ពាក្យចាស់គេតែងនិយាយថា«ស្នេហ៏មិនឈ្នះស្និត » ប៉ុន្តែសម័យនេះ សូមបងប្អូនកុំច្រឡំ និងពេលដែលក្មេងៗគេប្រើសព្វថ្ងៃ និងពាក្យ(ក្រាសCrush)នេះឲ្យ ពាក្យនេះត្រូវបានគេខ្ចីពាក្យអង់គ្លេសមកវិញ គេមានន័យថាស្នេហាស្អីនឹងគេដែរ ។
ទាំងរូបខ្ញុំអ្នកសរសេរក៏មិនសូវយល់ដែរ តែខ្ញុំតែងឮក្មេងៗតែងនិយាយថា «ខ្ញុំខំតាមក្រាស់យូរណាស់ហើយ តែនៅតែមិនបាន» នេះប្រហែលមានន័យថា «តាមញ៉ែ ញ៉ង តាមស្នេហ៏»ក៏មិនដឹង ។
មួយទៀតគេថា តើអូនមានក្រាស់ហើយឬនៅ? នេះប្រហែលគេចង់មានន័យផ្សេងមួយទៀត មិនមែន«ញ៉ែ ឬតាមស្រលាញ់» ដូចពេលមុនទេ គឺ អ្នកជាទីស្រលាញ់តែម្តង ឬក៏ម្ចាស់ស្នេហ៏ប្រចាំបេះរួចទៅហើយ ។
បើសិនជាពាក្យក្រាស់មានន័យម្នឹងៗ តទៅប្រហែលអ្នកដែលនិយមប្រើពាក្យថាស្នេហ៏ស្និទ្ធ លែងមានប្រសិទ្ធិភាព លែងមានន័យ និងលែងមានម្ចាស់បេះដូចគេហើយ ហើយពាក្យថា«ស្នេហ៏មិនឈ្នះស្និទ្ធ»នេះ ក៏អស់សុពលភាពដែរចំពោះយុវជនសម័យនេះ ។
ប៉ុន្តែយើងខ្ញុំនៅតែពេញចិត្តនឹងលើកទឹកចិត្តព្រមទាំងគាំទ្រឲ្យបងប្អូនយើងប្រើពាក្យខ្មែរឲ្យបានច្រើនវាប្រសើរជាង ។ ពាក្យខ្មែរយើងពុំមែនគ្មានន័យ មិនប្រសើរឯណា ? ដូចពាក្យថា«ស្នេហ៏ស្និទ្ធ»ខាងលើ វាមានន័យស្នេហានោះ ពោរពេញដោយថាមពល ស្និទ្ធស្អិតរមួត មិនចង់បែកបែរ បានស្គាល់ចិត្តថ្លើម អ្នកទាំងពីរហាក់បីដូចជាមនុស្សតែមួយរលាយសាច់ឈាមចូលគ្នាទៅហើយហើយ មិនអាចបំបែកបានទេ ។
មួយទៀតពាក្យខ្មែរដែលស្មើនឹងពាក្យ«Crush »ដែរនោះ គឺពាក្យថា«លប់លួចបេតី លួចប្រតិព័ទ្ធ »
ហើយថាបើមិនចេះប្រើពាក្យទាំងនេះទេ យើងក៏មានពាក្យដ៏សម្បូណ៏បែបផ្សេងទៀត ដូចពាក្យលួច ស្រលាញ់លូចស្នេហា លួចចាប់ចិត្តមេត្រី ។ពាក្យខ្មែរមានច្រើនណាស់ សម្បូណ៏បែបហើយមានន័យល្អៗ មានសីលធម៌សមរម្យប្រពៃពិតពេកហើយ មានទាំងពាក្យឧបមាឧបមេយ្យ ប្រៀបធៀបនិងន័យចំៗ ខុសពីភាសាបរទេសឆ្ងាយណាស់ ។
ភាសាបរទេសបើថាពាក្យស្រលាញ់នៅតែស្រលាញ់មូយហ្នឹង បើពាក្យហូបនៅតែហូប មិនអាចមានពិសា សោយ ឆាន់ ច្រាស់ ច្រំ ស៊ីចុក បុកទំពារអីទេ ។
អ្វីដែលខ្មែរយើងគ្មានគឺពាក្យបច្ចេកទេស១ប៉ុណ្ណោះ ហើយពាក្យទាំងនោះវាទើបនឹងកើតថ្មីៗ ហើយពាកយថ្មីៗទាំងនោះវាស្ទើរទូទាំងពិភពលោកទៅហើយខ្ចីគ្នាប្រើទៅវិញទៅមកដែរ ។
ដូច្នេះសូមបងប្អូនជាពិសេសយុវជនយុវតីដែលជាទំពាំងស្នងឫស្សីមេត្តាជួយលើស្ទួយភាសាជាតិយើង ឲ្យបានថ្កុំថ្កើង រន្ទឺល្បីល្បាញ និងល្អប្រសើរឡើង ។
សូមប្រើនិងថែរក្សាអ្វីដែលយើងមានស្រាប់ ទាំងវប្បធម៌អក្សរសាស្ត្រ ក្បួនខ្នាតផ្សេងៗ បើយើងប៉ុណ្ណឹងហើយ មិនព្រមជួយថែរក្សាគ្នាទៀត គិតតែនាំគ្នាជាន់ពន្លិច បន្ថែមតើយើងនឹងមានឈ្មោះក្នុងពិភពលោកដែរទេ ?
ជាតិយើងរំពឹងលើយុវជនយុវតីទាំងអស់ហើយណា ដូចពាក្យថា«វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិរុងរឿង»
Admin សូមថ្លែងអំណរគុណនិងអរព្រះគុណចំពោះលោកលោកស្រីអ្នកនាងកញ្ញា សូមលោកអ្នករស់នៅជួបតែសុខសួស្តីគ្រប់កាល!
0 Comments:
Post a Comment