងតែប្រឈមមុននឹងធ្លាក់ចុះប្រាក់ខែប្រមាណ៣៨% នេះបើធៀបទៅនឹងប្រាក់ខែមិត្តភក្តិរបស់ពួកគេ ។
អ្នកស្រីសន្យាថា ពេលដែលមានមានសមាជិកបម្រើការងារកើតឡើង ធានាថានឹងការទទួលខុសត្រូវលើការងារ កើនឡើងដេរ ។
ទោះបីជាការនយោបាយរបស់លោកត្រាំបានដាក់ចេញនូវគោលនយោបាយ អាមេរិកមុនគេ (US first ) និង ផលិតដោយអាមេរិក ទិញដោយ អាមេរិកក្តី ក៏ភាពគ្មានការងាររបស់ប្រជាជននៅតែប្រឈមមុខដែដែល ។ ជាងនេះទៅទៀតនោះលោកប្រធានាធិបតីត្រាំ បានជំរុញឲ្យមានជំនួយខ្នាតតូចផងដែរ ដើម្បីបង្កើតការងារដល់ ប្រជាជនរបស់ខ្លួន ។
នយោបាយអាមេរិកមុនគេនេះបានធ្វើឲ្យសមមិត្តរបស់ខ្លួនអាក់អន់ចិត្តហើយ រត់ទៅធ្វើកិច្ច សហការជាមួយចិនវិញ ដោយគេយល់ឃើញ វាកំពុងតែងាកទៅរកទីផ្សារកុំមុយនិស្តវិញ ពុំមែនជាទិផ្សារសេរីនោះប្រសិនបើអាមេរិកបិទផ្សារប្រទេសផ្សេងៗក្រោមហេតុផលការពារចិនលួចកាងារអាមេរិក ។
លោកJack Ma ស្ថាបនិក ALibaba និងជាមហាសេដ្ឋីនៃប្រទេសចិនផងនោះ បានប្រតិកម្មនឹងគោល នយោបាយប្រធានាធិបតីថ្មីរបស់អាមេរិករូបនេះ ក្រោយការប្រជុំសេដ្ឋកិច្ចពិភពលោកនាទីក្រុង Davos លោកគ្មាននរណាទៅលួចការងារខ្លួនទេកើតទេ។