ប្រវត្តិនៃក្រុមហ៊ុនLGរបស់ប្រទេសកូរ៉េ
LGជាក្រុមហ៊ុនបច្ចេកវិទ្យាទាន់សម័យមួយរបស់ប្រទេសកូរ៉េខាងត្បូង ហើយវាមានអាយុកាលមិនចាញ់ក្រុមហ៊ុនកូរ៉េល្បីល្បាញក្នុងពិភពលោកដែរ ។ វាជាប្រភេទក្រុមហ៊ុនលំដាប់ថ្នាក់អន្តរជាតិ មានផលិតផលសម្បូណ៌បែបដែលបាននាំចេញទៅលក់នៅលើបណ្តាទីផ្សារអន្តរជាតិ រួមទាំងប្រទេសតូចៗដ៏ទៃ ។ ផលិតផលរបស់វាមានគ្រប់កំរិតទៅតាមតម្រូវការទីផ្សារ មានថ្នាក់ទាប់ កណ្តាលនិងថ្នាក់លំដាប់ថ្នាក់ជីវភាពអភិជន ។
LGបានចាប់បដិសន្ធិឡើងនៅក្នុងថ្ងៃទី៥ មករា ឆ្នាំ១៩៤៧ដែលមានឈ្មោះថា(Lak Hui Chemical Industrial Corp) ក្រុមហ៊ុនឧស្សាហកម្មគីមី ឡាក់ ហុយខប ។ នៅក្នុងឆ្នាំ១៩៥២ ឡាក់ហ៊ុយខបដែលមានលោក Koo In Hwio ជាស្ថាបនិកបានប្រកាសថាខ្លួនក្រុមហ៊ុនរបស់លោកជាក្រុមហ៊ុនផលិតប្លាស្ទីករបស់កូរ៉េដំបូងគេបង្អស់ ហើយវាបានពង្រីកក្រុមហ៊ុនមួយទៀតដោយដាក់ឈ្មោះថា Goldstar Co.Ltd (បច្ចុប្បន្នឈ្មោះក្រុមហ៊ុនLG Electronic Inc)។
នៅក្នុងឆ្នាំ១៩៥៨ក្រុមហ៊ុនទាំងពីរគឺLucky និងGoldstarបានរួមគ្នាបង្កើតវិទ្យុលើកដំបូងបង្អស់របស់ប្រទេសកូរ៉េខាងត្បូង ហើយអ្នកប្រើប្រាស់គ្រឿងអគ្គីសនីទាំងអស់ត្រូវបានទិញBrand Nameក្រុមហ៊ុន Goldstar ក្នុងខណៈពេល ដែលផលិតផលបោះដុំជាច្រើនផ្សេងទៀតលក់ក្នុងនាមឈ្មោះក្រុមហ៊ុន Lucky ។
ក្រុមហ៊ុនដែលមានផ្លាកយីហោLucky ល្បីល្បាញខ្លាំងខាងផលិតផលអនាម័យជាច្រើនដូចជាសាប៊ូដុសមុខ លៀងខ្លួនច្រើនប្រភេទ និងសាប៊ូHiTIសម្រាប់បោកគក់ជាច្រើនទៀត ។ ប៉ុន្តែវាក៏មានក្រុមហ៊ុនសហការផលិតផលផ្សេងទៀតដែរ ដូចជាក្រុមហ៊ុនផលិតឧបករណ៏ថ្នាំដុសធ្មេញជាដើម ។
កាលពីឆ្នាំ១៩៩៥មានការប្រកួតប្រជែងទីផ្សារនៅប្រទេសលោកខាងលេចយ៉ាងខ្លាំង ពេលនោះLucky-Goldstar Corporation បានផ្លាស់ប្តូរឈ្មោះជាLGវិញ ហើយវាក៏បានចុះបញ្ជីក្រុមហ៊ុនថាLG តែម្តង ដោយភ្ជាប់មកជាមួយពាក្យថា «Good Life»តាំងពីឆ្នាំ២០០៩ ។
បច្ចុប្បន្ននេះក្រុមហ៊ុនLGនៅតែបន្តបង្កើតការផលិតទាំងនោះដើម្បីបម្រើសេចក្តីត្រូវការប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូង ។
- ការិយល័យកណ្តាលរបស់LGស្ថិតYeouido dong Yeongdeungpo ប្រទេសកូរ៉េខាងត្បូង
- ម្ចាស់ស្ថាបនិកឈ្មោះKoo In Hwoi
- ប្រធានឈ្មោះKoo Bon-moo និងអនុប្រធានឈ្មោះ Koo Bon Joon ហើយអនុប្រធានទី២ឈ្មោះលោក Kang Yu Sig
- ផលិតផលៈ អគ្គីសនី គីមី ទូរស័ព្ទ ស្ថាបត្យកម្ម និងបច្ចេកវិទ្យាព័ត៍មានវិទ្យា រួមទាំងម៉ាស៊ីនថាមពល
- ប្រាក់ចំណូលៈ នៅឆ្នាំ២០១២ មានប្រមាណ១៤៣ពាន់លានដុល្លា
- បុគ្គលិកសរុបមាន២២២០០០នៅឆ្នាំ២០១២
0 Comments:
Post a Comment