វាជារឿងធម្មតាទេនៅក្នុងសង្គមខែរសព្វថ្ងៃនេះ នរណាក៍គេដឹងដែរ តែវាគ្រាន់តែអ្នកខ្លះគេមិនហ៊ាននិយាយព្រោះគេខ្លាចបាត់ខ្លួន ស្លាប់ និងគេគំរាមកំហែងបង្កើតជារឿងអ្វីមួយឲ្យមានផលលំបាក់ជាដើម ។
នៅក្នុងសង្គមខ្មែរសព្វថ្ងៃដែលដឹកនាំដោយលោក នាយករដ្ឋមន្ត្រីហ៊ុន សែននេះពុំមែនតែលួចប្លន់ដីពលរដ្ឋ សម្លាប់មនុស្សក្រៅច្បាប់ដែលជាបុគ្គលធម្មតាប៉ុណ្ណោះទេ សង្គមហ៊ុន សែននេះ សូម្បីតែព្រះសង្ឃ អ្នកប្រាជ្ញបញ្ញាវ័នដែលជាបុគ្គលគួរគោរពស្រលាញ់ ជាធនធានពិបាករកក៍សង្គមហ៊ុន សែនដែលមនុស្សគ្រប់គ្នាចោមរោមជេរបញ្ចោរស្ទើរាល់ថ្ងៃនោះថាជាជនបម្រើនឲ្យបរទេស នោះហ៊ានបាញ់ប្រហារប្រល័យគ្មានស្តាយស្រណោះអ្វីទេ គឺគាត់ធ្វើយ៉ាងណាឲ្យតែក្រុមគ្រួសារនិងបក្សរបស់គាត់មានបានប៉ុណ្ណោះ។
ដូចជាករណីឃាតកម្មកន្លងទៅបងប្អូនទាំងអស់គ្នាដឹងហើយថា ក្រោយការបាញ់សម្លាប់នោះ រដ្ឋាភិបាលមានបំណងយ៉ាងណា មានចេតនាលាក់លួចបំបាត់ការពិតយ៉ាងណា នោះជាចេតនាលុបបំបាត់ពូជសាសន៍ខ្មែរឲ្យសោះសូន្យតាមរូបភាពផ្សេងៗ។
យើងក្រឡេកមកមើលការបំផ្លាញវត្តអារាមវិញព្រះពុទ្ធសាសនាវិញ នេះពុំមែនតែវត្តមួយនោះទេ ដែលរដ្ឋាភិបាលនិងក្រុមមន្ត្រីបក្សពួករបស់គេធ្វើដើម្បីបម្រើមច្ឆិតារបស់ក្រុមគេ ។ យើងឃើញមានវត្តសំពៅត្រៃលក្ខណ៍ វត្តខ្ពប(ខ្ញុំភ្លេចឈ្មោះដូចប្រហែល) វត្តរបស់ព្រះគ្រូពោយមេត្តានៅឯបូរីខេមកូ និងសាលាឆាន់វត្តសារ៉ាវ័នក៍ត្រូវមន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនទិញយកធ្វើជាទីតាំងរបស់ខ្លួនផង នេះបើព្រះសង្ឃដែលស្នទ្ធិមន្ត្រីធំៗបញ្ជាក់ឲ្យដឹង។ បើដីវត្ត ព្រះសង្ឃគេហ៊ានបាញ់សម្លាប់ហើយ ចុះខ្លាចអ្វីទៀតចំពោះការឆក់ប្លន់ ពលរដ្ឋ លក់ទ្រព្យសម្បត្តិជាតិ។