នៅក្នុងសង្គមចាស់ៗពោលថាស្ត្រីមានមាយារាប់រយជំពូក គួរឲ្យខ្លាច គួរឲ្យរាង និងមិគួរធ្វេសប្រហេសឡើយ ។ ព្រោះតែហេតុនោះក៍មានបុរាណាចារ្យខ្មែរយើងចារជាទំនុកផ្សេងៗជាច្រើនទៀតដូចជា៖
ស្រីមាយាដកខ្ញី ស្រីកញ្ជើធ្លុះនិងគេតែងជាពាក្យមួយបន្ថែមទុកឲ្យកូនខ្មែរទន្ទេញចាំរត់មាត់ទៀតថា៖
កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាក្មាន សាហាកុំទុកចិត្តម្តាយថាគ្មាបំណុល។
ទោះជាយ៉ាងនោះមែនក៍ដោយចុះ នៅក្នុងប្រទេសយួនគេឲ្យតម្លៃស្ត្រីជាតិខ្លាំងណាស់ដែលចេះលះបង់កាយភាពក្រមុំក្រពុំដូចផ្កាក្រអួនក្រអៅរបស់ខ្លួនដើម្បីជាតិសាសន៍របស់គេបានសុខ រហូតគេធ្វើជាដួនពាក់តំណាងឲ្យភេទស្ត្រីដែលបូជាខ្លួនដើម្បីប្រយោជន៍ជាតិ ។ ផ្ទុយទៅវិញសង្គមខ្មែរសព្វថ្ងៃនេះ គេយកសម្រស់រូបកាយធ្វើជាមុខរបរ និងធ្វើជាវុធសម្រាប់សម្លាប់ជាតិសាស្ត្រខ្លួនជាល្បែងនយោបាយ។
រយៈពេលប៉ុន្មានខែនេះគ្រាន់តែខ្មែរមានរឿងដោយសាស្រីច្រើនពេកណាស់ ! អ្នកខ្លះជាប់គុក អ្នកខ្លះត្រូវបានតុលាការហ៊ុន សែនចោទប្រកាន់បន្តបន្ទាប់ មិនចេះចប់មិនចេះហើយៗក៍មិនដឹងថាពេលណានឹងចប់ដែរ ប្រហែលជារហូតរលាយប្រទេសខ្មែរផងក៍មិនដឹង ។
នៅក្នុងរឿងនេះបញ្ហាជាតិជាច្រើនគ្មានមន្ត្រីណាមួយអើពើសោះទេ ពួកគេគិតតែពីញីកែងជើង អ្នកពង់យួនស្អុយ និងដើរស៊ីគុយទាវតាមផ្សារយកក្រោមហេតុផលថាស្វែងរកយល់ពីសុខទុក្ខរាស្ត្រ។
ថាអញ្ចឹងក៍បាន ចុះករណីបាញ់សម្លាប់មនុស្សជាបន្តបន្ទាប់រាប់ទស្សរ៍ដល់បច្ចុប្បន្ននេះមានបានផ្តល់យុត្តិធម៌និងស្វែកយល់ពីសុខសុវត្ថិភាពពលរដ្ឋខ្មែរហើយ?
បញ្ហាព្រៃឈើ សន្យាៗទប់ស្កាត់តែរហូតរាប់អាណត្តិមកហើយ មានបានធ្វើហើយនៅ?
បញ្ហាសម្បទានដីឲ្យចិនយួនមានបានធ្វើតាមច្បាប់ត្រឹមត្រូវដែរទេ មានបានបង្ហាញឯកសារឲ្យពលរដ្ឋដឹងដែរទេ?
រឿងព្រំដែនទឹកដីអាយុជីវិតជាតិហេតុអ្វីមិនដែលឲ្យពលរដ្ឋចូលរួមដឹងឮថែមទាំងចាប់អ្នកតំណាងរាស្ត្រដាក់គុកទៀត ហេតុអ្វីឬមួយអ្នកជាចោរតិរច្ឆនកញ្ជះយួនមែន?
រឿងការងារធ្វើ រំលោភឆក់ប្លន់ដីពលរដ្ឋមានដែលគិតគូរទេ ?
ទាំងអស់នេះជាអាយុជីវិតខ្មែរ ជាដង្ហើមរស់ពលរដ្ឋខ្មែរ ហើយខ្មែរទាំងអស់យំស្រែករាល់ថ្ងៃហើយ ទាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី ការយំស្រែកអំពីបញ្ហាអយុត្តិធម៌ ទួញប្រាប់ពីសោកនេះពុំមែនថ្មីៗទេគឺរាប់ឆ្នាំហើយៗរហូតបាញ់សម្លាប់លោកបណ្ឌិតកែម ឡីទៀត ។
តើនេះឬជាការស្វែងយល់សុខទុក្ខ សុខសន្តិភាពនិងភូមិឃុំមានសុវត្ថិភាពរបស់ហ៊ុន សែន?