លោកបាំងសុខខឿនថាទីក្រុងទំនើបៗរបបក្រុងភ្នំពេញរបស់ហ៊ុន សែនមិនបានស្មើរត្រឹមតែភូមិឃុំរបស់ប្រទេសស៊ុយអ៊ែត គឺឆ្ងាយដាច់រាប់សិបរយពានដង


របបក្រុងភ្នំពេញនិងអ្នកគាំទ្រលោកនាយករដ្ឋមន្ត្រីហ៊ុនសែនតែងតែអួតនិងផ្សពផ្សាយតាមប្រព័ន្ធផ្សាយរបស់ខ្លួនថាកម្ពុជាបច្ចុប្បន្នជឿនលឿន លូតលាស់មិននឹកស្មានដល់ ជាប្រទេសដែលមានការរីកចម្រើនខ្លាំងស្ទើរគ្រប់វិស័យ ទាំងអចលនទ្រព្យ ទេសចរណ៏សណ្ឌាគារ សំណងនិងវិស័យរោងចក្រកាត់ដេរ ដែលបច្ចុប្បន្ននេះវិស័យរោងចក្រកាត់ដេរមានកម្មករកម្មការិនីប្រមាណ៧០ម៉ឺននាក់ចូលធ្វើការ ។ ក្រៅពីវិស័យសេដ្ឋកិច្ចទេសចរណ៏និងអចលនទ្រព្យ កម្ពុជាមានការចម្រើនលូតលាស់គួរឲ្យកត់សម្គាល់នោះគឺស្ពានផ្លូវដែលបានជំនួយពីមហាមិត្តចិនជប៉ុន ។ ស្ពានអាកាសដូចជា ស្ពានអាកាសច្បារអំពៅ ស្ពានអាកាសក្បាលថ្នល់ ស្ពានអ្នកលឿន ស្ពានទន្លេបិទ ស្ពាន៧មករា ស្ពានស្ទឹងមានជ័យនិងស្ពានផ្សារដីហុយដែលទើបនឹងសាងសងថ្មីៗនេះ ។ 

ទោះជាយ៉ាងនោះក្តីទស្សនៈពលរដ្ឋខ្មែរមួយចំនួនដទៃផ្សេងយល់ឃើញថា​ ការរីកចម្រើនប៉ុណ្ណេះ មិនសមល្មមនឹងរយៈពេលរួមធនធានរបស់កម្ពុជាដែលបានបាត់បង់នោះទេ ។ កម្ពុជាចំណាយពេលអស់៣០ទៅ៤០ឆ្នាំ រួមទាំងធនធានធម្មជាតិ រ៉ែក្នុងទឹកក្នុងដីព្រៃឈើរួមទាំងដីសម្បទានរាប់សិបម៉ឺនហិកតាទៅឲ្យបរទេសមានចិននិងយួន តែកម្ពុជាទទួលបានត្រឹមស្ពានអាកាសពីរបីកំណាត់ ផ្លូវកៅស៊ូដាច់ដាច ធ្លុះធ្លាយ ធ្វើហើយសម្ពោធមិនទាន់ជួសជុលវិញ ។ 

វិស័យសេដ្ឋកិច្ចកសិកម្មពឹងលើបរទេសទាំងស្រុង សូម្បីតែបន្លែត្រកួនព្រលឹតស្ពៃជីអង្ករដែលខ្មែរដាំដុះបានក៏ខ្មែរបច្ចុប្បន្ន រដ្ឋាភិបាលសព្វថ្ងៃនេះពឹងលើការនាំចូលពីថៃនិងយួនដែរ ។ កម្មករកសិករគ្មានការងារធ្វើ ពួកគាត់ធ្វើចំណាកស្រុករត់ទៅធ្វើនៅនៅបណ្តាប្រទេសអាស៊ានផ្សេងៗមានថៃ កូរ៉េ ជប៉ុននិងម៉ាឡេស៊ីស្ងាត់ភូមស្ងាត់ស្រុក ។

ការចម្រើនលូតលាស់តែស្ពានពីរបីកំណាត់ ផ្លូវកៅស៊ូជួសជុលរាល់តែឆ្នាំនេះពុំទាន់ចាត់ចូលថាជាប្រទេសរីកចម្រើន ប្រទេសមានការអភិវឌ្ឍទេ ។ លោកប៉ាងសុខឿន អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុន ដែលមាននិន្នាការបក្សប្រឆាំងបានថ្លែងនៅបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី១២ សីហានេះថា៖«ក្រុងភ្នំពេញមិនបានស្នើរភូមិឃុំប្រទេសស៊ុយអ៊ែតផង» ។ 
លោកបន្ថែមថា ទាំងរចនាសម្ព័ន្ធការរៀបចំ ផ្លូវថ្នល់ សុវត្ថិភាពភូមិ មន្ទីរពេទ្យសុខភាពអនាម័យ សាលារៀន ផ្សារគឺគេមានរៀបចំបានល្អត្រឹមត្រូវ មានការទទួលខុសត្រូវខ្ពស់ ដោយហោចទៅសូម្បីនៅតាមភូមិឃុំដែលលោកកំពុងរស់នៅក៏មានផ្ទះសម្រាប់មនុស្សចាស់ជរា គ្មានទីពឹងពំនាក់អាស្រស័យដែរ ។ 


លោកថាចំពោះកម្ពុជាវិញអភិវឌ្ឍដូចសព្វថ្ងៃ ដឹកនាំដូចរបបក្រុងភ្នំពេញសព្វថ្ងៃនេះមិនដឹងជាពេលណាបានល្អប្រសើរ មានការរីកចម្រើនទេ​ រាប់រយឆ្នាំទៀតក៏មិនបានស្មើរភូមិឃុំគេដែរ មានតែហិនហោចទៅវិញ ។ 

ក្នុងការភិវឌ្ឍប្រទេសជាតិ លោកមានទស្សនវិស័យចង់រៀបចំប្រទេសជាតិតាមបែបប្រទេសសេរី ប្រទេសជឿនលឿន កាត់បន្ថយមន្ត្រីរាជការ ក្រសួងដែលមិនបានការ ដែលមិនបម្រើផលប្រយោជន៏ជាតិ មន្ត្រីទ្រពង ឪបដៃជើងចោលដើម្បិសន្សំថវិការជាតិយកទៅបំពេញតម្រូវការផ្សេងៗ ត្រៀមទុកបង្ការមានគ្រោះអាសន្នជាតិ កែប្រែប្រព័ន្ធដឹកនាំរដ្ឋឲ្យមានតម្លាភាព មានសេរីភាពយុត្តិធម៌ និងលុបចោលការិយាធិបតេយ្យ ពុករលួយជាប្រព័ន្ធ។




Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive