សង្ខេបកងធម៌ថ្នាក់ត្រី

សង្ខេបកងធម៌ថ្នាក់ត្រី  How to Create Iphone App

១/អត្តា ហវេ ​ជិតំ សេយ្យោ  ឈ្នះខ្លួនឯងប្រសើរជាង
២/ អត្តា ហិ កិរ ទុទ្ទមោ បុគ្គលប្រដៅខ្លួនបានដោយក្រ
៣/អត្តា សុទន្តោ បុរិសស្ស ជោតិ ខ្លួនទូន្មាន្លួនជាពន្លឺនៃបុរស។
៤/អត្តាហិ អត្តនោនាថោ ខ្លួនទីពឹងខ្លួន
៥/អត្តាហិ អត្តនោ គតិ ខ្លួនជាគំនិតរបស់ខ្លួន(ដំណើរ)
៦/អត្តាហិ អមរំ បិយោ ខ្លួនជាទីស្រលាញ់ខ្លួនឯង
៧/នត្ថិ អត្តសមំ បេមំ​ គ្មានសេចក្តីស្រលាញ់ស្មើរខ្លួន
៨/អត្តនាវ កតំ បាបំ អត្តនា សង្កិលេស្សតិ ធ្វើបាបខ្លួនឯងសៅហ្មងខ្លួនឯង
៩/អត្តនាវ អកតំ បាបំ អត្តនាវ វិសុជ្ឈតិ មិនធ្វើបាបខ្លួនឯងរមែងមិនសៅហ្មងដោយខ្លួន
១០/អត្តត្ថញ្ញា អសុចី មនុស្សា បុគ្គលដែលឃើញតែប្រយោជន៍ខ្លួនជាមនុស្សអសោច៍
១១/អត្តានំ ទមយន្តិ បណ្ឌិតា បណ្ឌិតទាំងឡយរមែងទូន្មានខ្លួនឯង
១២/អត្តានំ ទមយន្តិ សុព្វតា អ្នកប្រព្រឹត្តល្អរមែងទូន្មានខ្លួនបាន
១៣/អត្តនា ហិ សុទន្តេន​នាថំ លភតិ ទុល្លភំ
បុគ្គលមានខ្លួនទូន្មានល្អហើយ រមែងបានជាទីពឹងដោយកម្រ
១៤ អត្តានញ្ចេ បិយំ​ ជញ្ញា រក្ខេយ្យ នំ សុរក្ខិតំ បុគ្គលគប្បីដឹងខ្លួនជាទីស្រលាញ់របស់ខ្លួននិងគប្បីរក្សាខ្លួនឲ្យបានល្អ។
១៥/ បរិយោ ទបេយ្យ អត្តានំចិត្តកិលេសេហិ បណ្ឌិតោ បណ្ឌិតគប្បីធ្វើខ្លួនឲ្យផូរផង ចាកញគ្រឿងសៅហ្មងចិត្តទាំងឡាយ។
១៦/  អត្តានញ្ចេ តថា កយិរា យថញ្ញមនុសាសតិ ប្រដៅគេយ៉ាងណាគប្បីធ្វើយ៉ាងនោះ។
១៧/ អត្តនា ចោទយត្តានំ ចូរចោទខ្លួនដោយខ្លួនឯង។
១៨/បដិមំសេ​ តមត្តនា ចូរពិចារណាខ្លួនដោយខ្លួនឯង។
១៩/ ទុគ្គា ឧទ្ធរថត្តានំ បង្កេ សន្នោវ កុញ្ជរោ ចូររើខ្លួនឡើងចាក់ភក់ដូចដំរីជាប់ភក់។

២០/ ​អត្តានុរក្ខី ភវ មា អឌយ្ហ ចូររក្សាខ្លួនរឿយៗ កុំគប្បីដុតកំឡោចខ្លួន។
២១/ អត្តទត្ថំ បរត្ថេន ពហុនាបិ នហាបយេ កុំគប្បីធ្វើប្រយោជន៍ខ្លួនឲ្យសាបសូន្យព្រោះប្រយោជន៍អ្នកដ៍ទេ។

