តើការប្រកាឲ្យសមាជិកគណបក្សសង្គ្រោះជាតិចុះចូលគណបក្សប្រជាជនកម្ពុជា ពិតជាមានសេចក្តីអាណិតអាសូរចំពោះសមាជិកទាំងនោះមែនឬជាយុទ្ធសាស្ត្រកាត់ក្បាលបំបែកខ្លួន?


គ្រប់យុទ្ធសាស្ត្រនយោបាយ សម្តីភាសារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងគណបក្សប្រជាជនទាំងអស់ស្តាប់ទៅហាក់បីដូចជាមានសេចក្តីស្រលាញ់ជាតិ អាណិតអសាសូរពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់និន្នាការនយោបាយពិតមែន ។ 
ដូចពាក្យថា«នយោបាយសន្តិភាព ខ្មែរឈ្នះទាំងអស់គ្នា ទីណាមានសម្តេចហ៊ុន សែនទីនោះមានការអភិវឌ្ឍ ជាដើម» ។ ប៉ុន្តែប្រសិនបើយើងក្រឡេកមើលព្រឹត្តិការណ៏និងប្រវត្តិសាស្ត្រនិមួយៗ ក្នុងការគ្រប់គ្រងរបស់លោក គេពិតជាឃើញច្បាស់ថា ខ្មែរមានសេចក្តីពិត និងមានសេចក្តីកម្រឹតណាជាក់ ជាមិនខាន ។ 
ក្រោយការបោះឆ្នោតជាតិអាណត្តិទី១ ក្នុងឆ្នាំ១៩៩៣ក្រោមការជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UNTAC ប្រកបដោយសេរី និងយុត្តិធម៌គ្មានការភ័យខ្លាច គណបក្សប្រជាជនរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទទួលបានត្រឹមតែ៥១អាសនៈប៉ុណ្ណោះ គឺចាញ់គណបក្សហ្វុនស៊ិនប៉ិច របស់ទ្រង់រណឫទ្ធិ ៧អាសនៈ ។ 

បើទោះបីជាចាញ់យ៉ាងណាក្តី លោកនាយករដ្ឋមន្ត្រីយំឡាំប៉ាឆោឡោ រិះរកគ្រប់យុទ្ធសាស្ត្រមធ្យោបាយធ្វើជានាយករដ្ឋមន្ត្រីលុះត្រាតែបាន ។ លោកទាមទារធ្វើអប្បគមន៏ ធ្វើឲ្យប្រទេសជាតិកើតកលយុគវិញទៅរករបបអាវខ្មៅម្តងទៀត ប្រសិនណាបើលោកមិនបានធ្វើជា នាយករដ្ឋមន្ត្រីទេនោះ ។ 

ក្រោមការសម្រុះសម្រួលនិងផ្សះផ្សារបស់ព្រះកូណាសម្តេចព្រះនរោត្តមស៊ីហនុ ព្រះអង្គបានបង្កើតឲ្យមាននាយករដ្ឋមន្ត្រីទី១ និងទី២ដែលក្នុងប្រវត្តិសាស្ត្រលើពិភពលោកយើងនេះគ្មានប្រទេសណាមួយមាន គឺមានតែប្រទេសកម្ពុជាមួយគត់ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ។ 

បន្ទាប់ពីបានកាន់អំណាចជានាយករដ្ឋមន្ត្រី២ហើយលោកប្រើយុទ្ធសាស្ត្រកកូរកកាយផ្ទៃក្នុងគណបក្ស ហ្វ៊ុនស៊ិនប៉ិចនិងគណបក្សសេរីនិយមពុទ្ធសាសនារបស់លោកតាសឺនសានឲ្យបែកខ្ញែក រលំរលាយ ។ គណបក្សហ្វ៊ុនស៊ិនប៉ិចត្រូវបែកជាពីរក្រោយពេលដែលបណ្តេញលោកសម រង្ស៊ីចេញហើយលោក សម រង្ស៊ីទៅបង្កើតគណបក្សជាតិខ្មែរហើយក៏ត្រូវគេប្លន់ ។ ចំណែកឯគណបក្សលោកតាសឺនសានក៏មានវាសនាមិនខុសពីគណបក្សជាតិខ្មែរដែរ គឺត្រូវសមាជិកខ្លួនប្លន់ហើយបច្ចុប្បន្ននេះកំពុងជ្រកក្រោមម្លប់គណបក្សប្រជាជន ។ 



ក្នុងឆ្នាំ១៩៩៧ និង១៩៩៨ជាឆ្នាំដែលខ្មែរស្លាប់ច្រើនជាងឆ្នាំណាទាំងអស់ ហើយព្រលឹងខ្មោចអយុត្តិ ធម៌ទាំងនោះនៅតែមិនទាន់មានស្រមោលរហូតសព្វថ្ងៃនេះ ។​ ក្រោមការដឹកនាំដ៏ភ្លឺស្វាង និងមាគា៌ ដ៏ត្រឹមត្រូវរបស់សម្តេចតេជោ នៅខែមិនា ឆ្នាំ១៩៩៧ គ្រាប់បែក៤គ្រាប់បានផ្ទុះឡើងចំចំណោមអ្នក ទាមទារតវ៉ាស្វែងរកយុត្តិធម៌ ជិតមុខវត្តបុទុម បណ្តាលឲ្យមនុស្ស១៦នាក់ស្លាប់ និងរបួស១៥០នាក់ ក្នុងនោះក៏មានលោក សម រង្ស៊ីផងដែរ ។

ប៉ុន្តែក្រោមមាគា៌សន្តិភាពក្លែងក្លាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន មិនត្រឹមតែមិនបានស្វែង រកយុត្តិធម៌ជូនជនរង់គ្រោះទេ ថែមទាំងទម្លាក់កំហុសទាំងនេះទៅលើជនរងគ្រោះទៀតផង ។ លោកបានហៅការគប់គ្រាប់បែបនេះថា គឺធ្វើឡើងដោយលោកសម រង្ស៊ី ធ្វើដើម្បីចង់បានឲ្យខ្លួនល្បីល្បាញ ឲ្យមានប្រជាប្រប្រិយទៅវិញ ។
តើនរណាមួយហ៊ានគប់គ្រាប់បែកសម្លាប់ខ្លួនឯងដើម្បីទទួលបានភាពល្បីល្បាញ និងឲ្យគេសរសើ ?
វាពិតជាមិនអាចមានបុគ្គលណាហ៊ានលេងល្បែងឆ្កួតៗយកជីវិតទៅដាក់ដូច្នោះ មានតែលោកបុគ្គល វិកលចរិកប៉ុណ្ណោះទើបធ្វើដូច្នេះ ។ បើដូច្នេះ តើបុគ្គលណាជាមេឃាតក សម្លាប់ខ្មែរគ្មាណញញោតដៃ សាហាវព្រៃផ្សៃយ៉ាងនេះ?
ចម្លើយគឺ មិនដឹង បើសម្តេចថាលោកសម រង្ស៊ីគប់គ្រាប់បែកខ្លួនឯងដូច្នេះ។



ព្រឹត្តិការណ៏បង្ហូរឈាមរដ្ឋប្រហារថ្ងៃ៥ ថ្ងៃ៦ ខែកក្ដដាឆ្នាំ១៩៩៧ វាជាព្រឹត្តិការណ៏មួយដែលគណបក្ស ហ៊្វុនស៊ិនប៉ិចត្រូវរលាយរលំ វិនាសខ្ចាត់ខ្ចាយអស់ ហើយក៏ហាក់បីដូចជាយុទ្ធសាស្ត្រសំអាតដៃគូប្រឆាំងផងដែរ ។ មេដឹកនាំកំពូលៗល្អៗនិងជាអ្នកស្នេហាជាតិពិតរបស់ទ្រង់រណឫទ្ធិត្រូវបានសម្លាប់យ៉ាងឃោរឃៅជាទីបំផុត  ចំណែកអ្នកដែលរស់នៅត្រូវបានគេកាត់ទោសនិងតាមច្បាប់ខ្លួនតាមរូបភាព ផ្សេងៗ ។
ពេលនោះលោកអ៊ឹងហួតត្រូវ(ទេពឃុន ពេលនេះនៅក្នុងរដ្ឋាភិបាលហ៊ុន សែន?)បានលោកនាយករដ្ឋមន្ត្រីតែងតាំងជានាយករដ្ឋមន្ត្រីទី១ជំនួសក្រុមព្រះ ដើម្បីជាចៀសវាងមានមតិរិះគន់ថាធ្វើរដ្ឋប្រហារទ្រង់រណឫទ្ធិ ។ តែអ្វីដែលជាការពិតនៅតែជាការពិត  មិនខុសពីអ្វីដែលដែលកើតឡើងនៅពេលនេះ លោក នាយករដ្ឋមន្ត្រីបានប្រកាសឲ្យសមាជិក គណបក្សសង្គ្រោះជាតិចុះចូល មុនពេលរំលាយគណបក្សសង្គ្រោះជាតិ ដោយសន្យាថានឹងផ្តល់តំណែង ទុកតំណែងមេឃុំ ចៅសង្កាត់នោះឲ្យនៅដដែល ប៉ុន្តែជ្រកក្រោមផ្លាកគណបក្សប្រជាជន ។(សម្តីរសប់ហូសុខមុនពេលត្រូវសម្លាប់)

ធ្វើយ៉ាងនេះខុសនឹងបក្សប្រហារ ដូចដែលលោកធ្វើលើទ្រង់រណឫទ្ធិ បណ្តេញព្រះអង្គចេញហើយ លើកលោកអ៊ឹងហួតនោះ ។ នេះជានយោបាយចាស់ ផ្លាស់របៀបធ្វើថ្មីប៉ុណ្ណោះ តែវាតែបក្សប្រហារ និងរដ្ឋប្រហារដដែល ។

ព្រឹត្តិការណ៏១៩៩៨

ក្រោយការបោះឆ្នោតជាតិឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សសម រង្ស៊ីបានបដិសេធនឹងលទ្ធផលបោះឆ្នោតនោះ ពេលនោះមានបាតុកម្មផ្ទុះឡើង។ ដោយពីមួយថ្ងៃទៅមួយថ្ងៃមានពលរដ្ឋចូល រួមកាន់តែច្រើនឡើងៗ រដ្ឋាភិបាលហ៊ុន សែនចាប់ផ្តើបង្ក្រាប់លើបាតុករយ៉ាងសាហាវព្រៃផ្សៃលើសប៉ុល ពតទៅទៀត ព្រោះថា សម័យខ្មែរក្រហមមិនបានសម្លាប់ បាញ់ប្រហារទាត់ធាក់លើព្រះសង្ឃទេ ប៉ុន្តែ របបលោកនាយករដ្ឋមន្ត្រីហ៊ុនសែន បានធ្វើឲ្យពលរដ្ឋលើពិភពលោកមិននឹកស្មានដល់ ។
នោក្នុងព្រឹត្តិការណ៏នោះពុំមែនតែពលរដ្ឋស្លូតត្រង់សាមញ្ញទេ ដែលបានស្លាប់និងបាត់ខ្លួន សូម្បីព្រះសង្ឃក៏មានស្លាប់និងបាត់ខ្លួនរាប់មិនអស់ដែរ ។

សរូបសេចក្តីទៅគ្រប់ព្រឹត្តិការណ៏ទាំងអស់គឺខ្មែរស្លាប់ និងរបួសរាប់រយនាក់យ៉ាងអយុត្តិធម៌ជាទីបំផុត ហើយសម្តីសន្តិភាព នយោបាយបង្រួមបង្រួមជាតិគឺមានជារៀងរហូតចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ពាក្យស្លោកទីណាមានសម្តេច ទីនោះមានការអភិវឌ្ឃ ហើយទីនោះហើយដែលមានទឹកភ្នែក នឹងឈាមពលរដ្ឋខ្មែរហួរជាប់មិនដាច់ ។ 

ទាំងអស់នេះសុទ្ធសឹងនយោបាយរួមសាមគ្គីជាតិ ផ្សះផ្សារជាតិ និងខ្មែរទាំងអស់គ្នារបស់សម្តេចមែន?
តើវាជានយោបាយសម្លាប់ម៉ែឪគេដុតផ្ទះយករឹបអូសទ្រព្យសម្បត្តិសង្គ្រោះកូន ឬនយោបាយកាត់ក្បាល បំបែកខ្លួនរបស់គណបក្សប្រជាជនដែរ ?

យើងមើលគណបក្សហ្វ៊ុនស៊ិនប៉ិច បំបែកជាបីបួនហើយ ទាញយកញឹកប៊ុកឆៃជាទីប្រឹក្សា លើកអ៊ឹងហួតជានាយករដ្ឋមន្ត្រីទី១ ។ លុះដល់ពេលញឹកប៊ុនឆៃ ប្រើការលែងកើត ចោទពីបទឧក្រិដ្ឋកម្ម គ្រឿងញៀន ។ 
រឿងរាប់ឆ្នាំមិនព្រមចាប់ទើបមកចាប់ពេលខ្លួនកាន់តែចុះប្រជាប្រិយភាព  ។ 



រឿងសមាជិកគណបក្សសង្គ្រោះជាតិនាពេលបច្ចុប្បន្ននេះក៏មិនខុសអីនឹង ស្ថានភាពគណបក្សហ្វ៊ុន ស៊ិនប៉ិចដែរ ។ ក្រោយពីបណ្តេញសម រង្ស៊ីចេញក្រៅស្រុក ដោយចោទប្រកាន់ពីរឿងការពារព្រំដែន ជាតិរបស់ខ្លួន រឿងបរិហារកេរ្តិ៏ ជាដើម  ។ បន្ទាប់មកចាប់លោកកឹម សុខាដាក់គុករួចទើបចាប់ផ្តើម ទិញសមាជិកមួយពីឲ្យញុះញុង បំបែកបំបាក់ផ្ទៃក្នុងឲ្យចលាចល ឲ្យចុះចូលនឹងខ្លួន ក្រោមរូមភាព ជួយសង្រ្គោះ និងមានសេចក្តីអាណិតអាសូរ តែធាតុពិតសម្លាប់ម៉ែឪចោល រើសកូនចិញ្ចឹម។

Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive