អតីតប្រធានគណបក្សសង្គ្រោះជាតិដែលរងពាក្យបណ្តឹងពីរបបក្រុងភ្នំពេញច្រើនជាងគេបានចំអកឡកលើយថាលោកមិនខ្វល់នឹងតុលាការអាយ៉ងដែលចាំតែត្រាប់បង្គាប់យកគួរតាមគេបញ្ជារដូចជាសេកសារិកា ។
សម រង្ស៊ីអ្នកនយោបាយដែលរួបរឹតដោយសំណុំរឿងក្តីក្តាំង ពុំដែលបានស្នាក់នៅស្រុកខ្មែរជាប់លាប់ប៉ុន្មានឡើយ ព្រោះរូបលោកពេញទៅដោយទោសកំហុសបើបូកសរុបទោសដែលរដ្ឋាភិបាលរបបក្រុងភ្នំពេញកាត់ទោសរហូតមកដល់ពេល សរុបទៅប្រហែលជាមានទោ៩ទៅ១០តំណក៏មិនអាចរួចទោសផង ។
លោកសម រង្ស៊ីសរសេរនៅលើបណ្តាញសង្គមរបស់លោកនៅថ្ងៃ២៣សីហាថា ៖«រឿងដែលលោក ហ៊ុន សែន និងតុលាការអាយ៉ងរបស់គាត់ ចោទខ្ញុំថា ខ្ញុំបានប្រមាថមហាក្សត្រនោះ មិនមែនជាការពិតទេ ដោយសារខ្ញុំគ្រាន់តែលើកឡើងថា ព្រះមហាក្សត្រធ្វើអ្វីៗ តាមបញ្ជារបស់លោក ហ៊ុន សែន ទាំងអស់ ដែលគាបសង្កត់ និងបំភិតបំភ័យព្រះអង្គ ជារៀងរាល់ថ្ងៃ។ ដូច្នេះ លោក ហ៊ុន សែន ទេ ដែលប្រមាថព្រះមហាក្សត្រ ហើយគាត់មិនត្រឹមតែប្រមាថព្រះអង្គទេ តែគាត់ញាំញីព្រះអង្គ ដោយចាប់ព្រះអង្គធ្វើជាចំណាប់ខ្មាំងរបស់គាត់»។
ទាក់ទងនឹងតុលាការអាយ៉ងនិងធ្វើបង្គាប់បញ្ជាារដែលលោកសម រង្ស៊ីថាជាឧបករណ៏របស់លោកហ៊ុន សែនដែរ ប៉ុន្មានថ្ងៃនេះគេមើលឃើញតុលការលោកហ៊ុន សែនបានដោះលែងអ្នកទោសនយោបាយជាបន្តបន្ទាប់ ក្រោយពីមានជំនួបជាមួយមន្ត្រីទូតនៃប្រតេសអង់គ្លេស ។
ការដោះលេងអ្នកទោសនយោបាយប៉ុន្មានរូបនេះត្រូវបានកេមើលឃើញថាស្ថិតនៅក្រោមការបង្កាប់បញ្ជារបស់លោកហ៊ុន សែន ហើយវាព្រោះតែលោកហ៊ុន សែនខ្លាចសម្ពាធសហគមន៏អន្តរជាតិ ។ លោកធ្វើយ៉ាងនេះក៏គឺដើម្បីបោកបញ្ឆោតអន្តរជាតិបន្តទៀតដើម្បីឲ្យអន្តរជាតិមើលឃើញថារបបក្រុងភ្នំពេញវិលមករកប្រទេសសេរីវិញ ព្រោះបានដោះលែងអ្នកទោសមនសិការ ។
កន្លងទៅនយោបាយបន្ធូរបន្ថយដោះលែងអ្នកទោសនយោបាយបញ្ឆោតយកលុយនេះ ឃើញថាលោកហ៊ុន សែនធ្វើបានជោគជ័យជាដរាបមក ហើយការយករាស្ត្រជាចំណាប់ខ្លាំងនេះក៏ជាយុទ្ធសាស្ត្រជោគជ័យយ៉ាងសំបើមណាស់ដែរ ។ ប៉ុន្តែក្រោយពេលលោកកាន់អំណាច់ពេញដៃហើយ បានជំនួយគ្រប់គ្រាន់ហើយទាំងគណបក្សប្រឆាំងក៏រុញចូលគុកវិញបន្តកន្ទុយគ្នា ហើយទាំងម្ចាស់ជំនួយក៏ត្រូវលោកហ៊ុន សែនចំអកវាយបកវិញឡើងស្ពឹកមុខគ្រប់ៗអាណត្តិ ។
ក្នុងអាណត្តិនេះ លោកសម រង្ស៊ីដែលប្រកាស់ថាលោកជាដៃគូនយោបាយតែមួយគត់របស់ហ៊ុន សែន ជាបុគ្គលដែលធ្វើឲ្យហ៊ុន សែនខ្លាចនោះ ថាតើសម រង្ស៊ីមានយុទ្ធសាស្ត្រអ្វីដើម្បីទប់ទល់ហ៊ុន សែនទេ ឬមួយក៏បន្តចាយបោកពាក្យលួងលោម និងចាញ់បញ្ឆោតលោកហ៊ុន សែនបន្តទៀតដោយត្រឹមតែឃើញហ៊ុន សែនដោះលែងអ្នកទោសឲ្យក្រៅឃុំបណ្តោះអាសន្នទៀត?