ជនជាតិខ្មែរគ្រប់មជ្ឈដ្ឋានទន្ទឹងរង់ចាំតុលាការកម្ពុជារំលាយបក្សសង្គ្រោះជាតិតាមការបញ្ជារបស់លោកហ៊ុនសែន នៅទី១៦វិច្ឆិកា


ពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានរង់ចាំយ៉ាងអន្ទះសារការប្តឹងរំលាយគណបក្សសង្គ្រោះជាតិពីបណ្តាបក្សសម្ព័ន្ធរបស់រដ្ឋាបាលកម្ពុជា នៅថ្ងៃទី១៦វិច្ឆិកា ខាងមុខនេះ ។ នៅសល់ប្រមាណ២ថ្ងៃប៉ុណ្ណោះ នឹងដល់ថ្ងៃអវសាននៃសេចក្តីប្រកាសរំលាយគណបក្សសង្គ្រោះជាតិ តាមសំណើររបស់បក្សសម្ព័ន្ធរបស់លោកនាយកនាយករដ្ឋមន្ត្រីហ៊ុន សែន ហៅថាបុរសខ្លាំងហើយ ។ ប៉ុន្តែ សេចក្តីប្រកាស រំលាយបក្សសង្គ្រោះជាតិនេះ មិនបានធ្វើឲ្យពលរដ្ឋអ្នកនិន្នាការខាងបក្សប្រឆាំងមានសេចក្តីភ័យព្រួយ និងស្រណោះស្តាយអ្វីទេ បែរជាពួករង់ចាំយ៉ាងអន្ទះសារ ចាំមើលលទ្ធផលនៃការផ្តាច់ផ្តិលជីវិតបក្សប្រឆាំងនេះទៅវិញ ។



នៅលើបណ្តាញសង្គមហ្វេសប៊ុក ពលរដ្ឋជាច្រើន បាននិយាយលេងផង បញ្ចើចបញ្ចើឌឺដងនឹងបុរសខ្លាំងផង ដោយគេ យកសម្តីប្តេជ្ញាចិត្តរំលាយបក្សសង្គ្រោះជាតិ ដោយហ៊ានភ្នាល់១០០ស៊ីតែ១បើគណបក្សសង្គ្រោះជាតិមិនរលាយ ហើយក៏ជំរុញលើកទឹកចិត្តឲ្យពលរដ្ឋលេងល្បែងភ្នាល់នេះផងដែរ ។ 

អ្នកលេងបណ្តាញសង្គមមានគណីឈ្មោះសអារុណ បាននិយាយលើបណ្តាញសង្គមរបស់ខ្លួនថា«ជិតផុតកំណត់ហើយ ខ្ញុំចង់ភ្នាល់ក្រែងបានឈ្នះយកលុយការប្រពន្ធ »
និស្សិតមួយរូបមកពីសកលវិទ្យាល័យមួយនៅក្រុងភ្នំពេញ សូមមិនបញ្ចេញឈ្មោះនិយថា«ខ្ញុំចង់លេងនឹងគេដែរ ក្រែងបានលុយចាយនឹងគេ តែខ្លាចគេថាយើងហ្នឹង មាននិន្នាការបក្សនយោបាយ ដល់អីចឹងទៅ ខ្ញុំអត់ហ៊ានទេ សុខចិត្តអត់លុយចាយចុះ បើលែងមិនភ័យចាញ់ទេ ព្រោះសម្តេចអ្នកចេញតើ » ។

ពាក្យបុរាណខ្មែរតែងពោលថា ល្បែងតែងវិនាស ហិនហោចទ្រព្យសម្បត្តិ និងធ្វើឲ្យសង្គមជួបតែ កោឡាហល វិកវរ ក្តៅក្រហាយ កើតមានចោរឆក់ចោរប្លន់ អំពើហិង្សាគ្រប់ភូមិដ្ឋាន ។ គេបានតែងចងចារពីអំពើវិនាសដោយសារល្បែងនេះជាកំណាព្យឃ្លោងឃ្លាជាច្រើនសម្រាប់កូនខ្មែរគ្រប់ប្រាណ ។ 
ជាងនេះទៅទៀតគេចាត់ទុកអំពើទាំងនេះជាអំពើអបាយមុខនាំទុក្ខ នាំខ្លួនឲ្យកើតជាប្រេតតិរច្ឆាន ក្នុងឋានថោកទាបទៀតផង ។ 



អ្នកលេងសង្គមហ្វេសប៊ុកម្នាក់ទៀតដាក់ឈ្មោះខ្លួនថាប្រុសពៅ បានលើកឡើងថា« អំពើភ្នាល់ រឿងល្បែងទាំងឡាយគេចាត់ចូលជាអំពើអបាយមុខ មិនចម្រើន ប៉ុន្តែ នាយករដ្ឋមន្ត្រី ប្រមុខដឹកនាំ មិននំាពលរដ្ឋគេចចៀសឲ្យផុតពីអំពើអបាយមុខទាំងនោះ បែរជានាំពលរដ្ឋលែងល្បែងភ្នាល់ និងជំរុញឲ្យជាតិខ្លួនប្រព្រឹត្តល្បែងពាលាទៅវិញ » ។

លោកនាយករដ្ឋមន្រ្តីហៅបុរសខ្លាំងបាញល្បីល្បាញដល់ប្រទេសអង់គ្លេស CNN BBC ថាជាអ្នកភ្នាល់ មិនចេះចាញ់ បើចាញ់នៅតែឈ្នះ ហើយតែងតែស្បថនិងសន្យាកាត់ដៃ កាត់ក និងដកក្រុមហ៊ុនេះ ក្រុមហ៊ុន​នោះ តែអីចឹង  តែក្រោយមក កបុរសខ្លាំងនៅជាប់រឹងមាំដដែល ហើយក្រុមហ៊ុនកាប់ឈើ រំលោភ បំពានសម្បត្តិខ្មែរក៏នៅតែមានវត្តមានហើយរឹងរឹតតែបំផ្លាញជាងមុន ។  

ទាក់នឹងការគំរាមរំលាយបក្សសង្គ្រោះជាតិនេះដែរ សម្តេចអន្ទងផង អំពាវនាវផង ប្រើទឹកមុខស្លូតសុភាពបុរសផង ដើម្បីឲ្យសមាជិកគណបក្សនេះចុះចូល ដោយទុកឪសានវាទត្រឹថ្ងៃទី១៦វិច្ឆិកា។ ប៉ុន្តែជាលទ្ធផល សម្តេចត្រូវខកចិត្ត ដោយសារសមាជិកដែលជឿពាក្យស្បថស្បែរសម្តេចនោះបានត្រឹម ជាង៥០រូបប៉ុណ្ណោះ ។ 

កាលពីថ្ងៃទី១២វិច្ឆកាកន្លងទៅថ្មីៗនេះ ពីសហរដ្ឋអាមេរិក ក្នុងពិធីសិក្ខាសាលាស្តីពីសិទ្ធិមនុស្សនៅកម្ពុជា លោកសម រង្ស៊ីអតីតប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា លោកចង់់ឲ្យលោកហ៊ុន សែន រំលាយគណបក្សសង្គ្រោះជាតិបានឆាប់ ហើយលោកសូមចូលជាសមាជិកគណបក្សនេះវិញ បើទោះបីជាត្រូវបានលោកហ៊ុន សែនរំលាយក៏ដោយ ។





Share:

0 Comments:

Post a Comment

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive