ហ៊ុន សែនចូលទ្រុងរបស់សម រង្ស៊ីហើយ



ក្រោយពីការបោះឆ្នោតជាតិដែលមានតែគណបក្សតូចតាចថ្មីថ្មោងប្រមាណ១៩ចូលរួមបានបិទបញ្ចប់ទៅ សហគមន៍អន្តរជាតិប្លុកសេរីបានចេញសេចក្តីប្រកាសមិនទទួលស្គាល់ជាបន្តបន្ទាប់ថា ការបោះឆ្នោតដែលរៀបចំឡើងដោយឧបករណ៍នយោបាយហ៊ុន សែនថាជាការបោះឆ្នោតលេងសើច មិនមានសេរីយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវអាចទទួលយកបាន ។

ទន្ទឹមនឹងសេចក្តីប្រកាសរបស់ប្លុកសេរីមានសហរដ្ឋអាមេរិកជាដើមមិនទទួលស្គាល់ បែរជាចិនចិននិងយួន ដែលខ្មែរយើងហៅថាជាមហាចោរ ជាសត្រូវលួចប្លន់ទឹកដីរ៉ែព្រៃព្រឹក្សាធម្មជាតិខ្មែរ ចេញមុខប្រកាសផ្តល់ឧបត្ថម្ភគាំទ្រសព្វបែបយ៉ាង រួមទាំងហាមប្រាមមិនឲ្យអន្តរជាតិលូកដៃចូលក្នុងកិច្ចប្រទេសកម្ពុជាទៀតផង ។

ថ្មីៗនេះលោក វ៉ាង យីរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានថ្លែងថា បរទេសមិនត្រូវលូកដៃចូលក្នុងប្រទេសកម្ពុជាទេ ផ្ទុយទៅវិញចិនបានលូកដៃចូលកកូរកកាយក្នុងប្រទេសកម្ពុជាគ្រប់សម័យកាល រាប់ចាប់តាំងពីសម័យប៉ុល ពតទៅ ។ ការចូលចូលក្នុងប្រទេសកម្ពុជាបណ្តាលឲ្យកម្ពុជារងគ្រោះថ្នាក់ ស្ទើរតែសូន្យនេះ ចិនពុំដែលទទួលខុសត្រូវឡើយ ។

ក្នុងរបបហ៊ុន សែននេះជាថ្មីម្តងទៀតចិនក៏បន្តលូកដៃកកូរកកាយប្រទេសកម្ពុជាឲ្យវឹករវទៀត ដោយគាំទ្រឲ្យលោកហ៊ុន សែនបង្កើតជាប្រទេសកម្មុយនិស្ត ឯកបក្សមានតែប្រជាជនមួយ ចំណែកបក្សតូចទុកសម្រាប់លម្អ និងបន្លំភ្លែកអន្តរជាតិ ។

ទោះជាយ៉ាងនេះក្តីក្រោមការខិតខំអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិ បានតស៊ូរើបម្រើ ធ្វើគ្រប់់មធ្យោបាយ បង្កើតជាចលនាផ្សេងៗដើម្បីរំដោះទឹកដី ជួយសង្គ្រោះជាតិ មាតុភូមិ រំដោះប្រជាជនខ្មែរឲ្យមានសេរីភាពពីជនផ្តាច់ការ របបម៉ៅខ្មៅងងឹត យង់ឃ្នង សហាវព្រៃផ្សៃ ។

យុទ្ធនាការម្រាមដៃស្អាតនិងដេកផ្ទះឈ្នះឯង ធ្វើឲ្យលោកហ៊ុន សែនភ័យស្លន់ស្លោ គំរាមផង បំភ័យផង រហូតប៉ុនប៉ងបង្កើតជាកលល្បិចផ្សេងៗដើម្បីទប់ទល់នឹងយុទ្ធនាការចលនាសង្គ្រោះជាតិ ដែលខ្លួនបានរំលាយបាត់ទៅហើយនោះ ។

លោកបណ្ឌិតសូ ណារ៉ូ បានលើកឡើងនូវយុទ្ធសាស្ត្រជូ គឺលាង ក្នុងរឿងសាមកុកត្រង់វគ្គ ជ្រោះភ្នំប៉ វ៉ាងថា ៖ហ៊ុន សែនដល់ចំណុចស្លាប់ហើយ សង្គ្រោះជាតិបានធ្វើសព្វយ៉ាងហើយដើម្បីចាប់ហ៊ុន សែន ដូចជាស៊ឺម៉ាអ៊ីដែលជាប់អន្ទាក់របស់ជូគឺអ៊ីចឹង បើគ្មានទេវតាជួយទេគឺចប់សព្វគ្រប់ហើយ ។

លោកសូ ណារ៉ូក៏បានលើកយកសម្តីលោកសម រង្ស៊ីដែលថា អ្នកចង់រំលាយសង្គ្រោះជាតិដូចជារំលាយខ្លួនឯងអ៊ីចឹង ។ លោកថាពេលនេះអន្តរជាតិកំពុងតែថ្កោលទោស និងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតលេងសើច មានតែចិនយូនប្លុកផ្តាច់ការប៉ុណ្ណោះទទួលស្គាល់ ហើយក្រុមលោកនិងលោកសូរ៉ូ វិជ័យគ្រោងនឹងធ្វើបាតុកម្មប្រឆាំងនឹងចិនផងដែរ ។

ជុំវិញភាពចម្រូងចម្រាសបរាជ័យអវសាន្តនៃជីវិតនយោបាយរបស់លោកហ៊ុន សែន លោក ស ចាន់ដេតពីទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា បានសរសេរនៅលើបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី៣សីហាថា៖«កៀងបញ្ចូលទ្រុងហើយ» ។

លោកបានលើកឡើងនូវល្បិចកលរបស់លោកហ៊ុន សែនចាញ់ហើយធ្វើឲ្យក្រឡាប់ចាក់ប្រែទៅជាឈ្នះដើម្បីបន្តគ្រប់គ្រង់បន្តកាន់អំណាច រួមទាំងភាពទន់ខ្សោយរបស់ទ្រង់រណឬទ្ធិណ្តាលឲ្យលោកហ៊ុន សែនឈ្នះហើយឈ្នះទៀត។

​ ខ្លឹម សារទាំងស្រុងរបស់លោក ស ចាន់ដេត៖«ម្តង​នេះបើធ្វើការផ្លាស់ប្តូរ(ហ៊ុន​ សែន​)​មិនបានទៀត​ គឺអស់ឱកាសហើយ​ រហូត​ដល់ជាង​ ២០ឆ្នាំ​ទៅ​មុន​ទៀត​ ទើប​មើលឃើញស្រមោល​ នៃព្រឹត្តិការណ៍ចលនាផ្លាស់ប្តូរថ្មី​ ចេញ​មកម្តងទៀត។

​ ព្រោះឱកាសទម្លាក់លោក​ ហ៊ុន​ សែន​ លើកទី០១​ នៅឆ្នាំ១៩៩៣​ តែ​ត្រូវ​បាន​បរាជ័យ​ ទៅ​វិញ​ដោយ​សារ​ មិន​ប្រគល់​សិទ្ធិ​ឲ្យ​ទៅ​ (UNTAC )​ ធ្វើ​ការសម្រេច​។

​ ប៉ុន្តែ​លើកទី​០២នេះ យើងបញ្ឆោតជារៀងរាល់​ ក្រោយ​ការ​បោះឆ្នោត​ជាតិ​ម្តងៗ​ ហើយ​ តែទ្វារនៃកិច្ចព្រមព្រៀង​ "ទីក្រុង​ប៉ារីស​"​ត្រូវ​បានបិតជិត​ ដោយ​បណ្ដា​ប្រទេស​ "ហត្ថលេខី"​ ទាំងអស់​​មិន​កំរើកបន្តិចសោះ។

​ ឥលូវ​ម្តង​នេះ​ ស្ទើរ​គ្រប់​បណ្ដា​ប្រទេស​ "ហត្ថលេខី"​ ទាំង​អស់​សុទ្ធ​តែ​ក្តៅ​ក្រហាយ​ នឹង​លោក​ ហ៊ុន​ សែន​ ​សម្លាប់​ "លទ្ធិប្រជាធិបតេយ្យ​"​ នៅកម្ពុជា​ តាមរយៈ​ការ​រៀប​ចំ​បោះឆ្នោត​ក្លែងក្លាយ​។

​ សួរ​ថា​ ហេតុអ្វី​ត្រូវ​ប្រើល្បិច​ "បញ្ឆោត"​ កៀងលោក​ ហ៊ុន​ សែន​ អញ្ចឹង​ មិន​រុញទម្លាក់តែម្តងទៅ?។

​ ចម្លើយ​នៅត្រង់ថា​ យើងធ្វើនយោបាយ​ "អហិង្សា​សកម្ម​"​ ដើម្បី​ទប់ទល់​នឹង​ "អំណាច​ផ្តាច់​ការ​"​ ដែល​គេមានទាំងទ័ព​ កម្លាំង​លុយ​ និង​កម្លាំង​តុលាការ​។ ដូច្នេះ​ បើ​មិន​ចេះយុទ្ធសាស្ត្រ​ "ខ្ចីកម្លាំងខាងក្រៅ"​ យកមកប្រើទេ​ នោះមិនអាច​ "ប្តូរ​"​ ហ៊ុន​ សែន​ បាន​»។





Share:

Hot Widget

recent/hot-posts

Header Ads Widget

Responsive Advertisement

BTemplates.com

Blog Archive