គណៈកម្មាធិការជាតិរៀបចំការឆ្នោតហៅកាត់ថា គ.ជ.ប បញ្ចេញសកម្មភាពច្រើនជាងគ.ជ.បចាស់ដែលគេតែងរិះគន់ថាជាគណៈកម្មាធិការស្ថិតនៅក្រោមបក្សាកាន់អំណាចនិងរៀបចំសន្លឹកឆ្នោតសម្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលដឹកនាំដោយលោកសិក ប៊ុនហុកសកម្មជាងគ.ជ.បចាស់កាលពីប៉ុន្មានអាណត្តិមុនៗ និងហើយគ.ជ.ប១តែងតែត្រូវពលរដ្ឋនិងគណបក្សប្រឆាំងលើកឡើងថា ជាគណៈកម្មធិការកូនជឹងរបស់បក្ស កាន់អំណាច ។ 
គ.ជ.បថ្មីដែលកើតឡើងដោយមានកិច្ចព្រមព្រៀងគ្នា រវាងគណបក្សបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៤ ដឹកនាំដោយលោកសឹក ប៊ុនហុកមកពីគណបក្សប្រជាជនប្រធាន និងគុយ ប៊ុនរឿង មកពីគបក្សសង្គ្រោះជាតិជាអនុប្រធាន បើទោះជាមិនទាន់បានល្អឥតខ្ចោះក្តី ក៏គេមើលឃើញថាមានលក្ខណៈល្អ ប្រសើវជាអាណត្តិមុន ហើយអាចទទួលយកបាន។ ក្នុងនោះលោកសម រង្ស៊ីដែលតែងតែរិះគន់នូវស្ថាបន័នរដ្ឋាភិបាល មិនសន្សំសំចៃក៏ទទួលស្គាល់ផងដែរ ក្រោយពេលដែលបញ្ចប់ការបោះឆ្នោតនៅថ្ងៃ៤មិថុនា ។ 

នៅថ្ងៃទី៦នេះដែរលោកស៊ិក ប៊ុនហុនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចុះទៅសំណេះសំណាល និងមន្ត្រីគ.ជ.បខេត្តកំពតដើម្បីជំរុយកិច្ចរៀបចំការបោះឆ្នោះជាតិដែលជិតឈានចូលមកនៅឆ្នាំ២០១៨ខាងមុន នេះឲ្យបានកាន់តែប្រសើរ និងមានលក្ខណៈសេរីយុត្តិធម៌ ។ ចំណែកឯកឧត្តមរ៉ុងឈុន សមាជិកគ.ជ.បក៏បានចុះ ទៅបង្ហាត់បង្រៀនធីនៃការប្រឡងជ្រើសរើសក្រុមចុះឈ្មោះបោះឆ្នោត ដល់មន្ត្រី លធ.ខប ខេត្តសៀមរាបផងដែរ។ 
ក្នុងអាណត្តិថ្មីនៃគ.ជ.បដែលបង្កើតឡើងក្រោមវប្បធម៌សន្ទនាគេឃើញថាមានកិច្ចសហការគ្នាបានល្អ ប្រសើរ មាន មានសកម្មភាពច្រើនទាំងការបង្ហាត់បង្ហាញដល់មន្ត្រីថ្នាក់ក្រោមៗ រួមទាំងបើកបង្ហាញព័ត៍មានដល់ពលរដ្ឋ។

ទន្ទឹមនឹងមានការរៀបចំការបោះប្រព្រឹត្តទៅដោយរលួយ និងមានភាពប្រសើរនោះ គណៈកម្មធិការមួយនេះក៏រង់នូវការរិះ គន់ច្រើនណាស់ក្នុងការៀបសន្លឹកឆ្នោតនៅតាមឃុំសង្កាត់មួយចំនួន និងបញ្ហាបិទបាំងមិនឲ្យពលរដ្ឋចូលតាមដាន មើលការរាប់សន្លឹកឆ្នោតនៅមណ្ឌលការិយល័យរបស់ខ្លួន ។ ជាងនេះទៅអង្គការសង្គមមើលឃើញថា មានការប្រកួតប្រជែងមិនមានលក្ខណៈសេរី និងយុត្តិធម៌ដោយ ប្រធានបក្សសង្គ្រោះជាតិ គឺលោកសម រង្ស៊ីត្រូវបានចោទ ប្រកាន់ ហាមប្រាមឲ្យចូលមកស្រុក ហើយនិងអគ្គលេខាធិការរងគណៈកម្មាធិការ គឺលោក នីចរិយាត្រូវជាប់ពន្ធនា គារក្រោមបទចោទសូកប៉ាន់សាក្សី ក្នុងសំរឿងនាងខុមចានដារាទី ។ 







Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive