ខ្មែរត្រូវប្រជាជនទូទៅហៅខ្លួនឯងថាជាពូជអ្នកជា ពូជអ្នកចម្បាំងប្រយុទ្ធការពារមាតុភូមិទឹកដី ប្រទេសជាតិរបស់ខ្លួន ហើយគេហៅខ្លួនគេថាពូជអ្នកជា និងជាអ្នកក្លាហានផងដែរ ។
Ads here
ជាច្រើនសម័យកាលមកនេះ ខ្មែរបានតពូជពង្សវង្សត្រកូលអ្នកជា អ្នកប្រយុទ្ធនិងអ្នកចម្បាំងជាប់មិនដាច់ វីរបុរសអ្នកក្លាហានមួយស្លាប់់ទៅ មានអ្នកក្លាហានមកចាប់បដិសន្ធិបន្តបន្ទាប់ ហើយបានក្លាយជាមេមេដឹកនៃអ្នកនយោបាយដ៏ឆ្នើម មានបែបផែនមិនសូវជាខុសៗគ្នាទេ ។
ពួកគេមានជំនាញរៀងៗខ្លួនក្នុងការប្រមូលផលប្រយោជន៏និង គៀងគរភោគទ្រព្យសម្បត្តិសម្បូណ៌ជាតិ ។ ខ្លះមិនត្រឹមតែប្រមូលទុកដាក់ក្នុងផ្ទះសំបែងរបស់ខ្លួនទេ ថែមទាំងជាកាត់ឲ្យមិត្តបរទេសបន្ថែមទៀត ដូចជា កាត់កោះ កាប់គាស់ព្រៃភ្នំ និងប្រសាទឲ្យបរទេសគ្រប់គ្រងតាមរូបផ្សេងៗ តាមដែលគេអាចធ្វើទៅបាន ។
ពួកគេហ៊ានជាកាត់សាច់ឈាមកូនខ្មែរ ដើម្បីបរទេស ហ៊ានលះបង់អ្វីៗទាំងអស់ដើម្បីឲ្យបានជាអ្នកសន្តិភាពរបស់ក្រុមពូជពួកអ្នកជា អ្នកក្លាហ៊ានវីរបុរសក្នុងដួងចិត្តនៃក្រុមគ្រួសារគេ ។
ក្នុងសម័យរាជស្តេចជេដ្ឋាទី២ (ឆ្នាំ១៥៧៦ -១៦២៨)ព្រះអង្គដើម្បីបានជាពូជអ្នកជា ពូជពង្សអ្នកក្លាហាន និងជាវីវបុរសក្នុងដួងចិត្តនៃព្រះនាងចូវ ព្រះអង្គហ៊ានកាត់ដីកម្ពុជាក្រោមឲ្យយួន ដោយគ្មានស្រណោះអាល័យ ។
មិនខុសនឹងព្រះអង្គជ័យជេដ្ឋាដែររាជាអង្គមួយនុះដើម្បីបានជាបិតាមហាឯករាជ្យលើលោក ហ៊ានសេពគប់នឹងយួនចិនបណ្តាលឲ្យយួនបង្កប់ចារកម្មស៊ីរូងផ្ទៃក្នុងសម្លាប់ខ្មែរអស់រាប់សិបម៉ឺនលាននាក់ ។ បើទោះបីជាឃើញជាតិធ្លាក់ចូលគ្រោះមហន្តរាយ ភ្លើងភ័យសេចក្តីវិនាសយ៉ាងណា គេនៅសើចញញឹម ក្អាកក្អាយដដែលហើយទទួលបានឈ្មោះជាវីរបុរសជាតិ ជាអ្នកក្លាហានដដែល ។
ភាពជាពូជអ្នកជា ពិតជាជាមែន ហ៊ានជាកាត់តម្លៃជាតិមហាសាល ហ៊ានយកអ្នកប្រាជ្ញបញ្ញាវ័ន្ត ទៅប្តូរនឹងឈ្មោះពូជអ្នកក្លាហាន ជាបុរសឯកនៃមហានរគគ្មានបុគ្គលណាហ៊ានហាមាត់តវ៉ាប្រកួតបាន។
ងាកមកសម័យកាលខ្មៅងងឹត សម័យក្រហមប៉ុល ពត ឆ្នាំ១៩៧៥ដល់១៩៧៩វិញ គេក៏មានយុទ្ធសាស្ត្រដើម្បីទទួលបានពូជអ្នកក្លាហានដែរ ។ គេប្រើពាក្យសុទ្ធសឹងតែយកពីអាកាសមេឃាមកប្រើ ដូចជាអនាគតទៅយើងនឹងមានម៉ាស៊ីនបញ្ចុកបាយហើយ អង្គការមហាអស្ចារ្យមហាលោតផ្លោះ ។
គេហ៊ានធ្វើអ្វីៗសព្វយ៉ាងដើម្បីបញ្ជាក់ឲ្យអង្គការដឹងថាគេមានចិត្តស្មោះស្ម័គ្រ មានស្វាមីភក្តិចំពោះមេធំរបស់គេ សូម្បីតែមានពេជ្រ លុយកាក់ក៏គេលែងចាយ បាយក៏គេលែងស៊ីដែរ ធ្វើឲ្យយ៉ាងណាឲ្យតែបានអង្គការថ្នាក់របស់គេមានបាន គឺដើម្បីបញ្ជាក់សេចក្តីស្មោះនឹងអង្គការ ហើយក៏ហ៊ានសម្លាប់ពូជខ្លួនឯងរាប់សិបលាននាក់ដែរឲ្យគេមើលឃើញថា គេពិជាពូជអ្នកក្លាហាន ពូជអ្នកជា ពូជអ្នកចម្បាំង ឃើញឈាមមិនស្រក់ទឹកភ្នែក មិនភ័យតក់ស្លុកមែន ។
បែរមកសម័យកាលបច្ចុប្បន្ននេះវិញ គេមានបច្ចេកទេសល្អ ធ្វើអ្វីក៏ស្រប់ច្បាប់ ធ្វើអ្វីក៏នៅតែមានគេលើកជើង គាំទ្រទទួលស្គាល់ហើយដេកស្រួលស៊ីឆ្ងាញ់ ទាំងពូជពួកបក្សក្រុមគ្រួសារទាំងអស់ មិនដូចសម័យកាលប៉ុល ពតស្មោះស័គ្រនឹងអង្គការ សុខចិត្តដេកព្រៃ មានលុយមិនចាយ មានបាយមិនស៊ី មានមាសមិនពាក់ សុខចិត្តប្រមូលឲ្យអង្គការចាយធ្វើជាអ្នកមានទេ ។
សម័យបច្ចុប្បន្ន គេបែងចែកដាច់របស់អង្គការនិងរបស់បក្សក្រុមគ្រួសារ ។ ដីស្រែចំការខាងៗ គេអារ គេជាកាត់ឲ្យអង្គការ មហាមិត្ត ដីកណ្តាលគេសម្បទាន និងដាក់ឈ្មោះថាជួលរយៈពេលវែងខ្លីទៅតាម ប្រភេទនៃទ្រព្យនិមួយៗ។
នៅសល់ប៉ុន្មានគេជាជ្រៀកបន្ថែមទៀតទៅឲ្យក្រុមតូចៗធំដែលគេហៅថាពូកស្ម័គ្រការពារវប្បធម៌សន្តិភាពរបស់គេ ។
ក្នុងន័យសន្តិភាពនេះគេហ៊ានលះបង់សព្វបែបយ៉ាង ទោះក្នុងតម្លៃណាក៏ដោយឲ្យតែមានទំនាក់ទំនងល្អនឹងអង្គការ មានសន្តិភាពនឹងអង្គការ ។
គេហ៊ានកែច្នៃច្បាប់ចាប់ចង់ទាត់ធាក់ឲ្យក្លាយជាច្បាប់ស្រប់ច្បាប់បាន គេកែច្នៃច្បាប់ប្លន់ឲ្យជាច្បាប់ទទួលមត៌កតាមជំនាញរបស់គេបាន គេក៏អាចធ្វើឲ្យចោរក្លាយជាម្ចាស់ផងដែរ ។
អ្វីក៏អាចទៅរួចដែរ ស្ថិតក្នុងប្រទេសពូជពង្សអ្នកជា អ្នកក្លាហាន ប្រទេសពូជអ្នកចម្បាំងនេះ មាសគេចាយទូទាំងពិភពលោក ខ្មែរធ្វើឲ្យវាក្លាយជារបស់គ្មានន័យ គេស៊ីបាយ បរិភោគអាហារដើម្បីមានកម្លាំងប្រកបមុខរបរ បែរជាគេលែងស៊ី ទៅហុតទឹកបបរវិញ ។
ចោរបាញ់សម្លាប់ រំលោភបំពាន់សម្លាប់កូនចៅ ជាតិខ្លួននឹងមុខបែរជាទៅលើកតម្កើងចោរ ឲ្យបុណ្យសក្កិចោរ និងតែងកែច្បាប់ការពារចោរហើយចោទចាប់កូនចៅជាតិខ្លួដាក់គុកវិញ ពិតជាពូជអ្នក ជា ពូជច្បាំងប្រយុទ្ធ ពូជអ្នកក្លាហានមែន បើគ្មាននរណាច្បាំងអញច្បាំងសម្លាប់កាប់់ចាក់កូនអញឲ្យក្លាយជាបិតាឯករាជ្យ បានជាបុរសខ្លាំងគ្មានពីក្នុងប្រទេស៕
0 Comments:
Post a Comment