Showing posts with label Culture. Show all posts
Showing posts with label Culture. Show all posts

អត្ថន័យនៃពាក្យថាបារមី




ពន្យល់និយមនៃពាក្យថាបារមី ដែលពលដ្ឋខ្មែរជាច្រើនគិតថាអ្នខ្លាំងពូកែថាមានបារមី

បើតាសព្ទដើមនៃភាសាបាលី មកពីពាក្យថា «បារ» ប្រែថាត្រើយ ដូច្នេះ អ្នកណាដែលបានធ្វើទាន ឲ្យនូវទាន់ ឬអ្វីមួយដែលជាអំពើល្អ សម្រាប់មនុស្ស សត្វ និងសង្គមទូទៅ ឈ្មោះថាបានកសាងបារមី មានបារមីក្នុងខ្លួន មានចិត្តដែលប្រកបដោយបារមីធម៌ មានចិត្តចង់ឆ្លងនូវត្រើយ បានសាងស្ពានសម្រាប់ខ្លួននិងមនុស្សសត្វឆ្លង ។
បារមីក្នុងទីនេះ មាន១០ ឬ៣០ ដូចដែលបងប្អូនយើងខ្លះបានដឹងឮខ្លះហើយ អ្នកខ្លះក៏ចេះចាំរត់មាត់ទៀតផង ។ 
អ្នកដែលបានឲ្យទាន់ ធ្វើទានជាញឹកញយ មានចិត្តជ្រះថ្លានឹងការឲ្យ ទោះតិចក្តីច្រើនក្តីនោះឈ្មោះថា មានបារមី១ គឺទានបារមី ។
អ្នកដែលបានរក្សាសីល៥​ ៨ ឬ១០ជាដើមឲ្យបានល្អខ្ជាប់ខ្ជួននោះ ឈ្មោះថាមានសលបារមី ។
សូម្បីតែសិក្សារៀនសូត្រសន្សំបញ្ញា ក៏ព្រះសម្មាសម្ពុទ្ធនៃយើងឲ្យឈ្មោះថាមានបារមីខាងបញ្ញាដែរ ។ កាលបើយើងសន្សំយ៉ាងនេះបន្តិចម្តងៗរហូតទៅ គេហៅថាមានបារមីចាស់ក្លា ល្មមអាចនឹងសម្រេចធម៌ណាមួយតាមសមគួរដែលខ្លួនបានសាង ធ្វើនឹងប្រាថ្នា (គោលបំណង ធ្វើគម្រោង អនុវត្តគម្រោង------)ក្រប់ពេលវេលាជាតិមក។
(រឿងព្រះវេសន្តរ រឿងសុវណ្ណាម ផ្សេងៗទៀតជាច្រើនបញ្ហាក់ការពីបំពេញបារមី)
ដូច្នេះបារមីទីនេះពុំមែលបារមីសំដៅលើ អារុក អារក្ស អ្នកតាអ្វីឡើយ អ្នកទាំងនោះ ខ្ញុំមិនយល់ទេ ប៉ុន្តែ បើតាមខ្ញុំគិតពួកនោះ គឺជាអ្នក មានតួនាទីថែរក្សា ការពារមនុស្សសត្វដែលប្រព្រឹត្តល្អ តាមធម៌ទៅវិញទេ ។
ដូចកាលព្រះពោធិសត្វ (ខ្ញុំភ្លេចឈ្មោះ) ចេញពីក្រុងនគរ ហើយទៅដល់ស្រះបឹង១ ស្រេកទឹកក៏ប្រើអនុជឲ្យទៅដងទឹកមកបរិភោក ប្អូនក៏ទៅៗដល់មាត់ស្រះនោះក៏ជួបយក្សៗ(អារក្សទឹក)សួរទេវធម៌ព្រះអនុជប្អូន មិនចេះក៏ចាប់យកទៅបាត់ទុកក្នុងលំនៅស្ថានគេទៅ ។ លុះព្រះពោធិសត្វចាំបាត់ៗ ក៏ទ្រង់មកតាមប្អូន ហើយជួបនឹងអារក្សនោះទៀតហើយសួរដូចមុន ព្រះអង្គក៏សំដែងធម៌ទេវធម៌ប្រាប់យក្សនោះៗមានចិត្តជ្រះថ្លាបានដោះលែងព្រះអនុជមកវិញ។
(ទេេវធម៌ ហិរិ សេចក្តីខ្មាចបាប និងឪតប្បៈ សេក្តីខ្លាចបាប )
អ្នកខ្លះគេយល់ថា ការរៀនសូត្រមន្តអាគមន៏ បាលីស្នេហ៏ ស្នូក អាប ឬមានរបស់វត្ថុសក្តិសិទ្ធិ គឺមានបារមី នោះពុំមែនទេ បើតាមខ្ញុំគិត នោះដោយអំណាចនៃមនោមហិទ្ធិ គឺអំណាចនៃចិត្ត ដែលយើងហាត់ពត់លត់ដុំរាល់ថ្ងៃរហូតដល់អាចប្រើ គិតយល់ពីអារម្មណ៍នៃអ្នទាំងពួង ។
អំណាចនៃចិត្តនេះ បើតាមខ្ញុំមើលព្រះត្រៃបិដកតិចតួច ត្រង់អភិញ្ញាទាំង៦ ព្រះអង្គក៏មានវិធីឲ្យយើងរៀនសម្រេចឬទ្ធិដែរ តែវាត្រូវតែមានសីលធម៌ល្អ មានពល៥ជាដើម ដើម្បីឈានចូលទៅរកបានឈាន ឬអំណាចនៃចិត្ត(ឫទ្ធិ ឈាន) បើពុំដូច្នោះទេ អ្នកនឹងមិនងាយបានសម្រេចអ្វីទេ ។
សរុបសេចក្តីមកវាត្រូវតែមានសាងបារមីខាងដើមវិញ ដើម្បីជាសសរគ្រឹះ មូលដ្ឋានគ្រឹះឲ្យបានរឹងមាំដដែល។
Share:

រឿងសៅរ៍សោយ សិសោរជាតក ព្រះមហាឧត្តមវិជ្ជា ផលញ្ញាណោ ប៉ឹង ប៉ម អាចារ្យបាលីរងវត្តបទុមវតី ក្រុងភ្នំពេញ រៀបរៀងតាមតម្រាសាស្ត្រាស្លឹករឹត

រឿងសៅរ៍សោយសិសោរជាតកព្រះមហាឧត្តមវិជ្ជា ផលញ្ញាណោ ប៉ឹង ប៉មអាចារ្យបាលីរងវត្តបទុមវតី ក្រុងភ្នំពេញរៀបរៀងតាមតម្រាសាស្ត្រាស្លឹករឹត


សោយស្រេចប្រគល់                             នូវសំនល់នោះណា
ពួកស្នំយាត្រា                                        ថ្វាយកញ្ញាធិតាស្រី
រៀបរាប់សព្វកិរិយា                               ការភោក្តាមហាចក្រី
ព្រះនាងផ្ទៀងស្តាប់ខ្មី                            ហើយក្សត្រីថ្លៃពិនិត្យ​។
ទតអស់ភស្តុចំណី                                 យល់សេចក្តីតាមន័យពិត
សុទត្តរតន៍វរមិត្ត                                   នាងគន់គិតក្នុងចិត្តថា
អ្នកនេះចេះចាប់សោយ                         នូវព្រះស្ងោយដោយរាបសា
ដូចជាព្រះបិតា                                      នៃអាត្មាអញ់ឯងស្មោះ។
នេះជាក់អ្នកក្តាក៍គ្មានខ្ចោះ                     មើលមិនទាស់ភ្នែកសោះណា
កួរជាកូនមហាក្សត្រ                              មានសម្បត្តិក្តាត់ចេស្តា
ព្រោះគ្រប់សព្វកិរិយា                            បង្ហាញថាជាមហាក្សត្រ។
គិតភ្លាងនាងស្រដី                                 ឲ្យទាសីឃ្មាត់ខ្មីចាត់
បោសលាងរោងក្រូថ្វាត់                        ហើយចាត់ក្រាល់កំរាលផង
ស្រេចស្រាប់ទើរៀបចម                        ទីបន្ទំសមកន្លងឮ
ថ្វាយថ្វាតក្សត្រច្បាស់ច្បង                    តាមបំណងផងក្សត្រី។
លុះលន់យន់ជិតយប់                            នាងត្រឡប់ប្រាប់ទសី
ឲ្យសើរើចេញខ្មី                                     នូវកំរាលក្រាលចេញថ្វាត់
ឲ្យទុកនៅដដែល                                  តែកន្ទេស១ថ្វាយក្សត្រ
លុះលន់យប់ស្ងាត់                                ទើបវរតន៍ចាត់ទាសី។
ឲ្យចូលទូលចែចង់                                ប្រលោមអង្គវង្សក្សត្រី
ព្រឹកព្រាងទើបនាងគន់                         ចាត់ភោជនធុនសៅហ្មង
ឲ្យស្រីទាសីផង                                     នាំទៅផ្គងថ្វាយក្សត្រា។
ស្តេចយល់ផលចំណី                             ទើបចក្រីទ្រង់ស្តីថា
ភោជនធុននេះណា                               អញ់ភោក្តាម្តេចទៅវ៉ី
ព្រោះហេតុភេទអាហារ                         សព្វប្រការទាំងនេះខ្មិ
គួរតែមនុស្សប្រុសស្រី                           ជាទាសីឆីទើបសម។
ច្នេះហងតោងប្រញ៉ាប់                           យកចេញឆាប់កុំសម្ងំ
ឮច្នោះក៏អស់ស្នំ                                    វិលបង្គំចមវរលក្ខណ៍
ទើបអង្គអនង្គស្រី                                  ប្រើទាសីទាំងពីរនាក់
ឲ្យចូលពោលរាក់ទាក់                           លោមចមចក្រដោយមាយា។
ទាសីខ្មីតំរង់                                          ទៅចែចង់អង្គរាជា
លលេងផ្សេងៗគ្នា                                 តែរាជាមិនរវល់
ស្នំនោះអស់តម្រិះ                                 វិលក្រអេះទៅមណ្ឌល
ចូលទូលដល់និមល                              ឲ្យទ្រង់យល់ផលនេះនៃ។
បពិត្រវរមិត្រពៅ                                   សូមយាងទៅឆាប់ៗវៃ
ត្បិតគាត់ក្រោធខ្លាំងក្រៃ                        គួរឲ្យភ័យក្រៃប្រមាណ
កាលគាត់យល់នាងហើយ                     គាត់គង់ស្បើយល្ហើយពុំខាន
ហើយនាងគង់នឹងបាន                          ពោលស្មោះស្មានតាមចិន្តា។
ក្សត្រីស្រីវរលក្ខណ៍                               ទ្រង់ស្តាប់ជាក់ដូច្នេះណា
នាងយកពរពស្ត្រា                                 តែងកាយាល្អប្រិមប្រិយ
លាបប្រេងតែងដោយម្សៅ                    ហើយនាងហៅនូវតាសី
លីលាម្នីម្នាខ្មី                                         ហេក្សត្រីស្រីកល្យាណ។
លុះដល់យល់បរម                                ទើបប្រណម្យបង្គំថ្កាន
ទសពលយល់កល្យាណ                       ចូលមកថ្កានឋានចក្រី
ស្តេចអរអំណរសល់                              ទើបទសពលបន្ទូលខ្មី
ហៃប្អូនស្ងួនប្រិមប្រិយ                           នាងប្រណីបងណាស់ណា។
នៅនាគ្រាលើកមុន                               នាងធ្វើគុណធ្ងន់ខ្លាំងក្លា
លុះក្រោយស្រីធីតា                               ធ្វើទោសាឲ្យបងខឹង
ឲ្យបងរងខ្មាស់គេ                                  ទុក្ខសែនទ្វេណាព្រលឹង
តែទោះអស់ទាំងម្ល៉ឹង                             បងក៍ខឹងស្រីពុំបាន។
បងនៅតែនឹកគិត                                  ថាវរមិត្តរតន៍ក្សត្រក្សារន្ត
មានគុណពន់ប្រមាណ                          ប្រៀបពុំបានទេប្អូនស្រី
ព្រោះបងកំពុងព្រួយ                             បានស្រីជួស្ទួយឡើងខ្មី
ឲ្យបានក្សាន្តសុខី                                  សព្វរាត្រីទិនទិវា។
                                                                       
បងត្រូវតែតបស្នង                                គុណនួនល្អងពុំរង់រា
តែដ្បិតបុត្រភរិយា                                ញាតិនានារបស់បង
ព្រាត់ទៅគ្មាននៅជិត                             ច្នេះវរមិត្តអាណិតផង
កុំបីស្រីមួហ្មង                                       ឲ្យខ្លួនបងនៅផងណា៎។

ថ្ងៃក្រោយបងនឹងធ្វើ                              សព្វអំពើតាមធីតា        
សងគុណតន់វិញណា                           លុះដល់ត្រាជីវ៉ាក្ស័យ
សុទត្តរតន៍កញ្ញា                                   ស្តាប់វាចាមហាក្សត្រថ្លៃ
ទើបថ្នមលោមព្រះទ័យ                         ឲ្យជៀស្ឋជ័យបានក្តីស្បើយ។

បពិត្រព្រះចក្រី                                     សូមប្រណីថ្លៃខ្ញុំអើយ
កុំក្រោធពិរោធឡើយ                            ខ្ញុំខុសហើយណា៎ព្រះបង
ព្រះស្ងោយសោយគ្រប់មុខ                    ខ្ញុំចាត់ទុកស្រេចជាម្តង
មួយទៀតបើព្រះបង                             ទ្រង់ប៉ុនប៉ងបំណងអ្វី។
គង់បានតាមប្រាថ្នា                               ដូចចិន្តាណា៎ចក្រី
ខ្លួនខ្ញុំព្រមទាសី                                     នឹងឃ្មាតខ្មីគ្រប់វេលា
សុទត្តនឹងក្សត្រថ្លៃ                                ត្រាស់ប្រស្រ័យគ្នានឹងគ្នា
ពន្លេចរាជមាយា                                   តបតក្នាជាហេតុន័យ។

ពេលនោះស្រស់បវរ                              ញ៉ាំងភូធរឲ្យអរក្រៃ
តម្រេកត្រេកព្រះទ័យ                            ហើយស្រីថ្លៃវៃទូលថា
ខ្ញុំម្ចាស់សូមចមចក្រ                              ឡើងដំណាក់ស្នាក់កាយា
ហើយទ្រង់គង់សុខា                              តាមប្រាថ្នាណា៎ព្រះបង។

ស្តាប់ចប់នរបតី                                    នាំក្សត្រីខ្មីតំរង់
ឡើងគង់ក្នុងម្តង                                   តាមបំណងផងកល្យាណ
ដល់ភ្លាងខាងក្សត្រី                               លើកចំណីថ្វាយក្សត្រក្សាន្ត
ស្តេចសោយព្រះស្ងោយថ្កាន                 ហើយទើបបានចូលរួមកាយ។

រួមផ្ទំនឹងម៉ុមស្រី                                    ស្រស់ពីសីស្រីឆោមយឆាយ
ផ្តេចផ្តិតប្រកិតកាយ                              សុខសប្បាយឥតបីហ្មង
កាលណោះស្រស់ក្សត្រី                        សួរស្វាមីដោយទំនង
ខ្ញុំម្ចាស់សូមព្រះបង                               ប្រាប់ដើមទងប្អូនផងរ៉ា។

ហេតុម្តេចក៍ស្តេចចាក                           មកលំបាកយ៉ាកអាត្មា
ទុរគតខ្សត់ច្នេះណា                              សូមក្សត្រាប្រាប់ប្អូនផង
ស្តេចស្តាប់ស័ព្ទនិមល                           ទើបទសពលបន្ទូលស្នង
ប្រាយប្រាប់ស័ព្ទដើមទង                       តាមទំនងពុំលាក់ឡើយ។

ថាឳ!គួរឲ្យសៅ                                     ស្ងួនឆោមឆ្លៅពៅបងអើយ
បងនឹករឭកហើយ                                ទ្រូងគ្មានស្បើយល្ហើយទេស្រី   
កាលបងគ្រងសម្បត្តិ                            ជាមហាក្សត្រក្តាត់បារមី
សេនាមហាកវី                                      រាស្ត្រមន្ត្រីក្រៃកន្លង។

កាលនោះអស់ហោរា                            មើលជតាអាត្មាបង
ពិនិត្យពិតហើយហោង                          ទើបហោរផ្គងទូលខ្មី
ថាមានព្រះសៅរ៍សុទ្ធ                            ជាទេវបុត្រផុតបារមី
ចាកពីសួគ៌ាស្រី                                     ជ្រែកបារមីនៃបងណា។

បងអាងកម្លាំងខ្លួន                                មិនតាមឆ្នួនក្បួនហោរា
អាងច្បាំងអាងខ្លាំងក្លា                           អាងចេស្តាបារមីថ្កាន
ប្រឹងប្រែងតែតែងពល                           ចាំតទល់ឲ្យដល់ប្រាណ
ព្រោះគិតគំនិតស្មាន                             ថាសៅរ៍មានសណ្ឋានអង្គ។

គិតកែតែរៀបទ័ព                                 គ្រឿងប្រដាប់គ្រប់ផ្ចិតផ្ចង់
គិតថាបើឃើញអង្គ                               នឹងតម្រង់ប្រឡងយុទ្ធ
តែលុះថ្ងៃនោះណា                                ក្បួនហោរាហៅមហាឆុត
ព្រោះត្រូវសៅរ៍ទេវបុត្រ                         ចាកច្យុតផុតសួគ៌ា។

មកស្ថិតដួងចិត្តបង                               ពិតជាម្តងណាល្អងភ្ងា
ហេតុតែពៀរវេរា                                   កម្មនានាពីមុនខ្មី
ឲ្យបងវង្វេងប្រាណ                               ភ្លេចសីលទនគ្មានដឹងអី
ភ្លេចខ្លួនសូន្យស្មារតី                              ដែញកាប់ខ្មីតែពលឯង។

ចេញពីទីសីមា                                      តែឯកាមហាចំបែង
កណ្តោចខ្លោចកណ្តែង                          ភ្លេចកន្លែងវង្វែងដាន
ពុំយល់ស្គាល់មាគ៌ា                                ដែលីលាយាត្រាថ្កាន
វិលទៅលំនៅឋាន                                 រែងព្រួយប្រាណប្រមាណក្រៃ។

ជាប់មកនឹងអាត្មា                                  តែខ័នថ្លាកំដរដៃ
មកុដមាសឳភាសក្រៃ                           នឹងសេះថ្លៃ៣នោះណា
នឹកឡើងមិនចង់ស្តី                               គ្មានចណីភោក្តា
ត្រាច់លង់ក្នុងព្រឹក្សា                              យូរទៅរ៉ាទើបផុតព្រៃ។

បានដល់វាល់១កូវ                                 មានស្រែស្រូវនៅច្រើនក្រៃ
មានប្រុស១នោះនៃ                               មករំពៃចាំស្រូវហោង
ហើយមានឆ្កែ១ណា                              ឆីបាយវាអស់ជាម្តង
វាបែរឃើញឯបង                                  ទើបវាយចង់បងខ្លាំងក្លា។

វាថាបងនេះខ្មី                                       លួចបាយត្រីឆីភោក្តា
វាចោទបំពោតថា                                  ឯបងណាឥតដឹងសោះ
រីមកុដផុតដួងចិត្ត                                 ក្លាយទៅពិតឥតមានខ្ចោះ
ជាសំណុំបាយស្មោះ                              កម្មអ្វីម្លោះណាស្រស់ស្រី។


ឃើញហេតុភេទចំហុត                          បងដោះមកុដរតន៍ពិសី
ឲ្យវាជាស្រេចខ្មី                                     វាប្រណីលែងវាយបង
ចេញពីទីនោះទៅ                                  ដោយមុខខ្មៅសែនសៅហ្មង
លំបាកយ៉ាកកន្លង                                 ព្រោះកម្មបងណា៎ល្អងណា៎។

គិតថាពុំយូរឡើយ                                 គង់បានស្បើយល្ហើយឳរ៉ា
តែកម្មចាំផ្តាសា                                     ឲ្យទុក្ខាទៀតជាម្តង
មានចោរឯណាកូវ                                 លួចច្រូតស្រូវយកទៅហោង
ម្ចាស់ស្រែឃើញឯបង                           វាវាយបងឥតប្រណី។
ព្រះខ័នកាន់នោះវា                                ក្លាយទៅជាកណ្តៀវខ្មី
ឃើញច្នោះបង់អស់ស្តី                           ផលកម្មអ្វីក្រៃច្នេះណា
វាបានព្រះខ័​នហើយ                             ទើបវាស្បើយល្ហើយទោសា
បងបានក្សាន្តឳរ៉ា                                  រូចជីវ៉ា១គ្រាទៀត។

បងក៍ចរទៅមុខ                                    ខំវែកលុករុកជ្រកជ្រៀត
តែកម្មចាំឈ្លបឆ្លៀត                              មកបៀនបៀតទៀតណាស្រី
មនុស្សម្នាក់ស្ទាក់ចាប់បង                      ហើយវាយផងបងឥតបី
ថាបងផងអប្រិយ                                  ជាចោរខ្មីលួចគោវា។

រីសេះទីនាំងពិត                                    ល្អពេញចិត្តឥតគណនា
ប្រែកាយក្លាយទៅជា                             គោផងវាប្រាកដជាក់
លុះវាបាយសេះហើយ                           ទើបវាស្បើយល្ហើយទោសៈ
ខ្លួនបងឆ្លងមរណៈ                                រួច១វគ្គណាកល្យាណ។

បងក៏ចរយាត្រា                                     អនាថាឯកាប្រាណ
យូរសល់ទើបដល់ឋាន                          អារាមមានលោកច្រើនក្រៃ
បងចូលទូលថេរៈ                                  សូមលោកភាគ់ស្នាក់អាស្រ័យ
នៅនោះលុះយូរថ្ងៃ                                លោកកែខៃទល់បងជា  ។

ខ្លួនបចង់បួសស្នាក់                               នៅពឹងពាក់ព្រះសាសនា
ព្រះសង្ឃអង្គសាវកា                             ក៏ករុណាមេត្តាបង
តែកម្មចាំផ្តន្ទា                                       ពុំឃ្លាតឃ្លាឆ្ងាយជាម្តង
មុនបួសនោះខ្លួនបង                             យកគ្រឿងផងទៅបោកគក់។

ដាំឆ្នាំងតាំងក្រាក់ខ្នុរ                              រំងាស់ស្ងោរហើយជ្រលក់
ច្របាច់ឈ្លេចញីញក់                             រវល់វក់ឯក្រៅវត្ត          
ពេលនោះ​ប្រុស៥នាក់                           ចូលគគាក់មកធាក់ទាត់
ដាល់បងផងវាយវាត់                            ចោមឡោមព័ទ្ធឥតប្រណី។

វាចោទបំពោតថា                                  បងនេះណាមហាអប្រិយ
ជាចោរលួចគោខ្មី                                  ឃើញសាក្សីនៅដៃច្បាស់
ហេតុតែពៀរអកុសល                           តាមឲ្យផលយល់រហ័ស
ចីវរក៏ក្រឡះ                                          ជាបន្ទះស្បែកគោវា។

វាវាយបងឥតលោះ                               តែពេលនោះចួនគ្រោះជា
បានសង្ឃគ្រប់អង្គា                               ជួយធានាទើវាលែង
ខ្លួនបងពងដាលដំ                                សង្ឃតូចធំជួយជ្រោមជ្រែង
ថែទាំថ្នាំប្រជែង                                     អស់កាលវែងទើបបងជា។

ទ្រាំនៅតទៅមុខ                                   ក្រែងពុំសុខទុក្ខអង្គា
ទើបបងផ្គងវន្ទា                                    សង្ឃនានាលាយាត្រា
ត្រាច់ចរយូរតិចទៅ                               ដល់លំនៅខ្ទមយាយតា
សូមភាក់ស្នាក់អាត្មា                              ពីរយាយតាមិនថាអ្វី។

បងស្នាក់ភាក់ទីនោះ                             តែគឺមោះគ្រោះអប្រិយ
ព្រឹកព្រាងស្វាងឡើងខ្មី                          បងឥតបីស្មានឡើយហោង
គ្រាប់ពូជផងយាយតា                           បាត់ទៅណាអស់ជាម្តង
តាយាយស្តាយកន្លង                             ទើបឆែកបងតួកាយា។
ពេលនោះទម្រង់ពេជ្រ                          ដែលចងវេចជាយភូសា
ក្លាយដូចគ្រាប់ពូជណា                          ទើបយាយតាក្រោធាក្រៃ
ចាប់បងសំពងដំ                                   ចាយធាក់ច្រំឥតសំច័យ
អស់ចិត្តលុះល្ហិតល្ហៃ                              ទើបងាកដៃលែងវាយបង។

បានពូជហើយក៏ដេញ                           ឲ្យបងចេញពីនោះហោង
បងក្រំជាពុរពង                                    មុខមួហ្មងកន្លងក្រៃ
បងសោតក៏អត់ឃ្លាន                            ដើរសូមទានគ្រាន់អាស្រ័យ
កាត់ដងរំលងព្រៃ                                  ស្ទើរៗក្ស័យណាថ្លៃអើយ។

ហេតុគុណបុណ្យកុសល                       បងបានដល់យល់ត្រាណត្រើយ
អស់ទុក្ខបានសុខស្បើយ                       ទ្រូងល្ហែល្ហើយព្រោះប្អូនស្រី
ស្តេចថ្លែងចែងហេតុផល                       ប្រាប់និមលឥតសល់អ្វី
បានជ្រាប់សព្វសេចក្តី                           ក៏ក្សត្រីអស់សង្កា។
(តទៅទំព័រ៦៨៣)

