ខឹមវាសនាស្រលាញ់ជាតិឬបោកប្រាស់ជាតិខ្មែរ?

តើលោកខឹម វាសនាប្រធានសម្ព័ន្ធហៅកាត់ថាLDPនោះពិតជាស្រលាញ់ជាតិសាសនាមែនឬក៏និយាយគ្រាន់តែបោកបញ្ឆោតក្មេងៗដើម្បីបម្រើមហិច្ឆតាខ្លួននិងបក្សកាន់អំណាច?

គ្រប់ភាសានិយាយរបស់ខឹម វាសនាប្រធានបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យគឺសុទ្ធតែស្រលញ់យុត្តិ ធម៌ជាតិសាសនា និងទឹកដីមាតុភូមិដោយមិនរុញឡើយ បើទោះបីជាស្លាប់និងលះបង់អ្វីៗក៏ដោយ ឲ្យ តែលោកខឹម វាសនាអាចជួយជាតិបាន ដាស់សតិស្មារតីខ្មែរឲ្យផុតពីភាពល្ងង់ខ្លៅអវិជ្ជា ។ 



ប៉ុន្តែផ្ទុយពីសម្តីដែលលោកអួតប្រាប់សម្ព័ន្អរបស់លោក នៅក្នុងប្រវត្តិរូប សៀវបញ្ជីជាតិ បែរជាលោកដាក់ថាគ្មានសាសនាទៅ វិញ ហើយជាញឹកញាប់ គេក៏តែងឮលោកខឹម វាសនាស្រែកជេរ​ត្មិះតិះដៀនព្រះសង្ឃដូនជី និងខ្មែរគ្រប់រូបដោយប្រៀបប្រដូច ទៅនឹងសត្វធាតុគ្រប់បែបយ៉ាង គ្រប់ទីកន្លែង គ្រប់វេទិការ ដោយគ្មានអាជ្ញាធរ បុគ្គលមានអំណាចថ្នាក់ធំកំពូលណា ហ៊ាន ណែនាំនិងព្រមានសោះឡើយ ។ 

ច្បាប់រដ្ឋធម្មនុញ្ញមាត្រា៥០៣​ និង៥០៦នៃទោសព្រហ្មទណ្ឌចែង ថាបុគ្គល(--------------------------------------------------------------)
ជាអកុសល គេពុំដែលឃើញមានមន្ត្រីអនុវត្តច្បាប់ណាមួយចេញមុខការពារស្ថាប័នសាសនានិងចាប់ពួកក្រុមបក្សពួកសម្ព័ន្ធរបស់លោកខឹម វាសនាឲ្យទទួលទោសតាមផ្លូវច្បាប់ទេ ។ ជាហេតុធ្វើបុគ្គលគ្មានសាសនារូបនេះ រឹងរឹតតែជេរប្រមាថខ្លាំងបន្ថែមទៀត  ពេញទាំងនគរ គ្រប់និគមន៍ជនបទក្រុងស្រែ ចំការ គ្រប់ស្ថាប័ន ។ 




លោកគ្រូអគ្គបណ្ឌិតប៊ុត សាវង្សមិនដែលទៅលេងនិងដឹងឮអ្វី ពីបញ្ហាសង្គមនយោបាយសោះ ក៏ក្រុមខឹម វាសនានេះទៅជេរប្រមាថរូបគាត់ទៅរួចដែរ ។ 

លោកខឹម វាសនាប្រធានបក្សសម្ព័ន្ធបានប្តេជ្ញាចិត្តក្តែងៗថា លោកនឹងតាមកំចាត់ពើអាក្រក់ឲ្យរួញ បើចូលក្នុងរុន្ធលោកដាំទឹកក្តៅចាក់ស្រោច ។ 
តើក្រុមព្រះសង្ឃពុទ្ធសាសនា លោកគ្រូប៊ុត សាវង្ស លោកគ្រូសាន្ត សុជារួមទាំងព្រះសង្ឃរាប់ម៉ឺនអង្គ ផ្សេងៗទៀតសុទ្ធតែប្រឡាក់ដោយអំពើលាមក អំពើអាក្រក់ អំពើបាបមែនទេ ទើបខឹម វាសនាជេរ ប្រមាថមិនដែលស្វាងសោះ រហូតប្រកាសធ្វើយុទ្ធនាការប្រឆាំងអ្នកបួសក្នុងព្រះពុទ្ធសាសនា? 

អស់រយៈពេលប្រមាណ២ឆ្នាំចុងក្រោយនេះខឹម វាសនា បានប្រើគ្រប់យុទ្ធវិធីក្រៅពីជេរប្រមាថព្រះសង្ឃអាចោរថងយាម និងអ្នកផ្សេងៗតាមបែបរូបភាពផ្សេងៗនោះ ខឹម វាសនាបានឲ្យកូនចៅសមាជិក LDPរបស់ខ្លួនធ្វើយុទ្ធនាការប្រឆាំងអ្នកបួសក្នុងពុទ្ធសាសនា ដែលគេសម្គាល់ថាជាមនុស្សអាក្រក់ អំពើលាមកបាតផ្សារ ហើយប្រកាសថានឹងកំចាត់ព្រះសង្ឃអង្គនោះចោលទៀតផង(ព្រះសង្ឃទីប្រឹក្សា ហោសុខុន វត្តច្បារអំពៅ) ។

ការជេរប្រមាថត្មិះតិះដៀលគេអាក្រក់បាបលាមក មិនល្អ និងល្ងង់ខ្លៅនេះពុំមែនតែមនុស្សសាមញ្ញ ព្រះសង្ឃតូចតាចធម្មតានោះទេ សូម្បីតែលោកបណ្ឌិតកែម ឡី លោក សុខទូច លោក អ៊ូវីរៈ និងព្រាប កុលដែលជាទូទៅអន្តរជាតិគេទទួលស្គាល់ថាពួកគាត់មានប្រាជ្ញាស្មារតី មាសវិភាគនិយាយស្តីប្រកដោយចំណេះដឹង និងបទពិសោធនីខ្លឹមសារមានន័យគួររៀនសូត្រយកជាគំរូតាមបាន  ។ ឯការសិក្សា កំរិតអប់រំរបស់ពួកគាត់ពុំមែនបានមកតែនៅក្នុងប្រទេសដែរ ចំណែកសកម្មភាពចុះជួយសហគម ផ្តល់មតិយោបល គំនិតទ្រឹស្តី រួមទាំងផ្នែកការពារសិទ្ធិសេរីភាពពលរដ្ឋខ្មែរ ក៏ពួកគាត់ចូលរួមរាប់ភ្លេចដែរ ក្នុង១ឆ្នាំៗ ដូចជាសកម្មភាពការពារព្រៃឡងជាដើម។

សកម្មភាពទាំងនេះបើទោះជាយ៉ាងណាក៏បានជា ប្រយោជន៏ដល់ពលរដ្ឋខ្មែរខ្លះ ចូលរួមក្នុងការការ ពារសម្បត្តិទ្រព្យធនធានធម្មជាតិខ្មែរដែរ វាពុំ មែនជាទង្វើក្បត់ជាតិជាតិ និងបំផ្លាញជាតិគួរឲ្យ យើងគ្រប់គ្នាជេរប្រមាថ មើលងាយនោះទេ ។ 
វាត្រូវតែមានការលើកទឹកទឹកចិត្ត និងជំរុញឲ្យ កូនខ្មែរគ្រប់រូបចេញមុខការពារព្រៃឈើ ការពារសិទ្ធិសេរីភាពពរបស់កម្មករ កសិករក្រក្រីស្លូតត្រង់ ដើម្បីទទួលបានសេចក្តីសេចក្តីសុខចម្រើន រស់នៅដោយគ្មានភាពភ័យខ្លាច ។ 

នោះវាខុសស្រឡះ ខុសអ្វីដែលយើងទាំងអស់គ្នាបានគិត និងមិននឹកស្មានដល់ មេបក្សមួយរូប ដែលអួកខ្លួនជាអ្នកតាមកំចាត់អំពើអាក្រក់ អំពើអាក្រក់ អំពើអយុត្តិធម៌ និងបង្កើតបក្សដើម្បីនាំយកនូវយន្តការ៨ចំណុចទៅកាត់បន្ថយអំណាច បែរជាមកស្រែកជេរអ្នកការពារសិទ្ធិពលរដ្ឋ  អ្នកការពារព្រៃឈើសហគមន៏ខ្មែរ និងប្រទេចអ្នកបួសក្នុងព្រះពុទ្ធសាសនាទៅវិញ។

តើទង្វើមេបក្សបែបនេះចាត់ទុកថា ស្នេហាជាតិ ស្រលាញ់សាសនាបានដែរទេ ?

ការស្រលាញ់ជាតិសាសនាទោះក្នុងរូបភាពណាក៏ដោយ ក៏គេពុំដែលឃើញមនុស្សដែលស្រលាញ់ជាតិ និងស្រលាញ់សាសនាប្រើពាក្យតាមកំចាត់ លុបបំបាត់ជាតិសាសន៍ឯង និងជេរប្រមាថបុគ្គលដែល ការពារសេរីភាព សិទ្ធិរបស់ជនជាតិខ្លួនដែរ ហើយក៏ពុំដែលឃើញបុគ្គលដែលហាស្តីថាខ្លួនស្រលាញ់ជាតិ ជេរប្រមាថពលរដ្ឋខ្លួន និងបក្សដ៏ទៃដែលការពារព្រំដែនទឹកដីប្រទេសជាតិខ្លួនទេ គឺមានតែខឹម វាសនាមួយប៉ុណ្ណោះដែលថា ប្រកាសថាខ្លួនស្រាញ់ជាតិ តែស្អប់អ្នកការពារជាតិ ស្អប់ការពារព្រំដែន ស្អប់អ្នកការពារព្រៃឈើ ស្អប់ការសិទ្ធិពលរដ្ឋកម្មករក្រក្រី ទាំងដែលខ្លួនធ្លាប់ស្រែកអង្វរលោក នាយក រដ្ឋមន្ត្រីហ៊ុន សែនឲ្យជួយរឿងជំលោះដីធ្លីជាមួយលោកឌុកមឿនផងដែរ ។ 

លោក ខឹម វាសនាពុំមែនតែជេរអ្នកការសិទ្ធិសេរីភាព អ្នកការពារព្រំដែនធនធានធម្មជាតិព្រៃ ឈើខ្មែរប៉ុណ្ណោះទេ លោកក៏ប្រមាថមើលងាយព្រះ មហាក្សត្រខ្មែរ ដែលជានិមិត្តរូបជាតិ និងការពារ ដោយច្បាប់រដ្ឋធម្មនុញ្ញទៀតផង ។

កាលពីដើមខែមិថុនានេះលោកខឹម វាសនាបានLive ហ្វេសប៊ុករបស់ខ្លួនហើយប្រៀបធៀបព្រះមហាក្សត្រនឹងអ្នកសង្គមស៊ីវិល និងគណបក្ស ប្រឆាំងដែលតែងនិយាយថា ពួកគេចង់ឃើញ គ្រប់គណបក្សនយោបាយរួបរួមគ្នា ផ្សះផ្សាជាតិ កសាងជាតិឲ្យបានរីកចម្រើន ។ 
លោកខឹម វាសនាលើកឡើងថា «ព្រះមហាក្សត្រហៅខ្លួនគេថាស្អីគេ យើងចង់ឃើញកូនត្រូវគ្នា រួមសាមគ្គីគ្នា ហែងហ្នឹងស្អីមកចង់ឃើញអញរួបរួមគ្នា------------------»


ការជេរប្រមាថជាតិសាសនាព្រះមហាក្សត្រនិងពលរដ្ឋរបស់លោកខឹម វាសនាមិនមែនត្រឹមតែមិនមានទោសនោះទេ ថែមទាំងទទួលបានកាដូឡានថ្មីទំនើបៗ និងលុយជាច្រើនម៉ឺនដុល្លាក្នុងខែៗទៀត ។

តើទង្វើជេរប្រមាថស្ថាប័នកំពូលៗរហូតព្រះមហាក្សត្រនេះ ជាការស្នេហាជាតិមែនទេ?

ការហូលចូលលុយឡានរាប់ម៉ឺនដុល្លាក្នុង១ខែដោយគ្មានប្រភពច្បាស់លាស់នោះជាទង្វើរបស់ បុគ្គលស្នេហាជាតិ​ ស្រឡាញ់ជាតិ មានសុច្ចរិតភាព ចំពោះទឹកដីមាតុភូមិ និងចង់ឲ្យប្រទេសខ្លួនស្អាតស្អំមែនទេ?

តើកាជេរប្រមាថអ្នកសង្គមស៊ីវិល ការពារព្រៃឈើ និងសិទ្ធិសេរីភាពនោះ ជាបុគ្គលស្រលាញ់ជាតិ ស្រលាញ់ខ្មែរ ពលរដ្ឋខ្មែរមែនទេ ?

តើការត្រេកអរនឹងរដ្ឋាភិបាលចាប់អ្នកការពារព្រំដែនខ្មែរ(លោក អ៊ុំ សំអាន)ដាក់់គុកជាទង្វើរបស់បុគ្គលស្នេហាជាតិរបស់លោក ខឹម វាសនាមែនទេ?

តើការលក់សន្លឹកឆ្នោតរបស់ខឹមវាសនាឲ្យបក្សប្រជាជនកម្ពុជាជាការជួយកាត់បន្ថយអំណាច កាត់បន្ថយអំពើអំពុករលួយ អយុត្តិធម៌ និងលុបបំបាត់មន្ត្រីដែលរំលោភបំពានដីធ្លីពលរដ្ឋ ដែលកំពុងតែ ទឹកភ្នែកស្រែកយំរាល់ថ្ងៃដែរទេ ?

សូមបងប្អូនពិចារណាចុះទង្វើរបស់លោក ខឹម វាសនាដែលប្រឆាំងតវ៉ាតែនឹងសង្គមស៊ីវិល អ្នកការពារសិទ្ធិមនុស្ស ព្រះសង្ឃពុទ្ធសាសនា រួមទាំងព្រះមហាក្សត្រថាជាមនុស្សមិនល្អ អាក្រក់គ្រប់សព្វបែបយ៉ាង ហើយរួមទាំងដែលខ្លួន បានប្រព្រឹត្តអំពើលក់សន្លឹកឆ្នោតឲ្យបក្សកាន់អំណាច លើកដៃគាំទ្រច្បាប់បំពេញបន្ថែម ដើម្បីសម្រេចបំណងរបស់រដ្ឋាភិបាលដែលតែងតែចង់សម្លាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីស  នោះជាទង្វើស្នេហាជាតិ ស្រលាញ់យុត្តិធម៌ មេត្តាស្រលាញ់ពលរដ្ឋខ្មែរឬ បំពេញមហិច្ឆតាយួន និងបក្ស កាន់អំណាច ? 








Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive