តើប្រទេសកម្ពុជាសព្វថ្ងៃស្ថិតនៅក្នុងរបបតិរច្ឆានឬនៅក្នុងសួគា?

តើប្រទេសកម្ពុជាសព្វថ្ងៃស្ថិតនៅក្នុងរបបតិរច្ឆានឬនៅក្នុងសួគា?
click here to read corruption of Hun Sen  Here about your health
នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃគ្រប់ថ្នាក់ដឹកនាំរបស់នាយករដ្ឋមន្ត្រីហ៊ុន សែនទាំងអស់សុទ្ធតែប្រកាសស្រែកប្រាប់ពលរដ្ឋនិងពិលោកថា មានសុខ សន្តិភាព សេរីភាពគ្រប់គ្រាន់បរិបូណ៌ ទាំងជិវភាពរស់ប្រជាពលរដ្ឋមានរថយន្តទំនើបៗជិះស្ទើរគ្រប់ផ្ទះគ្មានចន្លោះឡើយ  ។



តើប្រទេសអភិវឌ្ឍន៍រិកចម្រើន មានសុខដមរមនា សុខសាន្តសន្តិភាព គេមានអ្វីទៅវាស់ស្ទង់ទើបដឹងថាប្រទេសនោះរីកចម្រើន មានសុខសុន្តិភាព សុភមង្គលនិងពលរដ្ឋគ្មានកង្វល់ជួបជុំគ្រួសារ?

កាលកន្លងទៅថ្មីៗនេះលោកសុខ ឥសាន្តមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាបានប្រសាសន៍ឆ្លើយទៅនឹងវិទ្យុអាស៊ីប្រទេសជាតិរីកចម្រើនគឺអាស្រ័យដោយពលរដ្ឋបានធ្វើចំណាកស្រុកទៅធ្វើជាកម្មការលីសែងឲ្យគេនៅបណ្តាប្រទេសនានាមានកូរ៉េ ថៃជាដើម ។
លោកបន្ថែមថា ការដែលពលរដ្ឋទៅធ្វើការបម្រើគេនេះជាកម្លាំងស្រូបទាញសេដ្ឋកិច្ចពីបរទេសចូលមកស្រុកខ្មែរ ។ ផ្សេងពីលោក សុខ ឥសាន្ត អតីតៈមន្ត្រីសាលាក្រុងភ្នំពេញ បានមានប្រសាសន៌ថា ប្រទេសរីកចម្រើន ឲ្យតែមានឡាននាំសំរាមចេញពីក្រុងច្រើន គឺដឹងថាប្រទេសរីកចម្រើនទៅហើយ ។



ការវាយតម្លៃជីវភាពពលរដ្ឋខ្មែរប្រដូចទៅកញ្ជះកម្មករគេបែបនេះ តើសាកសំជាមេដឹកនាំដែរទេ ឬមួយប្រទេសសួគ៌សុភមង្គល សន្តិភាពរីកចម្រើន របស់របបលោកនាយករដ្ឋមន្ត្រីហ៊ុន ស្ថិតនៅ
ក្នុងធុងសំរាម និងធ្វើជាកញ្ជះគេ  និងប្រទេសជាតិមានសេរីភាព ពលរដ្ឋសប្បាយរីករាយស្ថិតនៅលើការវាយតប់ទាត់ធាក់បាញ់បោះសម្លាប់មនុស្សរាល់ថ្ងៃ?

ការលើកលើកឡើងបែបនេះហាក់បីដូចជាខុសការពិតទាំងស្រុង មិនឆ្លុះបញ្ចាំងពីសង្គម និងទិដ្ឋភាពនៃទឹកចិត្តពលរដ្ឋម្នាក់ៗដែលមានក្រុមគ្រួសារ ប្តីស្វាមីនិងកូនជាទីស្រលាញ់ បែរបង្ខំចិត្តទៅស្វះស្វែងចំណីអាហារដើម្បីក្រពះ និងផ្ទត់ផ្គង់គ្រួសារ ។
ពលរដ្ឋម្នាក់បើទោះបីជាមិនមានរថយន្តទំនើបៗជិះយ៉ាងណាក៍ដោយ ឲ្យមានលុយកាក់ប្រាក់ មានការងារសមរម្យអាចចិញ្ចឹមកូនិងគ្រួសារបានពួកគាត់នឹងមិនចាក់ចេញពីដឹភូមិកំណើតដើម្បីធ្វើកម្មករកម្មការីស្រុកគេ ត្រូវឲ្យវាយទាត់ធាក់មើលងាយ និងចោលឆ្អឹងនៅស្រុកគេទេ ។



ផ្ទុយទៅវិញរដ្ឋាភិបាលហ៊ុន សែន សព្វថ្ងៃគ្មានចេះអ្វីក្រៅពីបញ្ជូនពលរដ្ឋរបស់ខ្លួនឲ្យធ្វើជាទាសករបរទេសក្រោមរូបភាពរូបស្វែងរកការងារឲ្យពលរដ្ឋ និងហេតុផលស្រូបយកសេដ្ឋកិច្ចពីបរទេសនាំយកស្រុកខ្មែរ តែធាតុពិតគឺបណ្តេញខ្មែរចេញនាំយួនចូលស្រុក និងលក់ដូរម្លាំងខ្មែរឲ្យធ្វើជាទាសកបរទេស ។

សួរថាបើខ្មែរគ្រប់រូប គ្រប់ភូមិស្រុករស់នៅដោយលើតែធ្វើជាកម្មករលីសែងឲ្យបរទេស ឯពលរដ្ឋនៅក្នុងស្រុកវិញត្រូវបានរដ្ឋអំណាច អ្នកមានឧកញ៉ាតូចធំ និងអ្នកជំនួញបរទេសយួនចិនលួចប្លន់ កាប់សម្លាប់បាញ់ប្រហារជីវិតទាំងកណ្តាលថ្ងៃ ពលរដ្ឋស្រែកទ្រហ៊ោយំគ្រប់ទីកន្លែង សូម្បីនៅមុខផ្ទះរបស់លោកហ៊ុន សែនក៍ហ៊ុន សែនមិនឮ មិនដឹង បិទត្រចៀកជិត ទោះបីដឹងថាឈាមខ្មែរហូរស្រោចធរណីក៍ដោយក្តី តើគួរយើងគ្រប់គ្នាហៅថាសង្គមនេះជាសង្គម មនុស្ស សង្គមទេវតាសួគ៌ម្តេចកើត ?

កាលពីថ្ងៃទី២៦ធ្នូ២០១៥កន្លងអ្នកតំណាងរាស្ត្រ បក្សប្រឆាំងពីររូបត្រូវក្រុមបាតុករដែលដឺកនាំដោយក្រុមសម្ព័ន្ធសេនានាគ ដែលគេស្គាល់ថាជាក្រុមរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានវាយប្រហារទាក់យ៉ាងសាហាវព្រៃផ្សៃ។
ទោះបីជាក្រុមប្រព្រឹត្តអំពើហិង្សាទាំងនោះបានប្រព្រឹត្តខុសយ៉ាងណាក្តី ហ៊ុន សែននិងតុលាការស្រុកខ្មែរពុំបានដាក់ទោសទណ្ឌដល់មេក្លោងដែលបង្កើតឲ្យការប្រព្រឹត្តអំពើហិង្សានោះទេ ផ្ទុយទៅវិញ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានផ្តល់តួនាទីល្អគាប់ដល់មេក្លោងឈ្មោះប៉ាន់ខែម ប៊ុនថនជាជំនួយការនាយករដ្ឋមន្ត្រីទៀតផង ។

បើសង្គមមួយគ្មានច្បាប់ទម្លាប់វាយតប់គ្នាដោយសេរីគ្មានច្បាប់ទម្លាប់ដូច្នេះគួឲ្យយើងហៅប្រទេសនោះ សង្គមនោះជាសង្គមសុខ សន្តិភាព សុភមង្គលម្តេចកើត ?

សង្គមគំរាមកំហែងបាញ់ប្រហារបែបនេះ គ្មានទេនៅក្នុងប្រទេសសេរីភាព ប្រទេសប្រជាធិបតេយ្យ ប្រទេសមានការគោរពសិទ្ធិមនុស្ស ហើយនៅក្នុងនិយមន័យភាសាមនុស្សក៍គ្មានដែរ។
នៅក្នុងវចនានុក្រមសម្តេចសង្ឃរាជជូន ណាតបានសរសេរថា មនុស្សមានបួនប្រភេទ គឺមនុស្សដែលស្គាល់ខុសត្រូវ ដឹងល្អងាក្រក គុណនិងទោស ហៅថាមនុស្ស មនុស្សចិត្តបុណ្យចិត្តនៅថា មនុស្សទេវោ
មានចិត្តដូចទេវតា ឯមនុស្សពីរក្រុមទៀត គឺមនុស្សតិរច្ឆាននោ មនុស្សមានចិត្តជាតិរច្ឆាន មនុស្សមានសារធាតុជាសត្វព្រៃគ្មានដឹងខុស និងមួយផ្សេងទៀតជាជាប្រភេទមនុស្សនរកអវចីតែម្តង។
ចំពោះសង្គមមនុស្សព្រៃផ្សៃ ឃោរឃៅកាប់សម្លាប់បែបនេះ ត្រូវបានមនុស្សទូទៅចាត់ទុកជាប្រភេទសត្វតិរច្ឆានឬសត្វព្រៃគ្មានស្គាល់់គុណបុណ្យលល្អអាក្រក់ សម្លាប់ពលរដ្ឋខ្លួនឯងដោយគ្មានញញើតដៃ។
បើផ្អែកទៅលើអំណះអំណាងខាងលើទាំងប៉ុន្មាន ខ្ញុំទទួលស្គាល់ថាការហៅរបស់លោកហុង លីម អ្នកតំណាងរាស្ត្រអូស្ត្រាលីថា របបលោកហ៊ុន សែនថាសង្គមតិរច្ឆានគឺជាត្រឹមត្រូវ១០០% ពុំអាចប្រកែកឡើយ ហើយវាក៍ពុំមែនជាការមើលងាយទាប់ថោកដល់ពលរដ្ឋខ្មែរខ្លួនឯងដែរ ។ ផ្ទុយទៅវិញក្រុមលោកហ៊ុន សែនទេ អ្នកស្តាប់បង្គប់យួនទេ អ្នកដែលលក់ជាតិទឹកដីក្រោមរូភាពសម្បទានដីនិងសម្បត្តីធនធានឲ្យយួនទេ ដែលមើលងាយនិងកំពុងសម្លាប់ខ្មែរដោយប្រយោល អ្នកដែលប្រមាថព្រះសង្ឃ វាយព្រះសង្ឃ និងរំលោភដីពលរដ្ឋខ្មែរទេ ដែលជាន់ឈ្លីកិត្តិយសខ្មែរ អ្នកដែលលក់ពលកម្មខ្មេរឲ្យបរទេសទេដែលអ្នក ប្រមាថមើលងាយដល់ជាតិនិងមហាក្សត្ររបស់ខ្លួនពុំអាចប្រកែកបាន៕





សូមបញ្ជាក់នេះជារូបថតរបស់ លោក ហុង លីម អ្នករាស្ត្រខ្មែរជាប់ឆ្នោតនៅអូស្ត្ត្រាលី ដែលបានហៅថា សង្គមដែលគ្រប់គ្រងដោយហ៊ុន សែននេះជាសង្គមតិរច្ឆាន ភ្លាមនោះក៍មានការប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នកតំណាងរាស្ត្រអូស្ត្រាលីជាតិរូបនេះពីសំណាកមន្ត្រីខ្មែរដែលលីលាពូកែទ្រពងយួនផងដែរ ថាលោកហុង លីមមើលងាយពលរដ្ឋខ្មែរ។

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive