ក្នុងពិធីសំណេះសំណាលស្ត្រីកម្មការិនីរោងចក្រ 7NG ប្រមាណ១៨០០នាក់ជាង ដែលស្ថិតនៅក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី១៦ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសជាថ្មីម្តងយ៉ាងមុតមាំថា លោកនឹងបន្តកាន់អំណាចជាង១០ឆ្នាំទៀត ។ ពាក្យប្រកាសបន្តកាន់អំណាចនេះ និងក្រាញមិនព្រមចេញពីអំណាចលោកតែងប្រកាសទៀបនឹងការបោះឆ្នោតអាណត្តិថ្មីចូលមកដល់ ហើយជាងនេះទៅទៀតលោកតែងសន្យាផ្សេងៗដើម្បីទទួលបានការគាំទ្រពីពលរដ្ឋកម្ពុជា ។
ទន្ទឹងការប្រកាសបន្តកាន់អំណាច១០ឆាំជាងបន្តទៀតនេះ លោកបានលើកឡើងពីសមិទ្ធិផលនានា ដែលលោកខំកសាងចាប់ពីក្រោយរបបខ្មែរក្រហមប្រមាណជាង៣០ឆ្នំាមកនេះ ។ លោកបញ្ជាថា កម្ពុជា ទម្រាំដើរដល់ផ្លូវនេះ កម្ពុជាមានប្រវត្តិរស់ជាតិជូរចត់ល្វីងសព្វយ៉ាង ។ លោកបញ្ជាក់ពីសម័យខ្មែរក្រហមដែលលោកធ្លាប់ធ្វើជាកម្មាភិបាលដែរថា កម្ពុជាបច្ចុប្បន្នបានប្រែក្លាយតំបន់សមរភូមិក្តៅ សមរភូមិប្រយុទ្ធឲ្យក្លាយជាតំបន់អភិវឌ្ឍន៏ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ បងប្អូនកូនក្មួយបានមកធ្វើរោងចក្រគ្រប់គ្នា ។ ដូច្នេះដើម្បីការធានាការពារសន្តិភាពនិងការអភិវឌ្ឍផ្សេងៗដែលលោកប្រឹងប្រែងមកសាង ជាង៣០ឆ្នាំនេះ សូមនឹងត្រូវបន្តកាន់អំណាចជាង១០បន្ថែមទៀត ។
«សម្តេចនឹងបន្តដឹកនាំប្រទេសជាតិមិនតិចជាង ១០ ឆ្នាំទៀត ដើម្បីការពារសន្តិភាព ការពារពាររោងចក្រ ការពារផលប្រយោជន៍បងប្អូនកម្មករកម្មការនី និងសូមអោយបងប្អូនប្រជាពលរដ្ឋគាំទ្រ និងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត»។ ទោះយ៉ាងណាសង្គមនិងបក្សប្រឆាំងមើលឃើញថា ការអភិវឌ្ឍសព្វថ្ងៃគ្មានតម្លាភាព និងមានអំពើពុករលួយជាច្រើននៅក្នុងជួររដ្ឋាភិបាល រហូតដល់ស្ថាប័នឯកជន ។
អំពើឃុបឃិត លក់សម្បត្តិជាតិ និងពុករលួយទាំងនោះរាប់ចាប់តាំងលកជួលអគាររដ្ឋ ដីសម្បទាន កាប់បំផ្លាញព្រៃឈើ នាំខ្សាច់ វ៉ែទៅលក់ឲ្យបរទេសធ្វើឲ្យបាត់បង់ថវិកាជាតិរាប់សិបលានដុល្លាក្នុងមួយឆ្នាំៗ ។
កាលពីឆ្នាំ២០១៦កន្លងទៅ អង្គការGlobal Witness មានមូលដ្ឋាននៅអង់គ្លេស បានហៅប្រទេសកម្ពុជាថា ជាប្រទេសសម្រាប់លក់ ហើយបានហៅត្រកូលលោកហ៊ុន សែនថា«អធិរាជត្រូលហ៊ុន» ដោយកូនប្រុសស្រីរបស់លោកនាយករដ្ឋមន្ត្រីទាំងអស់សុទ្ធតែមានភាគហ៊ុន ក្នុងក្រុហ៊ុនល្បីៗធំៗជាច្រើន នៅកម្ពុជា ។
0 Comments:
Post a Comment