តើថ្នាក់នាំសង្គ្រោះជាតិរឹងមាំឬមួយក៏អ្នកទ្រខ្លាំងក្លាជាង ?


ភាពរង្គ្គោះរង្គើនៅក្នុងគណបក្សប្រឆាំងមួយនេះតែងកើតឡើងគ្រប់ពេលដែលរដ្ឋាភិបាលតាមចាប់ប្រផាប់ប្រផីង និរាសព្រាត់ប្រាស់គ្នា និងជាប់គុក ។ ក្នុងខណៈគ្រាក្រលំបាក់នេះថ្នាក់ដឹកនាំបក្សមួយនេះខិតខំស្វះស្វែងរកជំនួយពីគ្រប់មជ្ឈដ្ឋាន មិនថាតែមេដឹកនាំប្រទេសលោកសេរីទេ​សូម្បីតែពលរដ្ឋខ្មែរថ្នាក់ដឹនាំសង្គ្រោះជាតិទទូចអំពាវនាវឲ្យជួយក្រោកឡើងជួយគាំទ្រ និងឧបត្ថម្ភជាថវិកានិងសម្ភារៈផ្សេងៗដែរ ។

ដោយសារតែពលរដ្ឋខ្លាចជាតិនិរាសបាត់បង់ ខ្លាចជាតិត្រូវរងទុក្ខទោស ព្រួយភ័យខ្លាចយួនចូលកាន់តែច្រើនធ្វើឲ្យពលរដ្ឋបាត់សេរីភាពនិងជីវភាពក្រទៅៗ ពួកគេក៏ក្រោកឡើងគាំទ្រឧបត្ថម្ភបក្សមួយនេះឲ្យរស់ឡើងកាលពីឆ្នាំ២០១៣ ហ៊ានប្តូរជីវិត លះបង់ការងារមុខរបរលុយកាក់ និងខ្លះទៀតស៊ូព្រាត់ប្រាស់ក្រុមគ្រួសារដើម្បីជាតិរស់ ។

ការក្រោកឡើងតស៊ូនឹងរបបផ្តាច់ការនេះបានលេចធ្លោឡើងក្នុងកំឡុងពេលតវ៉ាលទ្ធផលបោះឆ្នោតការលះបង់នេះធំធេងខ្លាំងណាស់ ។ ប៉ុន្តែថ្នាក់ដឹកនាំសង្គ្រោះជាតិងាយរង្គោះរង្គើជាងពលរដ្ឋអ្នកគាំទ្រ ងាយភ្ញាក់ផ្អើលនិងងាយនឹងទទួលឥទ្ធិពលលុយអំណាចពីបក្សកាន់អំណាចជាងអ្នកគាំទ្រ ជាងអ្នកពលរដ្ឋសាមញ្ញ ។

ក្រោយពេលមានចរចានយោបាយបង្កើតវប្បធម៌សន្ទនាមក សង្គ្រោះជាតិមានការប្រេះស្រាំជាបន្តបន្ទាប់ ដោយសារការទិញដូរពីបក្សមានអំណាច បើទោះបីជាមិនបាលេចជារូបរាងច្បាស់ក្តី ប៉ុន្តែថ្នាក់ដឹកនាំសង្គ្រោះជាតិមួយចំនួនបានលក់ខ្លួនដើម្បីលុយនិងបុណ្យជាហូរហែ ។ ចំណែកអ្នកដែលនៅបន្តតស៊ូក្នុងចលនាសង្គ្រោះជាតិនេះរទាំងទ្រូងរកាំប្រេះឆាមើលមុខគ្នាមិនសូវចំ ។

ក្រោយពេលលោកសម រង្ស៊ីនិរទេសខ្លួនទៅក្រៅស្រុកដើម្បីគេចពីសំណាញ់ច្បាប់របបក្រុងភ្នំពេញ នៅខែមិនា ឆ្នាំ២០១៦មក សង្គ្រោះជាតិចាប់លេចចេញនូវភាពប្រេះស្រាំយ៉ាងច្បាស់ ដោយគណៈកម្មការនាយកមួយរូបបានស្តីបន្ទោស និងរអ៊ូរទាំពីសេចក្តីទុក្ខអ្នកនៅក្នុងស្រុកនិងអ្នកនិរទេសខ្លួនចោលស្រុកថា៖«ដើរកាត់ភ្លៀងគឺរមែងត្រូវទទឹកភ្លឿង» នេះគឺសម្តីនាងមនោ វិទ្យាដែលជាកូនស្រីរបស់លោក កឹម សុខាគឺសំដៅលើការមិនព្រមចូលស្រុករបស់លោកសម រង្ស៊ីដើម្បីឲ្យលោកហ៊ុន សែនកាត់ទោសតាមច្បាប់និងតវ៉ាតាមផ្លូវតុលាការនៃរបបក្រុងភ្នំពេញ ។

នាងចង់និយាយថាការនិទេសខ្លួនរបស់លោកសម រង្ស៊ីគឺដើម្បីសេចក្តីផ្ទាស់ខ្លួន យករួចខ្លួន មិនគិតគូរអាយុជីវិតបក្សសង្គ្រោះជាតិ ដោយទុកឲ្យកឹម សុខានៅធ្វើការក្នុងស្រុកតែម្នាក់ឯង ។ តែយ៉ាងណាភាពចម្រូងចម្រាស់នេះក៏បានស្ងាត់រលត់ផុតទៅវិញ រហូតរដ្ឋាភិបាលបង្កើតច្បាប់ថ្មីស្តីគណបក្សនយោបាយដើម្បីរារាំងប្រធានគណបក្សនេះឲ្យបន្តធ្វើនយោបាយបាន និងអាចឈាន់ដល់រំលាយបក្សណាដែលមានមេបក្សជាប់ទោស ។

យល់ឃើញដូច្នេះ សម រង្ស៊ីក៏លាលែងក្រោមហេតុផលការពារខ្លាចរបបក្រុងភ្នំពេញរំលាយគណបក្សសង្គ្រោះជាតិ ។ រឿងចម្រូងច្រាស់ក្នុងគណបក្សកើតជាថ្មីបន្ថែមទៀត ដោយសារកែងប្រធានបក្ស ។ អ្នកខ្លះថាគួរជ្រើសរើសអ្នកជូឡុង សូមូរ៉ា អ្នកខ្លះមិនសមទំនងប្តីចេញប្រពន្ធចូល ហើយថែមទាំងមានពាក្យចាក់រុកពីលោកហ៊ុន សែនផងក៏សម្រេចជ្រើសរើសលោកកឹម សុខាជាប្រធាន។

នេះប្រហែលជាលោកហ៊ុន សែនដឹថាបក្សនេះគឺលោកត្រូវតែរំលាយបាន ព្រោះថាលោកកឹម សុខាបានជាបមានរឿងអាស្រូវនិងលោកនាងស្រីមុំរួចទៅហើយ វាក៏មិនខុសពីវាសនាលោកសម រង្ស៊ីដែរ គឺមានតែគុកនិងរត់ចោលស្រុកប៉ុណ្ណោះ ។

ពិតមែនថ្ងៃទី០៤កញ្ញាឆ្នាំ២០១៦ លោកកឹម សុខាត្រូវជាប់គុកបាត់បង់សេរីភាពធ្វើអ្វីលែងកើត ឯគណបក្សត្រូវរលាយជាស្ថាពរ សមាជិកកើតវឹកវរប្រាស់អាយុរត់់រកជ្រកពឹងបរទេសរៀងៗខ្លួ ។

បើទោះបីជាគណបក្សសង្គ្រោះជាតិត្រូវរលាយទៅហើយក្តី ទឹកចិត្តប្រជាពលរដ្ឋនៅតែអាណិតស្រលាញ់គាំទ្រ ក្រោកឡើងបាតុកម្មតវ៉ាគ្រប់តំបន់ប្រទេសអាស៊ី អ៊ឺរ៉ុបធ្វើឲ្យផ្អើលសហគមន៏អ៊ឺរ៉ុបអាមេរិក ។ ចលករនេះធ្វើឲ្យសង្គ្រោះជាតិនៅមានដង្ហើមមិនទាន់ដាច់ខ្យល់ស្លាប់ភ្លាមៗ គឺដោយសារពលរដ្ឋ កម្មករគ្រប់ប្រទេសគាំទ្រ ។

ការតវ៉ា តស៊ូមតិទាំងក្នុងនិងក្រៅស្រុកដោយគ្មានមេដឹកនាំច្បាស់លាស់បានអូសបន្លាយអស់ជាច្រើនខែ ទីបំផុតលោក សម រង្ស៊ីអតីតប្រធានដែលគេទាត់ចោលពីឆាកនយោបាយនិងបានសម្រាកអស់រយៈយូរដែរហើយ ក៏បានលេចមុខមកក្នុងគោលបំណងថាជ្រោមជ្រែងធ្វើចលនាជួយសង្គ្រោះជាតិឲ្យរស់ឡើងវិញ ដោយបង្កើតចលនាមួយឈ្មោះថា ចលនាសង្គ្រោះជាតិ ប៉ុន្តែត្រូវបានបក្សសង្គ្រោះជាតិដែលគេហៅថាក្រុមអាវលឿង ដឹកនាំដោយនាងមនោ វិទ្យាចោទថាធ្វើឲ្យសង្គ្រោះជាតិបែកបាក់ ។

រឿងវិវាទនេះបានកើតឡើងចេញប្រទេសអាមេរិក ដឹកនាំដោយលោកទូច វិបុល ប្រថានសម្ព័ន្ធខ្មែរអាមេរិក (CAA) .។ ប៉ុន្តែមិនធ្វើឲ្យបះពាល់រហូតបែកបាក់គ្នាទៅបង្កើតថ្មីផ្សេងៗគ្នា ម្នាក់ភ្លើងទៀន ម្នាក់ទៅរូបព្រះច័ន្ធអីទេ គឺគ្រាន់តែអាក់អន់ក្នុងចិត្ត ហើយប្រហែលជាមគំនុំក្នុងចិត្តទៀតផងក៏មិនដឹង ទើបរហូតដល់ទី១២ ខែសីហា២០១៧នេះ លោកហុងលីមអ្នកតំណាងរាស្ត្រអូស្រ្តាលី និងជាអ្នកជ្រោមជ្រែងនាងមនោវិទ្យាគ្រោងបង្កើតរដ្ឋាភិបាលនិរទេសខ្លួនមួយដោយលើកនាងមនោវិទ្យាជានាយករដ្ឋមន្ត្រីនិរទេស ហើយស្នើរឲ្យអ្នកនយោបាយសង្គ្រោះជាតិចាស់ៗ ដែលបរាជ័យកន្លងមកឲ្យឈប់ធ្វើនយោបាយ ឲ្យលាលែងចេញពីសង្គ្រោះជាតិ ។

បើទោះបីជាលោកហ៊ុង លីមប្រកាស់បដិសេធអ្នកចាស់អ្នកថ្មីដែលគេមើលទៅឃើញថាលោកសំដៅរុញច្រានលោកសម រង្ស៊ីចេញពីឆាកនយោបាយក្តី ភ្លាមនោះការពលរដ្ឋខ្មែរទិសទី អាមេរិក អាឡឺម៉ង​ អ៊ឺរ៉ុបខ្មែរ បានចេញប្រតិកម្មនឹងលោកហុង​ លីមនិងនាងមនោវិទ្យាជាបន្តបន្ទាប់ ថានេះជាទង្វើឆោតល្ងង់ នេះជាទង្វើមួយដែលហ៊ុន សែនចង់បាន ធ្វើយ៉ាងនេះខ្មែរពិតជារលាយ មិនខាន ។ ពួកគេបានលើកឡើងពីគុណសម្បត្តិនៃការសាមគ្គីភាពជាកម្លាំង និងភាពហិនហោចនៃការបែកបាក់ រូមទាំងអ្នកខ្លះលើកឡើងជាប្រវត្តិសាស្ត្រខ្មែរដែលតែងតែបាក់គ្នាហើយរត់ទៅជ្រកកោននឹងយួន និងក្រុមក្បត់ជាតិដើម្បីអំណាច លុយកាក់បុណ្យយសថាជាទង្វើលីលាថោកទាប ។

រាល់លើកគេសង្កេតឃើញថា ពេលសង្គ្រោះជាតិមានបញ្ហាឬចង់បែងចែកគ្នា ដណ្តើមតំណែងបុណ្យសក្តិគ្នាទាំងដែលកំពុងស្ថិតក្នុងមាត់ខ្លាគឺពលរដ្ឋខ្មែរចេញមុខដោះស្រាយ ការពារជួយកុំឲ្យបែកបាក់គ្នា ផ្សះផ្សាគ្នាឡើងវិញ ដើម្បីជាតិរឹងមាំ  ដើម្បីរំដោះទឹកចេញពីរបបផ្តាច់ការនិងចិនយួន ។

បើដូច្នេះតើសង្គ្រោះជាតិរឹងមាំឬមួយពលរដ្ឋខ្មែរអ្នកគាំទ្ររឹងមាំជាង?

យើងខ្ញុំសន្និដ្ឋាននិងថាអ្វីទេ ប៉ុន្តែយើងខ្ញុំគ្រាន់តែលើកជាប្រវត្តិសាស្ត្រខ្លីបន្តិចទេ ជាទូទៅមេដឹកនាំខ្មែរជាច្រើនណាស់មកហើយ សុទ្ធសឹងតែមេដឹកនាំ ត្រចៀកស មេដឹកនារៀនច្រើនភ្លេចច្រើន មិនចេះចាំប្រវត្តិសាស្ត្រ បែងជើងតែគ្នាឯងហើយបម្រើមច្ឆតាបរទេស និងសត្រូវដើម្បីតែផលប្រយោជន៏តំណែងនិងលុយស្រី ប៉ុណ្ណោះ ទើបរហូតដល់ពេលសព្វថ្ងៃនេះជាតិជិតរលាយសាបសូន្យដោយសារតែមេដឹកនាំរៀនច្រើនភ្លេចច្រើន មិនចាំប្រវត្តិសាស្ត្រ ចូលចិត្តឈ្លោះប្រកែកបំបែកបំបាក់កំចាត់គ្នាឯង។

Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive