Reason OF Celebrated Women Day
Women day were celebrated on 8 march to remind of struggle of garment factory in New York cit in 1857.Those men marched to demand and protested boss factory abused and broke labor law. But those women garment worker were cracked down as slaughter , sent to prison to punish and other dismissed from garment.All Though those garment workers were threated and punished their movement not stop ,they still protested until their movement out spread to Germany , Russia and Portland,
In 1910 there are three women continued this. First name Clara https://www.uic.edu/orgs/cwluherstory/CWLUArchive/interwomen.html from Germany.
ក្លារ៉ា ស្គីន នៅប្រទេសអាឡឺម៉ង និង អ្នកស្រី រ៉ូស្កាលុមស្ព័របួរ ជនជាតិប៉ូឡូញនិង គ្រូបស្កាយ៉ាដែលជាភរិយារបស់លោកលេនិន
បុព្វហេតុនៃការកើតឡើងទិវាសិទ្ធនារីពិភពលោក
ទិវាសិទ្ធិ០៨មិនានេះ ត្រូវគេប្រារព្វធ្វើឡើងចំពោះស្ត្រីកម្មកររោងចក្រកាត់ដេរ និងរោងចក្រតម្បាញ់ ដែលស៊ូទ្រាំនឹងភាពឈឺចាប់ដោយសារការកៀបសង្កត់រឹតបន្តឹង ធ្វើទារុណកម្មពីថៅកែរោងចក្រ បង្ខិតបង្ខំឲ្យធ្វើការលើសម៉ោង រំលោភសិទ្ធិសេរីភាព វាយដុំជិះជាន់មិនបាន ពីមួយថ្ងៃទៅមួយថ្ងៃ ។នៅថ្ងៃទី០៨មិនាឆ្នាំ១៨៥៧ ស្ត្រីរោងចក្រនៅទីក្រុងញូវយ៉ក សរដ្ឋអាមេរិកទាំងនោះបាននាំគ្នាបះបោរតវ៉ា ក្រោកឡើង ដង្ហែរជាក្បូន ដើម្បីទាមទារលក្ខ័ណ្ឌសមស្របមួយចំនួនក្នុងនោះរួមមាន លក្ខណ្ឌការងារល្អ ប្រាក់ខែសមរម្យ និងឲ្យមានការគោរសិទ្ធិនារី ។
ប៉ុន្តែការតវ៉ានោះត្រូវបានបរាជ័យហើយត្រូវថៅកែរោងចក្រចាប់បង្ចំធ្វើទារុណកម្មទ្វេដង ហើយស្ត្រីខ្លះទៀត ត្រូវបានបណ្តេញការងារទៀតផង។ ទោះយ៉ាងណាចលនាតស៊ូរបស់ស្ត្រីទាំងនោះមិនបានរាថយ និងធ្វើឲ្យស្ត្រីទាំងនោះមានការភ័យខ្លាចដោយសារការចាប់ចង់ព្រមទាំងបណ្តេញពីរោងចក្រទេ ពួកគេនៅតែមានគំនិតទាមទារស្វែងរកសេរីភាពនិងជីវភាពសមរម្យជានិច្ច ។
នៅក្នុងឆ្នាំក១៨៥៧ដដែលនោះ ក៍កើតមានការទាមទារតវ៉ាមួយផ្សេងទៀតដើម្បីឲ្យមានការបោះឆ្នោតនិង លុបបំបាត់នូវការកែងប្រវ័ញ្ចលើពលកម្មកុមារ ប៉ុន្តែត្រូវបរាជ័យម្តងទៀត ដោយបូលិសចេញមករារាំងនិងបង្ក្រាប់ភ្លាមៗដែរ ។
៥១ឆ្នាំបន្ទាប់មកចលនាស្ត្រីជំនាន់ក្រោយរបស់ពួកគេបានងើបឡើងតវ៉ប្រឆាំងនិងអំពើព្រៃផ្សៃរំលោភសិទ្ធិស្ត្រី កេងប្រវ័ញ្ចកម្លាំងពលកម្មកុមារជាបន្តទៀត ហើយចលនានេះចេះតែរីកដុះដាល់ និងល្បីបល្បាយញតៗគ្នា ពីប្រទេសមួយទៅប្រទេស រហូតដល់ប្រទេសអាល្លឺម៉ង់ បូឡូញ និងប្រទេសរុង្ស៊ី ។
ដោយសារការកៀបសង្កត់និងភាពឈឺចាប់ធ្វើឲ្យស្ត្រីបីនាក់លេចមុខជាងគេក្នុងការប្រឆាំងតវ៉ានឹងអំពើរំលោភច្បាប់យ៉ាងអមនុស្សធម៌នេះ នោះគឺអ្នកស្រី ក្លារ៉ា ស្គីន នៅប្រទេសអាឡឺម៉ង និង អ្នកស្រី រ៉ូស្កាលុមស្ព័របួរ ជនជាតិប៉ូឡូញនិង គ្រូបស្កាយ៉ាដែលជាភរិយារបស់លោកលេនិន ។ ស្ត្រីទាំងបីនាក់ខាងនេះ បានរួមគ្នាបំផុសគំនិត ផ្សព្វផ្សាយចលនាតស៊ូដើម្បីសិទ្ធិស្ត្រីនិងទាមទារលក្ខណ្ឌការងារចេះតែរីករាលដាល់ពីប្រទេសមួយទៅប្រទេសមួយទៀត។ ស្ត្រីទាំង៣នាក់បង្កើតបានជាគណៈលេខាអន្តរជាតិដើម្បីដឹកនាំចលានាស្ត្រី១ ។
ក្រោមការដឹកនាំរបស់ស្ត្រីបីរូបនោះ គណៈលេខាអន្រជាតិដើម្បីដឹកនាំចលនាស្ត្រីនេះកបានបន្តដំណើរការតវ៉ារបស់ខ្លួនជាបន្តបន្ទាប់ហើយត្រូវបានគេទទួលស្គាល់ពីសិទ្ធិសេរីភាពស្ត្រី នៅក្នុង ថ្ងៃទី០៨មិនា ១៩១០ និងធ្វើសន្និសិទជាអន្តរជាតិនៅប្រទេសដាណឺម៉ាក នាទីក្រុង បែន ហាក ក្នុងនោះប្រទេសដែលមាន ខឿនឧស្សាហកម្មរីកចំរើនចំនួន១៧ចូលរួម និងសម្រេចយកថ្ងៃទី០៨មិនានេះជាថ្ងៃប្រារព្ភទិវាសិទ្ធិនារីអន្តរជាតិ ដើម្បីរំលឹកដឹងគុណដល់វីរភាពរបស់ស្ត្រី ដែលបានខិតខំតវ៉ានិងស្វែងរកសិទ្ធិសេរីភាពជូននារីលើពិភពលោករួមទាំងកុមារផងដែរ ហើយពួកគេបានបង្កើតជាពាក្យស្លោកផ្សេងៗផងដែរ ដូចជា ធ្វើការស្មើគ្នា បៀវត្សស្នើគ្នា ការពារសុខភាពមាតា រក្សាកុមារនិងទារកជាដើម។
ទោះជាបីជាពិភពលោកបានទទួលស្គាល់ច្បាប់ស្តីពីស្ត្រីជាអន្តរជាតិ និងលើកំពស់នូវសិទ្ធិសេរីភាពចំពោះស្រ្តីក្តី ក៍នៅមានប្រទេសមួយចំនួនដែលមានខឿនសេដ្ឋកិច្ចទាប មិនទាន់មានការអភិវឌ្ឍ ហើយប្រជាជនភាគច្រើនស្ថិនៅក្រោមបន្ទាត់ក្រីក្រៅនៅឡើយ នៅតែមិនឲ្យតម្លៃស្ត្រី នៅតែរំលោភបំពានសិទ្ធិនារីដដែល តួយ៉ាងប្រទេសកម្ពុជា។ ស្តី្រភាគច្រើនក្នុងប្រទេសកម្ពុជាភាគច្រើនជាស្ត្រីរោងចក្រកាត់ដេរ ហើយពួកគេតែងតែត្រូវបានថៅកែរោងចក្ររំលោភបំពាន់បំបិទសិទ្ធិសេរីភាព តាមរូបភាពផ្សេងៗដូចជា ធ្វើការលើសម៉ោង ប្រាក់ខែទាបមិនសមរម្យជាដើម។
ហើយជារឿយរាល់ការងើបឡើងតវ៉ាទាមទារស្វែងរកសេរីភាពនិងឲ្យថៅកៃទាំងនោះគោរពសិទ្ធិកម្មករ តែងត្រូវបានរាំងខ្ទប់និងបង្ក្រាបដោយកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបា។ លើសពីនេះពួកគេត្រូវបានគំរាមកំហែងចោទប្រកាន់ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការនិងចាប់ដាក់គុកដោយគ្មានដីការក៍មាន ឯស្រ្តីផ្សេងទៀតត្រូវបានបណ្តេញចេញពីការងារផងដែរ ។
ទាក់ទង់ទៅនឹងមិនលើកស្ទួយសិទ្ធិសេរីភាពស្ត្រី និងបំពារបំពានសិទ្ធិស្ត្រីនេះដែរ នៅថ្ងៃទី០៨មិនានេះ ក្រុមពលរដ្ឋ និងសង្គមស៊ីវិលប្រមាណ២០០នាក់បាននាំគ្នាជិះកង់ដើម្បីអបអរសាទរទិវានារីអន្តរជាតិឆ្នាំ២០១៦ ។
ក្នុងការជិះកង់ដើម្បីអបអរសាទរទិវាអន្តរជាតិនេះ បន្ទាប់ពីពួកគេបានប្រមូលផ្តុំគ្នាមុខក្រសួងកិច្ចការនារី រួចមក ពលរដ្ឋទាំងនោះ មានបំណងធ្វើដំណើរទៅកាន់រដ្ឋសភាដើម្បីផ្សព្វផ្សាយសារស្តីពីសិទ្ធិស្ត្រីនេះឲ្យទូលំទូលាយនឹងឲ្យមានសាធារណៈជនចូលរួមយល់ដឹងកាន់ច្រើនផងដែរ ប៉ុន្តែត្រូវបានអាជ្ញាធររាំងនិងហាមឃាត់មិនឲ្យធ្វើដំណើរបន្តទៀតបាន ដោយអាចអាជ្ញាធរទាំងនោះ ចោទប្រកាន់ថាធ្វើឲ្យមានការកកស្ទះចរាចរណ៍នៅក្នុងរាជធានី ទោះបីការជិះកង់ទាំងនោះមានការគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវក៍ដោយ ។
0 Comments:
Post a Comment