បច្ចុប្បន្ននេះខ្មែរបែកបាក់គ្នាជាច្រើន ជាច្រើនក្រុមដោយទស្សនៈ និងនិយមបក្សពួកដោយឡែកៗពីគ្នា ។ ការបែកបាក់នេះពុំមែនតែត្រឹមអ្នកស្រុកខ្មែរចំការ អ្នកល្ងង់មិនបានចូលសាលាប៉ុណ្ណោះទេ សូម្បីតែបណ្ឌិតបញ្ញាវ័ន្តដែលមាចំណេះចេះដឹង រៀនបានខ្ពង់ខ្ពស់ សាលាល្អៗ ថ្លៃៗចេញមកពីក្រៅប្រទេសក្តីក៏នៅតែឈ្លោះប្រកែគ្នា បែកបាក់គ្នា ចាត់ទុកអ្នកនេះបុគ្គលបរាជ័យ បុគ្គលនោះមិនកើត ពួកខ្លះក្រុមអាយ៉ង ក្រុមខ្លះស៊ីឈ្នួលគេ ក្រុមបម្រើបបរទេសដោយប្រការផ្សេងៗ ។
ការបែកបាក់គ្នា ការឈ្លោះប្រកែកគ្នា ចង់ធំ ចង់បានអំណាចយសសក្តិនេះរហូតដល់យកគ្នាជាសត្រូវ គំកួនគ្នា ឈ្លានិះគ្នាបង្កើតជាអំពើហឹង្សាសព្វបែបយ៉ាង ជាហេតុធ្វើឲ្យបរទេសឆ្លៀតឪកាសលូកដៃចូល កកូរកកាយពេញផ្ទៃក្នុងប្រទេសកម្ពុជា ដើម្បីជាប្រយោជន៏គ្រប់គ្រង និងកេងចំណេញប្រមូលធនធានធម្មជាតិជាតិខ្មែរ រួមទាំងផលប្រយោជន៏នយោបាយ ។
ការបែកបាក់អ្នកផ្តាច់ការនិយមនិងក្រុមអ្នកសេរីនិយមប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ឡើយទេ ថែមទាំងអ្នកប្រជាធិបតេយ្យនិយម អ្នកដែលថាខ្លួនជាអ្នកស្នេហាជាតិនោះរឹតតែបែកបាក់គ្នាជាច្រើន បក្សពួគ ច្រើនក្រុម ច្រើនគ្នាតូចៗបន្ថែមទៀត ដោយហោចទៅសូម្បីតែសហគមតូចៗក៏បែកបាក់គ្នាជាច្រើនក្រុមដែរ ។
ក្នុងរយៈពេលការបង្កើតចលនាតស៊ូប្រឆាំងនឹងរបបផ្តាច់់ចិនយួននិយមនេះគេឃើញខ្មែរនៅប្រទេសសេរីមានបែងចែកជាច្រើននិន្នាការ និងច្រើសហគមន៏ បើទោះបីជាគេចង់បានការផ្តាច់ប្តូរនៅកម្ពុជា ចង់ឲ្យកម្ពុជារួមផុតពីនឹមអាណានិគមយួនចិនក៏ដោយ ក៏ពួកគេបំបែកខ្លួនតូចៗ បំបែកគ្នាជាច្រើនក្រុមផ្សេងៗគ្នា ។
នៅសហរដ្ឋអាមេរិកគេឃើញមានចលនាពីផ្សេងគ្នា មួយក្រុមចលនាសង្គ្រោះជាតិដែលបង្កើតឡើងដោយលោកសម រង្ស៊ី និងមួយទៀតក្រុមCFAដែលជាក្រុមចលនារបស់លោកទូច វិបុល ។ មិនមែនតែនៅក្នុងសហរដ្ឋអាមេរិកឡើយសូម្បីក្នុងប្រទេសផ្សេងៗទៀតក៏នៅតែមានខ្មែរបំបែកខ្លួនតូចៗងើបឡើងប្រឆាំងនិងរបបផ្តាចការហ៊ុន សែនដែរ ។
នៅក្នុងបទសម្ភាសន៏ជាមួយវិទ្យុអាស៊ីសេរីថ្ងៃអាទី១២សីហានេះ លោកហុង លីមហាក់មានគោលបំណង ឲ្យអ្នកប្រជាធិបតេយ្យចាស់លាលែងចេញហើយទុកឪកាសឲ្យអ្នកនយោបាយថ្មីបញ្ចេញស្នាដៃ និងសកម្មភាពវិញម្តង ។ វាជាការល្អដែរ អ្វីដែលចាស់ហើយគួរតែឈប់ប្រើឲ្យសម្រាក់ទើបល្អ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបញ្ចេញសមត្ថភាពនិងស្នាដៃម្តង ស្នេហាជាតិម្តង កុំឲ្យគេថាអ្នកស្នេហាជាតិផ្តាច់មុខ អ្នកប្រជាធិបតេយ្យផ្តាច់មុខ ។
ប៉ុន្តែចំពោះចក្រភពអង្គរយល់ឃើញថា នៅក្នុងស្ថានភាពបែបនេះខ្មែរគួរណាស់រួបរួមសាមគ្គីគ្នា បញ្ចេញសកម្មភាពទាំងអស់គ្នា ធ្វើការទាំងអស់គ្នាទើបប្រសើរ ទើបសម្រេចបាន វាមិនអាចគិតថាអ្នកនេះមានសមត្ថភាព អ្នកនោះខ្លាំង ក្រុមនោះបរាជ័យ និងជ័យជំនះច្រើនពេកទេ បើធ្វើដូច្នេះ ទោះបីជាខំប្រឹងរហូត៤០ ទៅ៥០ឆ្នាំទៀតក៏មិនអាចរើរួចពីរបបផ្តាច់ការ ចិនយួននិយមដែរ វាមានតែវិនាសហិនហោចបាត់បង់ទឹកដីបន្ថែមទៀតប៉ុណ្ណោះ ។
សំដូចសុភាសិតថា ចង្កឹះ១បាច់គេកាច់មិនបាក់ បើយើងតែម្នាក់គេបំបាក់បាន។