កុំថតជាមួយប្រយ័ន្តរន្ទះបាញ់



ស្បថពាក្យទាល់ភ្នាល់ពាក្យចាញ៉ ពិតមែនពាក្យស្លោកមួយនេះដែលបុរាណាចារ្យខ្មែរលើកមិនខុសមែន  បន្ទាប់ពីលោកហ៊ុន សែនបបួលលោកសម រង្ស៊ីស្បថដាក់ជីវិត ឲ្យរន្ទះបាញ់ស្លាប់ទាំងគ្រួសារកាលពីថ្ងៃទី០៦ខែសីកន្លងមក អ្នកលេងបណ្តាញ់សង្គមបានគាស់កកាយពាក្យសម្បថលោកហ៊ុន សែនទាំងប៉ុន្មានមកវិញ ទាំងការស្បថកាត់ក កាត់ដៃ ស្បថឲ្យឡានបុករន្ទះបាញ់ និងវិនាសហិនហោចខ្លោចផ្សាទាំងពូជផៅញាតគ្រួសារក៏លើកមកបញ្ឈឺឌឺដងលោកនាយករដ្ឋមន្ត្រីសឹងរាល់ថ្ងៃ ។

នៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី យុវជនក្លាហានមួយរូបដែលគេស្គាល់ឈ្មោះជាទូទៅនៅលើបណ្តាញសង្គមថាអាសង្ហា បានCommentថា`៖«កុំថតជាមួយប្រយ័ត្នរន្ទះបាញ់» យុវជនដែលជាពលករចំណាក់ស្រុកដ៏ក្លាហាន ជារឿយតែងចេញធ្វើសកម្មភាពតវ៉ាក្នុងគោលបំណងបុព្វហេតុសេរីភាព និងទឹកដីកម្ពុជាដោយគ្មានញញឹតឡើយ ។

រាល់ពេលមានការតវ៉ានៅប្រទេសកូរ៉េខាងត្បូងយុវជនអាសង្ហាតែឃោសនា ផ្សព្វផ្សាយកៀគរពលករដែលចំណាក់ស្រុកដោយរបបក្រុងភ្នំពេញដូចរូបលោកដែរ ឲ្យនាំគ្នាតវ៉ានិងជំរុញឲ្យអន្តរជាតិជួយស្វះស្វែងរកដំណោះស្រាយស្រោចស្រង់ជាតិ និងផ្តល់ភាពយុត្តិធម៌ដល់អ្នកស្នេហាជាតិដែលកំពុងរងទុក្ខទោសដោយរបបក្រុងភ្នំពេញ។

រឿងស្បថពាក្យទាល់នេះពុំមែនតែយុវជនអាសង្ហាទេដែលបញ្ចើចបញ្ឈឺលោកហ៊ុន សែននោះ លើគេហទំព័រដែលមានឈ្មោះថា CSCNEWS.ORG និងបានផ្សព្វផ្សាយបន្តដោយអ្នកគាំទ្រលោក សម រង្ស៊ីប្រចាំសហរដ្ឋអាមេរិក បានសរថាពលរដ្ឋខ្មែរចេញមុខស្បថដាក់ជីវិតជាមួយហ៊ុន សែនជំនួសលោកសម រង្ស៊ី ។
ពួកគេបានសួរទៅលោកហ៊ុន សែនថា៖«ហ៊ានស្បថដាក់ជីវិតទេ ថាពេលកាន់អំណាចកន្លងមក បានបម្រើប្រទេសជាតិដោយស្មោះត្រង់ មិនបានធ្វើបាបរាស្ត្រ មិនបានបាញ់សម្លាប់ពលរដ្ឋ មិនបានលួចប្លន់ដីធ្លី ស្រែចំការ ផ្ទះសម្បែងពលរដ្ឋក្រីក្រ ស្លូតត្រង់?»។


ទោះយ៉ាងណាពាក្យសម្បថរបស់លោកហ៊ុន សែនគ្រាន់តែជាពក្យទាល់ច្រកនិយាយឲ្យរួចតែមួយគ្រាៗប៉ុណ្ណោះ គេពុំដែលឃើញលោកហ៊ុន សែនធ្វើតានសម្តីរបស់លោកឡើយ ដូចពាក្យថា បើទប់ស្កាត់ការបំផ្លាញព្រៃមិនបានទេលោកកាត់កលោកចោលជាដើម តែពេលកលោកនៅតែនៅលើស្មាដដែល ហើយព្រៃឈើនៅតែបំផ្លាញ់រាល់ថ្ងៃដោយសេរី ដោយក្រុមឧកញ៉ា នាយទាហានដដែល៕


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive