វរហើយអាមេរិក លោកហីប៊ុនហៀងលេងមែនទែនហើយ មែនតែទ័ពហីងទ សង្ស័យក្អាត សង្កោចមមុងមមាចក៏មកវ៉ៃជាមួយអាមេរិកដែរ


អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជំរុញឲ្យលោកហីប៊ុនហៀងវ៉ៃជាមួយអាមរិក ដោយកាត់តរូបបញ្ចើចបញ្ចើមានរូបភាពផ្សេងៗ។ អ្នកខ្លះប្រៀបធៀបលោកអគ្គមេបញ្ជាការហីង ប៊ុនហៀងដូចជាហីង ដែលមានសំឡេងឮខ្លាំងពីវាលមួយទៅវាលមួយយ៉ាងទ្រហឹងអឺងកង រកស្តាប់អីមិនបាន ។

ខ្លះទៀតបានយករូបទាហានខ្មែរកាន់ចប កាន់បង្គីត្រៀមជីកដីដាំណាំគ្រាន់តែចិញ្ចឹមក្រពះ ត្រៀមដាច់មិនទាន់ដាច់បាយ ព្រោះប្រាក់ខែរតិចតួចហូបមិនគ្រាន់ ឲ្យលុយកូនរៀនមិនគ្រប់ ។

ចំណែកអ្នកខ្លះទៀតបានយកវីដេអូរាំលេងកំសាន្តរបស់នាយទាហាន កងទ័ពមន្ត្រីការពារជាតិផុសឌឺដងដល់មន្ត្រីការពារជាតិដែលមិនដែលរវល់រឿងកិច្ចជាតិ រឿងព្រំដែនទឹកដីព្រៃឈើធនធានខ្មែរ ចេះតែផឹកស៊ីស្រីញីអូន មកបង្ហាញឲ្យជនរួមជាតិខ្មែរមើលឲ្យដឹងច្បាស់ថានេះជាកម្លាំងពិតរបស់កម្ពុជា នេះជាទាហានអ្នកការពារទឹកដីរបស់របបក្រុងភ្នំពេញ ។ ពួកគេចង់បញ្ជាក់ថា វាមិនខុសពីហីងដែលចេះតែស្រែកហីងហងៗឲ្យតែថ្លង់មនុស្សម្នារកដេកពួនមិនបាននោះទេ ។

កន្លងទៅគេតែងលឺរបបក្រុងភ្នពេញប្រកាសសង្គ្រាមជាមួយថៃឡាវ ហើយគេថាកងទ័ពខ្មែរទទួលបានជោគជ័យ ឈ្នះលើទ័ពសត្រូវ ប៉ុន្តែទ័ពថៃចាញ់ៗរហូតនៅជាប់នឹងមាត់ជណ្តើរប្រាសាទព្រះវិហារ ចូលលុកលុយព្រះប្រាសាទតាមាន់ តាក្របីដោយសេរី ។ នៅក្រុងភ្នពេញនេះវិញលឺតែឈ្នះៗ យុទ្ធសាស្ត្រឈ្នះៗ ឈ្នះទាំងយួនឈ្នះទាំងសៀមឡាវ តែមិនហ៊ានឲ្យពលរដ្ឋទៅមើលព្រំដែន ដែលគេអួតអងលាន់លឺដូចហីងថាព្រមដែនសន្តិភាពនោះទេ ។

បើព្រំដែនសន្តិភាពហើយម្តេចខ្លាច ?
បើឈ្នះខ្ទេចឈ្នះខ្ទីហើយ មានយុត្តិធម៌សង្គម ស្មោះត្រង់នឹងខ្មែរហើយម្តេចឲ្យខ្មែរដឹងការពិតផង?

ដើម្បីបញ្ជាក់ពីកម្លាំងដ៏មហិមារបស់បុរសខ្លាំងកម្ពុជា ថាខ្លាំងប៉ុណ្ណា ពលរដ្ឋខ្មែរបានជំរុញឲ្យរដ្ឋាភិបាលបញ្ចេញសមត្ថភាព មហិទ្ធិឫទ្ធិ តេជៈបារមីដែលគេតែងតែឮថាតេជោ មានបុណ្យខ្ជស់ ជាបរុសខ្លាំងនោះ ឲ្យពលរដ្ឋខ្មែរ និងបរទេសឃើញម្តង ឲ្យភ្លឺភ្នែកម្តង កុំឲ្យគេថាហីងឬក្អាត់ពេក ។


Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive