មេដឹកនាំខ្មែរដូចដំរីខ្វាក់តាមាក់ឆ្កួត

មេដឹកនាំខ្មែរដូចដំរីខ្វាក់តាមាក់ឆ្កួត
ពាក្យចាស់បុរណាចារ្យពោលថា ដំរីក៍ខ្វាក់តាមាក់ក៍ឆ្កួតឬទៅទាំងប៉ីទាំងទ្រ ចាស់បុរាណយើងសំដៅក្រុមមនុស្សមួយក្រុមដែលមានថ្នាក់ដឹកនាំនិងអ្នកដែលហែហមអមដំណើរទៅជាមួយគ្នា ដែលមិន
ស្គាល់ផ្លូវទិសតំបន់អ្វីទាំងអស់ ឲ្យតែតាមាក់ឆ្កួតលីលានោះបើកបរទៅណា ដំរីក៍ខ្វាក់ដើរទៅតាមដោយគ្មានដឹងខ្យល់អ្វីទេ ទោះបីជាធ្លាក់រណ្តៅជ្រៅះជ្រលងដងអូរជ្រៅ ឬចម្រូងស្លាប់ក៍ចេះតែទៅដែរ មិនហ៊ានប្រកែកតវ៉ានិងម្ចាស់ដ៍ឆ្កួតល្ងីល្ងើនោះឡើយ ។ ជាងនេះទៅទៀតនោះដំរីខ្វាក់នោះ ទោះបីជាម្ចាស់លីលានោះវាយដុំយ៉ាងក៍ក៍ដំរីខ្វាក់នោះមិនហ៊ានរើបម្រះឬបោលទំលាក់ម្ចាស់ព្រៃផ្សៃទូយ៌សនោះឲ្យធ្លាក់ស្លាប់ដែរ ។



ខ្ញុំមិនដឹងទេថាមកពីហេតុអ្វី ឬមួយមកពីដំរីនោះល្ងងខ្លៅ ឬមួយប្រហែលជាខ្លាចស្លាប់ដោយសារអត់អាហារនៅក្នុងព្រៃ ?
ប្រសិនណាបើដំរីគិតដូច្នោះមែន ដំរីនោះពុំមែនតែខ្វាក់ទេ ល្ងង់ខ្លៅឆ្កួតលីលាដូចតែម្ចាស់វាដែរហ្នឹង នៅក្នុងព្រៃទៅខ្វះអ្វីចំណីនោះ មានសព្វបែបយ៉ាង ហើយមានសេរីភាពទៀតផង ។ 

ចុះនៅក្នុងសង្គមនុស្សយើងវិញមានមនុស្សបែបដំរីខ្វាក់ និងតាមាក់ឆ្កួតនេះទេ ? 
វាប្រាកដជាមាន មិនខ្វះទេ ធម្មជាតិបង្កើតមនុស្សសត្វឲ្យមានគ្រប់បែបយ៉ាង ទាំងឆ្កួតទាំងជា ទាំង
ល្ងង់ទាំងលី គ្មានស្គាល់អ្វីសោះទេ ទំាងដោយសារពួកគេល្ងង់ហើយមិនព្រមទទួលស្គាល់ថាខ្លួនល្ងង់ និងទទួលការអប់រំពីមនុស្សម្នាជិតខាងខ្លួន ។ និយាយឲ្យចំគឺពួកគេគ្មានចំណេះដឹងឬមិនចេះអក្សរតែម្តងក៍មានទើបពួកឆ្កួតផ្អើលឈូឆរតាមតែគ្នីគ្នាមេហ្វូងរបស់គេ ។ 

ពួកងាយរង្រ្គោះដល់សង្គមណាស់ ព្រោះគេធ្វើអ្វីតាមតែមេដែលមិនដឹងដូចគ្នា បើមេឲ្យសម្លាប់គឺសម្លាប់ជាក់ជាមិនខាន់ ជូនកាលពេលខ្លះធ្វើលើសមេក៍មានដើម្បីបង្គាប់ចិត្តមេផងបានរង្វាន់ពីមេផង ។ នៅក្នុងសង្គមខ្មែរយើងមានច្រើនណាស់មិនចេះខ្វះទេ គ្រប់សម័យកាលនិងជំនាន់ ទើបខ្មែរយើងរង្គ្រោះបង្ហូរឈាមកាប់សម្លាប់គ្នាទៅវិញទៅមកមិនចេះចប់មិនចេះហើយ ។ 



ឧទាហរណ៍៖ សម័យខ្មែរក្រហមស្លាប់មនុស្សរាប់លាននាក់ដោយតែតាមាក់ដែលឆ្កួត និងគេប្រើប្រាស់កុមារាកុមារីក្មេងខ្ចីមិនទាន់ដឹងអី មិនដែលចូលសាលាឲ្យមកបញ្ជានិងសម្លាប់ខ្មែរ ក្រោមហេតុហល
តាមមាគាដ៍ត្រឹមត្រូវ មហាលោតផ្លោះនិងមហាអស្ចារ្យ ប៉ុល ពត អៀង សារី ខៀវសំផន។ ពួកមេដឹកនាំតាមាក់ឆ្កួតៗនោះពុំដែលចូលចិត្តគំនិតរិះគន់កែតម្រូវស្ថាបនា និងអ្នកចេះដឹងបញ្ញាវ័នអ្វិឡើយ គេតែងរៀបតែចំផែនការសម្លាប់មនុស្សក្រោមរូបភាពក្បត់អង្ការ និងធ្វើឲ្យខូចប្រពៃណីរបបពួកហើយក៍យកឳកាសនេះសម្លាប់អ្នកប្រាជ្ញកវីបណ្ឌិតតែម្តងដោយពុំអាចប្រកែកបានទេ ព្រោះក្រុមហែរហមអមដំណើរក្រោមឳវាទទាំងនោះគឺជាមនុស្សខ្វាក់ តែមេបញ្ជាឬមានក្រុមណាផ្សេងមកបង្អើលហើយគឺផ្អើលទំងហ្វូងទាំងក្រុមចោទគ្នាឯង អ្នកនេះក្បត់ អ្នកនោះក្បត់ ហើយរកវិធីកំចាត់គ្នាឲ្យខានតែបាន ។ 

ចំណែកឯនៅក្នុងសង្គមខ្មែរសព្វថ្ងៃនេះ ដែលសប្បួណ៌បែបទាំងធនធានមនុស្សទាំងសម្ភារៈទំនើបៗ
ជាពិសេសបច្ចេកវិទ្យាសារព័ត៌មានដែលអាចធ្វើឲ្យមនុស្សយើងគ្រប់គ្នាសិក្សាស្វែងយល់ពីសង្គម និងជីវិតផ្សេងៗដោយល្អ ហើយវាកែលំអរស្ថាបនាអ្វីដែលខុសឆ្គងពីមុនឲ្យត្រឡប់មកត្រូវវិញ ដើម្បីសាមគ្គីអភិវឌ្ឍជាតិឲ្យបានរីកចម្រើន ដូចអរិយប្រទេស ឬអាចការពាររារាំងពីបច្ចាមិត្របាន។ 
ផ្ទុយទៅវិញទោះបីជាមានបណ្ឌិតច្រើនក្តី សម្បួណ៌ទៅហើយបញ្ញាវ័ន វិស្វករកវីប្រាជ្ញពោរពាសប៉ុណ្ណា ក៍គនៅតែឃើញពួកដូចប្រៀបដូចជាដំរីខ្វាក់ដដែល មិនដើរតាមផ្លូវដែលខ្លួនមើលឃើញទេ មិនព្រម ធ្វើអ្វីដែលខ្លួនចេះទេ គឺធ្វើតាមតែគំនិតហ្មឆ្កួតលីលាមិនគ្រប់ទឹកបើកបរឲ្យធ្លាក់ទឹករាល់ថ្ងៃ  ស្លាប់រាល់ថ្ងៃ ទឹកភ្នែករាល់ថ្ងៃ។ បើមិនដូច្នោះទេ ពពួកប្រភេទកវីប្រាជ្ញបណ្ឌិតដូចប្រភេទដំរីខ្វាក់ទាំងនោះសម្ងំនៅជាសុខ លក់ខ្លួន លកខ់ខួរក្បាល និងរត់ពួននិយាយកុហកបោកប្រាស់រាស្ត្រ ដើម្បីក្រពះនិងក្រុមគ្រួសារខ្លួន។ 

យើងឃើញស្រាប់ហើយថ្មីៗនេះ ក្នុងខណៈដង្ហែរសពលោកបណ្ឌិតកែម ដែលជាបញ្ញាវ័នខ្មែរមួយរួបដែលហ៊ានរិះគន់ស្ថាបនារដ្ឋាភិបាល ដើម្បីឲ្យរីកចម្រើននិងឆ្ពោះទៅរកការអភិវឌ្ឍពិតៗ ។ 
នៅក្នុងព្រឹត្តិការណ៍នោះយើងឃើញមានរឿងហេតុជាច្រើនកើតឡើងពីមជ្ឈដ្ឋានពីរគឺខាងរដ្ឋាភិបាល អ្នកហែរហមទ្រពង និងពីពលរដ្ឋខ្មែរស្លូតត្រងដែលស្រលាញ់យុត្តិធម៌ ។ 

 មជ្ឈដ្ឋានរដ្ឋាភិបាលនិងក្រុមបក្សពួកហាក់បីដូចដំរីខ្វាក់និងតាមាកឆ្កួត។ ពួកគេធ្វើអ្វីៗដោយគ្មានការកិតពិរចារណាអ្វីទាំងងស់សូម្បីសពមនុស្សក៍តាមព្យាបាទចងពារធ្វើបាបគ្នាដែរ ។ ជាធម្មតាប្រភេទមនុស្សមានចំណេះដឹង ឬសារធាតុជាមនុស្សតែងអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមករាល់ពេលដែលអ្នកភូមិផងរបងជាមួយមានទុក្ខធុរៈអ្វីមួយ ។ ផ្ទុយទៅវិញក្រុមអាជ័យធ្លាក់ទឹកហៃអើៗទាំងនេះ តាមរារាំងព្យាបាតភូតភរកែក្រឡៃព័ត៌មានសព្វបែបសព្វយ៉ាង រហូតមានអ្នកសារព័ត៌ទ្រពងមួយមានឈ្មោះថា Fresh News ផ្សព្វផ្សាយថាលោកបណ្ឌិតកែម ឡីមានប្រពន្ធពីរប្រពន្ធទៀតផង។ 

សម្លាប់មនុស្សមិនឆ្អែតទេ ថែមទាំងតាមលុបបំបាត់បំភ័យភូតរាស្ត្រប្រជាឲ្យឆ្កួតវង្វេងតាមខ្លួន ដែលជាថ្នាក់ដឹកនាំមិនគ្រប់ទឹក មានសតិមិនល្អទៀត ។ ក្រោយមកទៀតទាំងអាជ្ញធរថ្នាក់ក្រោមនិងថ្នាក់ដឹកនាំកំពូលៗបានរៀបចំផែនការជាច្រើនដើម្បីរារាំងកម្មវិធីដង្ហែរសពលោកបណ្ឌិតកែម ឡីទៅបញ្ចុះនៅស្រុកវិញ។ ពួកបានប្រើវីធីបិទស្ថានីយ៍លក់សាំងគ្រប់កន្លែងតាមបណ្តោយផ្លូវក្បួនសព និងបិទផ្លូវអមខាង រួមទាំងបង្កើតឲ្យមានអ្នកមានធ្វើដំណើរបញ្ច្រាស់ទិសទៀតផង ។ 

ចំណែកថ្នាក់ដឹកនាំជាតិបែរជាទៅលក់ពងទាស្អុយ ស៊ីគុយទាវនៅតាមផ្សារនៅពោធិសាត់ឯវិញ ដោយ
ទុកក្រុមហ្វូងដំរីខ្វាក់លីលាក្រឡុកពេញក្រុង។ 
គេធ្វើយ៉ាងនេះដើម្បីបង្វែរចំណាប់អារម្មណ៍ពលរដ្ឋស្រុកស្រែចំការពីរឿងឃាតកម្មឲ្យបែរមកចាប់អារម្មណ៍លើខ្លួនដែលកំពុងលក់ពងស្អុយ ក្រោមហេតុផល សុខទុក្ខពលរដ្ឋ និងធ្វើឲ្យខ្មែរឆាប់រំសាយចិត្តពីការសម្លាប់ រំលោភសិទ្ធិ ប្លន់ដីពលរដ្ឋពីសំណាក់ឈ្មួញឧកញ៉ា មន្ត្រីគ្រាក់ៗរបស់ខ្លួន ។

ទោះយ៉ាងណា សម័យនេះ ហ្មតាមាក់ឆ្កួតលីលាមិនអាចបោកប្រាស់ ទាក់ទាញទឹកចិត្តពលរដ្ឋស្នេហាជាតិ ស្រលាញ់យុត្តិធម៌ និងអាណិតជាតិខ្មែរបាននោះទេ ពីព្រោះពួកគេចេះសង្កេត​ តាមដាន មើលឃើញសង្គមជាក់ស្តែងថា វាពិតជាសង្គមតិរច្ឆាន ដឹកនាំដោយតាមាក់ឆ្កួតមែន  ។ អ្វីដែលតាមាក់ហ្មល្ងង់អាចបរបញ្ជាឲ្យចុះជ្រោះបាន មានតែក្រុមដំរីខ្វាក់នៅជិតខ្លួនប៉ុណ្ណោះ  ហើយក្រុមនេះក៍តែងតែងធ្លាក់ជ្រោះស្លាប់ដោយសារហ្មឆ្កួតលីលានោះជិះបញ្ជាទទឹងទិសជាច្រើនណាស់មកហើយដែរ ។

ដូច្នេះពលរដ្ឋខ្មែរទាំងអស់គ្នាត្រូវដេញតាមាក់ហ្មមិនស្គាល់ផ្លូវលីលាចេញ កុំឲ្យចេះតែមកបញ្ជាបរដំរីខ្វាក់ទាំងហ្វូងៗដោយគ្មានគំនិតត្រិះរិះពីចារណា ខួរក្បាលបញ្ញាខុសត្រូវបន្តទៀត ប្រសិនបើមិនដូច្នោះទេ ជាតិយើងនឹងស្លាប់រលាយគ្មានសល់ក្រោមការកាដឹកនាំដោយក្រុមតាហ្មដំរីឆ្កួតទាំងនោះ ហើយទីបំផុតសង្គមខ្មែរក្លាយជាសង្គមតិរច្ឆាន នរកប្រែតមិនខាន។




Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive