កុំព្រហើនថាអន្តរជាតិដាក់សម្ពាធទើបហ៊ុន សែនដោះលែង បើហ៊ានថាអញនឹងចាប់ញាត់គុកវិញ

ប៉ុន្មានថ្ងៃចុងក្រោយ បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការទូតអង់គ្លេសមក លោកហ៊ុន សែនបានដោះលែងអ្នកទោសនយោបាយជាបន្តបន្ទាប់ នៅឡើយតែលោកកឹម សុខាប្រធានគណបក្សសង្គ្រោះជាតិ មិនទាន់មានពន្លឺអ្វីតិចតួចនៅថានឹងដោះលែង ។

ថ្ងៃនេះដែរលោកហ៊ុន គ្រោងនឹងដោះលែងអ្នកទោសទ្រង់ទ្រាយធំ ដោយលោកថាជាការស្នើសុំព្រះមហាក្សត្រឲ្យដោះលែងតាមរដ្ឋធម្មនុញ្ញ ដែលត្រូវបន្ធូរបន្ថយទោសក្នុងរដូវបុណ្យម្តងៗ ពុំមែនជាការស្ថិតនៅក្រោមគំនាបនយោបាយបរទេសណាមួយទេ ហើយនេះក៏ជាសិទ្ធិរបស់លោកក្នុងការស្នើសុំមហាក្សត្រឲ្យទ្រង់ដោះលែងដែរ ពុំមែនជាការប្រើអំណាច និងតុលាការស្ថិតនៅក្រោមនាយករដ្ឋមន្ត្រីអីដែរ ។

លោកបន្តថាបើនរណាមួយហ៊ានថាការដោះលែងនេះគឺដោយសារតែសម្ពាធអន្តរជាតិនោះ លោកនឹងចាប់ដាក់គុកវិញភ្លាម កុំព្រហើនឲ្យសោះ នេះជាការអនុវត្តច្បាប់ ចំពោះបុគ្គលដែលប្រព្រឹត្តល្មើសច្បាប់ នៅក្នុងប្រទេសកម្ពុជា ។

កាលពីម្សិលមិញលោក សម រង្ស៊ីបានហៅតុលាការរបបក្នុងភ្នំពេញថាជាអាយ៉ងរបស់លោកហ៊ុន សែន ដែលចង់ចាប់ចងនិងចោទនរណាមួយតាមតែចិត្តរបស់នាយករដ្ឋមន្ត្រី លោកសម រង្ស៊ីថាលោក មិនខ្វល់នឹងការកោះហៅរបស់តុលាកាក្រុងភ្នំពេញឡើយ ។

ជារឿយៗគេតែងឃើញអ្នកទោសជាច្រើនត្រូវលើកលែងទោសនិងចាប់ចង់បញ្ចូលគុកវិញបន្ទាប់ពីលោកហ៊ុន សែនស្រែក និងស្នើសុំ ដូចជាលោកញឹកប៊ុន ឆៃ មុនពេលឆ្នោតលោកត្រូវបានតុលាការចោទប្រកាន់ពីបទល្មើសគ្រឿងញៀន ប៉ុន្មានមិនបានប៉ុន្មានផង នាពេលបោះឆ្នោតជិតចូលមកដល់ លោកញឹក ប៊ុនឆៃត្រូវបានដោះលែងហើយឲ្យឈរជាប្រធានបក្សរហូតពេលនេះរដ្ឋមន្ត្រីអញ្ជើញចូលក្នុងរដ្ឋាភិបាលថ្មីនេះដូចអាណត្តិមុនៗដែរ ។


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive