លោកប្រធានធិបតីដុនណាល់ត្រាំបានថ្លែងយ៉ាងនេះបណ្តាញសង្គមTwitter និងសង្គមហ្វេសប៊ុករបស់ លោកក្រោយពេលដែលកិច្ចប្រជុំAPECត្រូវបានបញ្ចប់ នៅក្រុងDANANG ប្រទេសវៀតណាម កាលពីថ្ងទី១២ វិច្ឆិកាម្សិល ។ លោកបានសម្តែងនូវសេចក្តីខកចិត្តចំពោះការប្រមាថរបស់លោក កឹម ចុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើង ដែលមានអាយុវ័យក្មេង ស្មើនឹងកូនរបស់លោក ប៉ុន្តែសម្តីអសីលធម៌មើលងាយលោកដែលមានអាយុស្មើនឹងឪពុករបស់លោក ។ លោកដុនណាល់ត្រាំបន្ថែមថា« ខ្ញុំពុំដែលហៅចុងអ៊ុន ថាអាកន្តឿ និងអាកន្ធាត់ ម្តងណាទេ ថែមទាំងខិតខំព្យាយាមធ្វើយ៉ាងណា ឲ្យបានជាមិត្តនឹងគ្នាទៀត ប៉ុន្តែហេតុអ្វី បែរជាលោកចុងអ៊ុនហៅខ្ញុំអាកញ្ចាស់ទៅវិញ ។
សង្គ្រាមពាកក្យសម្តីរវាងប្រធានាធិបតីអាមេរិក គឺលោកDonald Trump និងប្រធានាធិបតីកូរ៉េខាងជើង លោកគីមចុងអ៊ុន បានឡើងកំដៅកាន់តែខ្លាំងឡើង គឺចាប់តាំងពីដើមខែសីហា ក្រោយពេលដែលកូរ៉េខាងជើង បានបង្កើតនូវការផលិតគ្រាប់មីស៊ិលបាញ់ឆ្លងទ្វីប បើទោះបីជាអាមេរិកគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងក្តី លោកគឺមចុងអ៊ុន នៅតែ សាកល្បងបាញ់បំផ្លោងមីស៊ីលឆ្លងទ្វីនេះម្តងហើយម្តងទៀត ។
មុនសេចក្តីថ្លែងការណ៏លើកទី១ កាលពីខែកញ្ញាឆ្នាំ២០១៧នេះ លោកដូណាល់ត្រាំបានហៅលោកគឺមចុងអ៊ុនថា«បុរស រ៉ូកែត Rocket Man» ។ ជាការឆ្លើយតបលោក ចុងអ៊ុនបានហៅលោកត្រាំថា«dotard » យោងទៅការផ្សាយរបស់សារព័ត៍មានAssociated Press បានញ្ជាក់ន័យនៃពាក្យ«Dotard»នេះថា ជាបុរសកញ្ចាស់ កំនិតអន់ល្បិចច្រើន ។
ថ្លែងនៅក្នុងទីក្រុង DANANG ប្រទេសវៀតណាម លោកត្រាំបានបន្ទាន់ឥរិយាបថចំពោះលោកចុងអ៊ុន ថ្លែងដោយសម្តី សុភាពខុសពីលើកមុនៗ លោកថា« ប្រទេសជាតិទាំងអស់ត្រូវតែទទួលខុស និងបញ្ឈប់សកម្មភាព អំពើគំរាមកំហែងពិភពលោករបស់ជារបប ទផ្តាច់ការទុច្ចរិត កូរ៉េខាងជើង ដែលមានគិតបរាជ័យក្នុងជីវិត» ។
លោកត្រាំបន្ថែមថា យើងចង់បានសន្តិភាព ស្ថេរភាព ពុំមែនចលាចលនៅឡើយ ហើយយើងក៏សង្ឃឹម បើប្រសិនវាអាក្លាយជា មិត្តភាពវិញនោះ ប្រសើរខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរនិងពិភពលោក ។
0 Comments:
Post a Comment