នៅថ្ងៃទី៤វិច្ឆិកានេះ ឆ្លៀតពេលប្រធានបក្សសង្គ្រោះជាតិកំពុងជាប់ឃុំឃាំង ចំណែកលោកសម រង្ស៊ីកំពុងរស់និរទេសខ្លួនៅក្រៅប្រទេស ជាងនេះទៅទៀតមានបញ្ហាផ្ទៃក្នុង លោកនាយករដ្ឋហ៊ុនសែនបានផ្ញើសារនយោបាយមួយទៅកាន់សមាជិកផ្សេងៗដោយព្រមានថានឹងហាមប្រាមមិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំក្រោយពីរំលាយគណបក្សសង្គ្រោះជាតិ ។ សារនយោបាយនេះធ្វើឲ្យសង្គ្រោះជាតិរត់ចោលបក្សដោយខ្លួនឯង ដោយពុំចាំបាច់គណបក្សប្រជាជនរំលាយឡើយ ។
លោកព្រមានថា អ្នកដែលមិនចុះចូលនឹងលោក បើហួសថ្ងៃទី១៦វិច្ឆិកានេះទៅ វាហួសពេលហើយៗក៏មិនអាចនឹងទទួលឲ្យជ្រោកកោណដូចសមាជិកដែលចុះចូលមុនដែរ ។
លោកឡុងប៊ុន្នី សមាជិកដែលទើបតែបានចាក់ចេញថ្មីៗនេះត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោក ។ តួនាទីនេះត្រូវបានគេមើលឃើញថា ជាតួនាទីទំនេរ ឬជាស្រមោល គ្មានកៅអង្គុយ ហើយវាសនាក៏មិនខុសពីលោក ហេង ពៅ ញឹក ប៊ុន ឆៃ និងលោក និងអតីតសមាជិកគណបក្សសង្ស៊ីហ្វ៊ុនស៊ិនប៉ិនពីមុនដែរ ។
លោកនាយករដ្ឋមន្ត្រីអះអាងថា ការប៉ុនបំងរំលាយគណបក្សសង្គ្រោះជាតិនេះគឺដោយសារលោកសម រង្ស៊ីនិង កឹម សុខាជាជនក្បត់ជាតិ និងបានឃុបឃិតបរទេសប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលរបស់លោក ដោយសំអាងលើខ្សែអាត់វីដេអូ១ប៉ុណ្ណោះ ៕
0 Comments:
Post a Comment