ឳសថបុរណាខ្មែរ Khmer Medicine

ឪសបុរាណខ្មែរTraditional Medicine 

កាលដើមឡើយ ខ្មែរភាគច្រើនចូលប្រើប្រាស់អ្វីៗទៅតាមលក្ខណធម្មជាតិ និងតាមទម្លាប់ប្រពៃណីដូនតា ទាំងការហូបចុកនិងការប្រាស័យទាក់ទង ហើយការចិញ្ចឹមជីវិតរបស់ពួកគាត់គឺរស់ដោយអាស្រ័យរុគ្ខាផ្លែឈើព្រៃឫសឈើ បោចលវល្លិ យកជ័រនិងសម្បកឈើស្បែកសត្វសម្រាប់អាជីវកម្មរបស់ពួកគាត។  Scientist medicine To Instantly Release Your Hip Flexors For More Strength, Better 

នៅក្នុងនោះដែរ ភោកផលសម្បត្តិរុក្ខជាតិព្រឹក្សព្រៃនិងសត្វទាំងនោះជាឪសថដ៍ពិសិដ្ឋរបស់ពួកគាត់។ ថ្វីត្បិតតែអ្វីៗដែលអ្នកវទ្យាសាស្ត្រឬអ្នកមួយចំនួនមើលឃើញវាមិនទាន់សម័យនិងធ្វើឲ្យប្រជាជនខ្លះប្រឈមមុខនឹងគ្រោះមែន ប៉ុន្តែជាបណ្តោះអាស័ន្ន គេឃើញថាវិធីសាស្ត្របុរាណទាំងនោះក៍អាចជួយសង្គ្រោះប្រជាជនដែលនៅចុងកាត់មាត់ញកឲ្យរួចផុតពីសេចក្តីស្លាប់មិនតិចដែរ  តួយ៉ាងករណីពសចឹក ក្អែបខាំថ្លស់គ្រិច បាក់ដៃជើង ឆ្កួតឡប់ កញ្ច្រឹល វិលមុខ ក្អួតចង្អោរ ប្រក្រៀវកាច់ ស្កន់ជាន់ ឆ្កួតជ្រូក ដំប៉ៅរិក កមរមាស់ ទាស់ដំណេក​ ទាស់ស្គមស្គមស្គាំងរីងរៃ ស្បូនលូន​ ស្បូនក្រាប ឈើធ្មេញ បំពង់ក ក្អកមាន់ បូសអន្ទង់បួសគ្មានមុខ ចុកពោះឈើស្បូន ក្លន ស្វាយក្រាប អុត ប្រមេះ ហឺត ឈឺក្រពះ ពោះវៀន ទឹកនោមប្រៃលើសឈាម និងពោះធំកូនមិនរួចក៍ខ្មែរមានថ្នាំផងដែរ។

ដោយសារគុណប្រយោជន៍នៃព្រឹក្សព្រៃនិងសត្វគ្រប់ប្រភេទរូមទាំងអំណោយផលពីធម្មជាតិទាំងនោះធ្វើឲ្យប្រជាជនខ្មែរមិនដែលស្គាល់ឡើយសេចក្តីខ្វះខាត់ ទុក្ខសោកវេទនាព្រោះសេចក្តីស្រេចឃ្លាន
ពិបាក់ស្វះស្ថែងរកចំណីអាហារចិញ្ចឹមជីវិត ដូចប្រទេសជិតខាងយើងឡើយ ។
ពួកគាត់គ្រាន់ចូលព្រៃជ្រលងដងអូរតាមស្ទឹងក៍បេះបោចទាញយកផលប្រយោជន៍ពីធម្មជាតិទាំងនោះបានមកធ្វើថ្នាំសង្កូវព្យាបាលរក្សាជីវិតរបស់អ្នកស្រុកភូមិបានដែរ ។នៅក្នុងរូបថាមួយសន្លឹកនេះបង្ហាញស្ត្រីកសិករខ្មែរយើងបានទាញយកពីអនុផលព្រៃឈើដែលពួកគាត់ដាំដុះនៅក្នុងស្រុកភូមិផងរបងកៀនកោះរបស់គាត់ ។  រុក្ខជាតិត្នោតខ្មែរនេះមានផលប្រយោជន៍ច្រើនណាស់សម្រាប់ជីវិតរស់របស់ប្រជាជនខ្មែរ ។ ក្រៅពីប្រើប្រាស់វាជាផលប្រយោជន៍សម្រាប់ជីវិតប្រចាំថ្ងៃ វាក៍អាចផ្តល់ជាគុណប្រយោជន៍ឲ្យពលរដ្ឋខ្មែរក្រីក្រកសិករជនជាច្រើនទៀត ដូចជាថ្នាំឪសថព្យាបាលរោគជាដើម។

ក្រៅពីរុក្ខជាតិឫសដើមឈើព្រៃវល្លិជ័រនិងស្លឹកនោះ ដូនតាយើងក៍ចេះកែច្នៃភោគផលនៃផ្លែឈើទាំងក្នុងភូមិស្រុកព្រៃភ្នំឲ្យក្លាយជាគុណប្រយោជន៍សម្រាប់ព្យាបាលជម្ងឺប្រជាជនខ្មែរបានដោយស្រួលងាយ មិនអស់ថវិកាច្រើន និងចំណាយពេលយូរផងដែរ ។ ពួកគាត់ចេះលៃលកបុកកំទេចឲ្យមដ្ឋទៅតាមប្រភេទនៃឳសថឬក៍ដាំពិសារដុសលាបក៍មាន គឺគាត់ធ្វើយ៉ាងឲ្យរបស់ទាំងនោះក្លាយជាគុណសម្បត្តិសម្រាប់អ្នកជិតខាងរបស់គាត់ដ៍ពិសិដ្ឋ។
ព្រោះហេតុដូច្នោះហើយដូនតាចាស់ៗរបស់យើងខ្លះតែងតែសកសៀតផ្លែឈើគ្រាប់ព្រៃទុកដាក់នៅតាមជញ្ជាំងផ្ទះពុំដែលខានសោះទេ គឺពួកគាត់ប្រការកូនចៅមានគ្រោះអាសន្នអន់ក្ររាត្រីយប់ពិបាកស្វះស្វែងរកញាតិជួយ។

ទាំងនេះជាវិធីសង្គ្រោះបឋមរបស់ពួកគាត់ទម្រាំនឹងមានញាតិមិត្តឬគ្រូហ្មមកជួយសង្គ្រោះជាតិកូនចៅគាត់ឲ្យរួចផុតពីសេចក្តីស្លាប់និងសេចក្តីទុក្ខលំបាក់ដ៍ទារុណទាំងនោះ ហើយយើងឃើញថាវិធីទាំងនោះបានផលល្អគាប់ប្រសើរខ្លាំងណាស់ដែរ ដូចជាថ្នាំបាលីការពារពិសពស់ជាដើម ។
ក្នុងគ្រាដែលពួកគាត់មានគ្រោះដោយសារពសចឹកម្តងៗ សម័យដើមខ្មែរយើងពុំមានថ្នាំវិទ្សាសាស្ត្រអ្វីមកព្យាបាលឡើយ ពួកគាត់ប្រើតែថ្នាំខ្មែរបាលីគ្រូមន្តសូត្ររៀនពីដូនតារបស់គាត់មកប្រើដើម្បីសង្គ្រោះ ។ គ្រោះថ្នាក់ដោយសារពឹសពសនេះគេឃើញថាមានតែពស់វែករនាមមួយទេដែលគ្រូបុរាណយើងពុំអាចជួយសង្គ្រោះបានព្រោះវាចឹកភ្លាមស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។ ប៉ុន្តែពស់ផ្សេងៗឲ្យតែបានតែមកជួបគ្រូថ្នាំគ្រូស្តោះពិសពស់ទាំងនោះហើយ គេឃើញថាសង្គ្រោះបានភាគច្រើន ។ scientist medicine for Fat diminisher 

ទោះយ៉ាងណានាពេលបច្ចុប្បន្ននេះ យើងលែងមានសត្វពសពឹស សត្វព្រៃសាហាវទៀតហើយ ហើយឫសឈើព្រៃវល្លិកម្រល្អក៍ដាច់ពូជទៅហើយដែរ ខ្មែរយើងនឹងលែងបានផ្សំថ្នាំប្រើប្រាស់បែបបុរាណដូនតាទៀតហើយ ។ យើងគួរឲ្យស្តាយណាស់ចំពោះភោគផលសម្បត្តិធម្មជាតិស្រុកស្រែចំការភ្នំជូរជ្រោះវែងអន្លាយលាក់បំពូនសម្រស់ធម្មជាតិប្រកបដោយគុណប្រយោជន៍គ្មានពីរក្នុងលោក។ ទឹកជ្រោះព្រៃភ្នំទាំងនោះជាវិជ្ជបណ្ឌិតមួយផងដែរសម្រាប់ព្យាបាលប្រជាជនលើពិភពលោកដែលមានសេចក្តីហ្មងសៅក្តៅក្រហាយ មិនសប្បាយក្នុងចិត្តឲ្យជាសះស្បើយល្ហើយក្រោយពេលឃើញសម្រស់ធម្មជាតិស្រុកខ្មែរ ។

ខ្ញុំសូមបញ្ជាក់ថាទោះបីជាវិទ្យាសាស្ត្រក្តីបុរាណក្តីបើយើងព្យាបាលតែផ្លូវកាយមិនព្យាបាលផ្លូវដួងចិត្តទេ នោះដំបៅដែលមើលមិនឃើញទាំងនោះផ្សេងៗទៀត ពុំអាចព្យាបាលយឲ្យយើងជាសះស្បើយបានឆាប់ឡើយ ។ ខ្ញុំចង់និយាយថាថ្នាំត្រូវផ្សំដោយធម្មជាតិផង ដោយវិទ្យាសាស្ត្រ ទើបវាងាយស្រួលនិងឆាប់ជាសះរហ័សដូចសេចក្តីប្រាថ្នា។

សរុបសេចក្តីមកខ្មែរយើងពុំមែន មានតែឳសថរុក្ខជាតិឈើព្រៃផល្លានុផលនិងស្បែកវលិប៉ុណ្ណោះទេ ជាងនេះទៅទៀតនោះ ខ្មែរយើងមានធម្មជាតិទឹកជ្រោះព្រៃភ្នំ ប្រាង្គប្រាសាទជាច្រើនសម្រាប់ព្យាបាលអាណាប្រជានុរាស្ត្រខ្មែរព្រមទាំងពិភពលោកដែលមានដំបោះសុះកាយបេះសួតឲ្យជាស្បើយឆាប់ៗព្រោះតែបានគយគន់សម្រស់សោភណល្អត្រកាលនៃធម្មជាតិស្រុកខ្មែរដ៍សម្បូណ៍បែប។

សូមបងប្អូនរង់ចាំអានអត្ថបទរបស់ខ្ញុំបន្តទៀតដែលនឹងលើកយកពីផលប្រយោជន៍នៃរុក្ខជាតិឫសឈើនិងសត្វធ្វើជាថ្នាំបុរាណ។

សូមព្រះអរគុណ និងសូមអរគុណ
 រក្សាសិទ្ធិដោយ យិន ធឿន ម្ចាស់ប្លុក www.yinthoeun.blogspot.com www.facebook.com/thoeun.5



Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive