PM Hun Sen state to all ministers and Khmer people come to gather at that time in the of Khmer nation must prevent and love traditional. All though PM Hun Sen said we see all media of Khmer government have been never cared about civilization and Khmer traditional. They always broadcast other culture such as Chinese and Vietnamese culture on their media. More over those media broad casted media what affected to health own people too.
នាថ្ងៃទី៣មិនានេះខ្មែរមានមោទនាភាពណាដែលមន្ត្រីរំលឹកនិងចង់ការពារវប្បធម៌ជាតិ
=====Angkor Empire ចក្រភពអង្គរ=====
នាថ្ងៃទី៣មិនានេះខ្មែរមានមោទនាភាពណាដែលមន្ត្រីរំលឹកនិងចង់ការពារវប្បធម៌ជាតិ
=====Angkor Empire ចក្រភពអង្គរ=====
ចក្រភពអង្គរនិងកូនខ្មែរគ្រប់រូមមានសេចក្តីរីករាយត្រេកអរខ្លាំងណាស់ពេលដែលសម្តេចនិយាយពីការស្រលាញ់ថែរក្សាសម្បត្តិវប្បធម៌ជាតិ ចង់ឲ្យកូនខ្មែរ ចេះភ្ញាក់រលឹក ចង់ឲ្យកូនខ្មែរស្គាល់អ្វីដែលជារបស់ខ្មែរ ស្គាល់ពីតម្លៃនៃវប្បធម៌ខ្មែរ ។
ប៉ុន្តែផ្ទុយទៅវិញ កាលពីចូលឆ្នាំកន្លងទៅទូរទស្សន៍បាយ័ន្តរបស់កូនសម្តេចបែរជាយករបាំចិនយួនមកសម្តែងលើឆាក យ៉ាងគគ្លើន ដូចជាគ្មានការព្រួយបារម្ភអ្វីសោះ មិនគិតពីវិប្បធម៌ ខ្លាចហិនហោសវប្បធម៌ជាតិអ្វីបន្តិចសោះ ។
ការលួចបំផ្លិចបំផ្លាញវប្បធម៌ជាតិពីបណ្តាប្រទេសជិតវាមានពិតហើយ តែវាមានចោរខាងក្នុង អ្នកម្ចាស់ទឹកដីរបស់ខ្លួន បើកដៃឲ្យចោរចូលលួចបន្ថែមទៀត ។
(វិដេអូ) កាលកន្លងទៅមានយួនទូរទស្សន៍ខ្សែកាបមួយផ្សាយថាយួនបានយករូបបរមរាជវាំងដែលជាអត្តសញ្ញាណជាតិ ស្ថាប័នកំពូលរបស់ខ្មែរ ទៅធ្វើជារូបសញ្ញាល្បែងឆ្នោតរបស់យួន ប៉ុន្តែការលួចធ្វើអំពើអាក្រក់ថោកទាបយ៉ាងនេះ ខ្ញុំពុំដែលលឺមានមន្ត្រីស្ថាប័នក្រសួងណាចេញមុខប្រតិកម្មម្តងណាទេ ខ្ញុំឃើញមានតែមន្ត្រីទាំងនោះខំចេញមុខមកការពារយួន ខំប្រឹងបំប្លែងពត៍មានទាំងនោះទៅជាពត៍មានអ្វីផ្សេងៗទៅវិញ ។
ថ្ងៃជាថ្ងៃល្អ ជាថ្ងៃគាប់ប្រសើរណាស់ ដែលមន្ត្រីរាជរដ្ឋាភិបាលរំលឹកទិវាវប្បធម៌ជាតិ ចង់ឲ្យកូនខ្មែរចង់ចាំនិងស្រលាញវប្បធម៌ជាតិខ្មែរ ប៉ុន្តែខ្ញុំសូមផ្តាំថា កុំមានតែទិវាវ និងអនុសាសន៍ សម្តីអត់ប្រយោជន៍ សូមឲ្យមានការអនុវត្តន៍ខ្លះផង ។
ហើយមួយទៀតកុំពួកែខាងការពារគេឲ្យចេះការពារជាតិខ្លួនផង កុំខ្លាំងពេកជាមួយគ្នា បើលោកជាខ្មែរមែន ៕
0 Comments:
Post a Comment