ប្រភេទតន្ត្រីអារក្ស(សូមជួយShareឲ្យកូនខ្មែរបានដឹង)



ប្រភេទតន្ត្រីអារក្សមុននឹងទទួលឥទ្ធិបលព្រហ្មញ្ញសាសនានិងពុទ្ធសាសនាពីស្រុកក្លឹង្គខ្មែរមានជំនឿ តាមបែបបរមបូរណដូនតាមួយរួចហើយ គឺជឿលើព្រលឹង ជឿលើធម្មជាតិ មានទឹកដី ភ្លើងខ្យល់ ខ្មោចអារក្ស អ្នកតា។ គេយល់ថា សេចក្តីសុខឬទុក្ខរបស់ពួកគេអាស្រ័យ  លើអ្នក ទាំងនោះ ជាអ្នកសម្រេចឲ្យ។ គេត្រូវទទួលទុក្ខទោសនៅពេលអ្នកទាំងនោះខឹងទាស់ចិត្ត។ ដើម្បីរួចផុត ចាកទុក្ខទោសទាំងនោះគេត្រូវធ្វើពិធីសែនព្រេន និងលេងភ្លេងថ្វាយ ។វង់តន្ត្រីសម្រាប់ លេងថ្វាយនេះមានឈ្មោះថា«តន្ត្រីអារក្ស» ។អារក្សមានន័យថា ការកាន់កាប់ថែរក្សា ។ នៅពេលមានអ្នកជំងឺ គេលេងភ្លេងនេះ  ដើម្បីបញ្ចូលខ្មោច ដែលមានឫទ្ធិអំណាចមកសាក សួរនិង អង្វរករឲ្យជួយ ស្រោច ស្រង់អ្នកជំងឺ។ ប៉ុន្តែជារៀងរាល់ឆ្នាំ ក៏គេត្រូវតែលេង តន្ត្រីប្រភេទនេះ ថ្វាយដល់អ្នកទាំងនោះ ឲ្យលេងស្បាយនិងលៀងភោជនាហារ ដែលគេហៅថា«ឡើងរោង ឬលៀងអារក្ស» (តំបន់ខ្លះ ហៅឡើងអ្នកតា) ដើម្បីជាការដឹងគុណ និងឲ្យអ្នកទាំងនោះមានសេចក្តី អាណិតអាសូរ មេត្តាតាម ជួយថែរក្សាការពារដល់ពួកគេជានិច្ច ។ មានបទជាច្រើន ដែលខ្មែរបានតែង ឡើងសម្រាប់តម្រូវចិត្ ឬជូនផ្ទាល់ចំពោះខ្មោចម្នាក់ៗ និងបែបបទនៃការច្រៀងក៏ ត្រូវទៅតាម ប្រភេទខ្មោចអារក្សផ្សេងៗគ្នាដែរ ដោយខ្មោចអារក្សខ្លះមានទំនោរចិត្ត រឹងត្អឹង កាច និងទន់ភ្លន់ ។  ដូច្នោះគេលេងនិងច្រៀងតម្រូវតាមចិត្តអារក្សអ្នកតា ទាំងនោះ បើខ្មោច អ្នកតាចូល ចិត្តបែបផ្តោះផ្តងមនោសញ្ចេត្តនា ផ្អែមល្ហែមគេត្រូវលែងបែបលួងលោមបញ្ចើចបញ្ចើស្នេហា ។ឧទាហរណ៏ដូចបទ៖ខ្មៅអើយស្រីខ្មៅ មិនដែលដោះអាវឲ្យបងឃើញដោះ ស្រីខ្មៅរលើបបងសូមស្រីថើប       សោះវាជូរមាត់ ។ស្រីខ្មៅរលើប បងសូមស្រីថើបវាសោះឃ្លានបាយ    បងថើបរួចហើយស្រីកុំទៅឆ្ងាយ ទាន់បងឃ្លានបាយបងថើបម្តងទៀត ។ខ្មោចខ្លះងងក់ ឬខឹងសម្បារអន់ចិត្តមិនព្រមសណ្ឋិតទេ ដូច្នោះអ្នកភ្លេងត្រូវយល់ ចិត្តខ្មោច នោះហើយត្រូវលេងបញ្ជាន់រន្ថើនខ្លាំងឡើងៗប្រកបដោយចង្វាក់ស្គរប្រគំយ៉ាងខ្លាំង ដើម្បីធ្វើ ឲ្យចិត្តខ្មោចកញ្ច្រោលចង់ចូល។ខ្មោចតូចតាចភាគច្រើនគេលេងជូនត្រឹមស្គរពីរប៉ុណ្ណោះ ។





ចំណែកឯខ្មោចបន្តបន្ទាប់ធ្យមគេ លេងជូនស្គរបូន ខ្មោចអ្នកតាទាំងនោះឈ្មោះថា ស្រីខ្មៅ កំបោរជាដើម ។ រីឯអ្នកតាដំបងដែក ជាអ្នកតាធំ នៅពេលលោកតាមកសណ្ឋិត​លោកបានកេណ្ឌស្តេចខ្មោច ផ្សេងៗទៀតឲ្យមក ទទួលសំណែនដែរ ។ ហេតុនេះហើយគេត្រូវលេងជូនស្គរ ចាប់ពី៨រហូតដល់១២ស្គរ សម្រាប់បញ្ជាន់ឲ្យរន្ថើន កញ្ជ្រោក ឲ្យមឈូឆរ ហើយក៏មានខ្មោចខ្លះចេះស្តាប់ភ្លេងដែរ ពេលពួកគេចូលមកដល់ក៏ស្តី បន្ទោសអ្នកភ្លេងថា លេងបទនេះ បទនោះមិនត្រូវខុសចង្វាក់ ឬក៏មិនព្រមចូលសណ្ឋិតក៏មាន។ បើដូច្នោះ គ្រូសារអ្នជំងឺត្រូវស្វះស្វែងដើរសើបសួររកវង់ភ្លេងណាដែលចេះដឹងអាចឲ្យខ្មោចសុខ ចិត្តចូល មកសាកសងរកដំណោះស្រាយ សួរដំណើរដើមទងនៃរឿងរាវជំងឺនិងសុខទុក្ខ ។  អ្នកភ្លេងដែលយល់សេចក្តី នៅពេលដឹងថា មានគេខិតខំរកវិធីបញ្ចើចបញ្ចើលែបខាយ លេង យ៉ាងណាក៏មិនត្រូវចិត្តខ្មោច នៅមិនបានសម្រេចផលអ្វីហើយ គេត្រូវរកទំនុកដែលមានអត្ថ ន័យ​ ចាក់ចំដូងចិត្តខ្មោចអារក្សអ្នកតាទាំងនោះ ។
 គេច្រៀរៀបរាប់ពីអនុស្សាវរីយ៏ ពីលំនៅដ្ឋានដែលខ្មោចទាំងនោះស្នាក់ ដើម្បីបញ្ជាក់ថាកូន ចៅនៅពឹងពាក់ ឬរាប់រកទទួលស្គាល់ខ្លួនដែរ ។ អ្នកភ្លេងខ្លះ អាចសួរដំណើរដើមទង ប្រវត្តិ ភូមិដ្ឋានអ្នកជំងឺ រួមទាំងពូជពង្សអំបូរផង អ្នកច្រៀលើកចេញជាទំនុករៀបរាប់ពីស្ថានភាពទឹកដី  ជាពិសេសឈ្មោះភ្នំដែលមាននៅក្នុងស្រុកនោះ ព្រោះភាគច្រើអ្នកតាតែងតែនៅតាម ព្រៃភ្នំ។ វង់តន្ត្រីមានអានុភាពអាចធ្វើបាបខ្មោចខ្លះបានដែរ គឺនៅពេលដែលរូបមេមត់កំពុងតែ ខ្វើកតិចៗ បានសេចក្តីថា ខ្មោទើបតែចូល តែមិនទាន់ស៊ប់ពេញ បើអ្នកភ្លេងបែរជាអ្នឈប់វិញ ភ្លាមនោះ ខ្មោចអ្នកតា ដែលរៀបនឹងសណ្ឋិតនោះ ហាក់មានស្ថានភាពហត់ អស់កម្លាំងធ្វើ មាត់ម្ហប់ៗ ខ្វើកៗ ចង់និយាយក៏ពិបាក់ រើបម្រះញ័រញាក់ក៏ពិបាក ហើយបើចង់ចេញវិញ ក៏ពិបាក ។ ពេលនោះត្រូវការអ្នកភ្លេង ជួយលេងភ្លេងឲ្យបានចូលស៊ប់ ។
ខ្មោចដែលមកមកសណ្ឋិតទាំងនោះ ចូលចិត្តរាប់អានអ្នកភ្លេងខ្លាំងណាស់ ទោះជាគេមានចិត្ត ខឹងចំពោះអ្នកភ្លេងយ៉ាងណាក៏ដោយ ក៏គេប្រើមនោសញ្ចេតនារាប់អានរាក់ទាក់ចំពោះអ្នក ភ្លេងដែរ ។ មានខ្មោចខ្លះ នៅពេលនាដែលអ្នកភ្លេងប្រគំភ្លេងឲ្យគេបានពិរោះជក់ចិត្ត បាន បរិច្ចាគមិនត្រឹមតែនំនែកដែលគេដាក់ថ្វាយទេ សូម្បីតែសំពត់ ហូលផាមូង ក្រណាត់អាវ មានតម្លៃថ្លៃ ក៏ខ្មោចទាំងនោះបាចឲ្យអ្នកភ្លេងដែរ ។ 
តន្រីមានច្រើនសព្វយ៉ាង ហើយក៏មានអានុភាពរបស់វាដែរ តន្ត្រីសម្រាប់អារក្សអ្នកតាខ្មោចនេះ ថ្វីត្បិតតែមើលទៅដូចជាសាមញ្ញតិចតូចបន្តិចមែន តែវាក៏ពិបាកលេងណាស់ ពិសសេសតម្រូវចិត្ត ខ្មោចព្រាយអ្នកតា យើងពិបាក​និងមិនដឹងបំណងនៃអ្នកទាំងនោះដូចដែលយើងពោលហើយ ។ ដូច្នេះអ្នកភ្លេងក៏ត្រូវការមានបទពិសោធន៏មិនខុសអ្នកលេងភ្លេងសម័យដែរ ។

ដកស្រងពីសៀភៅតន្ត្រីនិងជីវិតខ្មែរ




Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive