ប្រវត្តិវត្តបទុមវតី
វត្តបទុមវតីដើមឡើយមានឈ្មោះថាវត្តខ្ពបតាយ៉ងហើយដែលបណ្តាលឲ្យមានឈ្មោះថាវត្តបទុមវតីវិញនោះសៀវភៅកម្ពុជ
សុរិយាភាគ២ឆ្នាំទី២៧ បោះពុម្ភនៅពុទ្ធសករាជ
២៤៩៨ត្រូវនឹងគ្រឹះសករា១ទ្រងគង់នៅក្រុង៩៥៥ ទំព័រ៦៣០ បានសរសេរ ឲ្យដឹងថា៖
ចំណេរកាលពីព្រះបាទសម្តេចព្រះបរមរាជា(ពញាយ៉ាត)មក
មានព្រះមហាក្សត្រច្រើនព្រះអង្គគង់នៅក្រុងភ្នំពេ្ញជាប់រៀងរូតមក
ដល់ព្រះបាទសម្តចព្រះស្រីសុគន្ធបទៗ
ស្តេចបោះបង់ចោលសក្រុងភ្នំពេញទៅសាងក្រុងថ្មីនៅទួលបាសាន ខែត្រស្រីសន្ធរ
ក្នុងឆ្នាំឆ្លូវសប្តស័ក ព.ស២៤០៦ គ.ស ១៨៦៥។ ព្រះមហាក្សត្រអង្គក្រោយៗមក
បានផ្លាស់ទៅសាងក្រុងនៅខេត្រផ្សេងៗទៀតជាច្រើន រហូតដល់សាងក្រុងឧត្តុង្គមានជ័យ។
ចំណេរកាលពីនោះមកទៀត
ព្រះបាទសម្តេចព្រះនរោត្តុង្គមានជ័យ ខាងក្រោយព្រះអង្គបោះបង់ចោលក្រុងឧត្តុង្គមានជ័យ
ស្តេចមកសាងក្រូងភ្នំពេញ ជាគ្រាទីពិរ នៅឆ្នាំឆ្លូវសប្តស័ក ព.ស២៤០៨ គ.ស១៨៦៥ ។
គ្រានោះទ្រងបាននិមន្ត ព្រះសុគន្ធាធិបតី ប៉ាន គណៈធម្មយុត្តិកនិកាយពីខេត្រសាលាគូរ
វត្តអំពិលបី ក្រុងឧត្តុង្គ ឲ្យមកគង់នៅវត្តខ្ពបតាយ៉ង ដែលជាវត្តបទុមវតីសព្វថ្ងៃនេះហើយ
ទ្រង់និមន្តសម្តេចព្រះសង្ឃរាជទៀង គណមហានិកាយ ពីវត្តពុទ្ធប្រាង្គណ៏
ក្រុងឧត្តុង្គឲ្យ មកគង់នៅវត្តឧណ្ណាលោម ក្រុងភ្នំពេញ ។
រឿងដែលដែលនាំឲ្យប្រែឈ្មោះវត្តខ្ពបតាយ៉ងនេះទៅជាវត្តបទុមវតីរាជវរារាមវិញនោះ
អ្នកឧកញ៉ា មហាវិនិច្ឆ័យ នៅ ដែលចូលនិវត្តន៍(រ៉ឺត្រែត)អាយុ៩០ឆ្នាំ
នឹងព្រះពុទ្ធាចារ្យ ភុល
ទេសព្រះជន្ម៦៤ឆ្នាំគង់នៅវត្តបទុមវតី បានដំណាលថា៖«កាលសម្តេចព្រះសម្តេច ព្រះសុគន្ធាធិបតី
ប៉ាន និមន្តចេញពីវត្តសាលាគូរ ក្រុងឧត្តុង្គមានជ័យ
មកគង់នៅវត្តខ្ពបតាយ៉ងក្រុងភ្នំពេញនោះ គ្រានោះវត្តខ្ពបតាយ៉ងជាទិវត្តចាស់បុរាណ
គ្មានិហារកុដិសាលាជាកេរ្តិ៏ដំណែលចាស់នៅសេសល់ទេ សូម្បីតែភិក្ខឬសាមណេរ១
អង្គគ៏គ្មានដែរ។ វត្តចាស់នោះក្លាយទៅជាទីព្រៃសុទ្ធសាធ ព្រោះអ្នកស្រុកបោះបង់ចោលជាច្រើនរយឆ្នាំមកហើយប៉ុន្តែ
បានជាគេដឹងថាកន្លែងនោះជាទិវត្តចាស់បុរាន ដោយសារគេមើលច្បាប់ ព្រះរាជពង្សា វតាផង គេសង្កេតមើលឃើញទីទួលព្រៃមួយខ្ពស់ជាងកេផង
ហើយនៅលើទួលនោះមានរោងប្រក់ស្លឹកមួយតូច បែបជារោងឧបោសថ ក្នុងរោងនោះមានព្រះជីវ៍១អង្គ
តូច នៅក្បែរព្រះជីវ៍នោះមានផែនថ្មសន្លឹកសីមា១ផ្ទាំង
នៅទិសខាងកើតមុខទួលនោះមានខ្ពបមួយតូចវែង ដែលខ្មោចតាយ៉ង គាត់ជីកយកទឹកស្រោកដំណាំគាត់
ឯទឹកក្នុងខ្ព់នេះមិនរីងស្ងួតទេ តែងដក់នៅខួបប្រាំងវស្សាហើយថ្លាស្អាតៀង
អ្នកស្រុកដងយកទឹកក្នុង ខ្ពបនេះប្រើ ប្រាស់បាន។
គ្រានោះ
ព្រះបាទសម្តេចព្រះនរោត្តម ត្រង់ត្រាស់បង្គាប់មេការឲ្យដឹកនាំយកឈើព្រះរាជទ្រព្យពីក្រុងឧត្តុង្គមកកសាង
ព្រះវិហារ កុដិ សាលា នៅលើទីទួលនោះ ទ្រង់ឲ្យជីកគូស្នាមភ្នោះខាងជើង ខាងត្បូង និងខាងលិចវត្ត
ដើម្បីយកអាចម៍ដីចាក់បំពេញពង្រីកទីទួលនោះៀ្យបានខ្ពស់ធំទួលាយជាងមុន
នឹងទ្រង់ឪ្យជីកខ្ពបចាស់នោះឪ្យជ្រៅជាងមុនទៅទៀត
រួចឪ្យដាំដើមឈូកក្នុងគូស្នាមភ្លោះទាំង៣ជ្រុងវត្ត។
លុះរៀបចំទីវត្តល្មមសមកួរហើយក៏ធ្វើបុណ្យបញ្ចុះសីមាឆ្លងវិហារកុដិសាល វេលានោះ
បានប្រែឈ្មោះវត្តខ្ពបតាយ៉ង ទៅជាវត្តបទុមវតីរាជវរារាមវិញ ប្រែថា វត្តមានឈូកជារបង
ជាអារាមដ៍ប្រសើររបស់ព្រះរាជា ជាប់រហូតមកដល់សព្វនេះ»។
ក្រៅពីភស្តុតាំងដែលយោងទៅលើប្រវត្តិសាស្ត្រពង្សាវតាខ្មែរ
កម្ពុជសុរិយាបានលើក យកនូវឯកសារផ្សេងទៀតមកបញ្ជាក់ថា មានផែនថ្មមួយផ្ទាំងជសន្លឹកសីមា
ទិសបូព៌ ដែលគេដមកល់ទុកនៅមុខព្រះវិហារវ្តបទុមវតីរាជវរារាមសព្វថ្ងៃនេះ ។
នៅក្នុងសន្លឹកថ្មីសីមានោះចារឹកថា ពុ. ២៤១៤ មមែ នក្សត្រត្រីស័ក ហេមន្តរតូ បុសមាគ
សុក្កបក្ស ចតុទ្ធសី តិថិភុម្មវារ ជាបរិច្ឆេទកាល កំណត់ទីត្រង់ណេះ
បានបន្ចុះជាមហាសីមារួចហើយ ឯមហាសីហានេះបន្តោយ៥សិន ទទឹង៤សិន ។
បូព៌
ពោធិព្រឹក្ស
ព្រះបាទសម្តេចនរោត្តមទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឪ្យសព្វមុខមន្ត្រីធ្វើបុណ្យ
សម្ពោធិ៣ ថ្ងៃដាំកូនព្រះពោធិព្រឹក្ស
ដែលព្រះរតនសារត្ថេគង់នៅលង្ការទ្វីបនាំមកថ្វាយព្រះអង្គ នៅទីមុខវត្តបទុមវតី នៅថ្ងៃអង្គារ៍១០រោច ខែមាឃឆ្នាំកុរ នព្វស័ក
ព.ស២៤៣០ ច.ស១២៤៩ ត្រូវនឹង គ.ស ១៨៨៧
ក្នុងសម័យនៃសម្តេចសុគន្ធាធិបតីប៉ាន។
ព្រះចេតិយអងញគធំ
សម្តេចមង្គលទេព្វាចារ្យ អៀម
បានឃោសនាពួកពុទ្ធបរិស័ទកសាងព្រះចេតិយធំមួយ អង្គក្នុងវត្តបទុមវតិ។
លុះកសាងរួចស្រេចហើយបានធ្វើបុណ្យបញ្ចុះព្រះបរមសារិកធាតុ ១អង្ក នឹងព្រះអរហន្តធាតុ១អង្គ
ដែលព្រះរតនសារត្ថេរនៅលង្ការទ្វីបនាំយកមកថ្វាយព្រះ
បាទសម្តេចព្រះនរោត្តមក្នុងពេលជាមួយកូនព្រះពោធិព្រឹក្សនោះ ព្រមទាំងបញ្ចុះព្រះអដ្ឋិធាតុនៃសម្តេចព្រះសុគន្ធាធិបតី
ប៉ាន ផងនៅថ្ងៃពុធ ១រោច ចែត្រ ឆ្នាំរកា ឯកស័ក ព.ស២៤៥២ ច.ស១២៧១ ត្រូវនឹថ្ងៃទី៨ខែ
មេសា គ.ស ១៩៩០៩ ក្នុងរជ្ជកាល នៃព្រះបាទស៊ីសុវត្ថិ(ព្រះបរមរាជនុកោដ្ឋ)។
ព្រះវិហារថ្មី
សម្តេចសម្តេចមង្គលទេព្វាចារ្យ សុក ជាមេគំនិតបានចាប់ផ្តើមរុះរើ
ព្រះវិហារចាស់ក្នុង វត្តបទុមវតីចេញ
ហើយកសាងព្រះវិហារថ្មីតាំងពីក្នុងឆ្នាំឆ្លូវនព្វស័ក ព.ស២៤៨០ គ.ស ១៩៣៧
ក្នុងរជ្ជកាលនៃព្រះបាទសម្តេចស៊ីសុវត្ថិ មុនីវង្ស ។
លុះកសាងព្រះវិហារថ្មីនោះរួចស្រេច ហើយបានធ្វើបុណ្យសម្ពោធិឆ្លងនៅថ្ងៃសៅ១៥កើត ខែផល្គុណ
ឆ្នាំមមីចត្វាស័ក ព.ស ២៤៨៥ ច.ស ១៣០៤ ត្រូវថ្ងៃទី២០ ខែម៉ា្ស គ.ស ១៩៤២ ក្នុងរដ្ជកាល
នៃព្រះបាទ សម្តេច ព្រនរោត្តម សីហនុ វរ្ម័ន នឹងក្នុងសម័យនៃសម្តេច ព្រះសុធម្មាធិបតី អ៊ុងស្រី ។

បូព៌ពោធិព្រឹក្ស
ព្រះបាទសម្តេចនរោត្តមទ្រង់ត្រាស់បង្គាប់មុខមន្ត្រីឪ្យសព្វមុខមន្ត្រីធ្វើបុណ្យ
សម្ពោធិ៣ ថ្ងៃដាំកូនព្រះពោធិព្រឹក្ស
ដែលព្រះរតនសារត្ថេគង់នៅលង្ការទ្វីបនាំមកថ្វាយព្រះអង្គ នៅទីមុខវត្តបទុមវតី នៅថ្ងៃអង្គារ៍១០រោច ខែមាឃឆ្នាំកុរ នព្វស័ក
ព.ស២៤៣០ ច.ស១២៤៩ ត្រូវនឹង គ.ស ១៨៨៧
ក្នុងសម័យនៃ
ព្រះចេតិយអងញគធំ
សម្តេចមង្គលទេព្វាចារ្យ អៀម
បានឃោសនាពួកពុទ្ធបរិស័ទកសាងព្រះចេតិយធំមួយ អង្គក្នុងវត្តបទុមវតិ។
លុះកសាងរួចស្រេចហើយបានធ្វើបុណ្យបញ្ចុះព្រះបរមសារិកធាតុ ១អង្ក នឹងព្រះអរហន្តធាតុ១អង្គ
ដែលព្រះរតនសារត្ថេរនៅលង្ការទ្វីបនាំយកមកថ្វាយព្រះ
បាទសម្តេចព្រះនរោត្តមក្នុងពេលជាមួយកូនព្រះពោធិព្រឹក្សនោះ ព្រមទាំងបញ្ចុះព្រះអដ្ឋិធាតុនៃសម្តេចព្រះសុគន្ធាធិបតី
ប៉ាន ផងនៅថ្ងៃពុធ ១រោច ចែត្រ ឆ្នាំរកា ឯកស័ក ព.ស២៤៥២ ច.ស១២៧១ ត្រូវនឹថ្ងៃទី៨ខែ
មេសា គ.ស ១៩៩០៩ ក្នុងរជ្ជកាល នៃព្រះបាទស៊ីសុវត្ថិ(ព្រះបរមរាជនុកោដ្ឋ)។
ព្រះវិហារថ្មី
សម្តេចសម្តេចមង្គលទេព្វាចារ្យ សុក ជាមេគំនិតបានចាប់ផ្តើមរុះរើ
ព្រះវិហារចាស់ក្នុង វត្តបទុមវតីចេញ
ហើយកសាងព្រះវិហារថ្មីតាំងពីក្នុងឆ្នាំឆ្លូវនព្វស័ក ព.ស២៤៨០ គ.ស ១៩៣៧
ក្នុងរជ្ជកាលនៃព្រះបាទសម្តេចស៊ីសុវត្ថិ មុនីវង្ស ។
លុះកសាងព្រះវិហារថ្មីនោះរួចស្រេច ហើយបានធ្វើបុណ្យសម្ពោធិឆ្លងនៅថ្ងៃសៅ១៥កើត ខែផល្គុណ
ឆ្នាំមមីចត្វាស័ក ព.ស ២៤៨៥ ច.ស ១៣០៤ ត្រូវថ្ងៃទី២០ ខែម៉ា្ស គ.ស ១៩៤២ ក្នុងរដ្ជកាល
នៃព្រះបាទ សម្តេច ព្រនរោត្តម សីហនុ វរ្ម័ន នឹងក្នុងសម័យនៃសម្តេច ព្រះសុធម្មាធិបតី អ៊ុងស្រី ។
បច្ចុប្បន្ននេះវត្តបទុមវតីត្រូវបានចែកជាពីរផ្នែកគឺ៖ ខាងធម្មយុត្តិកនិកាយមួយផ្នែក មហានិកាយមួយផ្នែក។