អប្បមាទវគ្គ

១/ អប្បមាទោ អមតំ បទំ ការមិនប្រមាធទជាធម៌មិនស្លាប់
២/ អប្បមាទញ្ច មេធាវី ធនំ សេដ្ឋំវ រក្ខតិ អ្នកប្រាជ្ញរក្សាការមិនប្រមាទ ដូចជារក្សាទ្រព្យដ៍ប្រសើរ។
៣/ អប្បមាទំ បសំសន្តិ បណ្ឌិតតែងសរសើរការមិនប្រមាទ
៤/ អប្បមាទេ បមោទន្តិ បណ្ឌិតទាំងឡាយតែងរីករាយក្នុងសេចក្តីមិនប្រមាទ
៥/ អប្បមត្តា ន មីយន្តិ អ្នកមិនប្រមាទឈ្មោះថាមិនស្លាប់
៦/​ អប្បមាទេន សម្បាទេថ ចូរអ្នកទ័ញ៉ាំងសេចក្តីមិនប្រមាទឲ្យដល់ព្រម
៧/ អប្បមាទរតោ ហោថ អ្នកទាំងឡាយ ចូរត្រេកអរក្នុងសេចក្តីមិនប្រាមាទ


===============កម្មវគ្គ================================
១/កម្មំ សត្តេ វិភជ្ជតិ ហីណប្បណីតតាយ កម្មតែងបែងចែកសត្តឲ្យថោកឬថ្លៃខុសៗគ្នា។
២/ យំកិញ្ចិ សិថិហំ កម្មំ តំ​ហោតិ​មហប្ផលំ កម្មណា១ធូរថយ កម្មនោះមិនមានផលច្រើនទេ ។
៣/ សានិ កម្មានិ នយន្តិ​ទុគ្គតឹ អកុសលកម្មរបស់ខ្លួនតែងនាំទៅកាន់ទុគ្គតិ
៤/ សុករំ សាធុនា សាធុ កម្មល្អមនុស្សធ្វើបានដោយងាយ​
៥/ សាធុបាបេន ទុក្ករំ កម្មល្អមនុស្សអាក្រក់ធ្វើបនដោយកម្រ
៦/ អកតំ ទុក្កដំ សេយ្យោ អំពើអាក្រក់បុគ្គលមិនគប្បីធ្វើល្អជាង
៧/ បច្ឆាតប្បតិ ទុក្កដំ អំពើអាក្រក់តែងដុតកំដៅក្នុងកាលក្រោយ
៨/ កតញ្ច សុកតំ​ សេយ្យោ បុគ្គលគប្បីធ្វើអំពើល្អប្រសើរជាង
៩/ នតំ កម្មំ កតំ សាធុ យំ កត្វា អនុតប្បតិ បុគ្គលធ្វើកម្មណាដែលក្តៅរោលរាលក្នុងកាលជាខាងក្រោយ កម្មនោះមិនល្អប្រសើរឡើយ។
១០/ តញ្ច កម្មំ កតំ សាធុយំ កត្វា អនុប្បត្តិ បុគ្គលធ្វើកម្មណាមិនក្តៅរោលរាលជាខាងក្រោយ កម្មនោះជាកម្មប្រសើរ ។
១១/ សុករានិ អាសាធូនិ អត្តនោ អហិតានិច កម្មអាក្រកឥតប្រយោជន៍របស់ខ្លួន មនុស្សអាក្រក់ធ្វើបានដោយងាយ ។
១២/ យមវេ​ហិតញ្ច សាធញ្ច តំវេ​បរមតុក្ករ កម្មណាជាប្រយោជន៍ផង ល្ងផង​កម្មណោះឯង គេធ្វើបានដោយលំបាក់ក្រៃពេក
១៣/ នហិតម សុភលំ ហោតិ​សុខំ ទុក្កដ ការិនា អ្នកធ្វើអាក្រក់ហើយ មិនងាយនឹងបានេចក្តីសុខល្អឡើយ។
១៤/ កល្យាណការី កល្យាណំ បាបការី ចបាកំ អ្នកធ្វើកម្មល្អ រមែងបានផល្អ អ្នកកម្មអាក្រក់រមែងបានផលអាក្រក់ ។
១៥/ កម្មុនា​វត្តតិ លោកោ សត្វលោកតែងប្រព្រឹត្តទោតាមកម្ម ។
១៦/ បដិកច្ចេវ តំកយិរា យំជញ្ញា ហិតមត្តនោ បើដឹងថាកម្មណាជាប្រយោជន៍ដល់ខ្លួន គួរប្រញាប់ប្រញាល់ ធ្វកម្មនោះឲ្យបានមុនគេ។
១៧/កយិរា ចេ កិយិរាថេនំ បើបុគ្គលធ្វើការអ្វី គប្បីធ្វើការនោះឲ្យដិតដល់
១៨/កនេយ្យវាក្យំ អនុកម្បកានំ បុគ្គលគប្បីការងារតាមពាក្យរបស់អ្នកអនុគ្រោះទាំងឡាយ ។
១៩/កិច្ចានុបុព្វស្ស ករេយ្យ​កិច្ចំ គប្បីធ្វើកិច្ចដល់អ្នកជួយធ្វើកិច្ច​។
២០/នាទម្ថកាមស្ស ករេយ្យ អត្ថំ បុគ្គលមិនត្រូវធ្វើប្រយោជន៍ដល់អ្នកដែលប្រាថ្នាសេចក្តីវិនាសឡើយ ។
=============កិលេសវគ្គ=============================
១/សង្គប្បរាគោ បុរិស្ស កាមោ រាគៈដែលកើតឡើងហើយ ព្រោះតម្រេកជាកាមរបស់បុរស ។
២/  នសន្តិ កាម មនុជេសុ​និច្ចា កាមទាំងឡាយដ៍ទៀតទាត់ មិនមានក្នុងពពួកមនុស្សឡើយ។
៣/ កាមេហិ លោកម្ហិ នអត្ថិ សេចក្តីឆ្អែតក្នុងកាមទាំងឡាយមិនមានក្នុងលោកឡើយ ។
៤/ ន កហាបណវស្សេន តិត្តិ កាមេ សុវជ្ជតិ សេចក្តីឆ្អែតក្នុងកាមទាំងឡាយ ដោយភ្លៀងគឺកហាបណៈមិនមានឡើយ​។
៥/ ទន្ថិកាម បរំទុក្ខំ សេចក្តីទុក្ខក្រៅពីកាមមិនមានឡើយ ។
៦/ នត្ថិ តណ្ហា សមា នទី ស្ទឹងស្មើដោយតណ្ហាមិនមានឡើយ ។
៧/ ឥច្ឆ លោកស្មឹ ទុដ្ឋហា សេចក្តីច្រណែនគេលះបង់បានដោយក្រក្នុងលោក។
៨/ ឥច្ឆា ហិ អនន្តគោចរា សេចក្តីច្រណែនរកទីបំផុតគ្មាន។
៩/ ឥច្ឆា នរំ បរីកស្សតី ឥច្ឆាតែងទាញនូវនរជន ។
១០/ នត្ថិ រាគសមោ អគ្គិ ភ្លើងអ្វីស្មើដោយភ្លើងរាគៈមិនមាន ។
១១/ លោភោ ធម្មានំ បរិបន្ថោ សេចក្តីលោភនាំឲ្យអន្តរាយដល់កុសល។
១២/ អតិលោភោ ហិ បាបកោ សេចកតិលោភលន់ជាបាបដ៍ពិតប្រាកដ។
១៣/ នត្ថិ មោហសមំ ជាលំ សំណាញ់ស្មើដោយមោហៈមិនមាន។
១៤/ ភយ្យោ ច កាមេ អភិបត្ថយន្តិ អ្នកបរិភោគកាមរឹងរឹតតែប្រាថ្នានូវកាមទាំងឡាយទៀត។
១៥/ឧនា វ ហុត្វា ជហន្តំ ទេហម អ្នកបរិភោគកាមសុទ្វតែជាអ្នកខ្វះខាត រៀងរូតដល់លះបង់រាងកាយទៅ។
១៦/ភោគតណ្ហាយ ទុម្មេធោ ហន្តិ អញ្ញេវ អត្តនំ មនុស្សល្ង់តែងសម្លាប់ខ្លួនឯង ដូចសម្លាប់អ្នកសម្លាប់អ្នកដ៍ទៃព្រោះចំណង់ក្នុងភោគៈ។
១៧/ អវិជ្ជា និវុត បាសា សត្វទាំងឡាយសុទ្ធតែត្រូវអវិជ្ជាបិទបាំង ។
១៨/ ន ហិ សាធុ កោធោ សេចក្តីក្រោធពុំល្អសោះឡើយ ។
១៩/ កោធោ សម្ថមលំ លោកេ សេចក្តីក្រោធទុកស្មើនឹងច្រេះនៃសាស្ត្រាវុធក្នុងលោក។
២០/អនត្ថជននោ កោធា សេចក្រោធ បានដល់កំហឹងកំហឹងឃោរឃៅ ធ្វើចិត្តឲ្យក្តៅក្រហាយភ្លេចដល់ទុក្ខទោសភ័យដែលជាផលអាក្រក់ ឥតមានឹកឃើញដល់សេចក្តីវិនាសឡើយ​។
២១/កោធោ ចិត្តបរកោនោ សេចក្តីក្រោធ ធ្វើចិត្តឲ្យកំរើក ។
២២/អន្ថតមំ តទា ហោតិ កោធោ សហតេនរំ សេចក្តីក្រោធ គ្រប់សង្កត់នរជនក្នុងកាលណា ងងឹតខ្លាំងរមែងមានក្នុងកាលនោះ ។
២៣/ អប្បោ ហុត្តា ពហុហោតិ វឌ្ឍតេសោ អខន្តិជោ សេចក្តីក្រោធនោះកើតឡើងព្រោះសេចក្តីមិនអត់ធន់ចម្រើនឡើងបន្តិចម្តងៗ ។
២៤/ កោធោ តុម្មេធគោចរា សេចក្តីក្រោធជាគោចររបស់មនុស្សល្ងង់។
២៥/ទោសោ កោធសមុដ្ឋានោ ទោសៈមានសេចក្តីក្រោធជាសមុដ្ឋាន។
២៦/ នត្ថិ ទោសសមោ គហោ ការភ្ជាប់ឲ្យស្មើនឹងទោសៈមិនមានឡើយ។
២៧/ នត្ថិ ទោសសមោ កលិ កំហុសស្មើដោយទោសៈមិនមាន។
២៨/ កោធំ យត្វា​ សុខំ សេតិ គេសម្លាប់សេចក្តីក្រោធបាន តែងដេកបានស្រួល។
២៩/កោធំ ឃត្វា ន សោចតិ គេសម្លាប់សេចក្តីក្រោធបាន នឹងមិនសោយសោកឡើយ ។
៣០/ កោធាភិភូតោ កុសលំ ជហាតិ បុគ្គលដែលត្រូវសេចក្តីក្រោធគ្រប់សង្កត់ហើយ​តែតែលះបង់នូវកុសល។
៣១/ កោធនោ ទុព្វេណ្ណោ ហោតិ អ្នក្រោធជាអ្នកមានសម្បុរអាក្រក់។
៣២/ទុក្ខំ សយតិ កោធនា មនុស្សក្រោធតែងដេកនៅជាទុក្ខ ។
៣៣/ អថោ អត្ថំ គហេត្វាន អនត្ថំ បដិបជ្ជតិ មនុស្សក្រោធកាន់យកប្រយោជន៍ហើយ តែងបដិបត្តិតាមការមិនប្រយោជន៍ទៅវិញ។
៣៤/ កោធោភីភូតោ បុរិសោ ធនជានឹ និគច្ឆតិ បុរសត្រូវសេចក្តីក្រោធគ្រប់សង្កត់ នឹងដល់នូវក្តីវិនាសទ្រព្យ។
៣៥/ កោធសកម្មទសម្មត្តោ អាយសត្យំ និគច្ឆតិ អ្នកស្រវឹងស៊ប់ដោយសេចក្តីក្រោធ តែងដល់នូវភាពគ្មានយសស័ក្តិ។
៣៦/ញាតិមិត្តា សុហុជ្ជា បរិវជ្ជេន្តិ កោធនំ ញាតិមិត្តទាំងឡាយតែងគេចចៀសពីបុគ្គលដែលមានសេចក្តីក្រោធ។
៣៧/កុទ្ធោ អត្ថំ នជានាតិ អ្នកក្រោធតែងមិនដឹងនូវអត្ថ ។
៣៨/ កុទ្ធោ ធម្មំ ន បស្សតិ អ្នកក្រោធតែមិនឃើញនូវធម៌។
៣៩/ យំ កុទ្ធោ ឧបរោចេតិ សុករំ វិយ ទុក្ករំ បុគ្គលក្រោធ តែងបំផ្លាញនូវរបស់ដែលគេពិបាកធ្វើ ថាដួចជាធ្វើងាយ។
៤០/ បច្ឆា សោ វិគតេ កោធេ អគ្គិទឡ្ហោវ តប្បតិ នៅពេលក្រោយដែលសេចក្តីក្រោធរលត់ទៅអ្នកក្រោធតែងក្តៅក្រហាដូចភ្លើងឆេះឆួល។
៤១/ កោធេន អភិភូតស្ស នទីបំ ហោតិ កិញ្ចនំ បុគ្គលត្រូវសេចក្តីក្រោធគ្រប់សង្កត់ហើយក៍គ្មានទីពឹងតិចតួចឡើយ។
៤២/ ហន្តិ កុទ្ធោ សមាតរំ អ្នកក្រោធតែងហ៊ានសម្លាប់មាតារបស់ខ្លួន។
៤៣/ កោធជាតោ បរាភវោ អ្នកមានសេចក្តីក្រោធកើតឡើងហើយតែងដល់នូវសេចក្តីវិនាស។
៤៤/កោធំ ទមេន ឧច្ឆិន្ទេ បុគ្គលគប្បីកាត់សេចក្តីក្រោធដោយការទូន្មានក្នុងចិត្ត ។

៤៥/កោធំ បញ្ញាយ ឧច្ឆិន្ទេ បុគ្គលគប្បីសេចក្តីក្រោធដោយបញ្ញា ។
៤៦/ មា កោធស្ស វសំ គមិ កុំលុះតាមអំណាចនៃសេចក្តីក្រោធឡើយ។

=========ខន្តិវគ្គ============================
១/ខន្តិ បរមំ តបោ តីតិក្ខា សេចក្តីអត់ធន់ ជាតបៈធម៌ដ៍ក្រៃលែង ។
២/ ខន្តិ ហិតសុខា វហា សេចក្តីអត់ធន់ ជាគុណជាតិនាំមកនូវប្រយោជន៍នឹងសេចក្តីសុខ។
៣/ ខន្តិ ធីរស្សលង្ការោសេចក្តីអត់ធន់ជាអលង្ការនៃអ្នកប្រាជ្ញ។
៤/ ខន្តិ តបោ តបស្សិនោ សេចក្តីអត់ធន់ជាតបៈធម៌របស់អ្នកមានសេចក្តីព្យាយាម។
៥/ ខន្តិ ពលំ វ យតីនំ សេចក្តីអត់ធន់ជាកម្លាំងរបស់អ្នកប្រព្រឹត្តធម៌ទ័។
៦/ ខន្តិពលា សមណព្រាហ្មណោ សមណព្រហ្មទាំងឡាយមានសេចក្តីព្យាយាមជាកម្លាំង។
៧/ បិយោ ទេវមនុស្សានំ មនោបោ ហោតិ ខន្តិកោ អ្នកអត់ធន់បានជាទីស្រលាញ់ពេញនៃមនុស្សទេវតាទាំងឡាយ ។
========ចប់ខន្តិវគ្គ===========



===========ចិត្តវគ្គ====================
១/ចិត្តេ សង្កិលិដ្ឋេ  ទុគ្គតិ បាដិសង្ខា កាលបើចិត្តសៅហ្មងទុគ្គតិនឹងកើតប្រាកដ។
២/ចិត្តេ អសង្កិលិដ្ឋេ សុគតិ បាដិសង្ខា កាលើបើចិត្តមិនសៅហ្មងហើយសុគតិនឹងកើតជាប្រាកដ។
៣/ ចិត្តេន នីយតិលោកោ សត្វលោកត្រូវចិត្តដឹកនាំ ។
៤/ ចិត្តស្ស ទមថោ សាធុ ការទូន្មានចិត្ត ជាការប្រពៃ។
៥/ ចិត្តំ ទន្តំ សុខាវហំ ចិត្តដែលគេទូន្មានបានល្អហើយតែងបានសុខ។
៦/ វិហញ្ញតិ ចិត្តវសានុវត្តី បុគ្គលប្រព្រឹត្តតាមអំណាចចិត្តតែងលំបាក។
៧/ ចិត្តំ អត្តនោ ឧជុកម្មកំសុ បណ្ឌិតទាំងឡាយតែងធ្វើចិត្តរបស់ខ្លួនឲ្យត្រង
៨/ សចិត្តបរិយាយ កមសលា ភវេយ្យ បុគ្គលគប្បីជាអ្នកឈ្លាសក្នុងបរិយាយនៃចិត្តរបស់ខ្លួន។
៩/តេលបត្តំ យថា ហរិហរេយ្យ ឯវំ សចិត្តមនុរក្ខថ បុគ្គលគប្បីរក្សចិត្តរបស់ខ្លួនដូចគេរក្សាភាគចន៍ដែលពេញដោយប្រេង។
១០/ សចិត្តមនុរក្ខថ អ្នកទាំងឡាយចូរតាមរក្សាចិត្តរបស់ខ្លួន។
១១/ ចិត្តំ រក្ខេថ មេធាវីអ្នកប្រាជ្ញគប្បីរក្សាចិត្តឲ្យល្អ។
១២/យតោ យោត ច បាបកំ តតោ តតោ មនោ និវារយេ កាលបើបាបកើតចេញពីអារម្មណ៍ណាៗ បុគ្គលគប្បីហាមឃាត់ចិត្តអារម្មណ៍នោះៗ។
===========ចប់ចិត្តវគ្គ====================


======ជយវគ្គ=============
១/ជយំ វេរំ បសវតិ អ្នកឈ្នះរមែងជួបនូវពៀរ​។
២/ សព្វទានំ ធម្មទានំ ជិនាតិ ធម្មទានឈ្នះអស់ទានទាំងពួង​។
៣/ សព្វរសំ ធម្មរសោ ជិនាតិ ធម្មរសរមែងឈ្នះអស់រសទាំងពួង ។
៤/ សព្វរតិ ធម្មរតិ ជិនាតិ សេចក្តីត្រេកអរក្នុងធម៌រមែងឈ្នះអស់សេចក្តីត្រេកអរទាំងពួង។
៥/ តណ្ហក្ខយោ សព្វទុក្ខំ ជិនាតិ ការអស់ទៅនៃតណ្ហារមែងឈ្នះអស់ទុក្ខទាំងពួង។
៦/ ន តំ ជិតំ សាធុ ជិតំ អវជយ្យតិ ជ័យជំនះណាត្រឡប់ចាញ់វិញមិនល្អប្រសើរឡើយ។
៧/តំ ខោ ជិតំ សាធុ ជិតំ យំ ជិតំ ជ័យជំនះណាដែលមិនត្រឡប់ចាញ់វិញទើបជាជ័យជំនះល្អប្រើសើរ។
៨/ អក្កោធេន ជិនេ កោធំ បុគ្គលគួរយកឈ្នះជនក្រោធដោយមិនក្រោធ។
៩/ អសាធុំ សាធុនា ជិនេ គប្បីយកឈ្នះបុគ្គលអាក្រក់ដោយសេចក្តីល្អ។
១០/ ជិនេ កទរិយំ ទានេន គប្បីយកឈ្នះមនុស្សកំណាញ់ដោយការឲ្យ។
១១/ សច្ចេនាលិកវាទិនំ ឈ្នះអ្នកនិយាយមិនពិតដោយពាក្យពិត។
======ចប់ជយវគ្គ==================


===========ទានវគ្គ========
១/ ទានញ្ច យុទ្ធញ្ច សមានមាហុ ទាននិងចម្បាំងមានចំណែកស្មើគ្នា។
២/នត្ថិ ចិត្តេ បសន្នម្ហិ អប្បកា នាម​ទក្ខិណា កាលបើចិត្តជ្រះថ្លាហើយ ទក្ខិណាទានឈ្មោះថាមានផលច្រើន។
៣/ វិចេយ្យ ទានំ សគតប្បសត្ថំ កាលពិចារណាហើយឲ្យជាអំពើដែលព្រះសុគតទ្រង់សរសើរ ។
៤/ ពាលោ ហវេ នប្បសំសន្តិ ទានំ បុគ្គលពាលមិនសរសើរនូវទានឡើយ។
៥/ ទទំ មិត្តានិ គន្ថតិ អ្នកឲ្យរមែងចងមិត្តបាន។
៦/ ទនំ បិយោ ហោតិ ភជន្តិ នំ ពហូ អ្នកឲ្យរមែងជាទីស្រលាញ់នៃមនុស្សជាច្រើន។
៧/ទទាមាមោ បិយោ ហោតិ អ្នកឲ្យរមែងបានជាទីស្រលាញ់។
៨/ សុខស្ស ទាតា មេធាវី សុខំ សោ អធិគច្ឆតិ អ្នកប្រាជ្ញជាអ្នកឲ្យនូវសេចក្តីសុខដល់អ្នកដ៍ទៃ សេចក្តីសុខនោះរមែងត្រឡប់មកខ្លួនវិញ។
៩/ មនាបទាយី លភតេ មនាបំ អ្នកឲ្យរបស់គាប់ចិត្តរមែងបានរបស់គាប់ចិត្ត។
១០/ អគ្គស្ស ទាតា លភតេ បនគ្គំ អ្នកឲ្យរបស់ដ៍លើសរមែងបានវត្ថុដ៍លើស។
១១/ ទទតោ បុញ្ញំ បវឌ្ឍតិ បុណ្យរមែងចម្រើនដល់អ្នកឲ្យ។
១២/ ទទេយ្យ បុរិសោ ទានំ បុរសគួរឲ្យនូវទាន។
==========ចប់ទានវគ្គ==========

========ទុក្ខវគ្គ============
១/ នត្ថិ ខន្ធសមា ទុក្ខា សេចក្តីទុក្ខស្មើដោយខន្ធមិនមាន។
២/ សង្ខារា បរមា ទុក្ខា សង្ខារទំាងឡាយជាសភាពនៃទុក្ខដ៍ក្រៃលែង។
៣/ទុរា វាសា ឃរា ទុក្ខា ផ្ទះទាំងឡាយ មានការគ្រប់គ្រងមិនល្អជាទុក្ខ។
៤/ ទលិទ្ទិយំ ទុក្ខំ លោកេ ភាពទ័លក្រជាទុក្ខក្នុងលោក។
៥/ឥណទានំ ទុក្ខំលោកេ បំណុលជាទុក្ខក្នុងលោក ។
៦/ ទុក្ខំ អនាថោ វិហរតិ មនុស្សគ្មានទីពឹងតែងនៅជាទុក្ខ។
៧/ អកិញ្ចនំ នានុបតន្តិ ទុក្ខា សេចក្តីទុក្ខទាំងឡាយរមែងមិនជាប់តាមបុគ្គលដែលគ្មានកង្វល់ឡើយ។
៨/ទុក្ខំ សេតិ ចរាជិតោ អ្នកចាញ់គេតែងដេកកើតទុក្ខ។

=========ចប់កងធម៌ថ្នាក់ត្រី=============
Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive