ចាប់តាំងពីឆ្នាំ២០១៣មក ប្រជាប្រិយិ៍ីរបស់គណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានធ្លាក់ចុះបន្តបន្ទាប់ ទាំងនៅក្នុងជូរគណបក្សប្រជាជនកម្ពុជា ទាំងក្នុងចំពោះមុខពលរដ្ឋ ជាងនេះទៅទៀតនោះ រាល់អនុសាសន៍និងពាក្យសម្តីដែលលោក នាយករដ្ឋមន្ត្រីបញ្ចេញម្តងៗ ត្រូវបានពលរដ្ឋឆ្លើយតបវិញយ៉ាងចាស់ដៃ ។
ក្នុងនោះរួមមាន៖ កាលពីរដូវឃោសនាបោះឆ្នោតសម្រាប់អាណត្តិ២០១៣ លោកនាយករដ្ឋមន្ត្រី ឃោសនានិងសន្យាថា«ប្រសិនបើលោកទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើមិនទេ លោកនឹងកាត់ក្បាលលោកបោះចោល»។ ភ្លាមៗត្រូវបានប្រជាជនខ្មែរតាមទាន់ជាន់កែងលោកនាយករដ្ឋ ក្នុងខណៈដែលលោកនាយករដ្ឋមន្ត្រី តម្លើងបុណ្យស័ក្តិ អ្នករកស៊ីជួយឈើជាច្រើនដូចជាលោកទ្រីភាពជាដើម ហើយពេលថ្មីៗនេះបន្ថែមទៀត លោកហ៊ុន សែននិងបក្សប្រជាជនកម្ពុជាបានបញ្ចូលសញ្ជាតិខ្មែរឲ្យយួនរកស៊ីឈើនៅសក្រុកខ្មែរទៀត ។
ទោះយ៉ាងណាសកម្មភាពបំផ្លាញធនធានធម្មជាតិខ្មែរត្រូវបានយួនខុសច្បាប់ និងឈ្នួញគាំទ្របក្សប្រជាជនកម្ពុជាបំផ្លាញខ្ទេចខ្ទីរលាយសូន្យ មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលការពារព្រៃឈើពិតប្រាកដ ត្រូវបានក្រុមគណបក្សប្រជាជនកម្ពុជាបណ្តេញចេញ រករឿងដាក់ទោសពៃចាប់ចង់ដាក់ទណ្ឌផ្សេងៗ តួយ៉ាងលោកអាឡិច ជនជាតិអេស្តាញ ត្រូវបានហ៊ុន សែនបណ្តេញចេញយ៉ាងអយុត្តិធម៌ព្រៃផ្សៃគ្មានមនុស្សធម៌បន្តិចសោះ ហើយត្រូវលើកនាងធីសុ វណ្ណថាដែលគេស្គាល់ដឹងគ្រប់គ្នាថាមានចំណងស្នេហាជាមួយផែ សុវណ្ណរិទ្ធិដែលជាជំនួយការលោកជាចំរើនសមាជិកព្រឹទ្ធសភាមកពីគណប្រជាជនកម្ពុជាជំនួសវិញ ។
ក្រៅពីរំបំផ្លិចបំផ្លាញព្រៃឈើសម្បទានដីព្រៃរ៉ែរាប់ម៉ឺនហិកតាឲ្យយួននោះ និងប្រាសាទភ្នំបូកគោឲ្យយួននោះ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាបានបំពាក់ស្បែកខ្លាឲ្យបណ្ឌិតសុខទូច ដែលពុំធ្លាប់ដឹងប្រវត្តិសាស្ត្រខ្មែរ ពុំបានដឹងស្គាលព្រំដែនខ្មែរយ៉ាងណានោះឲ្យវាស់បង្គោលព្រំដែនតាមតែយួនបង្គាប់បញ្ជា សាហាវឃោរឃៅជាងទៀតនោះ នរណក៍ដោយឲ្យតែហ៊ាននិយាយពីព្រំដែនខ្មែរយួន ត្រូវបានក្រុមហ៊ុន សែនបញ្ជូនចូលគុកទាំងអស់ ។
អ្នកដែលត្រូវបានក្រុមហ៊ុន សែនចាប់ដាក់គុកព្រៃសទាំងដែលោកនៅមានអភ័យឯកសិទ្ធិនៅឡើយរួមមាន៖ លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ី និងលោក អ៊ុំ សំអាន សមាជិករដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ ។
លោកហុង សុខហួរត្រូវបានក្រុមហ៊ុន សែនចោទប្រកាន់ពីបទឧក្រិដ្ឋក្បត់ជាតិ ដោយបានបង្ហោះផែនទីប្រទេសកម្ពុជា នៅក្នុងនោះលោកហុង សុខហួរនិយាយថា បន្ថែមលើអត្ថបទចាស់គេថា ខ្មែរត្រូវបានបាត់បង់ដីបន្ថែមទៀត ។ នៅក្នុងសីហា ឆ្នាំ២០១៥ ក្រុមគណបក្សប្រជាជនកម្ពុជា បានចាប់បញ្ជូនលោកហុង សុខហួរទៅកាន់ព្រៃសយ៉ាងប្រញ៉ាប់ប្រញ៉ាល់ទាំងដែលលោកមានអភ័យឯកសិទ្ធិសភានៅឡើយ ។
ដើម្បីស្វែងរកការពិតថាខ្មែរមានព្រំដែនត្រឹមណា បាត់បង់ទឹកអស់ប៉ុណ្ណានោះ លោក អ៊ុំ សំអាន បានបន្តបេសកកម្មស្រាវជ្រាវផែនខ្មែរដែលតម្កល់នៅអង្គការសហប្រជាជាតិ និងប្រទេសបារាំង ។ ជាការឆ្លើយតបលោក នាយករដ្ឋមន្ត្រីហ៊ុន សែនបានសន្យាជាថ្មីម្តងថា ប្រសិនបើរកឃើញថា ផែនទីខ្មែរប្រើប្រាស់សព្វថ្ងៃជាផែនទីក្លែងក្លាយនោះ លោកនឹងលាលែងពីតំណែងទៀត ។ ប៉ុន្តែផ្ទុយទៅវិញអ្វីៗមិនត្រូវបានយកមកប្រៀបធៀបគ្នាឡើយ គឺលោកហ៊ុន សែននៅតែយកផែនទីក្លែងក្លាយបោះពុម្ពនៅប្រទេសយួន ហើយលោកអ៊ុំ សំអានត្រូវបានគេចាប់បញ្ជូនក្នុងពន្ធនាគាបន្តទៀត កាលពីថ្ងៃទី២១ មេសាឆ្នាំ២០១៦កន្លងទៅ ។
ការបង្កើតព្រឹត្តិការណ៍និងបង្ក្រាប់ការស្វែងរកការពិតនេះ គណបក្សប្រជាជននិង លោកហ៊ុន សែនបានបង្កើតឡើងជាបន្តបន្ទាប់រហូតដល់បាញ់សម្លាប់លោក បណ្ឌិតកែម ឡីហើយ នាំគ្នាស្វែងយល់សុខ ទុក្ខពលរដ្ឋក្លែងក្លាយ ទៅលក់ពងទាស្អុយស៊ីគុយទាវជាដើម ។
ទាំងសុទ្ធតែជាសន្យាបោកប្រាស់ដើម្បីសន្លឹក និងដើម្បីបំពេញមហិច្ឆតារបស់យួនក្នុងការលេបត្របាក់ទឹកខ្មែរ ហើយថ្មីៗនេះក្រសួងមហាផ្ទៃបានចេញសេចក្តីប្រកាសថាជនជាតិអ្វីក៍ដោយឲ្យមានតែមានអត្តសញ្ញាណប័ណ្ណខ្មែរគឺអាចចូលរួមបោះឆ្នោតបាន នេះបង្ហាញឲ្យឃើញថា គណបក្សប្រជាជនកម្ពុជានិងលោកហ៊ុន សែនកំពុងតែបំពេញសិទ្ធិឲ្យយួន សម្រេចជោគវាសនាជាតិជំនួសខ្មែរ ឲ្យយួនមានវាសនាគ្រប់គ្រងប្រទេសជាតិជំនួសខ្មែរ ហើយអ្វីៗទាំងអស់គឺសុទ្ធតែជាការបោកប្រាស់ ដើម្បីផលប្រយោជន៍យួន និងបក្សប្រជាជនកម្ពុជាដែលភាគច្រើនជាកូនចៅយួន។
ខាងក្រោមនេះជាវិដេអូរូបភាពអ្នកដែលស្លាប់ក្រោមស្នាដៃបក្សប្រជាជនកម្ពុជានិងហ៊ុន សែន។