សម្តេចហេងល្បីល្បាញខាងយកដីយួននិងសង់វិមានភូមិគ្រឹះនៅលើទឹកដីយួនពេញបណ្តាញសង្គមហ្វេសប៊ុក
សម្តេចហេងសំរិនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានិងជាប្រធានរដ្ឋសភាជាតិត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនិយាយតៗគ្នាថាហេតុអ្វីបានជាសម្តេចហេងសំរិនប្លន់ទឹកដីយួនបាន បើសូម្បីនាយយករដ្ឋមន្ត្រីហ៊ុនសែនមានកំាភ្លើងនិងអង្គរក្សរាប់សិបម៉ឺននាក់មិនដែលហ៊ានក្អកផង ។
គេនាំចាំបានថា កាលសម័យសម្តេចក្រុមព្រះក៏ធ្លាប់យកបញ្ហាព្រំនិងទឹកដីខ្មែរដែលយួនឈ្លានពានមកនិយាយដែរ ប៉ុន្តែត្រូវលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបដិសេធដោយបញ្ឈឺថា បើនរណាចង់ទាមទារទឹកដីខ្មែរលោកនឹងត្រៀមក្តាមជ្ឈូសឱ្យ។ ក្រោយមកទៀតមានក្រុមនិស្សិតគណបក្សប្រឆាំង(សមរង្ស៊ី) បានដឹកនាំពលរដ្ឋក្រុមនិស្សិតចុះទៅមើលព្រំដែនដែលយួនឈ្លានពានយក តែត្រូវរដ្ឋាភិបាលចោទប្រកាន់ពីបទញុះញុងនិងធ្វើឱ្យខូចទំនាក់ទំនងមិត្តភាពខ្មែរវៀតណាម។
បើត្រឹមតែជិតព្រំដែនមិនបានផង តើខ្មែរណាអាចលួចទឹកដីយួនបាន ឬមួយសម្តេចហេងសំរិនជាចោរពិសេសមានសមត្ថភាពខ្ពស់ក្នុងការលួចឆក់ប្លន់?
បើដូច្នោះមែនដូនតាសម្តេចហេងសំរិនសុទ្ធតែជាចោរហើយមែនទេ ទើបអាចលួចដីយួនហើយឈរជើងនៅរហូតសព្វថ្ងៃនេះ?
បើវាជាដីខ្មែរវិញហើយសម្តេចរស់នៅតាំងពីតូចក្រូចឆ្មាដូនតាសម្តេចមកពុំដែលមានយួនមួយសោះនោះ ការលើកឡើងរបស់បណ្ឌិតសុខទូចក្នុងពិធិសន្និសិទកាសែតកាលពីថ្ងៃទី១៨សីហាម្សិលមិញ ការលើកឡើងទាំងងងើលព្រើលមិនដឹងសំនឹងសម្តីពលរដ្ឋខ្មែរថាលោកបណ្ឌិតក្រៀវជ្រូកមិនខុសមែន មកប្រមាថខ្មែរខ្លួនឯងថាលើដីគេ លួចដីគេរស់នៅ ឋុសពីប្រវត្តិសាស្ត្រដែលខ្មែរជាមហានគរ មានទឹកដីធំល្វឹងល្វើយ ។ ប៉ុន្តែបណ្ឌិតខ្វះការយល់ដឹងប្រវត្តិសាស្ត្រប្រៀបបានក្មេងមិនទាន់ជ្រះព្រលៃមកប្រមាថសម្តេចហេងសំរិននៅលើដីយួន។
0 Comments:
Post a Comment