លោកនាយករដ្ឋមន្ត្រីហ៊ុនថាកម្ពុជាកំពុងមានសន្តិភាព សេរីភាពទន្ទឹមនឹងអន្តរជាតិជាពិសេសប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យថាកម្ពុជាកំពុងធ្លាក់ក្នុងរបបផ្តាច់ការដូចកាលពី៣ទសវត្សន៏មុន



លោកនាយករដ្ឋមន្ត្រីហ៊ុន សែនថ្លែងផ្ញើសារទៅកាន់ពលរដ្ឋ កម្មករកម្មការិនី ថា ប្រទេសកម្ពុជាកម្ពុជាកំពុងតែមានសន្តិភាព សេរីភាព និងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងមានសិទ្ធិសេរីភាពពេញបរិបូណ៌ ។ 
ដោយផ្ញើនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយភ្ជាប់មកនូវរូបភាពសែលហ្វីជាមួយកម្មករកម្មការិនីដ៏ច្រើនកុះករផង លោកថ្លែងថា «គ្រប់ៗគ្នាដែលបានមកដល់កម្ពុជា គឺបានឃើញកម្ពុជាពិតប្រាកដ ជាប្រទេសដែលមានសុខសន្តិភាព រីកចម្រើន ប្រជាពលរដ្ឋរស់នៅសុខសាន្ត និងប្រកបរកស៊ីទទួលទានបានគ្រប់ទីកន្លែង ហើយជាពិសេស គឺកូនក្មួយចៅៗសិស្សានុសិស្សមានឱកាសបានសិក្សារៀនសូត្រចាប់តាំងពីទីក្រុងរហូតដល់ជនបទ»
លោកបន្តថា សន្តិភាពបានទាក់ទាញអ្នកវិនិយោគទុនបរទេសនិងភ្ញៀវទេសចរជាង៥លាននាក់ក្នុងមួយឆ្នាំៗហើយ​​​​​​ ក៏បានចូលរួមអភិវឌ្ឍវិស័យសេដ្ឋកិច្ចកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ។ 
បើទោះបីជាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនអះអាងថាកម្ពុជាកំពុងមានសន្តិភាពសេរីភាព ប្រជាធិបតេយ្យនិង ពលករកម្មករសិស្សានុស្ស បានរៀនសូត្រ ប្រកបកិច្ចការផ្សេងៗប្រកបដោយភាពរីករាយ សុខសប្បាយក្តី កាលពីឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ ករណីបង្ក្រាបកម្មករកម្មការិនីបណ្តាលឲ្យស្លាប់ និងរងរបួសជាច្រើនរួប ជាពិសេស កណរណីបាញ់បង្ក្រាបកម្មកររោងចក្រនៅតាមបណ្តោយផ្លូវវេងស្រេង ពេលដែលពួកគេទាមទារប្រាក់ខែ១៦០ដុល្លា ។ 
អំពើហឹង្សាជាច្រើនករណីមកពលរដ្ឋស្លូតត្រង់ សកម្មជនការពារព្រៃឈើនិងបរិស្ថាន សិទ្ធិមនុស្ស រួមទាំងគណបក្សប្រឆាំងបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែនក្នុងនាមជាមេដឹកនាំ ពុំដែលទទួលខុស ត្រូវឡើយ លោកតែងតែបង្វែរការទទួលខុសត្រូវទាំងនោះទៅលើជន រង់គ្រោះកម្មករកម្មការិនី នឹងបក្សប្រឆាំងទៅវិញ ។ 
ករណីផ្លូវវេងស្រេង លោកថាស្តាយណាស់ មិនសម្លាប់ពួកនោះឲ្យហើយ បើលោកដឹងថាពួកបក្សប្រឆាំងគ្រោងផ្តួលរំលំ លោកកាលពីឆ្នាំ២០១៣នោះ ម្លេះពេលនេះ កំពុងធ្វើបុណ្យខួបពួកនោះផង ។ 
ទាក់ទងនឹងភាសាប៉ុនប៉ងសម្លាប់បាតុករ និងមន្ត្រីបក្សប្រឆាំងប្រមាណ១០០ទៅ២០០នាក់នេះដែរ មេធាវិ អន្តរជាតិ រីឆាត រ៉ូជឺ( Richard Rogers)បានបន្ថែមភស្តុតាងមួយទៀតទៅតុលាការអន្តរជាតិ ICC ក្នុងនោះ ក៏មានករណីរំលាយគណបក្សសង្គ្រោះជាតិផងដែរ ។ 
ទាក់ទងនឹងករណីរំលាយគណបក្សសង្គ្រោះជាតិនេះដែរ សហគមន៏អ៊ឺរ៉ុប ប្រទេសអាមេរិក និងប្រទេសស៊ុយអ៊ែតផង មើលឃើញថាកម្ពុជាកំពុងតែដើរទៅរកលទ្ធិផ្តាច់ការឯកបក្ស និងគ្មានសិទ្ធិសេរីភាពខាងសារព័ត៍មាននិងនយោបាយ ហើយពួកនឹងបិទកូតានាំចេញទំនិញផ្សេងៗពីប្រទេសកម្ពុជា រួមទាំងជំនូយលើវិស័យជាច្រើនទៀត ។





Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive