នៅលើពិភពលោកយើងនេះ គេមិនដែលឃើញមានជាតិណាផ្លាស់ប្តូរក្រដាស់ប្រាក់របស់គេដេញសេរីដេញមូដមិនចេះឈប់សោះទេ សូម្បីតែប្រទេសយួនដែលក្រដាស់ប្រាក់របស់គេថោក សឹងរកអ្វីមកប្រៀបពុំបានក៏គេរក្សាតម្លៃក្រដាស់ប្រាក់របស់គេនៅក្នុងប្រទេសគេ សម្រាប់ជាតិដែរ ។
ទាំងពណ៌ទាំងរូបរូបរាង និងសេរីផ្សេងៗគេមិនងាយនឹងផ្លាស់ញឹកញាប់ជារៀងរាល់ឆ្នាំដេញសម័យដូច រថម៉ូតូឬមូដខោអាវដូច្នេះទេ។ ផ្ទុយពីប្រទេសផ្សេងៗនៅលើពិភពលោកប្រទេសខ្មែរគេឃើញមាន ការដេញសេរី ដេញមូតនិងពណ៌ទៅតាមសេរីឆ្នាំនិមួយៗជាប់ មិនដាច់ ។
រដ្ឋាភិបាលខ្មែរគេឃើញខិតខំផលិតលុយមានច្រើនសណ្ឋាន និងច្រើនប្រភេទទៅតាមតម្លៃក្រដាស់ប្រាក់ រាប់បញ្ចូលទាំងក្រដាស់៥០រៀល រហូតដល់ក្រាស់៥០០០០រៀល សុទ្ធសឹងមានរូបរាងនិងពណ៌មូដម៉ាកតាមឆ្នាំរបស់វាទាំងអស់ ។
ក្រដាស់៥០រៀលខំផលិតមួយដងជាពីរដងតែពលរដ្ឋពិបាកចាយ ពិបាកទិញហើយក៏វាពិបាកនឹងទុកដាក់ ម្យ៉ាងទៀត ៥០រៀលនោះមិនអាចនឹងទិញអ្វីបានហូបពិសាផង ។ កុំថាឡើយតែក្រដាស់៥០សិប សូម្បីតែក្រដាស់ប្រាក់១០០រៀលក៏មានអ្នកលក់ដូរខ្លះបដិសេធមិនចង់ទទួលដែរ ព្រោះវាមិនខុសអីពី៥០រៀលទេ សម័យនេះ ក្រោមការដឹកនាំរបស់រដ្ឋាភិបាលសន្តិភាព និងសេដ្ឋកិច្ចកើន រហូតដល់៧%នោះក្រដាស់ប្រាក់ស្ទើរគ្មានតម្លៃទៅហើយ ជាពិសេសលោកធំៗ លោកមន្ត្រីនេះ ឯងពុំដែលឲ្យតម្លៃថវិកាជាតិសោះទេ ។ ពួកនេះចាយវាយតែប្រាក់បរទេស ប្រាក់ដុល្លាទាំងអស់។
តើការបោះពុម្ភក្រដាស់ប្រាក់និងដូរមូតគ្រប់ប្រភេទយ៉ាងនេះធ្វើឲ្យរដ្ឋាភិបាលមានកំណើនសេដ្ឋកិច្ច? បើកើនតើកើនដោយរបៀបណា បើបោះពុម្ភលុយច្រើនយូរទៅឃើញតែខ្មែរជំពាក់លុយគេ ខ្ចីលុយចិន តែរហូត ហើយមិនយូរមិនឆាប់ប្រទេសមួយនេះនឹងស្ថិតនៅក្រោមការចាត់តាំងរបស់យួន ចិន១០០%ហើយ ព្រោះសេដ្ឋកិច្ចកើនមិនធ្លាក់ហើយក៏មិនឡើងនៅត្រឹម៧%ជារៀងរាល់ឆ្នាំ ។
បើការបើការដូរមូតពណ៌សម្បូរនិងប្រភេទម៉ាកសេរីលុយដូចជាដូរខោអាវធ្វើឲ្យមានភាពប្រសើរ មានសេដ្ឋកិច្ចកើន ពលរដ្ឋមានជីវភាពធូរធារ មិនទៅធ្វើខ្ញុំគេដូចខ្មែរសព្វថ្ងៃ ម្លេះអាមេរិក ចិន រ៉ុស្សីនិង ប្រទេសអ៊ឺរ៉ុបផង គេដេកគិតដូរមូតលុយតាមសេរីឆ្នាំមិនខាន គេមិនចាំបាច់គិតទៅផលិតគ្រឿងចក្រ បច្ចេកវិទ្យាទំនើបៗឡើយ ។ សេដ្ឋកិច្ចគេមានលំនឹង លុយគេមានតម្លៃដោយសារផលិតផលគេ នាំចេញគ្រប់វិស័យ និងបំពេញតម្រូវការទាំងក្នុងស្រុកនៅក្រៅស្រុក ។
ចំណែកខ្មែរវិញ ដាំស្រូវឲ្យយួនចិននាំចេញ មានព្រៃឈើឲ្យយួនកាប់នាំចេញ មានអង្គរវត្តឲ្យយួនកាន់គ្រប់គ្រង មានសមុទ្រទន្លេឲ្យយួននៅពេញ ដីនៅសល់សម្បទានឲ្យចិនយួនបង្ហើយ តើមានសេដ្ឋកិច្ច កើនមកពីណា បើសូម្បីស្រូវធ្វើខ្លួនឯងមិនមានស៊ីខ្លួនឯងផង ទិញយួនមកវិញនោះ?
0 Comments:
Post a Comment