រឿងសៅរ៍សោយ
បទពាក្យពំនោល
ពេលនោះស្រីស្រស់ធីតា                       នៅរួមវាសនា    នឹងមហក្សត្រាសិសៅរ៏។
លុះលង់ដល់ទ្រងគ៌ទៅ                         ទើបរឿងស្រីពៅ           ជ្រាបជ្រៅដល់មាតា។
ជ្រាប់ភ្លាមនាងទោសមនស្សា                ទើបឆ្លៀតយាត្រា          ទៅទីធីតាជាត្រើយ។
នាងសោកអមោក្ខឥតស្បើយ                ធីតាម៉ែអើយ     ម្តេចឡើយមកមានស្វាមី។
ទុកគភ៌កំសត់អប្រិយ                            នេះគួរបុត្រី       មានក្តីខ្មាស់រាស្ត្រទាំងឡាយ។
ថោកខ្លួនទាំងកូនទាំងម្តាយ                   នេះគឺកម្មកាយ              នៃម្តាយនឹងកូនពុំខាន។
ីមុនម្តាយគន់គិតស្មាន                         ថាកូនកល្យាណ           នឹងបានថ្កើងថ្កានឥតបី។
គិតគ្នេរថាមេមានប្តី                               មានបុណ្យបារមី           សិរីប្រសើរស្មើគ្នា។
ម្តាយឯងនឹងបែងទ្រព្យា                        រេហ៍ពលយោធា            ឲ្យជាសម្បត្តិរតន៍ស្រី។
នឹងបានថ្កើងថ្កានសិរី                            សោះខ្មាស់សេរីយ         មន្ត្រីកវីទាំងឡាយ។
តែនេះស្រីស្រស់ឆោមឆាយ                   គ្មានគិតចិត្តម្តាយ នាងក្លាយជាមនុស្សខុសក្រឹត្យ។
នាងធ្វើអំពើតាមចិត្ត                              ទៅផ្តេកផ្តិត      រួមស្និទ្ធនឹងមនុស្សអស់ផ្លូវ។
ពុំខ្លាចអំណាចឪម៉ែ                               ធ្វើឲ្យអាស្រូវ     ម៉ែត្រូវរងគ្រោះខ្មាសគេ។
នាងសោកអមោក្ខសែនទ្វេ                    រួចភ្លាមនាងរេ   វិលទៅលំនៅអាត្មា។
ឯរតន៍សុទត្តកញ្ញា                                គ្រប់ទសមាសា             ធីតាក៍ប្រសូតបុត្រ។
ឳរសស្រួចស្រស់បំផុត                          លក្ខណៈបរិសុទ្ធ           ចំហុតដូចជាអយ្យការ។
ល្អល្អះត្រចះសេដ្ឋា                                ដូចជាទេវោ      គួរតែស្នេហាពេកក្រៃ។
ជ្រាប់ដល់កិន្នវត្តក្សត្រថ្លៃ                       ធ្វើឲ្យភូវន័យ     រីងក្រៃច្រឡោតក្រោធា។
ស្តេចទ្រង់គិតក្នុងទ័យា                         ខ្មាស់អស់មនុស្សម្នា      ប្រជានុរាស្ត្រទាសផង។
គិតថាយើះ!អាចោរដកទង                    ទ្រនង់យង់ឃ្នង            រំលងកន្លងអញ់វ៉ី។
ពុំខ្លាចអំណាចបារមី                              ហ៊ានរួមប៉ែតី     គូនស្រីសំឡាញ់អញ់ឯង។
បំពោតឥតកោតឥតក្រែង                     ឫកហំចំខែង     សំញែងហាក់ឯងចំណាប់។
ឲ្យនៅតទៅនាំអាប់                               អញ់ត្រូវទៅចាប់           មកកាប់សម្លាប់វៃៗ។
ស្តេចអត់សង្កត់ព្រះទ័យ                        ថ្ងៃមួយជៀស្ឋជ័យ         រំពៃក្នុងចិត្តគិតថា។
សុទត្តវររ័តន៍ធីតា                                  ប្រសូត្របុត្រា   ជាតិជាយូរយារហើយហោង។  
អញ់សោតចង់ទតឃើញម្តង                 ឳរសនោះហោង           រូបប្រាណសណ្ឋានម្តេចទៅ។
គិតស្រេចសម្តេចចមចៅ                       ប្រើស្នំដែលនៅ             ឲ្យទៅយកចៅមកម្តង។
បពិត្រវរមិត្តក្សត្រី                                 ដ្បិតព្រះនរបតី             ចក្រីប្រើខ្ញុំទាំងអស់។
ឲ្យមកនាំយកឳរស                               ទៅថ្វាយទ្រងយស        ចំពោះនឹងទតបានម្តង។
កាលនោះស្រីស្រស់ច្បាស់ច្បង ស្តាប់ស័ព្ទហើយហោង  នួនល្អងឥតឃាត់ឡើយណា។
នាងបែរមកផ្តែផ្តាំថា                              នាងនាំបុត្រា                 កុមារឧត្តមខ្ញុំទៅ។
ថ្វាយថ្វាត់មហាក្សត្រចមចៅ                  កុំទុកយូរនៅ     នាងត្រូវឆាប់យកមកខ្មី។
ឮច្នោះទើបអស់ទាសី                            ទទួលសវនីយ  ឃ្មាតខ្មីលាលាក់ចាកឋាន។
ចេញចាក់ដំណាក់មកថ្កាន                    បីបុត្រកល្យាណ           ប្រែប្រាណឆ្ពោះឋានវាំងជ័យ។
លុះដល់ចូលគាល់ភូវន័យ                      នាំបុត្រវៃៗ       ឃ្មាតខ្មីថ្វាយថ្វាត់ក្សត្រា។
ទសពលទតយលនត្តា                          ល្អតួកាយា        ចក្រាស្នេហាឥតបី។
ស្តេចត្រាសដម្រាស់ទៅខ្មី                      ហៃចៅពិសី      ចូរមករកតាណាចៅ។
ត្រាស់ច្នោះទ្រងស្ទុះសំដៅ                     ត្រកងព្រះចៅ   មកឳបក្រសោបបមបី។
រួមរឹតចុម្ពិតសិរសី                                  ហើយទើបនរបតី          ចក្រីដម្រាស់ត្រាសថា។
ចៅវ៉ើយ!ចូរស្បើយទុក្ខា                         នៅនេះហើយណា        ជីតារក្សាពិទ័គ្ធ។
ជីតានឹងប្រើសេវ័ក                                ទៅនាំម្តាយអ្នក             មកនៅលំនៅបូរី។
តែថាបិតាអ្នកខ្មី                                     តាស្អប់ឥតបី     មេត្រីប្រណីពុំបាន។
នឹងចាប់សម្លាប់ពុំខាន                           ចូរចៅស្មោះស្មាន          កុំក្រោធច្រឡោតនឹងតា។
ត្រាស់ស្រេចសម្តេចក្សត្រា                    មានព្រះវាចា    ឳង្ការឲ្យជាងប្រញាប់។
ធ្វើអស់របស់ប្រដាប់                              មាសប្រាក់សម្រាប់        ស្រេចស្រាប់រន្ទាលច្រាលឆ្អៅ។
ក្សត្រក្សាន្តប្រទានទៅចៅ                     ស្រេចស្តេចគេចហៅ    ឲ្យស្នំមេនំទាំងឡាយ។
នាំចៅយកទៅថ្វាត់ថ្វាយ                        ទេវីឆោយឆាយ             ជាម្តាយឯនាយប្រញាប់។
ហើយឲ្យជាងជងចាប់                           សាងអាងមាសឆាប់      ប្រដាប់សម្រាប់នត្តា។
ស្រង់ទឹកក្រសាលអាត្មា                         ស្រេចថ្វាត់ក្សត្រា          ចក្រាឲ្យទៅចៅខ្មី។
ស្តេចផ្តាំឲ្យស្នំទាសី                                បម្រើក្សត្រី       ឃ្មាតខ្មីមើលប្តីស្រីរ័តន៍។
បើមោះឃើញខុសភ្លាំងភ្លាត់                   ចូរចោមឡោមព័ទ្ធ        ទៅចាប់សម្លាប់ជាម្តង។
អញ់ឯងនឹងតែពលផង                         នាំកូនអញ់ហោង          វិលផ្គងមកនៅវាំងណា។
អស់ស្នំប្រណម្យក្សត្រា                          បីរាជនត្តា         យាត្រាដំរង់ត្រង់ទៅ។
លុះដល់មណ្ឌលស្រីពៅ                        ពុំអង់រង់នៅ      ចូលទៅថ្វាយបុត្ររ័តន៍ថ្លៃ។
ទេវីម្នីម្នាលូកដៃ                                     ទទួលបុត្រថ្លៃ   ថ្នមថ្នាក់លើកដាក់លើភ្លៅ។
ថើបបុត្រវិស្សុតលពៅ                           ក្រសោបឳបទៅ           បំបៅផ្ទាប់នៅឳរ៉ា។      
ឯក្រុមស្រីស្នំនោះណា                           បំរើធីតា            នៅនាដំណាក់នោះនៃ។
ឳហាតសង្វាត់រំពៃ                                 រកទោសជៀស្ឋជ័យ      ឥតបីឃើញអ្វីខុសឡើយ។
ទើបស្ំជំនុំគ្នាហើយ                            គិតថាវ៉ីអើយ!    យើងស្នំទាំងក្រុមនេះខ្មី។
ស្វែងទោសបុរសកាឡី                          ពុំបានសេចក្តី   បានអ្វីទៅទួលរាជា។
ច្នោះភូវយើងត្រូវមាយា                         ធ្វាឈ្លោះគ្នា      និន្ទាពួជផៅសន្តាន។
គាត់សោតនឹងក្រោធពុំខាន                   ពួកយើងនឹងបាន          ចាបទោសកំហុសគាត់ហោង។
គិតច្នោះទើបអស់ស្នំផង                        ជេរគ្នាអឺងកង               ដៀងដងដៀមដាមក្សត្រា។
វាជេរតាមតែនឹងថា                               អាដែងឯងណា             កំព្រាព្រាត់ញាតិឃ្លាតផៅ។
មិនមានទីឋានលំនៅ                             ពូជផងហ្មងសៅ           កំឡៅដូចជាឆ្កែឆ្មា។
បានតែសុំគេភោក្តា                               រួចរស់ជីវ៉ា         ដោយសារអ្នកផ្សារទេនៃ។
ដើរលុងែក្នុងព្រឹក្សព្រៃ                           ទើបតែបែរវៃ    ឃ្មាត់ខ្មីចូលស្រុកអាយ។
បានសុខស្រណុកសប្បាយ                   ឫកពាលមាល្បាយ        ឥតបើនឹងធ្វើការអ្វី។
ដូចជ្រូកដេកស្តូកនៅដី                         ក្បែរស្នូកចំណី  ឃ្មាតខ្មីចាំឆីប៉ុណ្ណោះ។
អញ់ឯងឥតក្រែងឯងសោះ                   អាដែងអញ់ស្មៅ           ច្រអួសដេកចាំតែស៊ី។
ឥតស្តាប់មណ្ឌលទិសទី                        ឥតចេះរកស៊ី    កាប់ឆ្ការធ្វើការអ្វីទេ។
ស៊ីដេកៗផ្លែកគេ                                   អាខ្មាស់គេទេ    ចូរគ្នេរពិនិត្យគិតគន់។
ឮច្នោះទ្រង់យសហួសធន់                     ទ្រង់ក្តុកទុក្ខធ្ងន់                        ស្រពន់អួលអន់ឳរ៉ា។
ភ្លាំងភ្លឹកស្រក់ទឹកនេត្រា                        ត្រងទប់ចិន្តា     យាត្រាគេចវេះជៀសខ្មី។
ទើបស្តេចវិលគេចស្រដី                        ប្រាយប្រាប់មហេសី      ថាហៃប្ងូនស្រីពុំងា។
ខ្លួនបងបានរងវេទនា                            ប្រាស់ព្រាត់ឃ្លាត់ឃ្លា     ផ្ញើខ្លួននឹងស្ងួនថ្មើមថ្លៃ។
បងបានសុខសាន្តសព្វថ្ងៃ                      ឥឡូវនេះនៃ      មកធន់ទុក្ខធ្ងន់កន្លង។
ឥឡូវនេះកូវខ្លួនបង                              ខានបានស្នេហ៍ស្នង      ស្នេហ៍ស្និទ្ធមិត្តពិសី។
ចូរមុំនាងកុំទុក្ខថ្វី                                   បងលាភ្លាប្រិយ             ដោយក្តីអាល័យក្រៃណា។
ចូរពៅនាងនៅរក្សា                               ចិញ្ចឹមបុត្រា      នៅគ្រាបងឃ្លាតឃ្លាទៅ។
ដ្បិតបងបានរងហ្មងសៅ                       ពីមុនណាពៅ               ពុំសូវក្តួលក្តៅឡើយណា។
ពេលនេះទុក្ខហួសបើថា                        ដែលបងនេះណា         ពុំធ្លាប់ប្រសព្វមកឡើយ។
បងលាពុំងាសិនហើយ                          នៅចុះប្អូនអើយ            ឲ្យបានសុខសាន្តណាពៅ។
ដ្បិតបងមិនអាចនិត្យនៅ                       ចិត្តអួលក្តួលក្តៅ           ទុក្ខធ្ងន់លើសលន់សព្វដង។
វរមិត្តបើឥតពីបង                                 ចូរស្ងួននួនល្អង             មានប្តីជាថ្មីចុះណា។
ដ្បិតបងមួហ្មងចិន្តា                               ខ្មាស់មេទាសា              ដៀលថាជេដ្ឋាកាឡី។
កាលណោះវររ័តន៍ក្សត្រី                        ស្តាប់ស័ព្ទស្វាមី             ស្រដីប្រាយប្រាប់ច្នោះឯង។
នាងអួលក្តៅក្តួលកណ្តែង                      ទ្រង់សោកកន្សែង        ថ្លាថ្លែងទូលថា។
ម្ចាស់អើយ!។
ហេតុម្តេចស្តេចគេចកន្តើយ                   ចោលខ្ញុំម្ចាស់ហើយ      ពុំគិតអាណិតបុត្រា។
ពុំគួស្តេចយកវាចា                                 ពួកវាទាសា      ធ្វើជាអារម្មណ៍ធំឡើយ។
បើថាជេដ្ឋាកន្តើយ                                 ពុំគិតខ្ញុំហើយ   គួរគិតអានិតបុត្រថ្លៃ។
ស្តេចផ្ទៀងស្តាប់នាងហើយនៃ               បានក្សាន្តព្រះទ័យ        ប្រណិតអាណិតបុត្រា។
គិតគូរអាសូរជីតា                                  ពុំចេញចរចា     ក្សត្រាស្ងៀមស្ងាត់និត្យនៅ។
ទាសីកាឡីឃោរឃៅ                             យល់ស្តេចគេចនៅ       ពុំក្រោធពិរោធតិចឡើយ។
គិតថាវ៉ីគ្នាយើងអើយ                             ដៀលតិះម្លេះហើយ      គាត់ធ្លើយពុំខឹងដល់តិច។
ឥឡូវយើងត្រូវធ្វើកិច្ច                            កំណល់កលល្បិច ចាប់ទោសគាត់នោះទៀតណា។
មកៗ!យើងយកបុត្រា                           ប​ង្អត់ក្រយា      ឲ្យផ្ទំស្រែកយំទៅនៃ។
ហើយនាំគ្នាចាំរំពៃ                                 ពួនមើលគាត់វៃ             ក្រែងខុសកំហុសដូចម្តេច។
យើងនឹងវិលវឹងរំពេច                            ទូលដល់សម្តេច           ឲ្យស្តេចជ្រាបសេចក្តីហោង។
គិតស្រេចក៏គេចជាម្តង                         នាំគ្នាត្រសង     ត្រកងបីអង្គបុត្រា។
យកទៅដាក់នៅឯកា                             បង្អត់ក្រយា      ហើយវាពួនឃ្លាំចាំនៅ។
ឳរសស្រស់ស្រាលពាលពៅ                  ផ្ទុំលក់យូរទៅ    ភ្ញាក់ប្រាណបានដឹងឡើងខ្មី។
ឃ្លានស្រេកស្សីរពេកឥតបី                    សេះសោះអស់ក្តី ក្សត្រថ្លៃយាសយែកស្រែកយំ។
រីឯពួកស្រីស្នំ                                         វាខំសំងំ            ពុំធ្វើដឹងឮសោះឡើយ។
កាលណោះក្សត្រក្សាន្តត្រាណត្រើយ     ឮបុត្រយំហើយ             ទៅថ្នមបីបមត្រកង។
លួងលោមប្រលោមសាសង                  មិនឲ្យមានហ្មង             នឹងបុត្រពិស្សុតសោភា។
បីត្រកងដម្រងទៅនា                            អាងមាសសោភា          ដាក់បុត្រពិស្សុតឲ្យស្រង។
កុមារក្រសាលតាមចង់                          សប្បាយអស់អង្គ          នៅក្នុងអាងមាសនោះណា។
ទះទឹកភ្លេចនឹកក្រយា                            ត្រជាក់អាត្មា     លោតលេងកញ្ឆេងសប្បាយ។
ស្រាកស្រាន្តកំសាន្តព្រះកាយ                ទឹកខ្ទាតខ្ចាត់ខ្ចាយ         ស្រោចស្រងដល់អង្គចក្រី។
ពួកស្នំមេនំអប្រិយ                                យល់កប់នរបតី             ទទឹកអស់អង្គកាយា។
វាភ្លេតនាំហេតុនោះណា                        ទូលដល់ក្សត្រា             បិតាថាខ្ញុំគ្រប់ប្រាណ។
យល់អ្នកអបល័ក្ខសាមាន្យ                    ពុំកោតក្សត្រក្សាន្ត        ឈ្លានពានហ៊ានងូតគង្គា។
នៅក្នុងអាងមាសសោភា                       សម្រាប់រាជា     ម្តេចវាពុំកោតជៀស្ឋជ័យ។
សូមទ្រង់ជ្រាបក្នុងព្រះទ័យ                    ខ្ញុំម្ចាស់នេះនៃ               ទូលចំពិតពុំមុសា។
កិន្នវត្តចមក្សត្របិតា                             ជ្រាបភាពច្នោះណា       ក្រែវក្រោធច្រឡោតឥតបី។
ទ្រង់ឳង្ការថាវ៉ី                                       អស់មុខមន្ត្រី     ពេជ្សឃាតក៍អាមាត្យគ្រប់ប្រាណ។
ចូរផ្តុំជួបជុំឆាប់ថ្កាន                               នាំគ្នាគ្រប់ប្រាណ          ឃ្មាតខ្មីចាប់ប្តីធីតា។
ចង់ខ្មីកុំបីមេត្តា                                      នាំយកមករ៉ា     ឃុំខាំងដាកឃ្នាងច្រវ៉ាក់។
ហើយតោងខោកផងវាយធាក់               តាមបុណ្យតាមស័ក្តិ      អាជ្ញាអញ់ប្រើទៅខ្មី។
អញ់ឯងនឹងតែសេនីយ                          ទៅនាំបុត្រិ        វិលខ្មីមកវាំងវិញហោង។
អាមាត្យឳហាតត្រសង                          នាំគ្នាជាម្តង      ឆ្ពោះទៅលំនៅយៅវម៉ាន។
លុះដល់មណ្ឌលទីឋាន                          និមលកល្យាណ           សុទត្តវររ័តន៍កញ្ញា។
ទើបចូលទៅទូលនាងថា                       បពិត្រធិតា       ក្សត្រាទ្រង់ប្រើយើងខ្មី។
ឲ្យមកចាប់យកស្វាមី                            សូមរ័តន៍ក្សត្រី              ជ្រាបច្បាស់ក្នុងព្រះទ័យា។
កល្យាណពុំបានដឹងថា                          ស្វាមីជាយា      រាជាយកទោសព្រោះអ្វី។
ពុំទាន់បានសួរសេចក្តី                           ពេជ្យឃាដក៍ឃ្មាតខ្មី      ប្រញីចាប់ប្តីកល្យាណ។
ភូធរភិតញ័រអង្គរប្រាណ                        ភ័ក្រៃប្រមាណ  ពុំហ៊ានស្រដីអ្វីឡើយ។
និមលកល្យាណាត្រាណត្រើយ              យល់អស់ច្នោះហើយ     នាងភ្លាមទៅតាមយ៉ាងឆាប់។
និមលបន្ទូលប្រញាប់                            ថាអ្នកមកចាប់  តើព្រោះកំហុសម្តេចហោង។
ទើបមកចាប់យកជាម្តង                        អម្ចាស់ច្បាស់ច្បង         យកទោសពីព្រោះខុសអ្វី។
អ្នកចាប់ប្រញាប់ទូលខ្មី                          ថាសូមក្សត្រី     ប្រណីសន្តោសទោសា។
យើងខ្ញុំធ្វើតាមអាជ្ញា                              ក្សត្រីថ្លៃបិតា     បញ្ជាយើងខ្ញុំគ្រប់ប្រាណ។
ឲ្យមកចាប់យកទៅថ្កាន                        យើងខ្ញុំពុំបាន   ដឹងដានថាពុំព្រោះអ្វីឡើយ។
បានជ្រាបសភាពអស់ហើយ                  កល្យាណត្រាណត្រើយ ចូលទៅលំនៅអាត្មា។
យកព្រះឳរសស្នេហា                            ខ្មីឃ្មាតយាត្រា              ត្រាច់ត្រងដំរង់បុរី។
នឹងទៅគាល់ហ្លៅចក្រី                           ចមភពនរបតី   ក្សត្រថ្លៃបិតាព្រះនាង។
លុះដល់បានយល់ហើយភ្លាង                នោះទើបព្រះនាង ក្រាបរាបទៀបបាទក្សត្រក្សាន្ត។
អន់អួលខ្សឹកខ្សួលសន្តាន                      លន់ពន់ប្រមាណ          កល្យាណប្រះប្រាណកន្សែង។
សោយសោកអមោក្ខកណ្តែង                ធីតាថ្លាថ្លែង      ចង់ទូលអង្គបិតា។

កាលមុនស្តេចពុំមេត្តា                           ដោយហេតុហោរា         ទៀងទាយទំនាយទូលខ្មី។
ថាកូននឹងមានស្វាមី                              កំសត់ងប្រិយ   ឥតពូជឥតពង្សវង្សផៅ។
ទើបព្រះអម្ចាស់ចមចៅ                         ពុំទ្រង់សៅដៅ  បណ្តេញខ្ញុំចេញជាម្តង។
ឥឡូវនេះត្រូងកន្លង                              ខ្ញុំម្ចាស់មានប្តីផង          ចំចួនដូចក្បួនហោរពិត។
សូមតានប្រោសប្រាណដល់ចិត្ត            មេត្តាអាណិត                ករុណាខ្ញុំជាបុត្រី។
ដំណើរអំពីស្វាមី                                   មានទោសខុសអ្វី          ទើបប្រើអាជ្ញាទៅចាប់។
ចង់យកនាំមកប្រញាប់                          ពុំទ្រង់ត្រាស់ប្រាប់         នូវទោសកំហុសឡើយណា។
ខ្ញុំម្ចាស់សូមព្រះបិតា                              សន្តោសទោសា            ករុណាមេត្តាស្វាមី។
បើទ្រង់ពុំចង់ប្រណី                               នោះសូមនរបតី            សម្លាប់ទាំង៣ទៅហោង។
ទាំងកូនទាំងខ្លួនខ្ញុំផង                           ព្រគ្នាជាម្តង      សោះរងទុក្ខទោសវេទនា។
មិនរងកម្មកងវេរា                                 ម្នាក់ឯងកំព្រា   ឳរ៉ារឹងតឹងចង្អៀត។
បើកូននឹងមានប្តីទៀត                           នោះនឹងបង្សៀត           ពូជពង្សវង្សក្សត្រា។
ហាក់ដូចស្រីខូចលក្ខិណា                      ច្នេះសូមបិតា    មេត្តាករុណាកូនផង។
សុទ្ធិវតិច្បាស់ច្បង                                មាតានោះហោង           នាងក៏អង្វរស្វាមី។
ខ្ញុំម្ចាស់សូមចក្រី                                   អាសូរប្រណី     បុត្រីពិសីត្រាណត្រើយ។
បើថាពុំអាសូរឡើយ                              ខ្ញុំម្ចាស់ច្បាស់ហើយ      លាស្លាប់ទៅចាប់ជាតិថ្មី។
កិន្នវត្តចមក្សត្របុរី                                ស្តាប់ស័ព្ទមហេសី         និងស្រីបុត្រីវរមិត្រ។
ទ្រង់បានស្រាក់ស្រាន្តក្នុងចិត្ត                ទ្រង់គិតអាណិត           ទើបត្រាស់ដំរាស់ទៅថា។
ហើយៗមកវ៉ីសនា                                 ចូរឃ្មាតយាត្រា             ទៅដោះអ្នកទោសនោះនៃ។
នាំវាមកវាំងជ័យ                                   ប្រញាប់ឆាប់វៃ              កុំបីកន្តើយឡើយហោង។
អាមាត្យឳហាតត្រសង                          នាំគ្នាជាម្តង      វិលទៅដោះនូវក្សត្រក្សាន្ត។
ដោះស្រេចនំស្តេចមកថ្កាន                    ដល់មណ្ឌលឋាន          ប្រួញប្រាណបង្គំចមចៅ។
ចមក្សត្រព្រះបាទសិសៅរ៍                     ទ្រង់គង់ស្ងៀមនៅ        ពិតពុំបង្គំស្តេចឡើយ។
ស្តេចទតយលហេតុច្នោះហើយ             ពុំអង់លង់ឡើយ           ក៏ក្រោធពិរោធខ្លាំក្លា។
បន្ទូលតិះដៀលទៅថា                           ម៉ឺងឯងនេះណា            ជាតិជាមនុស្សខ្សត់អត់ច្បាប់។
ឃើញថាអាត្មានឹងស្លាប់                         អញ់នឹងឲ្យកាប់             ឥឡូវពុំនៅយូរឡើយ។
ម៉ឹងខុសជាប់ទោសច្នេះហើយ                ម្តេចគេចកន្តើយ           ដាក់ដៃពុំថ្វាយបង្គំ។
ឬថាជាការគួរសម                                 ទើបម៉ឹងរឹងដំ    អត់ពុំសំពះអញ់ឡើយ។
ចប់បទពាកយពំនោល
Jjdjfjdjsdj







បទបណ្ឌូកគតិ


ព្រះរាជសុនិសាសិសៅរ៍ឆ្លើយនឹងបិតា

កាលអើយកាលណោះ                          សិសៅរ៍ឮច្នោះក៏ឆ្លើយ
បពិត្រក្សត្រអើយ                                  ខ្ញុំទូលបង្គំនេះណា។
នឹងក្រាបប្រណម្យ                                បង្គំបរមក្សត្រា
មិនគួរទេណា                                       ព្រោះថាអាត្មាឳនអាប់។
មានទោសខុសធ្ងន់                               ក្រោះដល់ជីពជន្មសូន្យស្លាប់
ពុំសំពុំគាប់                                            នឹងក្រាប់ថ្វាយបង្គំក្សត្រក្សាន្ត។
គួរសេនីយ                                            អាមាត្យមន្ត្រីគ្រប់ប្រាណ
បង្គំអវតាណ                                         ទើបបានជាការគ្បី។
បើទូលបង្គំ                                           ថ្វាត់ថ្វាយប្រណម្យនរបតី
ក៏គ្មានសិរី                                             មង្គលសួរស្តីកើតបាន។
មានតែរឹងរឹត                                         ធ្វើឲ្យបពិត្រក្សត្រក្សាន្ត
អាប់ឳនខ្លួនប្រាណ                               ព្រោះបានអ្នកទៅសគារវៈ។
ត្បិតហេតុព្រះអង្គ                                 មានយសខ្ពស់ខ្ពង់វង្សស័ក្តិ
សមតែសេវ័ក                                       មន្ត្រីកវីព្រហ្មណា។
ដែលឲតទោសទុក្ខ                               ងកម្មចាំគុកទុក្ខា
ថ្វាយថ្វាត់ក្សត្រា                                    ទើបជាមង្គលជោគជ័យ។
ពេលនោះចក្រា                                    បរមក្សត្រាភូវន័យ
នឹកក្នុងព្រះទ័យ                                    មមៃឥតស្តីឡើយហោង។
ថាអ្នកនេះណា                                      អង់អាចប្រាជ្ញាកន្លង
មិនជាស្មួផង                                         ទំនងជាពង្សក្សត្រា។
ទាំងរួបភាពអង្គ                                     ក៏ស្រស់ទ្រើសទ្រង់ឆាយា
ឆ្លៀវឆ្លាស់ណាស់ណា                           ចែងចេះដោះសារសេចក្តី។
ចិន្តាជាស្រេច                                        ទើបស្តេចបែរគេចស្រីដី
សួរស្លៅទៅខ្មី                                        ថាវ៉ី!ម៉ឹងមកពីណា?
ក៏បានជាមឹង                                         ធ្វើឫករឹងត្អឹតខ្លាំក្លា
ចចេសចេស្តា                                       អំណាចអាជ្ញាអញ់នៃ។
ហ៊ានចុះងូតទឹក                                    គ្មានភាំងភ្លាំងភ្លឹកនឹកភ័យ
ក្នុងអាងមាសម័យ                                 ប្រដាប់សម្រាប់នត្តា។
ចូរអាសារស័ព្ទ                                      និយាយប្រាយប្រាប់ឆាប់រ៉ា
មឹងកូនអ្នកណា                                    បានជាហ៊ានក្លាឥត បី។
ចមភពតបថា                                       ថ្ងៃមួយនោះណាទាសី
នំគ្នាឃ្មាតខ្មី                                          បីចៅចក្រីយកទៅ។
ដាក់ដេកចោលស្មោះ                            មិនថ្វាយទឹកដោះឪ្យបោះ
ហើយវាចេញទៅ                                  ពួននៅក្នុងទីដទៃ។
ព្រះចៅព្រះអង្គ                                     ពុំបានសោយស្រង់ឡើយនៃ
ឃ្លានស្រេកពេកក្រៃ                              ក្សត្រថ្លៃស្រែកយំពុំស្បើយ។
ឯពួកស្រីស្នំ                                          វាខំសម្ងំកន្តើយ
ពុំអើពើឡើយ                                       បណ្តោយឲ្យយំឯកា។
ខ្ញុំយល់ច្នោះហោង                                ក៏ទៅត្រកងនត្តា
នាំឃ្មាតយាត្រា                                     តម្រង់ទៅត្រង់អាងវៃ។
ដាក់ចៅសោភា                                     ឲ្យស្រង់ធារានោះនៃ
កុមារអរក្រៃ                                          ក៏ស្រង់អស់អង្គាកាយ។
ទទះសោតលេង                                   កញ្ជ្រោកកញ្ឆេងសប្បាយ
ទឹកសោតខ្ចាតខ្ចាយ                              មកត្រូវនូវកាយខ្មុំខ្មី។
ខ្ញុំទូលហេតុការណ៍                               ដោយស្មោះអស់អាថ៌សេចក្តី
សូមព្រះចក្រី                                        ទ្រង់ជ្រាប់សេចក្តីនេះផង។
ពេលនោះភូវន័យ                                  កន្នុវត្តក្សត្រថ្លៃច្បាស់ច្បង
ឳង្ការសាសង                                        បន្ទួលវឹងស្នងទៅថា។
អើ!រឿងទាំងនេះ                                   លើកលុបឈប់ស្លេះសិនរ៉ា
យើងសួរមឹងថា                                     គោត្រនាមណាឈ្មោះអ្វី?
មឹងកូនអ្នកណា                                    សូមករដ្ឋាយើងខ្មី
អសុរោះអស់ក្តី                                      ឥបីគោរពយើងឡើយ។
មឹងហ៊ានរួមប្រាណ                               នឹងកូនកល្យាណត្រាណត្រើយ
បុត្រីយើងហើយ                                   ព្រងើយកន្តើយសំងំ។
យង់ឃ្នងផងជួរ                                     ពុំចេះដាក់តួគួរសម      
មកថ្វាយបង្គំ                                         នូវយើងជាធំឡើងណា។
ក្រត្រថ្លៃសិសៅរ៍                                   ស្តាប់ហើយឆ្លើយទោវិញថា
ខ្ញុំទូលក្សត្រា                                         តែនាមអាត្មាប៉ុណ្ណោះ
ឯគោត្រកូល                                         ខ្ញុំពុំព្រមទូលឡើយសោះ
គឺខ្ញុំចំពោះ                                            នាមឈ្មោះសិសៅរ៍រាជា។
ធ្លាប់រុងរឿងក្តាត់                                   សោយរាជសម្បត្តិនៅនា
អនន្តភារា                                             ទើបតែឃ្លាតឃ្លាមកហោង។
កិន្នុវត្តក្សត្រថ្លៃ                                      ព្រះង្គទ្រង់ភ័យកន្លង
ញ័រដៃជើងផង                                      ខ្លបខ្លាចអំណាចបារមី។
ចុះចាកទីនាំង                                       ព្រះរាជបល្លង្កមកខ្មី
ឳនក្រាបសិរសី                                     ទៀតបាទក្សត្រថ្លៃហើយណា។
លើកដៃប្រណម្យ                                  ថ្វាត់ថ្វាយបង្គំទូលថា
បពិត្រក្សត្រា                                         ជាមហាក្សត្រក្លាឫទ្ធិក្រៃ។
ខ្លួនខ្ញុំពុំបាន                                          ដឹងជាក្សត្រក្សាន្តឡើយនៃ
សូមទ្រង់អភ័យ                                     សន្តោសពៃរ៍ផងរ៉ា។
ស្មានជាព្រះអង្គ                                    ពុំមានពូជពង្សវង្សា។
ច្នេះសូមក្សត្រា                                      មេត្តាសន្តោប្រោសប្រាណ។
ត្រាស់ចប់ចមចៅ                                  អញ្ជើញសិសៅរ៍អវតាណ
គង់បល្លង្កថ្កាន                                      ឯតួក្សត្រក្សាន្តឯងណា។
ទ្រង់គង់ទីទាប                                      តាមថ្នាក់សភាពអាត្មា
ស្រេចស្តេចសួរថា                                 បពិត្រក្សត្រាច្បាស់ច្បង។
ម្តេចទ្រង់លះកាត់                                 បោះបង់សម្បត្តិមកហោង
ដើរដាសដោយដង                               ជ្រលងព្រឹក្សព្រៃឯកា។
ជ្រៀតជ្រកតោកយ៉ាក                           លំបិនលំបាកអាត្មា
សូមទ្រង់មេត្តា                                      ប្រាប់ហេតុនោះណាផងនៃ។
ព្រះពោធិសត្វ                                       អធិប្បាយថ្វាយថ្វាត់វៃ
ថាខ្ញុំនេះនៃ                                           មិនជឿសំដីហោរា។
ស្តេចត្រាស់អស់កល                             ទូលពិតឥតសល់ឡើយណា
រឿងដែលក្សត្រា                                   ទុក្ខាសន្ធំពុំស្បើយ។
ដល់ពេលនេះខ្មី                                    បានដប់ប្រាំបីខែហើយ
ឥតបានស្រាន្តស្បើយ                           ឳរ៉ាល្ហែល្ហើយមួយថ្ងៃ។
កិន្នុវត្តនោះនា                                       ស្តាប់មហាក្សត្រាថ្លាថ្លៃ
សង្វេកពេកក្រៃ                                    កួចគិតអាណិតក្សត្រា។
ព្រះទ័យអន់អួល                                   ទង្គឹះខ្សឹកខ្សួលឳរ៉ាង
ស្រកទឹកនេត្រា                                     ពុំចេញវាចាស្រដី។
ស្រេចស្តេចត្រាស់ថា                             ហៃអស់សេនាមន្ត្រី      
ចូរឆាបៗខ្មី                                           ចាត់ការសង់រាជរោងរម្យ។
រៀបចំប្រាសាទ                                     ប្រសើរស្អាងស្អាតឧត្តម
ពូកគ្រែចៀមចំ                                      ទទួលមឲបរមរាជា។
ទាំងតូរ្យតន្ត្រី                                         ស្រឡៃខ្លុយប៉ីរមនា
ភ្លេងចាមភ្លេងជ្វា                                   គឹកកងរំពងខ្លាំងក្តាត់។
រៀបស្រេចស្តេចតាំង                            ឲ្យយកក្លស់បាំងពោធិសត្វ
នឹងនាងសុទ្ត                                         ទេវីវររ័តន័ជាយា។
ពលរេហ៍ហែជុំ                                      សូរភ្លេងរងំរមនា
មន្ត្រីយោធា                                          ដង្ហែរាជាអវតាណ។
នឹងនាងសុទត្ត                                      សោយរាជសម្បត្តិរដ្ឋឋាន
អភិសេកក្សត្រក្សាន្ត                             លុះបាន៧ថ្ងៃណា។
ករឿងកកុធភណ្ឌ                                  គឺមកុដសុវណ្ណ ខាន់ថ្លា
ស្វេតច្ឆ័ត្រសោតណា                            នឹងមហាសុពណ៍បាទុក៍រ័តន៍។
វាលវីជនី                                              សម្រាប់នាទិមហាក្សត្រ
មន្ត្រីនាំថ្វាត់                                          ថ្វាយក្សត្រភូវន័យថ្លៃថ្លា។
ចប់កិច្ចស្រេចថ្វាត់                                ព្រះបាទកិន្នុវត្តក្សត្រា
ត្រាស់ប្រើសេនា                                    ឲ្យឃ្មាតយាត្រាទៅខ្មី។
ស្វែងរកប្រញាប់                                   ប្រដាប់សម្រាប់ចក្រី
ដែលមនុស្សអប្រិយ                              ប្រញីដណ្តើមយកទៅ។
សេនាបតី                                             ស្តាប់ហើយថយខ្មីពុំនៅ
ត្រឡប់សំដៅ                                        ចៅរ៉ៅឆ្ពោះទៅចាត់ចែង។
បញ្ជូនភ្នាក់ងារ                                      និងបរិពារខ្នះខ្នែង
រហ័សស្វះស្វែង                                     ទូសព្វកន្លែងទិសា។
ឯព្រះសិសៅរ៍                                       ផុតគ្រោះអស់ក្តៅហើយណា
ប្រដាប់ប្រដា                                         ដែលប្រែក្រឡានោះនៃ។
ក៏ប្រែក្រឡា                                          ដូចដើមធម្មតាវៃៗ
អ្នកយកទីទៃ                                         ឃើញពិតភិតភ័យមហិមា។
ពុំហ៊ានលាក់ទុក                                   ខ្លាចតទៅមុខវេទនា
ទើបម្នីលីលា                                         ចេញចាកគ្រឹះហារជាម្តង។
នាំគ្រឿងទាំងនោះ                                ប្រុងថ្វាយចំពោះច្បាស់ច្បង
ដើរដោយផុងផង                                  បំណងតម្រង់បុរី។
ក៏មកជួបគ្នា                                          នៅនាមាគ៍ាមួយខ្មី
ចួនជាសេនីយ                                      ដែលលោកមន្ត្រីប្រើទៅ។
ឃើញជាក់នេត្រា                                  សួរសឹងហើយណាពុំនៅ
ចង់នាំយកទៅ                                      សំដៅលំនៅវាំងជ័យ។
ព្រះបាទកិន្នុវត្ត                                     ឃើញព្រមចមក្សត្រក្រោធក្រៃ
ទ្រង់ដាក់ពិន័យ                                     ម្នាក់ៗវៃៗមួយពាន់។
តែពោធិសត្វ                                         សិសៅរ៍វររ័តន៍ឃាត់ទាន់
ទ្រងត្រាស់រួសរាន់                                 រំពាន់សមដែងថ្លែងថា។
បពិត្រព្រះអង្ក                                       សូមទ្រង់សន្តោសទោសា
កុំដាក់អាជ្ញា                                          ដល់គ្នាឡើយនាព្រះអង្គ។
ដែលទួលបង្គម                                     ជ្រប់មុខទុក្ខធំពុំបង់
វេទនាយូរលង់                                      សូមទ្រង់ជ្រាបក្នុងសន្តាន។
ថាព្រោះអំពើ                                        ដែលខ្ញុំនេះធ្វើមកថ្កាន
ទើបខ្ញុំត្រូវបាន                                      ទុក្ខងំពុំក្សាន្តដល់ម្តង។
ច្នេះសូមគម្តែង                                     ទ្រង់ប្រោសដោះលែងទៅហោង
កុំឃុំកុំចង់                                             អស់អ្នកស្រែផងគ្រប់គ្នា។
ត្រាស់ចប់នរបតី                                   ប្រើសង្ឃការីលីលា
ទៅអារាធនា                                         និមន្ត្សង្ឃជាប្រញាប់។
នឹងនេនជំទង់                                       ពីវត្តដែលទ្រង់បានធ្លាប់
ពឹងពាក់ប្រថាប់                                     មកជាឆាប់ៗគ្រប់អង្គ។
អមាត្យម្នីម្នា                                          ឳនរាបក្រាបលាត្រាច់ត្រង់
ឆ្ពោះចំតម្រង់                                        ទៅនិមន្តសង្ឃសវកា។
នាំគ្នារចល់                                            សំដៅទៅដល់ហើយណា
វន្ទាថេរា                                                ទួលក្តីប្រាថ្នានោះហោង។
កាលណោះអស់សង្ឃ                           និមន្តគ្រប់អង្គជាម្តង
ទាំងនេននោះផង                                 ឆ្ពោះផ្គងតម្រង់សីមា។
លុះបានទៅដល់                                   យង់យល់មណ្ឌលក្សត្រា
ទើបរៀបអាត្មា                                      ម្នីម្នាយាត្រាក្រប់ប្រាណ។
ព្រះបាទក្សត្រថ្លៃ                                   ទ្រង់ត្រេកពេកក្រៃប្រមាណ
នមស្ការស្រេចថ្កាន                               ក្សត្រក្សាន្តទ្រង់បានត្រាស់វៃ។
ឲ្យរៀបចង្ហាន់                                       ប្រគេនលោកឆាន់ទីទៃ
ស្រេចថ្វាត់ក្សត្រថ្លៃ                               ជេស្ឋជ័យថ្វាយត្រៃចីវរ។
ដ៏ល្អបញ្ចង់                                            ព្រះសង្ឃគ្រប់អង្គត្រេកអរ
ទទួលចីវរ                                             សោមនស្សស្មោះសរអរក្តាត់។
ហើយសព្វនរបតី                                  ទ្រង់ប្រើនមន្ត្រីឲ្យចាត់
ជួសជុលសាងវត្ត                                  ដែលទ្រងធ្លាប់នោះថ្កាន។
សាងកុដិសាលា                                   វិហារបដិមាស្អាតស្អាង
ស្រេចថ្វាត់ក្សត្រក្សាន្ត                           ទ្រង់បានថ្វាយសង្ឃគង់នៅ។
បំរុងរក្សា                                              ឲ្យបានសុខាតទៅ
ហើយព្រះចមចៅ                                  តម្រូវឲ្យនេននោះណា។
លាសិក្ខមកថ្កាន                                   ទ្រង់តាំងក្នុឋានបុត្រា
ស្រឡាញ់រក្សា                                      ដូចជាឳរសព្រះអង្គ។
យូរទៅចមចៅ                                      ហ្មងសៅនឹកទៅស្រុកទ្រង់
នឹកទីធ្លាប់គង់                                       នឹកចតុរង្គសេនា។
នឹកជនប្រុសស្រី                                   នាហ្មឺនមន្ត្រីសេវកា
នឹកដល់កល្យាណ៍                                 អនន្តទេវីពិសី។
បងចាកបុរី                                           ឃ្លាតស្រីក្សត្រីពុំងា។
ម្លេះសមឆោមឆ្លៅ                                  នាងនៅហ្មងនៅកំព្រា
ត្បិតបងឃ្លាតឃ្លា                                  ឃ្លាតខ្លួនស្ងួនភ្ងាយូរហើយ។
ម្លេះឆ្នើមថ្លើមថ្លៃ                                    សង្រេងសង្រៃឥតស្បើយ
ពុំដឹងរឿងឡើយ                                   ថាបងបានស្បើយល្ហើយទុក្ខ។
រួចរស់ជីវ៉ា                                             គ្រងរជរដ្ឋាជាសុខ
ម្លេះសមទ្រលុក                                    កណ្តែងកណ្តោចទុក្ខី។
គិតថ្វាត់ក្សត្រា                                      ទើបប្រើសេនាមន្ត្រី      
នាំសារចក្រី                                          ទៅវាយមហេសីឯនាយ។
មន្ត្រីតូចធំ                                             ក្រាបថ្វាយបង្គំរៀងរាយ
នាំគ្នាជជាយ                                         ទៅនគរនាយនោះខ្មី។
លុះបនទៅដល់                                    យង់យល់និមលក្សត្រី
ទើបឳនសិរសី                                      បង្គំស្រស់ស្រីធីតា។
ថ្វាយសារចក្រី                                      ហើយទូលក្សត្រីថ្លៃថ្លា
បពិត្រធីតា                                           ត្បិតមហាក្រត្រាច្បាសច្បង។
ជាព្រះស្វាមី                                          នៃម្ចាស់ក្សត្រីនោះហោង
ប្រើយើងខ្ញុំផង                                      ឲ្យចូលមកគាល់ក្សត្រី។
មន្ត្រីស្តីការ                                            ទូលឆ្ពោះអស់អាថ៌សេចក្តី
ក្សិណនោះស្រស់ស្រី                            ព្រះទ័យអរក្រៃកន្លង។
ទ្រង់ទតរាជសារ                                   ទើបប្រាប់បរិវារពលផង
ឲ្យរៀបឆាប់ហោង                                គ្រប់កងយោធាជាឆាប់។
សេនាបតី                                             ទូលាក្សត្រីត្រឡប់
រៀបពលប្រញាប់                                  តែងគ្រឿងប្រដាប់គ្រប់ប្រាណ។
គឺពលដំរី                                              រែងឫទ្ធិឥតបីប្រៀបបាន
ណាន់ណែនដែនដាន                           ប្រមាណប្រាំមួយហ្មឺននាក់។
ពលសេះពេញពាស                              ពាកមួកផ្ទៃមាសដៀងជាក់
ក្រោះស្បែកក៏ពាក់                                ប្រំាមួយហ្មឺនកានក់ដូចគ្នា។
តមកពលរថ                                         ប្រំាមួយហ្មឺនគត់ឥតរា
នាំគ្នាម្នីម្នា                                             លីលាឡើងលើរថា។
រថនោះសឹងពាស                                  ដោយស្បែករមាសស្បែកខ្លា
ចន្ទោនោះណា                                      ប្រដាប់ប្រដាទង់ជាយ។
ពួកពលថ្មើរជើង                                   ប្រជុំគ្នាឡើងរៀងរាយ
ពុំមានរាយមាយ                                    ពីពលដល់នាយបញ្ហា។
សុទ្ធសឹងហៅហាន                               ចំណានមុះមុតយុទ្ធនា
អាវខោសោភា                                      កាន់អាវុធាគ្រប់ដៃ។
ពួកពលទាំង៤                                      ជួបជុំក្រុមក្បួនហើយនៃ
អាមាត្យឆ្លៀតវៃ                                     ទៅទូលស្រីថ្លៃវិញថា។
បពិត្រក្សត្រី                                          មន្ត្រីសេនីយសេនា
ចាត់រៀបត្រៀបត្រា                               តើទ្រង់ប្រាថ្នាការអ្វី?
ព្រះនាងបញ្ជា                                       ថាចូរនាំគ្នាឃ្មាតខ្មី
ទៅអចលបុរី                                         ដើម្បីទទួលរាជា។
ត្បិតអីព្រះអង្គ                                       ស្តេចទ្រង់នៅគង់ជន្មា
សំណាក់នៅនា                                     អចលភារានោះឯង។








                                                            
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com