កេចាំមើលការដោះលែងបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្សជាច្រើននាក់នោះថាតើសម្ពាធអន្តរជាតិឬចិត្តសន្តោសប្រណីនិងមានចិត្តដោះស្រាយបញ្ហានយោបាយរបស់ហ៊ុន សែន?
ពេលនេះគេឃើញច្បាស់ហើយ វាពិតជាសម្ពាធរបស់អន្តរជាតិមែន មិនទាន់បានប៉ុន្មានផង ហ៊ុន សែនតាមទារលុយលោកគឹម សុខ និងគំរាមកំហែងអ្នកដែលផ្សាយថាគេដោះលែងលោកកឹម សុខា។
អំពើទាំងនេះត្រូវបានអ្នកលេងបណ្តាញសង្គមនិងខ្មែរពីសហគមន៏អ៊ឺ ប្រទេសសេរីហៅលោកហ៊ុន សែនថាជាថៅកែគុក ជាមនុស្សឆ្កួតនិយាយឡប់ឡែ មិនច្បាស់លាស់ ម្តងថាលោកកឹម សុខាគ្មានទោស ថាជាពិរុទ្ធជន ម្តងថាជាឧក្រិដ្ឋជន ថាជាជនក្បត់ជាតិ មិនអាចលើកលែងទោសបានទាំងដែលតុលាការមិនទាន់កាត់ទោស ។
ប៉ុន្មានថ្ងៃចុងក្រោយនេះលោកហ៊ុន សែនបែរជានិយាយមិនច្បាស់លាស់ ប្រហែលជាចង់ជួយកាត់ទោសលោកកឹម សុខាជំនួយតុលាការនិងដើម្បីបំភ័ន្តបន្លំខ្មែរថាដោយសារលោកហ៊ុន សែនមានចិត្តសន្តោសប្រណីខ្មែរដូចគ្នា ចង់ឲ្យខ្មែរមានសន្តិភាពសេរីភាពសុខសាន្ត ហើយនិងដើម្បីភូតភរអន្តរជាតិតទៅទៀត។ ដូច្នេះហើយបានជាលោកហ៊ុន សែនឲ្យមន្ត្រីបក្សប្រឆាំងនិងសកម្មជនសិទ្ធិមនុស្សទាំងអស់សរសេរលិខិតសុំទោស ហើយគំរាមមិនឲ្យមាននរណាមួយនិយាយថាដោយសារការដោះលែងមន្ត្រីទាំងនោះពុំមែនជារឿងគំនាបនយោបាយអន្តរជាតិទេ បើហ៊ាននិយាយនឹងត្រូវចាប់អ្នកទាំងអស់នោះបញ្ជូនចូលគិតវិញ ។
មិនទាន់បានមួយដង្ហើមផង ស្រាប់តែលោកហ៊ុន សែនប្រកាសឲ្យមេធាវីរបស់លោកតាមទាំរលុយលោកកឹមសុខ។ នេះបង្ហាញថាវាពុំមែនជាចិត្តសន្តោសប្រណីនិងចង់បានសន្តិភាពដែលបុរសខ្លាំងតែគំរាមកំហែង និងប្រកាស់សង្គ្រាមជាញឹកញាប់នោះទេ វាពិតជាមានគំនាបអន្តរជាតិមែន ។
គេឃើញអ្នកទោសនយោបាយឬអ្នកទោសសកម្មជនដីធ្លីជាច្រើន ឲ្យមាន