ចិត្តកថា



ចិត្តកថា

ព្រះសម្ពុទ្ធទ្រង់ត្រាស់ហើយនៅក្នុងគម្ពីរខុទ្ទកនិកាយថា៖

មនោបុព្វង្គមា        ធម្មា  ​មនោសេដ្ឋា មនោមយា មនសា ចេ បទុដ្ឋេន ភាសតិ វា ករោតិ វា តតោ នំ ទុក្ខមន្វេតិ ចក្កំវ វហតោ បទំ។
មានសេចក្តីថា៖ ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរ ដោយវិសេស សម្រេចហើយដោយចិត្ត បើបុគ្គលណា មានចិត្តដែលទោសប្រូស្តហើយ ទោះពោលក្តី ធ្វើក្តី គិតក្តី នូវអំពើទុច្ចរិតទាំងបីប្រការនោះ ដូចជាកង់នៃរទេះ កាលដែល វិល ទៅ តាម ដានជើងគោ កាលកំពុងនាំទៅនូវនឹម។

មួយទៀតព្រះសម្ពុទ្ធត្រាស់ថា៖
មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ អនុបាយិនី។
ធម៌ទាំងឡាយមានចិត្តជាប្រធាន មានចិត្តប្រសើរដោយវិសេស សម្រេចហើយដោយ ចិត្ត កាលបើបុគ្គលណាមានចិត្តជ្រះថ្លាហើយ ទោះពោលក្តី ធ្វើក្តី គិតក្តី នូវអំពើសុចរិតទាំងបីបក្រការ ផលជាសុខតែងជាប់តាមបុគ្គលនោះ ព្រោះអំពើសុច្ចរិត ទំាងបីប្រការនោះឯង ដូចជាស្រមោលអន្ទោលតាមប្រាណ។

១/ ចិត្តប្រែថា ធម្មជាតិសម្រាប់សន្សំនូវអារម្មណ៍ សម្រាប់គិត សម្រាប់ជ្រើសរើសនូវអារម្មណ៍ គឺជាធម្មជាតិល្អិតប្រកបដោយបរមានូភាពល្អិតយ៉ាង ក្រៃលែងឥតមានរូបរាងសណ្តានទ្រងទ្រាយលើយ វាគ្រាន់តែជានាមធម៌ម្យ៉ាង បើនិយាយខាងបញ្ចក្ខ័ន្ធកឺវិញ្ញាណនោះឯង ជារបស់ឃ្លេងឃ្លោង ក្រឡាប់ក្រឡកទៅមក ដោយឆាប់រហ័សចួនកាលយ៉ាងនេះ ចួនកាលយ៉ាងនោះ បានជាលោកសំដែងអំពី ប្រភេទចិត្ត ក្នុងគម្ពីរព្រះអភិធម្ម ដោយពិស្តារថា មាន១២១ចិត្ត ដោយសង្ខេបមាន៨៩ចិត្ត ។ ប៉ុន្តែចិត្តនេះជាធម្មជាតិតែមួយទេ ដែលបានជាច្រើនដូច្នោះ ព្រោះចែកតាមប្រភេទ អាការៈដែលប្រព្រឹត្តទៅ កាលបើរប្រព្រឹត្តទៅយ៉ាងណា ក៍ឲ្យឈ្មោះតាមអាការៈប្រភេទដែលប្រព្រឹត្តទៅយ៉ាងនោះ។




Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive